-
មនុស្សជំនិតលោក កឹម សុខា កំពុងតែរកការពិតនៃការបាត់លុយមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ

ភ្នំពេញៈ លោក មុត ចន្ថា អតីតប្រធានខុទ្ទកាល័យលោក កឹម សុខា បានធ្វើលិខិតចំហទៅលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងអតីតមន្ត្រីជាន់ខ្ពស់ចំនួន២រូបទៀត គឺលោក អ៊ូ ច័ន្ទរ័ត្ន និងលោក ម៉ៅ មុនីវណ្ណ ឱ្យចេញមកបញ្ជាក់រឿងលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ និងថវិការបស់គណបក្សទាំងអស់ ត្រូវបានគេដកចេញពីគណនីធនាគារ នៅក្រោយការចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងនៅមុនពេលគណបក្សត្រូវបានរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ យោងតាមលិខិតចំហរបស់លោក មុត ចន្ថា ផ្ញើជូនលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន អតីតអភិបាលរងនៃគណៈអភិបាលក្រុមតំណាងសង្រ្គោះជាតិ និងលោក ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងនាមខ្លួនលោកផ្ទាល់ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជានាយកខុទ្ទកាល័យប្រធានអតីតគណបក្សសង្រ្គោះជាតិ សូមសរសេរមកលោកទាំងបី ក្នុងមុខតំណែងរបស់លោកជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ…
-
បេក្ខជនមកយកពាក្យឈរឈ្មោះជាប្រធាន គ.ជ.ប មាន៥នាក់ត្រឹមព្រឹកនេះ, ២នាក់បានយកឯកសារមកដាក់

ភ្នំពេញៈគិតត្រឹមព្រឹកថ្ងៃទី១០ខែមិថុនានេះ បេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចំនួន៥រូបហើយ បានមកយកពាក្យពីអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីយកទៅបំពេញ។ ទន្ទឹមនេះក៏បេក្ខជន២បានបំពេញបែបបទរួចរាល់ និងបានយកមកដាក់នៅរដ្ឋសភាវិញ។ ការបិទបញ្ជីទទួលបេក្ខភាពនឹងបញ្ចប់នៅល្ងាចថ្ងែស្អែក។ ការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនប្រធានគ.ជ.ប គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកពាក្យរដ្ឋសភាបានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា នេះ គឺមានបេក្ខជនចំនួន៥រូបបានមកយកបែបបទទៅបំពេញ ដោយក្នុងនោះមានបេក្ខជន២បានបំពេញបែបបទរួចរាល់ ហើយបានយកពាក្យមកដល់នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។ មន្រ្តីដដែលបានបញ្ជាក់ថា បេក្ខជនដែលដាក់ពាក្យ គឺគ្រប់អាយុ មានសញ្ជាតិខ្មែរ មានសញ្ញាបត្រឧត្តមសិក្សា អត់មានគ្រួសារជាសាច់ញាតិប្រធានបក្ស អនុប្រធានបក្សនយោបាយ មិនដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋ …។ ការទទួលពាក្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ដោយនៅម៉ោង ៥:៣០ល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនា គឺបិទបញ្ចប់នៃការចុះឈ្មោះហើយ។ បន្តទៀតគឺគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងធ្វើការជ្រើសរើសបេក្ខជនដោយតម្លាភាពដោយចំហ។ នៅពេលដែលជ្រើសរើសបានបេក្ខជនហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងលោក ស៊ិក ប៊ុនហុក ឱ្យធ្វើជាប្រធាន គ.ជ.ប ពីមុនមក។ សូមជម្រាបថាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកាលពីថ្ងៃទី៤ខែមិថុនាបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគ.ជ.ប របស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន…
-
រយៈពេល៣ថ្ងៃ:មានបេក្ខជនចំនួន៣រូបមកយកពាក្យឈរឈ្មោះជាប្រធាន គ.ជ.ប

ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមិថុនា នេះ គឺមានបេក្ខជនចំនួន៣រូប បានមកយកបែបបទទៅបំពេញ ដោយក្នុងនោះមានបេក្ខជនម្នាក់បានបំពេញបែបបទរួចរាល់ហើយបានយកពាក្យមកដល់នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។ អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា បេក្ខជនដែលដាក់ពាក្យ គឺគ្រប់អាយុ មានសញ្ជាតិខ្មែរ មានសញ្ញាបត្រឧត្តមសិក្សា អត់មានគ្រួសារជាសាច់ញាតិប្រធានបក្ស អនុប្រធានបក្សនយោបាយ មិនដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋ …។ ការទទួលពាក្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ដោយនៅម៉ោង ៥:៣០ល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនា គឺបិទបញ្ចប់នៃការចុះឈ្មោះហើយ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងធ្វើការជ្រើសរើសបេក្ខជនដោយតម្លាភាព ដោយចំហ។ នៅពេលដែលជ្រើសរើសបានបេក្ខជនហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងឯកឧត្តម ស៊ិក ប៊ុនហុក ឱ្យធ្វើជាប្រធាន គ.ជ.ប ពីមុនមក។ សូមជម្រាបថាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកាលពីថ្ងៃទី៤ខែមិថុនា បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រម នូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានធ្វើឡើង បន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក…
-
សម្តេចតេជោ ហ៊ុន សែនៈ ក្នុងពេលជំងឺកូវីដកំពុងវាយលុក ដូច្នេះគ្មានការចាំបាច់ណាដើម្បីធ្វើការបោះឆ្នោតឃុំ សង្កាត់ សាកល្បងទេ!

ភ្នំពេញៈ ជាប្រតិកម្មនាព្រលប់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងក្នុងរង្វង់នៃការ បង្ហាញក្តីបារម្ភថា យោងទៅលើសកម្មភាពការជាក់ស្តែងនៅកម្ពុជាជំងឺកូវីដកំពុងតែវាយលុក ហើយក្នុងមួយថ្ងៃៗប្រជាជន ឆ្លងរាប់រយនាក់និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។ ដូច្នេះគ្មានការចាំបាច់ណាដើម្បីនឹងធ្វើការបោះឆ្នោតសាកល្បងជ្រើស រើសឃុំ សង្កាត់នោះទេ។ បន្ទាប់ពីមានការលើកឡើងដូចនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក៏បានចោលនូវកម្មវិធីនេះ ក្រោយពីទទួលលិខិតផ្លូវការពីប្រមុខរាជរដ្ឋាភិបាលឱ្យដកចេញនូវផែនការសាកល្បងនេះ។ ក្នុងសារជាសំឡេងនៅល្ងាចថ្ងៃទី៩ ខែមិថុនាថា សម្តេចតេជោបញ្ជាក់ថា សម្តេចទើបតែទទួលព័ត៌មានថា នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ នឹងមានការបោះឆ្នោតសាកល្បងនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ដែលរៀបចំ ឡើង ដោយ គ.ជ.ប ។ សម្តេចពុំបានដឹងនៅហេតុការណ៍នេះទេ ។ សម្តេចទើបនឹង តែព័ត៌មានអំពីខេត្តសៀមរាប អំពីតម្រូវ ការនៃការហ្វឹកហ្វឺនប្រជាជនសម្រាប់ការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតជ្រសើរើសក្រុមប្រឹក្សា ឃុំសង្កាត់សម្រាប់ឆ្នាំ២០២១។ សម្តេចបន្តថា យោងទៅលើសកម្មភាពការជាក់ ស្តែងនៅកម្ពុជាជំងឺកូវីដកំពុង តែវាយលុក ។ ក្នុងមួយថ្ងៃៗប្រជាជន ឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀង រាល់ ថ្ងៃ។ដូច្នេះគ្មានការចាំបាច់ណាដើម្បីនឹងធ្វើការបោះឆ្នោតសាកល្បងនោះ ទេ។ ព្រោះពេលវេលានេះ ត្រូវផ្តល់អាទិភាពនិង ប្រមូល គ្រប់កម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងកូវីដ១៩…
-
គ.ជ.ប. សម្រេចលើកពេលការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី២០ មិថុនាខាងមុខនេះ ក្រោយមានសំណើពីសម្តេចតេជោ

-
សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើលិខិតផ្លូវការទៅ គ.ជ.ប. លុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់លិខិតផ្លូវការទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយស្នើឱ្យលុបចោលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី២០ មិថុនាខាងមុខនេះ៕សូមអាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមៈ
-
សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត លុបចោលការរៀនសូត្រហ្វឹកហាត់អំពីបោះឆ្នោតសាកល្បង

