-
សម្តេចតេជោៈបើកការបិទខ្ទប់រាជធានីនៅថ្ងៃទី៦ឧសភា បិទតែតំបន់តូចៗប៉ុណ្ណោះ

ភ្នំពេញៈការបិទខ្ទប់រាជធានីភ្នំពេញនឹងបើកឡើងវីញនៅថ្ងៃទី៦ឧសភាខាងមុខនេះ បើតាមអ្វីដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់។ សម្ដេចតេជោ នៅយប់ថ្ងៃទី០២ ខែឧសភានេះ បានអះអាងច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ។ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់បែបនេះ ជាការគឺឆ្លើយតបទៅនឹងអ្នកខមមិន( Comment) ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់ដឹងអំពីស្ថានភាពក្រោយថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។ ម្ចាស់គណនីហ្វេសបុកឈ្មោះ Tuo បានសរសេរថា «សម្តេចថ្ងៃទី៥នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់។ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។ សម្ដេចតេជោបានមានប្រសាសន៍ឆ្លើយតបដោយគូសបញ្ជាក់ថា «ពុំមានហេតុផលបន្តបិទទេ។ យើងនឹងបើក តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យ លើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៦…
-
សម្តេចតេជោ បញ្ជាក់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋរស់នៅក្រុងភ្នំពេញ និងខេត្តកណ្តាល ឲ្យរួចរាល់នៅខែឧសភា-មិថុនា ហើយបង្ហើបពីការត្រៀមហៅកីឡាករបាល់ទាត់លំដាប់ពិភព Messi និងNeymar មកទស្សនកិច្ចប្រទេសកម្ពុជា

ភ្នំពេញៈ នៅយប់ថ្ងៃ០២ ខែឧសភា ឆ្នាំ២០២១ នៅលើទំព័រហ្វេសបុកសម្តេច ក្រោមអត្ថបទ«តើកំពូលកីឡាករ បាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? មានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «Ben KH» បាន Comment ស្នើដល់សម្តេចថា «ខ្ញុំបាទសូមគោរព សម្តេចពុក។ ខ្ញុំបាទស្នាក់នៅភូមិ៨ ក្រុមទី៣០ សង្កាត់បឹងកក់១ ផ្លូវ៥១៦ ខណ្ឌទួលគោក ខ្ញុំបាទនិងអ្នកភូមិអាយុក្រោម៦០ឆ្នាំ ប្រហែល៩៨ភាគរយ មកដល់ពេលនេះមិនទាន់បានទទួលការចាក់ វ៉ាក់សាំង លើកទី១ នៅឡើយទេ។ សូមសម្តេចពុក ជួយកូនចៅអោយបានចាក់និងគេផង។ សូមអរគុណ»។ ជាការឆ្លើយតបនឹងសំណូមពរនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមាន មុនមានក្រោយ ព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍អស់ទេ។ យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់ក្នុងខែឧសភានិងមិថុនា២០២១នេះ។ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱ្យបានមុន»។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានការអត់ធ្មត់រង់ចាំបន្តិចទៀត ដោយរាជរដ្ឋាភិបាលផ្តល់ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពួកគាត់បាន គ្រប់ៗគ្នា។ សម្តេចបញ្ជាក់ថា ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញឱ្យមានភាពស៊ាំ មិនឱ្យមានឆ្លងកូវីដ១៩តទៅទៀត»។…
-
សម្តេចតេជោៈបើកការបិទខ្ទប់រាជធានីនៅថ្ងៃទី៥ឧសភា បិទតែតំបន់តូចៗប៉ុណ្ណោះ

ភ្នំពេញៈការបិទខ្ទប់រាជធានីភ្នំពេញនឹងបើកឡើងវីញនៅថ្ងៃទី៥ឧសភាខាងមុខនេះ បើតាមអ្វីដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់។ សម្ដេចតេជោ នៅយប់ថ្ងៃទី០២ ខែឧសភានេះ បានអះអាងច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ។ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់បែបនេះ ជាការគឺឆ្លើយតបទៅនឹងអ្នកខមមិន( Comment) ដែលបានចូលទៅ Comment ក្នុងហ្វេសបុករបស់សម្ដេចថា ចង់ដឹងអំពីស្ថានភាពក្រោយថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដែលជាថ្ងៃកំណត់បើករាជធានីភ្នំពេញឡើងវិញ ក្រោយបិទខ្ទប់រយៈពេល៣សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។ ម្ចាស់គណនីហ្វេសបុកឈ្មោះ Tuo បានសរសេរថា «សម្តេចថ្ងៃទី៥នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់។ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។ សម្ដេចតេជោបានមានប្រសាសន៍ឆ្លើយតបដោយគូសបញ្ជាក់ថា «ពុំមានហេតុផលបន្តបិទទេ។ យើងនឹងបើក តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យ លើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥…
-
ទិវាសេរីភាពសារព័ត៌មានពិភពលោកៈមតិចម្រុះត្រូវបានលើកឡើងនៅថ្ងៃនេះ

