-
អូស្រ្តាលី ប្តេជ្ញាបន្តជួយកម្ពុជាលើដំណើរការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ

ភ្នំពេញៈ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលជួប លោក Luke Arnold អគ្គរាជទូតស្តីទីអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធទនឹងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។ ជំនួបពិភាក្សារវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអគ្គរាជទូតស្តីទីអូស្រ្តាលីបានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថាក្នុងឱកាសនោះលោក Luke Arnold បានថ្លែងអំណរគុណ និងបង្ហាញសុឆន្ទៈ និងការប្តេជ្ញាបន្តជួយដល់កម្ពុជាជាពិសេសដំណើការនៃការរៀបចំ សេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។ វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់បង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលទទួលបានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ឱ្យខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នករៀបចំ ហើយខាងអូស្រ្តាលី ក៏បានចូលរួមសហការផងដែរ ក្នុងការផ្តល់ជាធាតុចូលតាមរយៈអង្គការវេទិកា អាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅអូស្ត្រាលី។ ឯកឧត្តមបន្តថា ពេលនេះក្រុមការងារបានបញ្ចប់រួចហើយនូវសេចក្តីព្រាងដំបូង និងកំពុងរៀបចំនូវកិច្ចពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរ អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថាពាក់ព័ន្ធនឹង ស្ថានភាពសិទ្ធិមនុស្សជាទូទៅ ខាងអូស្រ្តាលីបានកត់សម្គាល់ពីចំណុចវិជ្ជមានមួយចំនួនពាក់ព័ន្ធសេរីភាពសាសនា និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការដឹកនាំរបស់សម្តេចតេជោ ជាពិសេសក្នុងការឆ្លើយតបនឹងការឆ្លងរាលដាលកូវីដ១៩…
-
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាឱ្យស្រាវជ្រាវរកអ្នកដែលយកលុយពីប្រជាពលរដ្ឋដើម្បីបានចាក់វ៉ាក់សាំង

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឱ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវឲ្យបានច្បាស់ករណីបុគ្គលមួយចំនួនបានយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងទទួលបានប័ណ្ណចាក់វ៉ាក់សាំងដើម្បីយកមកចាត់វិធានការតាមច្បាប់ ពីព្រោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺមិនយកលុយនោះទេ។ ការបញ្ជាឱ្យស្រាវជ្រាវរកក្រុមមនុស្សខិលខូចយកលុយពីប្រជាពលរដ្ឋនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបរទេសដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើង នៅក្នុងខណ្ឌចំនួន៦នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១៤ ខែមិថុនា នេះថា “រឿងនេះគ្រាន់តែ យើងមានព័ត៌មានថា មានអ្នកខ្លះយកលុយពីប្រជាពលរដ្ឋប៉ុន្តែវាមិនទាន់មានសភាពជាក់ស្តែងទេ បានជាខ្ញុំប្រាប់ទៅបងប្អូនស្រាវជ្រាវមើលឱ្យច្បាស់មើលអ្នកណា? បើអ្នកណាហ៊ានប្រព្រឹត្តរបៀបនឹង យើងមិនបណ្តែតបណ្តោយឲ្យធ្វើបែបនេះ បានទេ។ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ព្រោះប្រមុខដឹកនាំរបស់យើង បានបញ្ជាក់ហើយបញ្ជាក់ទៀត ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺមិនយកលុយទេ”។ សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា “បើសិនជាអ្នកណាយកលុយក្នុងទម្រង់ណាមួយ គឺយើងនឹងមានវិធានការហើយ ចាត់ទុកថា ដើរផ្ទុយពីបំណងប្រាថ្នារបស់ប្រមុខដឹកនាំហើយ”។ សូមជម្រាបថាក្រសួងការពារជាតិបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើឡើងកាលពីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១។ យោងតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនាម្សិលមិញ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១…
-
AVI Voice Ep 24: យុទ្ធសាស្រ្តនយោបាយអាមេរិក-ចិន៖ ទស្សនកិច្ចលោកស្រី Wendy R. Sherman និង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman រយៈពេល ១១ថ្ងៃ មកបណ្តាប្រទេសមួយចំនួននៅលើពិភពលោក សហរដ្ឋអាមេរិកបានជ្រើសយកប្រទេសអាស៊ានចំនួន ០៣ ដែលក្នុងនោះមានកម្ពុជា ឥណ្ឌូនេស៊ី និងថៃ។ ដំណើរទស្សនកិច្ចទៅកាន់ ០៣ ប្រទេសនេះ ជាទស្សនកិច្ចប្រកបដោយបែបយុទ្ធសាស្រ្តក្នុងតំបន់ ដោយអាមេរិកបានផ្តោតលើប្រធានបទសំខាន់ធំៗ០ ២ គឺ រឿងបញ្ហាអាស៊ាន និងបញ្ហាឥទ្ធិពលចិនមកលើតំបន់អាស៊ានទាំងមូល ក៏ដូចជាបណ្ដាប្រទេសក្នុងអាស៊ានដែលធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង។ សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់នយោបាយយុទ្ធសាស្រ្តហ៊ុមព័ទ្ធ និងបន្សាបឥទ្ធិពលចិនមកលើតំបន់ទាំងមូល និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។ ចំពោះកម្ពុជា បើទោះបីជាកម្ពុជាជាប្រទេសតូចមែន តែមានបញ្ហាជាច្រើនត្រូវនិយាយ ដូចជា (១) កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយគឺឆ្នាំ ២០២២ (២) បញ្ហាក្តៅនៅក្នុងតំបន់នោះរួមមាន បញ្ហានៅភូមាពីរឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងបញ្ហាសមុទ្រចិនខាងត្បូង និង (៣) សហរដ្ឋអាមេរិកកំពុងគិតថា កម្ពុជាជាកូនអុកមួយរបស់ចិន ហើយបានដាក់ការសង្ស័យថាកម្ពុជាមានកងទ័ពចិននៅតំបន់រាម ខេត្តព្រះសីហនុ។ បើតាមការពិភាក្សា ការសិក្សា និងការស្រាវជ្រាវរបស់លោក ពុយ គា លោកយល់ថា កម្ពុជាគ្មានបំណងថានឹងត្រូវជ្រើសរើសខាងណាម្ខាងទេ គឺចង់ត្រូវជាមួយទាំងចិន និងអាមេរិក តែក៏មិនចង់ជួបប្រទះនឹងការប្រើប្រាស់ពាក្យពេចន៍ដាក់សម្ពាធក្នុងការឱ្យរែកឥទ្ធិពលប្រទេសទាំងពីរឱ្យបានស្មើគ្នា ដែលធ្វើឱ្យកម្ពុជាពិបាកនឹងទទួលយកនោះទេ។ សំណួរទី១៖…
-
តើគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានភារកិច្ចអ្វីខ្លះ?

ភ្នំពេញៈនៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២១រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យស្តីពីការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងែកូកូវីដ១៩(គ.ប.ក.)។ តាមខ្លឹមសារនៃអនុក្រឹត្យនេះយន្តការចំណុះឱ្យ គ.ប.ក.មានគណៈកម្មការក្រោមឱវាទចំនួន៤ ។ ក្នុងនេះ៖១.គណៈកម្មការអន្តរក្រសួងដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរសេរជាអក្សរកាត់ថា “គ.អ.ក. “, ២- គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សរសេរជាអក្សរកាត់ថា “គ.វ.ក-១៩”, ៣-គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្ម វ៉ាក់សាំងកូវីដ-១៩ សរសេរជាអក្សរកាត់ថា “គល.វ.” និង ៤- គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត សរសេរជាអក្សរកាត់ថា “គ.រ.ខ.”។ តើគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានភារកិច្ចអ្វីខ្លះ?-ជាសេនាធិការផ្នែកបច្ចេកទេស និងប្រតិបត្តិការរបស់ គ.បក-រៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩,- រៀបចំផែនការឆ្លើយតបនឹងជំងឺកូវីដ-១៩ ទៅតាមការវិវត្តនៃការរីករាលដាលនៃជំងឺកូវីដ-១៩,- រៀបចំផែនការទប់ស្កាត់ការនាំចូល និងការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី-រៀបចំផែនការធនធានមនុស្ស ធនធានសម្ភារនិងធនធានថវិកាដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា,-គ្រប់គ្រងនិងវាយតម្លៃសភាពការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ដើម្បីដាក់ចេញវិធានការឆ្លើយតបឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា-គ្រប់គ្រងសេវាមន្ទីរពិសោធន៍ ដោយមានការពិគ្រោះយោបល់ពីគ្រប់ដៃគូពាក់ព័ន្ធ-ពិគ្រោះយោបល់និងសម្របសម្រួល ជាមួយគ្រប់ដៃគូពាក់ព័ន្ធលើកិច្ចការសហប្រតិបត្តិការដើម្បី ប្រយុទ្ធនឹងជំងឺកូវីដ-១៩-គ្រប់គ្រងផ្នែកសេវាព្យាបាល និងថែទាំដោយបង្កើតផែនការឆ្លើយតបបន្ទាន់សម្រាប់មន្ទីរពេទ្យ-គ្រប់គ្រងការបង្ការ និងត្រួតពិនិត្យការចម្លងមេរោគកូវីដ-១៩ ដោយអនុវត្តវិធានការប្រកបដោយ សុវត្ថិភាព-ធានាការផ្គត់ផ្គង់ធនធានមនុស្ស ធនធានបរិក្ខារ ឱសថ និងធនធានថវិកា-ធ្វើបច្ចុប្បន្នភាពឆ្លើយតបបន្ទាន់សម្រាប់ច្រក-ចេញចូលអាកាសយានដ្ឋាន កំពង់ផែ និងច្រកផ្លូវគោក-រៀបចំ និងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងទិន្នន័យ…
-
រាជរដ្ឋាភិបាលបង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកែសម្រួលសមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញៈរាជរដ្ឋាភិបាលបានបង្ហាញនូវការប្តេជ្ញាចិត្តថែមមួយកម្រិតទៀតក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ តាមរយៈនៃការកែសម្រួលសមាសភាពគ.ប.ក.ដែលបានបង្កើតឡើងដោយសេចក្តីសម្រេច២៩សសរ ចុះថ្ងៃទី១៨ខែមីនាឆ្នាំ២០២០។ នេះបើយោងតាមខ្លឹមសារនៃអនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ។ យោងតាមអនុក្រឹត្យចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ សមាសភាពនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ សរសេរជាអក្សរកាត់ថា ” គ.ប.ក. ” បំពេញការងាររបស់ខ្លួនក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី និងជាប្រធានគ.ប.ក។ អនុប្រធាននៃគ.ប.ក.មានចំនួន៥ រូបក្នុងនោះមាន៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថ (អនុប្រធានប្រចាំការ) និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសមាជិកចំនួន២៤ រូប ។ គ.ប.ក.ដើម្បីជាយន្តការក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ តើ គ.ប.ក.មានតួនាទី និងភារកិច្ចអ្វីខ្លះ?។ គប.ក.មានតួនាទី និងភារកិច្ចៈ ដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ១៩,កំណត់ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩…
-
