-
សម្តេចតេជោ ហ៊ុន សែន នឹងជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅល្ងាចថ្ងៃ០១ មិថុនា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា នឹងទទួលជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy R. Sherman នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ ជំនួបពិភាក្សារវាងប្រទេសដឹកនាំកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺនឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៩ខែឧសភានេះថា តាមគម្រោងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ហើយនិងជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗទៀតអាស្រ័យលើភាពជាក់ស្តែង។ជាទូទៅជំនួបពិភាក្សារវាងប្រទេសនិងប្រទេស គឺនៅពេលជួបគ្នាតែងតែនិយាយពីទំនាក់ទំនងទ្វេភាគីជាបឋមហើយ។ ទាក់ទងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកមកកម្ពុជា ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា “កាលណាគេមកបំពេញទស្សនកិច្ចការងារនៅស្រុកយើង គឺសំខាន់គោលបំណងជារួមដែលយើងអាចប៉ាន់ស្មានដឹងនោះ គឺធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ”។ សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅកាន់ប្រទេសមួយចំនួន គឺប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ប្រទេសថៃ និងចុងក្រោយរដ្ឋហាវ៉ៃ ចាប់ពីថ្ងៃ២៥ ខែឧសភា ដល់ថ្ងៃ៤ខែមិថុនា ឆ្នាំ២០២១៕ ដោយៈ ពលជ័យ
-
រយៈពេល១៥ឆ្នាំ កម្ពុជាបញ្ជូនកម្លាំងមួកខៀវចំនួន៧.៥២៣នាក់ ទៅកាន់ក្នុងប្រទេសចំនួន៩

ភ្នំពេញៈ នៅថ្ងៃទី២៩ ខែឧសភានេះ គឺជាទិវាអន្តរជាតិ អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ(អ.ស.ប) ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងថាមពលយុវជន ដើម្បីសន្តិភាព និងសន្តិសុខ”។ ទិវារក្សាសន្តិភាព អ.ស.ប ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារីក្នុងប្រតិបត្តិការ សន្តិភាព ហើយក៏ជាថ្ងៃប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី ដែលបានពលីដើម្បីបុព្វហេតុសន្តិភាព ក្នុងបេសកកម្មចំនួន៧២ គិតចាប់ពីឆ្នាំ១៩៤៨។ ក្នុងឱកាសនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងថា ទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាពរបស់អ.ស.ប ថ្ងៃទី២៩ ខែឧសភា គឺដើម្បីឧទ្ទិសកុសលដល់ការចូលរួមចំណែកដ៏មានតម្លៃរបស់បុគ្គលិកក្នុងឯកសណ្ឋានយោធា និងស៊ីវិល ក្នុងការបំពេញបេសកកម្ម អ.ស.ប និងគោរពដល់កម្លាំងថែរក្សាសន្តិភាពប្រមាណជាង៤០០០នាក់ ដែលបានបាត់បង់ជីវិតក្រោមទង់ អ.ស.ប តាំងពីឆ្នាំ១៩៤៨។ រយៈពេល១ឆ្នាំកន្លងមកនេះ អ្នកថែរក្សាសន្តិភាពរហូតចំនួន១៣០នាក់ បានពលីជីវិតដើម្បីបុព្វហេតុសន្តិភាពនៅពាសពេញពិភពលោក។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា រយៈពេល១៥ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់ អ.ស.ប បានបញ្ជូនកម្លាំងចូលរួមបេសកកម្មសរុបចំនួន៧៥២៣នាក់ ក្នុងនោះមាននារីចំនួន៤៦៦នាក់…
-
សម្តេចតេជោ៖“ឥឡូវនេះ មនុស្សនៅរាជធានីភ្នំពេញពី៥០ទៅ៦០ភាគរយ ឬអាចលើសពីនេះ បានទទួលការចាក់វ៉ាក់សាំងរួចទៅហើយ…”