-
សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតស្តីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដល់ពលរដ្ឋរងគ្រោះដោយកូវីដ១៩»

ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារលិខិតស្តីពីការចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភក្រោម កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាក ផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។ យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែមិថុនា នេះបានឲ្យដឹងថា ថ្ងៃនេះ សម្តេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមជម្រាបជូនជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃនេះតទៅ ជូនប្រជាពលរដ្ឋ និងគ្រួសារគោលដៅ ដូចតទៅ៖១. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្ត វិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។២. កម្មករ -និយោជិត ដែលបម្រើការងារនៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។៣. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែក ជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១…
-
ប្រមុខការទូតបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់កម្ពុជាចំពោះការដំឡើងទំនាក់ទំនងអាស៊ាន-ចិន ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

ភ្នំពេញៈ ប្រមុខការទូតកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ក្នុងវិស័យជាច្រើនដែលរួមមានកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខរហូតដល់ ពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជនដែលបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន។ ដោយកត់សម្គាល់ពីការរីកចម្រើនយ៉ាងខ្លាំងពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិនក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះការដំឡើងទំនាក់ទំនងអាស៊ាន-ចិនទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន កាលពីថ្ងៃទី៧ ខែមិថុនា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅក្នុងទីក្រុងឆុងឈីងសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានសម្តែងការកោតសរសើរចំពោះសុឆន្ទៈរបស់ចិនក្នុងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ទូទាំងពិភពលោក និងក្នុងតំបន់អាស៊ានតាមរយៈការផ្តល់វ៉ាក់សាំងនិងការផ្គត់ផ្គង់សម្ភារសុខាភិបាល។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានានូវលំហូរពាណិជ្ជកម្ម ការវិនិយោគនិងការ សម្រួលចូលទីផ្សារដោយរលូន។ ពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់ និងសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ពាក់ព័ន្ធស្ថានភាពនៅមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានអបអរសាទរចំពោះតួនាទីសកម្មរបស់ប្រធានអាស៊ាននិងអគ្គលេខាធិការអាស៊ានហើយបានស្វាគមន៍ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តការឯកភាពជាឯកឆន្ទប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ានដោយសង្កត់ធ្ងន់លើទំនុកចិត្តថាវានឹងរួមចំណែកដល់ការវិវត្តប្រកបដោយភាពវិជ្ជមានដែលចាំបាច់ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ៕ដោយៈ ពលជ័យ
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ ដំណក់ប្រេងដំបូងដែលកម្ពុជាទទួល គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិបានមានប្រសាសន៍ថា ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។ ការបញ្ជាក់នេះបានថ្លែងឡើងនៅក្នុងពិធីប្រគល់ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជានៅព្រឹកថ្ងៃទី០៩ ខែមិថុនានេះ នៅវិមានឈ្នះឈ្នះ( នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ)។សម្តេចពិជ័យសេនាទៀ បាញ់ បានមានប្រសាសន៍បន្តថា ក្នុងនាមគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សូមសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងរ៉ែ និងថាមពល ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម ដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជាតាមរចនាបថខ្មែរទំនើបមានភាពស្រស់បំព្រង រស់រវើក និងបានបង្ហាញពីអត្ថន័យតាមក្បាច់ចម្លាក់នីមួយៗ និងឯកសារមួយចំនួនទៀត ប្រគល់ជូនគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនាពេលនេះ ដើម្បីយកមកទុកដាក់ជាវត្ថុតឹកតាង ប្រវត្តិសាស្ត្រនៅវិមានឈ្នះឈ្នះ ក្នុងសារមន្ទីរមគ្គុទ្ទេសក៍តេជោសែន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ ក្នុងឱកាសនេះ សម្តេចពិជ័យសេនាបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមគាំទ្រអភិវឌ្ឍសារមន្ទីរមគ្គុទេសក៍តេជោសែនយើងនេះ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្តល់វត្ថុតឹកតាង និងឯកសារពាក់ព័ន្ធ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានជាប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះឈ្នះ ដើម្បីក្រុមការងារតម្កល់ទុកក្នុងសារមន្ទីរវិមានឈ្នះឈ្នះ…