Category: Politico 360

  • សម្តេច​តេ​ជោ​បាន​រំលឹក​ដល់​នគរបាលជាតិ រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព សន្តិសុខ ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ឧបាយកល​សកម្មភាពរ​បស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​និង​បក្ខពួក​

    សម្តេច​តេ​ជោ​បាន​រំលឹក​ដល់​នគរបាលជាតិ រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព សន្តិសុខ ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ឧបាយកល​សកម្មភាពរ​បស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​និង​បក្ខពួក​

    ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទន្ទឹម​នឹង​កោតសរសើរ​ក៏ បាន​ដាស់តឿន​ដល់​កងកម្លាំង​នគរបាលជាតិ​ឱ្យ​បន្ត​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​កម្លាំង​ស្នូល ដោយ​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព សន្តិសុខ ទប់ស្កាត់ និង បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ឧបាយកល​សកម្មភាពរ​បស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​និង​បក្ខពួក​ដោយ​មិន​ឲ្យ​ពួក​ឧទ្ទាម​សម្រេច​ផែនការ​ទុច្ចរិត របស់​ពួកគេ​ជាដាច់ខាត​។​ ​ការលើកឡើង​នេះ​បានបង្ហាញ​នៅក្នុង​សារលិខិត​ចំនួន​បួន​ទំព័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ទិវា​រំ​ឮ​ក​ខួប​អនុស្សា​រី​យ៍​លើក​ទី​៧៦១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើត​នគរបាលជាតិ​។​ ​សម្តេច​តេ​ជោ​បានបញ្ជាក់​នៅក្នុង​សារលិខិត​ថា​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ខាងមុខនេះ​ស្រប​ពេលដែល​សង្គ្រាម​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​និង​ពុំ​អាច​កំណត់​ពេលវេលា​បញ្ចប់​បានច្បាស់លាស់​នោះ សភាពការណ៍​សន្តិសុខ​សកលលោក​ក៏​នៅតែ​បន្ត​ប្រែប្រួល​ស្មុគស្មាញ​ពោរពេញ​ដោយ​គ្រោះថ្នាក់​ហើយនឹង​ជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​បរិយាកាស​សន្តិសុខ​នៅ កម្ពុជា​យើង​ជាក់​ជាមិនខាន​ឡើយ ។​ ​សម្តេច​តេ​ជោ​បាន​ទាញ​ការចាប់អារម្មណ៍​ដល់ក​ង​កម្លាំង​នគរបាលជាតិ​ថា “​ក្នុងខណៈពេល​ដូចគ្នានេះដែរ​ព្រះរាជាណាចក្រ កម្ពុជា​នឹងត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​រៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥​ឆ្នាំ ២០២២ ដែលជា​គោលដៅ​នៃ​ការប៉ុនប៉ង​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​ដើម្បី​បំផ្លាញ​កិច្ចដំណើរការ​នៃ​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​នេះ ។ ដូចនេះ​ស្ថានការណ៍​នាពេលខាងមុខ​ទោះបី​តិច​ឬ​ច្រើន ផ្ទាល់​ឬ​ប្រយោល សុទ្ធ​តែមាន​ផលប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃក្នុង​យ៉ាងពិត​ប្រាកដ ដែល​បញ្ហា​ទាំងអស់នេះ​តម្រូវ​ឲ្យ​កងកម្លាំង​នគរបាលជាតិ​បន្ត​ពង្រឹងស្មារតី​ប្តេជ្ញាចិត្ត​ខ្ពស់​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​កម្លាំង​ស្នូល រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព សន្តិសុខ ទប់ស្កាត់​និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា​នូវ​រាល់​ឧបាយកល​សកម្មភាពរ​បស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​និង​បក្ខពួក​ដោយ​មិន​ឲ្យ​ពួកគេ​សម្រេច​ផែនការ​ទុច្ចរិត​ទាំងនេះ​បានជា​ដាច់ខាត​”​។​ ​សម្តេច​តេ​ជោ​បាន​បន្តថា​ទន្ទឹមគ្នា​នេះដែរ​ការគំរាមកំហែង​ដោយ​អំពើ​ភេរវកម្ម​អន្តរជាតិ ការរីក​រាលដាល​នៃ​ឧក្រិដ្ឋកម្ម ឆ្លងដែន​ការបន្ត​កើតឡើង​នូវ​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស ពិសេស​ស្ត្រី​និង​កុមារ បទល្មើស​បច្ចេកវិទ្យា ការ​នាំចូល​ចរាចរណ៍​ឱសថ និង ផលិតផល​ក្លែងក្លាយ​ខូចគុណភាព អំពើហិង្សា​ក្នុង​គ្រួសារ សកម្មភាព​ក្មេង​ទំនើង​។​ល​។​នៅតែ​ជា​ប្រធានបទ​ស្មុគស្មាញ​ដែល​ត្រូវតែ​បន្ត​ខិតខំ​រិះរក​វិធានការ​គន្លឹះ​ដោះស្រាយ​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្លាយជា​សសរស្តម្ភ​ដ៏​រឹងមាំ​បម្រើ​ឲ្យ​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​…