អនុសញ្ញាទីក្រុង Vienna 1961 ស្តីពីច្បាប់ការទូតអន្តរជាតិ៖ អាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ភ្នំពេញៈ សកម្មភាពរបស់អនុព័ន្ធយោធាសហរដ្ឋអាមេរិកដែល បានចុះពិនិត្យនៅទីតាំងមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ ហើយមានៈចង់ត្រួតពិនិត្យគ្រប់ទីកន្លែង គឺ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងបានរំលោភទៅលើអនុសញ្ញាទីក្រុង Vienna 1961។ អនុសញ្ញាទីក្រុង Vienna 1961 ស្តីពីច្បាប់ការទូតអន្តរជាតិ៖ ភ្នាក់ងារការទូតដែលមានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ មានករណីកិច្ចគោរពច្បាប់ និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ។ កាតព្វកិច្ចសំខាន់គឺមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។ អនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្តែនៅពេលដែលកម្ពុជាអនុញ្ញាតឱ្យចុះពិនិត្យ មើលទីតាំងមូលដ្ឋានសមុទ្ររាម បែរជាភាគីអាមេរិកចោទថា មន្ត្រីកម្ពុជាមិនអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកដើរមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកទៅវិញ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Insophal Khmer Author បានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការទូតចាស់ទុំ តាមបែបអត់ធ្មត់បំផុត ដើម្បីមិត្តភាព និងសន្តិភាព។ សកម្មភាពរបស់ភ្នាក់ងារការទូតសហរដ្ឋអាមេរិក កំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងបានរំលោភទៅលើអនុសញ្ញាទីក្រុង Vienna 1961។ ជាមួយគ្នានេះ គណនីហ្វេសប៊ុកដដែលក៏បានចែករំលែក និងឲ្យស្វែងយល់ពីអនុសញ្ញាទីក្រុង Vienna 1961 ស្តីពីច្បាប់ការទូតអន្តរជាតិ ដែលមានខ្លឹមសារថា៖ប្រការ៤១: គោរពច្បាប់និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះកថាខណ្ឌ១. ភ្នាក់ងារការទូតដែលមានបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ មានករណីកិច្ចគោរពច្បាប់ និងបទបញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ។ កាតព្វកិច្ចសំខាន់គឺមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះ។ នៅក្នុងកំណត់ត្រានៃការរំលោភលើអនុសញ្ញាទីក្រុង…
-
អ្នកនាំពាក្យរដ្ឋសភា : មានបេក្ខជន ២រូប បានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធាន គ.ជ.ប

ភ្នំពេញៈ បន្ទាប់ពីរដ្ឋសភាបានបញ្ចប់ការទទួលពាក្យបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មជ្ឈដ្ឋានទូទៅកំពុងតែចង់ដឹងថា តើបុគ្គលរូបណានឹងត្រូវបានជ្រើសរើសជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក?។ ការទទួលពាក្យបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធាន គ.ជ.ប រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនាដោយមានបេក្ខជនចំនួន៤រូបតែប៉ុណ្ណោះ ហើយក្នុងចំណោមបេក្ខជនទាំង ៤រូប គឺមានបេក្ខជនតែ២រូបទេដែលបានបំពេញបែបបទយកមកដាក់នៅ អគ្គលេខាធិការដ្ឋានរដ្ឋសភា។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ប្រាប់ AMS ថា មានបេក្ខជនចំនួន ៤រូបបានមកយកពាក្យពីអគ្គលេខាធិការដ្ឋានរដ្ឋសភាទៅបំពេញបែបបទដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែក្នុងចំណោមបេក្ខជនចំនួន ៤រូប គឺមានតែបេក្ខជនចំនួន ២រូបតែប៉ុណ្ណោះ ដែលមានសំណុំបែបបទគ្រប់គ្រាន់ហើយបេក្ខជនចំនួន ២រូបទៀត គឺមិនបានដាក់ពាក្យទេ។ លោកបានបន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៥ ខែមិថុនាសប្តាហ៍ក្រោយនេះ ដើម្បីពិនិត្យជ្រើសរើសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា តើត្រឹមត្រូវតាមច្បាប់ឬក៏អត់? ។នៅពេលពិនិត្យមើលថា ត្រឹមត្រូវតាមច្បាប់ហើយ ទើបគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទៅសម្របសម្រួលសុំឲ្យគណបក្សដែលបានស្នើសុំតែងតាំងលោកស៊ិក ប៊ុនហុក ជាប្រធានគ.