ភ្នំពេញៈឆ្នាំនេះ គឺជាខួបលើកទី៣០ នៃសេចក្តីប្រកាសវីនធុក (Windhoek) ដែលបានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតថ្ងៃទី0៣ ឧសភា ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ពីប្រទេសណាមីប៊ី ចាប់ពីពេលនោះមកជារៀងឆ្នាំអ្នកសារព័ត៌មានគ្រប់ប្រទេសទូទាំងពិភពលោកតែងតែជួបជុំគ្នាដើម្បីប្រារព្ធទិវាដ៏មានសារៈសំខាន់សម្រាប់អាជីពរបស់ពួកគេ។ នៅឆ្នាំនេះ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ រាតត្បាតពាសពេញសកលលោក ការប្រារព្ធដែលជារបៀបវារៈប្រចាំឆ្នាំជាទៀងទាត់ ត្រូវបានធ្វើតាមទម្រង់ថ្មី គឺការជួបជុំពីចម្ងាយ ឬការផ្សព្វផ្សាយ អេឡិចត្រូនិក។ មានបញ្ហាពីរ ដែលត្រូវបានបង្ហាញ គឺការប្រឆាំងនឹងព័ត៌មានមិនពិត ក្លែងក្លាយ និងសេរីភាពអ្នកសារព័ត៌មាន។ នៅប្រទេសកម្ពុជា ទោះបីពុំមានការជួបជុំអ្នកកាសែតក៏ដោយ ក៏នៅថ្ងៃទី0២ ខែឧសភា ឆ្នាំ២០២១នេះ មានក្លិបចំនួនពីរ បានចេញនូវសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបង្ហាញ នូវការចាប់អារម្មណ៍ចំពោះអ្វីដែលជាការពាក់ព័ន្ធនឹងអាជីពអ្នកសារព័ត៌មាន។ ចាប់អារម្មណ៍ទៅលើការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងសេចក្តីថ្លែងការណ៍ជាងមួយទំព័ររបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកឡើងថា សារព័ត៌មានពិតជាដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សារព័ត៌មានមិនត្រឹមតែជាអ្នកនាំសារពីថ្នាក់ដឹកនាំប្រាប់ដល់មហាជន និងពីមហាជនប្រាប់ដល់ថ្នាក់ដឹកនាំបានយ៉ាងលឿនរហ័សប៉ុណ្ណោះទេ ប៉ុន្តែ សារព័ត៌មានក៏បានដើរតួនាទីជាអ្នកផ្សព្វផ្សាយសារអប់រំនានាដល់មហាជនក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ ទន្ទឹមនឹងនោះ សារព័ត៌មានក៏បានដើរតួនាទីជា អ្នកបន្សាបព័ត៌មានក្លែងក្លាយដែលកើតមានយ៉ាងច្រើនក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ស្រដៀងគ្នានឹងការលើកឡើងរបស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការយូណេស្កូ កម្ពុជានៅរសៀលថ្ងៃទី0២ ខែឧសភានេះ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន ពិភពលោកឆ្នាំ២០២១ លោកស្រី Audrey Azoulay អគ្គនាយកអង្គការយូណេស្កូ បានលើកឡើងថា…
-
ពលរដ្ឋខ្មែរស្គាល់មុខអ្នកស្នេហាជាតិពិតនៅក្នុងគ្រាលំបាក

ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរយៈពេលជាង ៤០ ឆ្នាំចុងក្រោយនេះ ជាតិនិងប្រជាជនកម្ពុជាបានហែលឆ្លងកាត់គ្រាលំបាកៗយ៉ាងច្រើន ទម្រាំនឹងកម្ពុជាអាចពន្លត់ភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីនិងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ ចេញពីការវាយផ្តួលរំលំរបបខ្មែរក្រហមសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិត បញ្ចប់សង្គ្រាមស៊ីវិល ដោយនយោបាយឈ្នះ-ឈ្នះ ការជួយសង្គ្រោះអាយុជីវិតពលរដ្ឋពីគ្រោះទុរក្ភិក្ស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចឹមប្រទេសដែលប្រឆាំងនឹងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមរបស់ប្រជាជនកម្ពុជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងគ្រោះមហន្តរាយ សោកនាដកម្មផ្សេងៗទៀត គ្រប់គ្រាលំបាកៗទាំងអស់នេះតែងតែមាន វត្តមានរបស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាជានិច្ចជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីអន្លង់អវិជ័យនៃរបបខ្មែរក្រហម ព្រមទាំងបានដឹកនាំប្រទេសបញ្ចប់សង្គ្រាម នាំយកសន្តិភាពជូនជាតិ និងមាតុភូមិ ព្រមទាំងការអភិវឌ្ឍ។ ឥឡូវនេះខណៈជាតិនិងប្រជាជនកម្ពុជា កំពុងប្រឈមមុខនឹងវិបត្តិសកលនៃការឆ្លងជំងឺកូវីដ-១៩ គឺសម្តេចតេជោ ហ៊ុន សែន ដដែលនេះបាននិងកំពុងដឹកនាំប្រទេសកម្ពុជាទាំងមូលប្រឆាំងនិងទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបេសកកម្មសង្គ្រោះនិងជួយអាយុជីវិតមនុស្សនេះធ្វើឡើង ដោយមិនរើសអើងជាតិសាសន៍ និន្នាការនយោបាយឡើយ ពោលជួយសង្គ្រោះអាយុជីវិតទាំងអស់មិនថាពលរដ្ឋខ្មែរ ឬជនបរទេស មិនថាអ្នកនោះធ្លាប់ជេរប្រមាថអាយុជីវិត និងជាតិសាសន៍នៃប្រទេសដែលតែងតែរៀបចំរបាយការណ៍ផ្សេងៗ ដើម្បីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងវាយប្រហារការដឹកនាំរបស់សម្តេចឡើយ គឺសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវការគោរព ការថែរក្សា ការព្យាបាល និងការការពារអាយុជីវិតទាំងអស់ដែលជាកិច្ចការមនុស្សធម៌យ៉ាងសំខាន់សម្រាប់មនុស្សជាតិទាំងមូល។ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានពិភពប្រសិទ្ធនាមថា «ប្រទេសតូច តែបេះដូងទូលាយ» ហើយត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលគ្រប់គ្រងបានល្អលើវិបត្តិកូវីដ-១៩។ នេះគឺជាមោទនកភាពរបស់ជាតិនិងកម្ពុជាដែលមានថ្នាក់ ដឹកនាំដែលពោរពេញដោយគុណធម៌ តែសម្រាប់ក្រុមអ្នកប្រឆាំងពិតជាមិនអបអរសាទរឡើយ…
-
ការប្តេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅកម្ពុជា

-
យប់ថ្ងៃទី០១ឧសភា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាល ចេញទៅយកអ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ នៅសង្កាត់បឹងកក់២ (មានវីដេអូ)

នៅពីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាល ចេញទៅយកអ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច។ វិដេអូដោយៈTYDA តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ាង គឹមអ៊ាន ប្រធានមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ រថយន្តសង្គ្រោះបន្ទាន់របស់ក្រសួងសុខាភិបាលបានដឹក អ្នកជំងឺកូវីដ-១៩ នៅភូមិ២៣ មកដល់កោះពេជ្រវេលាម៉ោង២:៣០ រំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ ក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់មើលថែ តាមដានអាការៈជំងឺរបស់ពួកគាត់ នឹងបានផ្តល់អាហារសម្រាប់ពួកគាត់ផងដែរ៕
-
ក្រុមជនក្បត់ជាតិ កំពុងកេងចំណេញនយោបាយអំឡុងពេលជាតិ និងប្រជាជនកម្ពុជាកំពុងស្ថិតក្នុងសង្គ្រាមប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

-
អគ្គនាយកដ្ឋានគយបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះសាច់បង្កក និងទំនិញបង្កកដែលមានហានិភ័យផ្សេងទៀតមកពីឥណ្ឌា