  • គ.ជ.ប ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូលសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩

    គ.ជ.ប ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូលសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២១ ក្នុងបរិបទកូវីដ-១៩

    ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជាដែលជាសមាជិកមួយ នៃសមាគមស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) ក្នុងចំណោមសមាជិកសរុប ១១៤ មកពី ១០៦ ប្រទេស ទទួលបានការអញ្ជើញពីលេខាធិការដ្ឋាន A-WEB ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូល លើកទី៧ ដែលរៀបចំដោយ គ.ជ.ប នៃសាធារណរដ្ឋកូរ៉េតាមប្រព័ន្ធអនឡាញ (Online) កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចាត់តាំងក្រុមការងារជាច្រើនរូបនៃអគ្គលេខាធិការដ្ឋាន គ.ជ.បដឹកនាំដោយ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ឱ្យចូលរួមក្នុងវេទិកាអន្តរជាតិក្រុងសេអ៊ូល នេះដើម្បីដក ស្រង់មេរៀន និងបទពិសោធន៍សម្រាប់ត្រៀមរៀបចំការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជាក្នុងបរិបទកូវីដ-១៩។ វេទិកាអន្តរជាតិនេះ ផ្ដោតសំខាន់លើប្រធានបទចំនួន ២ គឺ៖១. វិបត្តិលទ្ធិប្រជាធិបតេយ្យ និងការកសាងទំនុកចិត្តក្នុងការបោះឆ្នោត២. តួនាទី និងទំនួលខុសត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការបោះឆ្នោត វាគ្មិនជំនាញៗមកពីអង្គការមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត (IFES)គណៈកម្មការរៀបចំការបោះឆ្នោត នានា អង្គការ MEMO ៩៨ (អង្គការឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន) អ្នកជំនាញតាមប្រព័ន្ធ…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រុមមេធាវីការពារក្តីជូនកញ្ញា មាន ពេជ្ររីតា ឱ្យដល់ទីបញ្ចប់

    សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យក្រុមមេធាវីការពារក្តីជូនកញ្ញា មាន ពេជ្ររីតា ឱ្យដល់ទីបញ្ចប់