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា “ឥឡូវនេះមនុស្សនៅរាជធានីភ្នំពេញពី ៥០ ទៅ៦០ភាគរយ ឬអាចលើសពីនេះ បានទទួលការចាក់វ៉ាក់សាំងរួចទៅហើយ។ ដូច្នេះភាពសុំាំនៅទីក្រុងភ្នំពេញវានឹងកាត់បន្ថយនូវការឆ្លង ហើយប្រសិនបើការឆ្លងវាកាត់បន្ថយបាននោះ វាកាត់បន្ថយការស្លាប់”។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងសារជាសំឡេងពិសេសនាព្រឹកថ្ងៃទី២៩ខែឧសភានេះ។ សម្តេចតេជោថ្លែងថា តាមការប៉ាន់ស្មានចំនួនតួលេខដែលយើងមានសម្រាប់មនុស្សដែលមានអាយុលើសពី១៨ឆ្នាំគឺមានជាង១០លាន នាក់បន្តិច។ បើប៉ាន់ស្មានសម្រាប់អ្នកដែលមិនអាចចាក់វ៉ាក់សាំងបាន ដែលគ្រូពេទ្យហាមឃាត់មិនឱ្យចាក់គឺចំនួនមនុស្សដែលត្រូវចាក់ប្រមាណជា១០លាននាក់។ មកដល់ពេលនេះចាក់បានជាង២លាន៤សែន៦ម៉ឺននាក់។ ថ្ងៃនេះសង្ឃឹមថានឹងឡើងទៅដល់ ២លាន៥សែននាក់ ដែលទទួលបានវ៉ាក់សាំង។ បើយោងទៅលើចំនួនតួលេខនៃចំនួនមនុស្ស១០លាននាក់ តម្រូវការដំបូងសម្រាប់អ្នកនៅរាជធានីភ្នំពេញ បណ្តាទីប្រជុំជននៅខេត្តកណ្តាល និងបណ្តាទីរួមខេត្ត ទីប្រជុំជន និងតំបន់កម្មករ អាចចាត់ទុកក្នុងចន្លោះ ៥ទៅ៦លាននាក់ ជាចំណុចអាទិភាពនៃការផ្តល់ទៅតាមដំណាក់កាលៗ តាមចំនួនវ៉ាក់សាំងដែលមាន។ សម្តេចបន្តថា ដូច្នេះចាប់ពីពេលនេះតទៅសុំស្នើឲ្យរដ្ឋមន្ត្រីតាមស្ថាប័នានា និងអភិបាលរាជធានី ខេត្តបញ្ឈប់នៅការស្នើសុំមកសម្តេចទៅលើការចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិច។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំង ហើយសម្តេចនឹងពិភាក្សារឿងនេះជាមួយលោកជំទាវ ឱ វណ្ណឌីន។ បន្ទាប់ពីរាជធានីភ្នំពេញហើយ ខេត្តកណ្តាល តើយើងតម្រង់ឆ្ពោះទៅកន្លែងណា ឱ្យអាទិភាពទៅកន្លែងណា ទៅតាមសង្វាក់នៃដំណើររបស់យើង។ មិនអាចចាក់កន្លែងនេះបន្តិចកន្លែងនោះបន្តិច តែទីបំផុតមិនអាចឲ្យវ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាព ព្រោះថាចំនួនមនុស្សចាក់វ៉ាក់សាំងមានចំនួនតិចជាងអ្នកដែលមានមិនទាន់ចាក់វ៉ាក់សាំង។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ឥឡូវនេះមនុស្សនៅរាជធានីភ្នំពេញ ៥០ ទៅ ៦០ភាគរយ ឬអាចលើសពីនេះបានទទួល…
-
សម្តេចតេជោ ហ៊ុន សែន៖យុទ្ធសាស្ត្រសម្រាប់ដំណើរការចាក់វ៉ាក់សាំង គឺយុទ្ធសាស្ត្រផ្ការីកដែលចាក់ពីក្នុងចេញក្រៅ

ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន សូមឱ្យបណ្តាស្ថាប័នជាតិ និងក្រុមហ៊ុនឯកជន បញ្ឈប់ការស្នើសុំចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យកន្លែងរបស់ខ្លួន សូមផ្អាកការស្នើសុំវ៉ាក់សាំងទៅចាក់តាមបណ្តាខេត្ដ។ ការចាក់វ៉ាក់សាំងត្រូវអនុវត្តតាមផែនការមេ។ នេះបើយោងតាមសារពិសេសជាសំឡេងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជានៅ ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅមានការស្នើមកសម្តេចជាបន្តបន្ទាប់នូវការស្នើសុំចាក់វ៉ាក់សាំងនៅតាមខេត្ត ឬក៏ទៅតាមក្រសួង និងការស្នើសុំចាក់នៅតាមវិស័យនៅខេត្តនេះ ខេត្តនោះ ហើយក៏មានក្រុមហ៊ុនខ្លះ ក៏បានស្នើសុំឲ្យចាក់តាមក្រុមហ៊ុនរបស់ខ្លួន។ សម្តេចតេជោ បានបញ្ជាក់ថា យើងបានដាក់ចេញនៅផែនការមេដែលជាយុទ្ធសាស្ត្រសម្រាប់ដំណើរការចាក់វ៉ាក់សាំងក្នុងនោះ គឺយុទ្ធសាស្ត្រផ្ការីកដែលចាក់ពីក្នុងចេញក្រៅ។ យើងមិនអាចប្រើវ៉ាក់សាំងទៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ។ បើធ្វើយ៉ាងដូច្នេះយើងនឹងមិនទទួលបានផលនៅក្នុងចាក់វ៉ាក់សាំងនេះទេ។ ឯកឧត្តម ថោង ខុន លើកសំណូមពរអំពីការចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើវិស័យទេសចរណ៍នៅតំបន់នេះប៉ុន្មានពាន់នាក់ នៅតំបន់នោះប៉ុន្មានពាន់នាក់ ធ្វើយ៉ាងដូច្នេះវាមិនគ្រប់គ្រាន់ទេ ដោយសារតែមនុស្សរាប់សិបម៉ឺននាក់ យើងចាក់បានតែត្រឹម ៤ ទៅ៥ពាន់នាក់ គ្មានផលប្រយោជន៍ទេ។ ដូច្នេះបានជាយើងរៀបចំយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងដើម្បីឱ្យវាមានភាពសុំា បើយើងចាក់ស្រោចនៅគ្រប់ទីកន្លែងដែលផ្តល់អាទិភាព។ ដូចជាឥឡូវនេះ វ៉ាក់សាំងត្រូវតែចាក់នៅលើទីក្រុងភ្នំពេញមុន ដែលបាននឹងកំពុងធ្វើយុទ្ធនាការចាក់ដែលរហូតមកដល់ពេលនេះប្រមាណជាជាងមួយលាននាក់ហើយ ហើយការចាក់ នៅខេត្តនៅរាជធានីភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុតសម្រាប់យើង។ បន្ទាប់ទៅគឺនៅទីប្រជុំជននៅខេត្តកណ្តាលហើយបន្ទាប់ ទៅបានចេញទៅគោលដៅសំខាន់ៗនានានៅតាមទីប្រជុំជន ទីរួមខេត្ត និងតំបន់រោងចក្រដែលមានកម្មករហើយកម្មករនេះទៀតសោត យើងមិនអាចយកទៅចាក់កម្មករ ៤…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសប្រាប់រដ្ឋមន្រ្តីឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយកម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត

-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី

ភ្នំពេញៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតា ជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាដើម្បីថ្វាយព្រះពរនិងថ្វាយរបាយការណ៍ស្តីពីសមិទ្ធផលនិងវឌ្ឍនភាព សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាឆ្នាំ២០២០-២០២១ នៅព្រះបរមរាជវាំង៕ ក្នងឱកាសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសុន្ទរកថា ថ្វាយព្រះពរ និងរបាយការណ៏សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មានខ្លឹមសារដើមដ៏ខ្ពង់ខ្ពស់ជា អាទិ៍ថាៈ សូមក្រាបថ្វាយបង្គំ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំម្ចាស់សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទានខ្ញុំម្ចាស់ រួមជាមួយសម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ…
-
អតីតមន្ត្រីជាន់ខ្ពស់ៈតើមូលនិធិជាង ៧០ម៉ឺនដុល្លារសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យនៅឯណា?

ភ្នំពេញៈ លោកមុត ចន្ថា អតីតប្រធានខុទ្ទកាល័យលោកកឹម សុខា ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយបានបង្ហាញ នូវការយល់ឃើញថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខគួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ លោក មុត ចន្ថា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្គ្រោះ ជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងរបស់គណបក្សសង្គ្រោះជាតិនូវមូលនិធិបង្កើត«ទូរទស្សន៍ ព្រះអាទិត្យ» ឬ “SUNTV”។គិតត្រឹមខែកញ្ញាឆ្នាំ២០១៥គណបក្សសង្គ្រោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគ ថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរជាង៧០ម៉ឺនដុល្លារអាមេរិក។ នៅក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួននិងបន្តមក ទៀតគណបក្សសង្គ្រោះជាតិ ត្រូវរំលាយដោយតុលាការកំពូលនៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧តាមបណ្តឹងរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជារួចមក ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យត្រូវបានដក ចេញពីគណនីធនាគារស្ងាត់បាត់ឈឹង។ លោកបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ០៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Chequeដើម្បីដក ប្រាក់ពីធនាគារ គឺ១. លោក កឹម សុខា ប្រធានគណបក្ស,…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០នៅចុងខែនេះ