ភ្នំពេញៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅថ្ងៃទី០១ ខែឧសភានេះបានជូនដំណឹងជាផ្លូវការទៅប្រធាននាយកដា្ឋន សាខា និងការិយាល័យគយ និងរដ្ឋាករអំពីការផ្អាកជាបណ្ដោះអាសន្នការនាំចូល និងព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀតមានប្រភពមកពីប្រទេសឥណ្ឌា។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានសំណើររបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជូនទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំគោលការណ៍ផ្អាកជាបណ្តោះអាសន្នដោយសារតែការផ្ទុះខ្លាំងនូវជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា។ សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា យោងតាមលិខិតចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការឃាត់ទុក និងផ្អាកជាបណ្តោះអាសន្នការនាំចូលសាច់បង្កក និងមុខទំនិញបង្កកមានហានិភ័យ ផ្សេងទៀតមកពីប្រទេសឥណ្ឌា។ យោងតាមស្ថានភាពយ៉ាងធ្ងន់ធ្ងរនៃការឆ្លងរាលដាលជំងឺកូវី៥-១៩ នៅប្រទេសឥណ្ឌា និងអនុលោមតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសូមធ្វើការណែនាំឲ្យអនុវត្តជាបណ្ដោះអាសន្នលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលមានហានិភ័យផ្សេងទៀតមានប្រភពមកពីប្រទេសឥណ្ឌា ដូចខាងក្រោម៖-ផ្អាកការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញទាំងនេះ-ព្យួរការបំពេញបែបបទបញ្ចេញទំនិញពីគយចំពោះប្រភេទទំនិញទាំងនោះដែលបានមកដល់ទីលានគយ ឬសន្និធិគយនានារួចហើយ-ផ្តល់កិច្ចសហការជាមួយគណះកម្មការចំពោះកិច្ចក្នុងការស្រាវជ្រាវ និងធ្វើតេស្តរកវីរុសផ្សេងៗ ជាពិសេស វីរុសក្ខីវីដ-១៩ ព្រមទាំងចូលរួមអនុវត្តវិធានការឬសេចក្ដីសម្រេចនានារបស់គណៈកម្មការចំពោះកិច្ចពាក់ព័ន្ធនឹងមុខទំនិញទាំងនោះ-ត្រូវចាត់វិធានការអនាម័យ (ដូចជាការបាញ់ថ្នាំសម្លាប់មេរោគជាដើម) លើមធ្យោបាយផ្នក និងសំបកវិចខ្ចប់ មុខទំនិញផ្សេងទៀត(ក្រៅពីសាច់បង្កក និងទំនិញបង្កក) ដែលមានប្រភពមកពីប្រទេសឥណ្ឌា-មន្ត្រីគយមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញទាំងនោះត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យផ្ទាល់ខ្លួន បន្ថែម ដោយត្រូវពាក់ម៉ាស់ របាំងការពារមុខ និងស្រោមដៃ។ សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមេសា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើលិខិតស្នើទៅជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើសុំគោលការណ៍សម្រេចលើការឃាត់ទុកទំនិញដែលនាំ ចូលប្រទេសកម្ពុជា…
-
វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកប្រក្រតីភាពរបស់កម្ពុជាកាន់តែឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ

ថ្ងៃទី១ ឧសភា ចំទិវាពលកម្មអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាពិសេសជូនពលរដ្ឋរស់នៅក្នុងតំបន់ក្រហមរួមមានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលដែលសរុបចំនួនជាងកន្លះលាននាក់ហើយ ក្នុងនោះក៏ជាតំបន់ដែលកម្មករកម្មការិនីរស់នៅផងដែរ។ នេះជាយុទ្ធនាការទ្រង់ទ្រាយធំដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យរៀបចំឡើងរបៀបនៃការចាក់ស្រោចវ៉ាក់សាំង ដើម្បីបង្កើនប្រព័ន្ធស៊ាំការពារសព៌ាង្គកាយរបស់ប្រជាពលរដ្ឋនៅតាមតំបន់នីមួយ ជាពិសេសតំបន់ដែលមានហានិភ័យខ្លាំងដូចជា រាជធានីភ្នំពេញដែលកំពុងតែរួតរឹតដោយការឆ្លងសហគមន៍។ នេះគឺជាយុទ្ធសាស្ត្រដ៏វៃឈ្លាតរបស់រាជរដ្ឋាភិបាល និងជាការកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ តាមរយៈការបង្កើនខឿនការពារសុខភាពជូនប្រជាពលរដ្ឋបន្ថែម ពីវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើនដែលរដ្ឋាភិបាលបានដាក់ចុះដើម្បីការពារជីវិតពលរដ្ឋ។ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលបានខិតខំស្វះស្វែងបញ្ហាទិញវ៉ាក់សាំងបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខ ដូចជា មន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា ដូចប្រទេសមួយចំនួនទៀត ប្រទេសកម្ពុជា ក៏បាននិងកំពុងខិតខំស្វែងរក ព្រមទាំងបញ្ជាទិញវ៉ាក់សាំងពីគ្រប់ប្រភពដែលរួមមានៈ ១លានដូស ជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ម៉ឺនដូសតាមយន្តការខូវ៉ាក់១,៥លានដូសបញ្ហាទិញពីប្រទេសចិន និងបន្តបញ្ជាទិញចំនួន ៤លានដួសបន្ថែមទៀត ហើយក៏ខិតខំស្វះស្វែងបញ្ហាទិញបន្ថែមទៅតាមតម្រូវការចាំបាច់ ជាក់ស្ដែង និងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមគោលដៅជួរមុខដូចជាមន្ត្រីជួរមុខ កម្មករនិយោជិត និងប្រជាពលរដ្ឋទូទៅផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានកំណត់ទិសដៅចាក់វ៉ាក់សាំង ១លានដូសក្នុងមួយខែជូនប្រជាពលរដ្ឋ និងចាក់ជូនពលរដ្ឋ ចាប់ពីអាយុ…