    ភ្នំពេញ: សម្តេចតេជោ ហ៊ុន​សែន នាយករដ្ឋមន្រ្តីនៃកម្ពុជ​បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចចេញ ការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TVនិងជាអតីតតារា បង្ហាញម៉ូត Miss Grand Cambodia ដែលរងការចោទប្រកាន់មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះពីសំណាក់លោកឧកញ៉ា ហេង សៀ។ លោកឧកញ៉ា ហេង សៀ បានបញ្ចេញព័ត៌មានជាបន្តបន្ទាប់ថា ខ្លួនមានទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅជាមួយកញ្ញា មាន ពេជ្ររីតា ។ រហូតហ៊ានប្រើពាក្យស៊ីនំឲ្យលក់ថែមទៀតផង។ ចំណែកកញ្ញា មាន ពេជ្ររីតា បានបដិសេធថា ខ្លួនមិនដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ។ កញ្ញាក៏បានច្រានចោលនូវរូបភាពអាសអាភាសដែលប្រឌិតដោយឧកញ៉ា ហេង សៀ ផងដែរ។ ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងការបដិសេធរបស់កញ្ញា មាន ពេជ្ររីតាបានធ្វើឡើងបន្ទាប់ពីលោក ឧកញ៉ា ហេង សៀ បានបញ្ចេញនូវលិខិតមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១…

  • អ្នកចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ម្ជុលទី២ លានគឺជាកម្មការិនីអាយុ២៣ឆ្នាំ

    អ្នកចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ម្ជុលទី២ លានគឺជាកម្មការិនីអាយុ២៣ឆ្នាំ

    ភ្នំពេញៈនៅថ្ងៃនេះ១៤ ខែ ឧសភា ២០២១គេបានរកឃើញមនុស្សទី២លានដែលមកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើក ទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាមុននេះបន្តិច។ ផេកផ្លូវការនៅព្រឹកថ្ងៃទី១៤ខែឧសភានេះសម្តេចតេជោបានបញ្ជាក់ថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។ថ្ងៃ១១ ខែ មេសា ២០២១យើងបានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំងដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សូមក្មួយស្រី ទិត ចិតា្តទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។ សម្តេចបន្តថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើង​ ល្អជាងអង្គុយបក់ផ្សែងយើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែង រកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។ ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីកគឺចាក់ពីក្នុងចេញក្រៅគឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ៕ដោយៈជម្ពូនុទ

  • អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឆ្លើយតបទៅនឹងការចោទប្រកាន់របស់សង្គមស៊ីវីល

    អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឆ្លើយតបទៅនឹងការចោទប្រកាន់របស់សង្គមស៊ីវីល

    ភ្នំពេញ : ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើការឆ្លើយតបទៅ នឹងការចោទប្រកាន់របស់សង្គមស៊ីវីលមួយចំនួនតូចទាក់ទងការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការនិងជាលក្ខខណ្ឌសម្រាប់ធ្វើជាមន្រ្តី គឺមិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ។ អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាផ្អែកលើគោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ អាជ្ញាធរសាធារណៈ អាចកំណត់នូវលក្ខខណ្ឌមួយចំនួនបានក្នុងការជ្រើសរើសមន្រ្តីដូចជាលក្ខខណ្ឌ អាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព ការចាក់វ៉ាក់សាំង ជាដើម។ល។ រួមទាំងលក្ខខណ្ឌផ្សេងទៀតផងដែរ ដែលមានភាពចាំបាច់ និងដើម្បីធានាបាននូវគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាពរបស់ស្ថាប័នដែលការកំណត់នេះ មិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ ព្រោះថា វាធ្វើឡើងដើម្បីប្រយោជន៍សាធារណៈ ហើយជាពិសេសលក្ខខណ្ឌវ៉ាក់សាំងនេះ គឺដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩មិនមែនដើម្បី ប្រយោជន៍ឯកជននោះទេ។ ប្រភពដដែលបញ្ជាក់ទៀតថា ប្រសិនបើការកំណត់លក្ខខណ្ឌវ៉ាក់សាំងកតព្វកិច្ចនេះជាការរំលោភបំពានសិទ្ធិស្មើភាព គ្នាចំពោះមុខច្បាប់ ដូចសង្គមស៊ីវីចោទប្រកាន់មែននោះ ហេតុអ្វីក៏មិនលើកពីលក្ខណ្ឌផ្សេងទៀតដូចជាអាយុ បទពិសោធន៍ និងសញ្ញាបត្រ ជាដើម។ល។ ថាជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ផងដែរទៅ ព្រោះថាអ្នកដែលមិនអាចបំពេញបានលក្ខខណ្ឌទាំងនេះ មិនអាចប្រឡងធ្វើជាមន្រ្តីបាននោះទេ។ ឯកឧត្តម ជិន ម៉ាលីន បានបន្តថា សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ មិនមែនមានន័យថាពលរដ្ឋត្រូវទទួលបាននូវលក្ខខណ្ឌ ដូចគ្នាទាំងអស់ពីរដ្ឋនៅគ្រប់ករណីនិងគ្រប់កាលៈទេសៈនោះទេ គឺអាចមានការលើកលែងហើយដែលករណី លើកលែងនេះ ធ្វើឡើងក្នុងស្ថានភាពចាំបាច់ និងដើម្បីប្រយោជន៍សាធារណៈ ដូចជាអនីតិជនមិនអាចបោះឆ្នោតបាន អ្នកធ្លាប់មានទោសពីបទឧក្រឹដ្ឋមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាមន្រ្តីរាជការនិងលោកសង្ឃមិនអាចបង្កើតបក្សនយោបាយ បាន…