ភ្នំពេញៈ តបតាមការអញ្ជើញរបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី២នៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០២១នៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបន្តថា កិច្ចប្រជុំនេះក្រោមមូលបទ «ការស្តារបៃតងឡើងវិញប្រកប ដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន» សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញថ្លែងសុន្ទរកថា លើប្រធានបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩»នៅក្នុងសម័យប្រជុំកិច្ចសន្ទនា របស់ថ្នាក់ដឹកនាំដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួនរួមមាន១)ភាពចាំបាច់ក្នុងការកែសម្រួលគោលនយោបាយនិងធនធាន ដើម្បីអាចជម្នះដោយជោគជ័យលើជំងឺរាតត្បាតកូវីដ-១៩។២)ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុទៅលើសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិង៣)សារៈសំខាន់នៃការស្តារបៃតងឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹងចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូលផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។ គួរកត់សម្គាល់ថា P4G ជាគំនិតផ្តួចផ្តើមសកលដែលត្រូវបានដាក់ដំណើរនៅឆ្នាំ២០១៧។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាពហុភាគីសម្រាប់រដ្ឋាភិបាលវិស័យធុរកិច្ចនិងអង្គការសង្គមស៊ីវិលធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍។កិច្ចប្រជុំកំពូលP4Gលើកទី២នៅទីក្រុងសេអ៊ូលនឹងផ្តល់ឱកាសដល់សហគមន៍អន្តរជាតិអាចបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងពិភពលោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូវីដ-១៩៕ ដោយៈពលជ័យ
-
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅចុងខែវិច្ឆិកាឆ្នាំនេះ

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឯកភាពកំណត់យកកាលបរិច្ឆេទ គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ( ASEM13)។ នេះបើតាមការបញ្ជាក់របស់លោក កុយ ដាវីត អនុប្រធានប្រចាំការនៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុបលើកទី១៣។ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី២៧ ឧសភានេះថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។ សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។ សូមរម្លឹកថា តាមគម្រោងកម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅរាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ ប៉ុន្តែដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ រាជរដ្ឋាភិបាលក៏បានលើកពេលនៃកិច្ចប្រជុំនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់…
-
តាមរយៈកំណាព្យអ្នកជំងឺកូវីដ១៩ម្នាក់ បង្ហាញពីអារម្មណ៍អរគុណសម្តេចតេជោ និងគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ភ្នំពេញៈនៅលើក្រដាសសៀវភៅសចំនួនពីរទំព័រ បើទោះបីជាអក្សរដែលសរសេរដោយដៃ មិនសូវបានស្អាត តែការសរសេរមានរបៀបរៀបរយល្អ។ កំណាព្យចំនួនពីរ(មិនមានចំណងជើង) ត្រូវបានសរសេរដោយអ្នកជំងឺកូវីដ១៩។ កំណាព្យនេះត្រូវបានបង្ហោះឱ្យក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលគេស្គាល់ថាជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១។ ម្ចាស់កំណាព្យមិនបានបង្ហាញអត្តសញ្ញាណឡើយ។ ប៉ុន្តែប្រហែលជាអ្នកជំងឺសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យហ្លួងម៉ែ ពីព្រោះមានការពណ៌នាទាក់ទងដល់មន្ទីរពេទ្យនេះ។ បទនិពន្ធបានសម្តែងនូវការអរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដចង្រៃ និងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលជួបនឹងជំងឺរាតត្បាតជាសកលនេះ។ កំណាព្យ ក៏បានអរគុណដោយចំឈ្មោះចំពោះលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលជាគ្រូពេទ្យចិត្តធម៌បំពេញការងារជួយសង្រ្គោះអ្នកជំងឺដោយមិនខ្លាចនឿយ ហត់ជារៀងរាល់ថ្ងៃ៕សូមអានអត្ថបទកំណាព្យដែលជូនភ្ជាប់ជាមួយៈ