ជ.ប ពីមុនមក ដើម្បីឲ្យធ្វើការជ្រើសរើសបេក្ខជនទាំងពីររូប ប៉ុន្តែជ្រើសរើសយកតែបេក្ខជនមួយរូបទេ។ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យរួចហើយ គឺរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំជាមួយខាងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសយកបេក្ខជន ១រូបក្នុងចំណោម ២រូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ។ សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនាបានអនុម័តយល់ព្រមលើសំណើលាឈប់ពី តួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១។ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានមានប្រសាសន៍ថា ការសុំលាឈប់ពីប្រធានគ.ជ.ប របស់លោកគឺដោយសារតែលោកមានវ័យចាស់ និងមានបញ្ហាសុខភាព និងមិនអាចរ៉ាប់រងបាននូវការងារដ៏ធ្ងន់នៃការបោះឆ្នោត។ហេតុនេះទុកឲ្យអ្នកដែលពេញកម្លាំងគេធ្វើការងារនេះជំនួសវិញ។ ប្រធានគ.ជ.ប បានបញ្ជាក់ថា ដោយសារយើងវ័យចាស់ និងមានបញ្ហាសុខភាពខ្លះ ហើយទំហំការងារវាធំ និងស្មុគស្មាញខ្លាំង។ហើយបើសុខភាពយើងមិនអាចធានាយើងស្គាល់ខ្លួនយើង បានសុំលាលែងពីប្រធានគ.ជ.ប៕ ដោយៈ ពលជ័យ
-
អ្នកវិភាគ:ការចោទប្រកាន់របស់អាមេរិក គឺជាការរាយអន្ទាក់ និងដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីជាលេសក្នុងការចោទប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងជាមួយចិន

ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា និងអ្នកវិភាគ បានហៅការចោទប្រកាន់គ្មានការពិតពីសំណាក់អនុព័ន្ធយោធាអាមេរិកដែលថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក គឺជាការបំផ្លើស និងមួលបង្កាច់គ្មានការពិត។ ការចោទប្រកាន់របស់អាមេរិកជុំវិញមូលដ្ឋានយោធាចិននៅសមុទ្ររាម គឺជាការរាយអន្ទាក់ និងដាក់ចេញនូវយុទ្ធសាស្ត្រមួយ ដើម្បីជាលេសក្នុងការចោទប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងជាមួយចិន។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS កាលពីល្ងាចថ្ងៃទី១១ ខែមិថុនាថា ការចោទប្រកាន់របស់ភាគីអាមេរិក គឺជាការនិយាយមួលបង្កាច់ និងមិនមានការពិតត្រឹមត្រូវនោះទេ។ សម្តេចបានបញ្ជាក់ថា “អ្វីដែលមិនបានតាមបំណងរបស់គេ គេចេះតែនិយាយបំផ្លើស និយាយមួលបង្កាច់។ បំផ្លើសនេះ បំផ្លើសនោះ។ តែនេះជារឿងរបស់គេ តែរឿងរបស់យើង យើងក៏មានសិទ្ធិបកស្រាយដោះស្រាយបញ្ហាតាមរបៀបយើងដែរ”។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា អនុព័ន្ធយោធាអាមេរិក បានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរួចហើយនៅថ្ងៃទី១១ ខែមិថុនា ដោយមន្ត្រីកម្ពុជាដែលនាំអនុព័ន្ធយោធាអាមេរិកចុះទៅកំពុងតែបកស្រាយចំពោះការកើតរឿងថ្មីៗ និងការចោទប្រកាន់របស់អាមេរិក។ ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១២ ខែមិថុនានេះថា ការចោទប្រកាន់របស់អាមេរិកជុំវិញមូលដ្ឋានយោធាចិននៅសមុទ្ររាម គឺជាការរាយអន្ទាក់មួយ។ ជាការដាក់ចេញនៅយុទ្ធសាស្ត្រមួយដើម្បីជាលេសក្នុងការចោទប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយចិន។ គោលដៅរបស់របស់សហរដ្ឋអាមេរិក គឺប្រឆាំងនឹងឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍និយាយជារួម និងនៅកម្ពុជានិយាយដោយឡែក។ នរណាក៏គេដឹងដែរថា…