  • អ្នកវិភាគ៖ ជញ្ជីងយុត្តិធម៌ក្នុងសំណុំរឿងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ការគាំទ្រភាគីម្ខាងៗដោយមិនទាន់បានដឹងការពិត ឬការរកឃើញការពិត នឹងធ្វើឱ្យចិត្តលម្អៀងបាត់បង់លំនឹងនៃភាពយុត្តិធម៌ក្នុងចិត្ត

    អ្នកវិភាគ៖ ជញ្ជីងយុត្តិធម៌ក្នុងសំណុំរឿងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ការគាំទ្រភាគីម្ខាងៗដោយមិនទាន់បានដឹងការពិត ឬការរកឃើញការពិត នឹងធ្វើឱ្យចិត្តលម្អៀងបាត់បង់លំនឹងនៃភាពយុត្តិធម៌ក្នុងចិត្ត

    ចាប់តាំងពីថ្ងៃម្សិលមិញ សាធារណជនបានចាប់អារម្មណ៍ខ្លាំងលើសំណុំរឿងប្តឹងបកគ្នាទៅវិញទៅមករវាងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា ក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ ដោយនៅក្នុងនោះឧកញ៉ា ហេង សៀ បានប្តឹងពិធីការិនី មាន ពេជ្ររីតា ពីបទលួចមានស្ថានទម្ងន់ទោស ចំណែកឯពិធីការិនី មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងចាប់រំលោភសេពសន្ធវៈនៅក្នុងរថយន្ត។ អត្ថាធិប្បាយពិតជាមានច្រើនក្នុងចំណោមសាធារណជនដែល បានទទួលតែព៌ត័មានមួយចំនួន និងភស្តុតាងខ្លះនៃអង្គហេតុ ដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា ហើយរហូតដល់បងប្អូនបានធ្វើបុរេវិនិច្ឆ័យទៅលើអង្គ ហេតុដែលបានកើតឡើងថែមទៀត។ ក្នុងសំណុំរឿងនេះ៖ ១-បើបងប្អូនពិតជាស្រឡាញ់យុត្តិធម៌ សូមគាំទ្រការស្វែងការពិត! ការគាំទ្រភាគីម្ខាង ដោយមិនទាន់បានដឹងការពិត ឬការរកឃើញការពិត គឺនឹងធ្វើឱ្យចិត្តលម្អៀងបាត់បង់លំនឹងនៃភាពយុត្តិធម៌ក្នុងចិត្ត។ ២-អ្វីដែលបងប្អូនបានដឹងអំពីសំណុំរឿងនេះ តាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម គឺគ្រាន់ផ្នែកមួយនៃអង្គហេតុប៉ុណ្ណោះ ហើយព័ត៌មានទាំងនេះ ក៏មិនទាន់អាចបញ្ជាក់បានការពិតនៅឡើយទេ។ មានតែស្ថានប័នដែលមានសមត្ថកិច្ច រួមមាន មន្រ្តីនគរបាលយុត្តិធម៌, ព្រះរាជអាជ្ញា និងស្ថាប័នតុលាការប៉ុណ្ណោះ ដែលមានភារកិច្ច និងការទទួលខុសត្រូវតាមផ្លូវច្បាប់ ដើម្បីស្រាវជ្រាវអោយបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ…

  • វិភាគៈកម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​

    វិភាគៈកម្ពុជា​និង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២៖ ឱកាស​និង​ការត្រៀម​លក្ខណៈ​​ក្នុង​ដំណើរ​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​

    រូបថតៈសម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​២០ និង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤៥ របស់​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១២ ​កម្ពុជា​ជា​ប្រទេស​ចុងក្រោយ​គេ ដែល​បាន​ក្លាយជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​អ្នក​ដែល​នាំ​កម្ពុជា​ចូល​អាស៊ាន បានលើកឡើង​នូវ​​កត្តា​ចម្បង​បួន ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​៖ (១).​កត្តា​មិន​ជ្រៀត​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​ទៅវិញទៅមក ដែល​តាមរយៈ​នេះ អាស៊ាន​បាន​ក្លាយជា​របាំង​ដ៏​សំខាន់​សម្រាប់​ការពារ​អធិបតេយ្យ​នៃ​រដ្ឋ​ជា​សមាជិក​, (២).​កត្តា​ស្មារតី​សហគមន៍ គឺ​របៀប​នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​របស់​អាស៊ាន គឺ​ផ្អែកលើ​គោលការណ៍​កុងសង់ស៊ីស គឺ​សិទ្ធិ​ស្មើគ្នា​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត ដោយ​មិន​គិតថា សមាជិក​ចាស់ ឬ​សមាជិក​ថ្មី ឬ​ប្រទេស​អ្នកមាន ឬ​ប្រទេស​អ្នកក្រ​, (៣).​កត្តា​សមាហរណកម្ម​តំបន់ ពោល​គឺជា​ស្នូល​នៃ​និម្មាបនកម្ម​តំបន់​ទាំង​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច និង​សង្គម និង​(៤). អាស៊ាន​ជា​ច្រកទ្វារ​ការទូត​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។ ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩​មក អាស៊ាន​តែងតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា​។​ រយៈពេល ២០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ចាប់យក​នូវ​ឱកាស​ជាច្រើន​ពី​សមាជិកភាព​របស់ខ្លួន​នៅក្នុង​អាស៊ាន ហើយ​កម្ពុជា​ក៏បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ផងដែរ​ក្នុង​ការកសាង​សហគមន៍​អាស៊ាន និយាយ​ជារួម និង​ការកសាង​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន និយាយ​ដោយឡែក​។ ចាប់តាំងពី​ពេលដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩​មក កម្ពុជា​ធ្លាប់បាន​ធ្វើជា​ប្រធាន​អាស៊ាន ចំនួន​២​លើក​រួចមកហើយ គឺ​លើក​ទី​១​នៅ​ឆ្នាំ​២០០២ និង​លើក​ទី​២​នៅ​ឆ្នាំ​២០១២…

  • កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ជាង១,៩​លាន​នាក់ ខណៈ​អ្នកស្ម័គ្រចិត្ត​ចាក់​ជាង​២​លាន​នាក់​

    កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ជាង១,៩​លាន​នាក់ ខណៈ​អ្នកស្ម័គ្រចិត្ត​ចាក់​ជាង​២​លាន​នាក់​