-
សម្តេចពិជ័យសេនា ទៀ បាញ់ :ការចោទប្រកាន់របស់អនុព័ន្ធយោធាអាមេរិកគឺជាការមិនត្រឹមត្រូវ

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលខាងភាគីអាមេរិកបានចោទប្រកាន់ថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក គឺជាការនិយាយមួលបង្កាច់ និងមិនត្រឹមត្រូវនោះទេ។ ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជាបានធ្វើឡើងបន្ទាប់ពីអនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរបស់កម្ពុជានៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ។ ប៉ុន្តែនៅពេលដែលកម្ពុជាអនុញ្ញាតឲ្យចុះពិនិត្យមើលទីតាំងកំពង់ផែរាម បែរជាភាគីអាមេរិកចោទថា មន្ត្រីកម្ពុជាមិនអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកដើរមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកទៅវិញ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១១ខែមិថុនានេះថា ការចោទប្រកាន់របស់ភាគីអាមេរិក គឺជាការនិយាយមួលបង្កាច់ និងមិនមានការពិតត្រឹមត្រូវនោះទេ។ ដោយសម្តេចបានបញ្ជាក់ថា “អ្វីដែលមិនបានតាមបំណងរបស់គេ គេចេះតែនិយាយបំផ្លើស និយាយមួលបង្កាច់ បំផ្លើសនេះ បំផ្លើសនោះ តែនេះជារឿងរបស់គេ តែរឿងរបស់យើង យើងក៏មានសិទ្ធិបកស្រាយដោះស្រាយបញ្ហាតាមរបៀបយើងដែរ”។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា អនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរួចហើយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ ដោយមន្ត្រីកម្ពុជាដែលនាំអនុព័ន្ធយោធាអាមេរិកចុះទៅកំពុងតែបកស្រាយចំពោះការកើតរឿងថ្មីៗនិងការចោទប្រកាន់របស់អាមេរិក។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានឯកភាពនិងអនុញ្ញាតឲ្យអនុព័ន្ធយោធារបស់អាម៉េរិកចុះទៅមើលកំពង់ផែរាម ក្រោយជំនួបជាមួយលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនាឆ្នាំ២០២១ កន្លងមកនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែមិថុនា ថា នៅពេលដែលលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី១ខែមិថុនា បានសំណូមសុំឲ្យអនុព័ន្ធយោធារបស់អាមេរិកចុះទៅពិនិត្យនៅកំពង់ផែរាមរបស់កម្ពុជា គឺសម្តេចនាយករដ្ឋមន្ត្រីបានឯកភាពនិងអនុញ្ញាតឲ្យអនុព័ន្ធយោធារបស់អាមេរិកចុះទៅកំពង់ផែរាម ហើយការចុះទៅនេះគឺមិនមានបញ្ហាអ្វីទេ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ចំពោះការអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុន គឺមិនមែនសហរដ្ឋអាមេរិកមិនដឹងទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែចិញ្ចឹមចិត្តថា កម្ពុជាបានផ្តល់កំពង់ផែរាមឲ្យប្រើប្រាស់ផ្តាច់មុខទៅខាងចិនប៉ុន្តែរឿងនេះដែលវាមិនមានហេតុការណ៍នេះទាល់តែសោះ ដែលសហរដ្ឋអាមេរិកយល់របៀបនេះ។ ដូច្នេះមិនដឹងជាទៅហាមឃាត់គេរបៀបណាទេ បើគេចង់យល់របៀបនឹងទៅហើយ។ ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ថា “ការធ្វើកំពង់ផែរាមនេះ គឺច្បាស់ណាស់យើងនឹងមានការអភិវឌ្ឍ និងកំពុងប្រុងប្រៀងអភិវឌ្ឍន៍កំពង់ផែរាម ។ច្បាស់ណាស់យើងនឹងអភិវឌ្ឍន៍ ពីព្រោះការអភិវឌ្ឍវាត្រូវតែរៀបចំលក្ខណៈសម្បត្តិឲ្យបានជាមុនដើម្បីត្រៀមធ្វើការអភិវវឌ្ឍន៍ ទាំងការរៀបចំទីកន្លែង និងចាំបាច់ត្រូវតែបូមស្តារឲ្យវាមានជម្រៅទឹក រៀបចំធ្វើផែ ធ្វើរោងជាងសម្រាប់ជួសជុលនាវា ហើយសំណង់ធំៗណាស់ដែលត្រូវធ្វើ ដើម្បីបម្រើឲ្យមូលដ្ឋានយោធារាមរបស់កម្ពុជាគឺមានការរីកចំរើន និងមានការអភិវឌ្ឍន៍មានកម្រិតទៀត”។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា រឿងនេះមិនមានអ្វីចម្លែកទាល់តែសោះ គ្រាន់តែការធ្វើកំពង់ផែរាមរបស់កម្ពុជា គឺកម្ពុជាស្វះស្វែងរកដៃគូរដើម្បីជួយអភិវឌ្ឍន៍ ដោយសារកម្ពុជាពុំមានលទ្ធភាពធ្វើដោយខ្លួនឯងបានភ្លាមៗទៅតាមតម្រូវការនៃការអភិវឌ្ឍន៍នោះបាន កម្ពុជាក៏ស្វែងរកដៃគូរ ហើយវាក៏មិនមានរឿងអ្វីចម្លែកដែរ។ ហើយការចោទប្រកាន់ថា កម្ពុជាឲ្យកំពង់ផែរាមទៅចិន គឺខុសពីការពិតឆ្ងាយណាស់ ការបង្កើតនៅការរារាំងអំពីការអភិវឌ្ឍន៍របស់កម្ពុជាយ៉ាងជាក់លាក់តែម្តង។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ភាគីចិនដែលជាមិត្តដែកថែបបានជួយអភិវឌ្ឍន៍កំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុនដោយមិនមានចំណង ហើយបន្ទាប់ពីសង់រួចទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ដោយអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ មិនមែនសម្រាប់ផ្តាច់មុខឲ្យចិននោះទេ។ការរួមចំណែកក្នុងការអភិវឌ្ឍកំពង់ផែរាមនេះ ដើម្បីលើកកម្រិតវិស័យការពារជាតិកម្ពុជា ខាងផ្នែកសមុទ្រ ឬឱ្យកម្ពុជាមានមូលដ្ឋាន ដើម្បីមានកន្លែងសមរម្យ មានរោងជាងសម្រាប់ជួសជុលបណ្តានាវាខាងសមុទ្រ មានផែសម្រាប់ចតនាវាឱ្យបានសមរម្យ។ សព្វថ្ងៃនេះ គឺឃើញច្បាស់ហើយ ទឹកវារ៉ាក់តូច អត់មានរោងជាងទេ ដូច្នេះគេមកជួយនេះ កម្ពុជាដឹងគុណណាស់ អរគុណគេ ហើយជំនួយនេះមានការជជែកវែកញែកគ្នាច្បាស់លាស់ គេជួយដោយអត់មានចំណងទេ៕ ដោយៈពលជ័យ
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំជ្រើសរើសលើបេក្ខភាពប្រធាន គ.ជ.ប នៅថ្ងៃទី១៥ មិថុនា

ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ សប្តាហ៍ក្រោយដើម្បីពិនិត្យពិនិត្យជ្រើសរើសបេក្ខភាព ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយឈានទៅសុំការគាំទ្រពីរដ្ឋសភាក្នុងសំឡេង ៥០% បូក ១។ បន្ទាប់ពីដំណើរការទទួលពាក្យបេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានគ.ជ.ប រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃ ទី១១ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងធ្វើការប្រជុំពិនិត្យលើបេក្ខភាពប្រធាន គ.ជ.ប។ បន្ទាប់ពីរើសបេក្ខភាពប្រធានគ.ជ.បបានហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងឯកឧត្តម ស៊ិក ប៊ុនហុក ឱ្យធ្វើជាប្រធាន គ.ជ.ប ពីមុនមក។ បើតាមអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនានេះ គឺមានបេក្ខជនឈរឈ្មោះជាបេក្ខភាព ប្រធានគ.ជ.ប ចំនួន៥រូប ហើយបានមកយកពាក្យពីអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីយកទៅបំពេញ។ ក្នុងនោះមានបេក្ខជន ២រូបបានបំពេញបែបបទរួចរាល់ និងបានយកមកដាក់នៅរដ្ឋសភាវិញ។ អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ប្រាប់ AMS ថាការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនប្រធានគ.ជ.ប គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា។ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនានេះ គឺមានបេក្ខជនចំនួន…