    ​ភ្នំពេញៈ​ប្រទេស​កម្ពុជា​គិត​ចាប់ពី​ថ្ងៃទី​១០​ខែកុម្ភៈ​មកដល់​ថ្ងៃទី​១២​ខែឧសភា​នេះ​បាន​ចាក់​វ៉ាក់សាំង​ទាំងបី​ប្រភេទ​ជូន​ប្រជាជន​ទូទៅ រួមទាំង​ក្រសួងការពារជាតិ​ផង​បាន​ជាង​១,៩​លាន​នាក់​ខណៈ​ចំនួន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​មាន​ចំនួន ជាង​២​លាន​នាក់​ហើយ​។​ចំនួន​នេះ​បង្ហាញថា​មាន​អត្រា​គ្របដណ្តប់​ធៀប​នឹង​គោលដៅ​ប្រជាជន​សរុប​(១០​លាន​នាក់​)​ស្មើនឹង​១៩,៤០​ភាគរយ​។​នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​អនុគណៈកម្មការ​តាមដាន​និង​វាយតម្លៃ​នៃ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ទូទាំងប្រទេស​(​គ​.​វ​.​ក​១៩)​។​អត្រា​នេះ​បាន​បង្ហាញថា​កម្ពុជា​នៅតែ​ជា ប្រទេស​លំដាប់​ទី​២ នៅក្នុង​អាស៊ាន​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​បាន​ច្រើន​បន្ទាប់ពី​ប្រទេស​ព្រុយ​ណេ ។​វ៉ាក់សាំង​ទាំងបី​ប្រភេទ​ដែល​កម្ពុជា កំពុងដំណើរការ​ចាក់​មាន ៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​(Sinophar) វ៉ាក់សាំង​កូ​វី​ស៊ី Covishield (AstarZeneca)​និង​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់​(Sinovac)​។​​សូម​អាន​តារាង​សង្ខេប​

  • គ​.​ជ​.​ប : គណបក្សនយោបាយ​ចំនួន ៤ នឹងចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត​

    គ​.​ជ​.​ប : គណបក្សនយោបាយ​ចំនួន ៤ នឹងចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត​

    ភ្នំពេញ : គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត​បា​នស​ម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​។​​សេចក្តីប្រកាស​បញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នៃ​ខេត្តកំពត គណបក្សនយោបាយ ចំនួន ៤ នឹងចូលរួម​ប្រកួតប្រជែង​រួមមាន ៖១.​គណបក្ស​ប្រជាជន​កម្ពុជា​២. គណបក្ស​សញ្ជាតិ​កម្ពុជា​៣. គណបក្ស​យុវជន​កម្ពុជា​៤. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានបញ្ជាក់​ថា បន្ទាប់ពី​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គណៈ កម្ម​ការរៀបចំ​ការបោះ​ឆ្នោត​ខេត្ត​នឹង​រៀបចំ​ការចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត ដើម្បី​រៀបចំ​ការបោះពុម្ព​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។​ ​លោក សោម សូ​រី​ដា អគ្គលេខាធិការ​ង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀប​ចការ​បោះឆ្នោត​បាន​មានប្រសាសន៍ប្រាប់ AMS ថា សម្រាប់​ការចុះបញ្ជី​គណបក្សនយោបាយ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ ឆ្នោត​សម្រាប់​ការ បោះឆ្នោត​លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត គឺ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១០ ខែឧសភា ហើយ​គិត​មកដល់​ថ្ងៃទី​១០​ខែឧសភា​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​គឺមាន​គណបក្សនយោបាយ​ចំនួន​៤​ដែល​បានដាក់​ពាក្យសុំ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។​​គណបក្ស​ដែល​ចុះឈ្មោះ មានដូចជា ៖១. គណបក្ស ប្រជាជន​កម្ពុជា បានដាក់​បេក្ខជន​ពេញសិទ្ធិ​ចំនួន ១៣​រូប…

  • រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់»

    រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់»

    ភ្នំពេញៈ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី “ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបបឈមនឹងការលំបាក ក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទង់ទ្រាយធំ និងការផ្ដល់ជំនួយសង្គមជា សាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១៕ សូមអាននូវសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