Category: Politico 360

  • អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់អំពីបំណងនៃការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា

    អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់អំពីបំណងនៃការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា

    ភ្នំពេញៈ លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចមួយថ្ងៃនៅកម្ពុជានាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , លោកកឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនារសៀលថ្ងៃទី១ ខែមិថុនា នៅវិមានសន្តិភាព យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជានៅយប់ថ្ងៃដដែលនេះ បានបញ្ជាក់ថា លោកស្រីអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបានរំលឹកពីតួនាទីសំខាន់របស់សហរដ្ឋអាមេរិក និងដៃគូផ្សេងទៀតបានដើរតួនាទីក្នុងការធ្វើកិច្ចចរចាកិច្ចព្រមព្រៀងសន្តិភាពប៉ារីសឆ្នាំ១៩៩១ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជាច្រើនទសវត្ស។ លោកស្រីបានកត់សម្គាល់ថា ជំនួយជាង៣ពាន់លានដុល្លារដែលសហរដ្ឋអាមេរិក បានផ្តល់ចាប់តាំងពីពេលនោះមក ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេស និងអត្ថប្រយោជន៍ពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលបានជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានលើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា ក្នុងពេលមានជំងឺរាតត្បាតរួមទាំងថវិកាចំនួន១១លានដុល្លារ ដើម្បីជួយ ដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងសុខភាពរួមជាមួយការប្រឹក្សាយោបល់ពីអ្នកជំនាញមកពីទីភ្នាក់ងារសុខាភិបាលសហរដ្ឋអាមេរិកដែលមានវត្តមាននៅកម្ពុជា។ លោកស្រីក៏បានកត់ សម្គាល់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយប្រទេសកម្ពុជាលើការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ការការពារកុមារ ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ គណនេយ្យភាព ការដោះមីន មនុស្សធម៌ សុខភាពសាធារណៈនិងការអប់រំ និងផលប្រយោជន៍រួម។ លោកស្រីបានធានាដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា សហរដ្ឋអាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២…

  • គ.ជ.ប បញ្ជាក់អំពីគោលបំណងនៃការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

    គ.ជ.ប បញ្ជាក់អំពីគោលបំណងនៃការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

    ភ្នំពេញៈ កន្លងមកថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់តាម អនឡាញស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។ លោកសោម សូរីដា ទីប្រឹក្សា  គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថាក្នុងសន្និបាតបូកសរុបការបោះឆ្នោត កន្លងមកគ.ជ.ប បានរកឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការរៀបចំការបោះឆ្នោតពិសេសក្នុងដំណើរការ ចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងក្នុងដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលផ្ដើមចេញពីនេះ គ.ជ.ប បានដាក់ចេញនូវកំណែទម្រង់ផ្នែកបច្ចេកទេស សម្រាប់ការអនុវត្តដំណើរការរៀបចំការបោះឆ្នោតដោយឈរលើគោលការណ៍ធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធានាឱ្យការបោះឆ្នោតលើកក្រោយទៀត កាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។ អគ្គលេខាធិការងគ.ជ.បបានបញ្ជាក់អំពីគោលបំណងសំខាន់នៃការបោះឆ្នោតសាកល្បងគឺដើម្បីសាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រដកបទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាត (កូវីដ-១៩)ក្នុងការិយាល័យបោះឆ្នោតសាកល្បងការប្រើប៊ិកគំនូសសញ្ញាគាំទ្រគណបក្ស នយោបាយលើសន្លឹកឆ្នោតសាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ។ ឆ្លើយនឹងសំណួរដែលសួរថា “ក្នុងការបោះឆ្នោតសាកល្បងនេះ តើប្រជាពលរដ្ឋត្រូវបោះឆ្នោតតាមអនឡាញ (Online) ឬយ៉ាងណា?”លោកសោម សូរីដា បញ្ជាក់បន្ថែមថា គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតដោយអនុវត្តតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហើយការបោះឆ្នោតត្រូវធ្វើឡើងជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ពោលគឺមិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ ។   លោកសោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS ថា គ.ជ.ប បានកំណត់យកថ្ងៃទី២០ មិថុនា ២០២១ជាការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ។ នៅក្នុងការបោះឆ្នោតសាកល្បងនេះ គ.ជ.ប បានកំណត់យកខេត្តគោលដៅ ២៥រាជធានី ខេត្ត។ ហើយឃុំសង្កាត់គោលដៅសម្រាប់ការបោះឆ្នោតសាកល្បង ២៥ឃុំសង្កាត់និងក្នុងមួយឃុំសង្កាត់កំណត់យកពីរការិយាល័យដោយការិយាល័យមួយគឺជាការិយាល័យដែលមានទីតាំងនៅតំបន់ទីប្រជុំជននិងការិយាល័យមួយទៀតនៅក្នុងតំបន់ឆ្ងាយពីទីប្រជុំជនដើម្បីវាស់កម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងការប្រើប៊ិចគាំទ្រគំនូសសញ្ញាគណបក្សនយោបាយនៅលើសន្លឹកឆ្នោតដែលគ.ជ.បគ្រោងប្រើប៊ិចនេះជំនួសឲ្យប៊ិចដែល អ្នកបោះឆ្នោតត្រូវគូសនៅលើសន្លឹកឆ្នោត។ អគ្គលេខាធិការរងគ.ជ.ប បានបន្តថា គោលបំណងនៃការបោះឆ្នោតសាកល្បងនេះគឺដើម្បីពិនិត្យទៅលើប្រសិទ្ធភាពនៃការ ប្រើកម្មវិធីចុះរៀបចំកម្មវិធីបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធឌីជីថល ដោយគ.ជ.ប បានរៀបចំរួចរាល់ហើយដែលតម្រូវឲ្យគណបក្សនយោបាយស្នើសុំការប្រើប្រាស់កម្មវិធីនេះដោយការបង្កើតគណនីគណបក្សពីគ.ជ.បហើយគណនីនេះគឺគណបក្សនយោបាយនៅពេលដែលទទួលបានអាចយកមកប្រសើសម្រាប់ការរៀបចំបញ្ជីបេក្ខជនត្រូវទាញឈ្មោះ និងទិន្នន័យរបស់បេក្ខជនចេញពីបញ្ជីបោះឆ្នោតផ្លូវការរបស់គ.ជ.ប។ សូមជម្រាបថា គណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីធ្វើការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១។ប្រសិនបើការបោះឆ្នោត សាកល្បងនៅពាក់កណ្តាលឆ្នាំ២០២១ដំណើរការល្អប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពកម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕ ដោយៈ ពលជ័យ

  • ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​ទទួល​ជួប​អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក​

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​ទទួល​ជួប​អនុរដ្ឋមន្រ្តីការបរទេស​អាមេរិក​

    ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅម៉ោង៤រសៀលថ្ងៃនេះបានជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ នៅ​វិមាន​សន្តិភាព។ លោកស្រីអនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១ ថ្ងៃ​នៅ​ថ្ងៃទី​០១ ខែមិថុនានេះ។ កម្ពុជា​ជា​ប្រទេស​បី​នៅក្នុង​ចំណោម​អាស៊ាន ១០ ដែល​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូ​ប​នេះ​ជ្រើស​រើសយក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​១១ ថ្ងៃ​ទៅកាន់​ប្រទេស​ចំនួន ៥ ចាប់ពី​ថ្ងៃទី ២៥ ខែឧសភា​ដល់​ថ្ងៃទី ៤ ខែមិថុនា​ដោយ​ទស្សនកិច្ច​ដំបូង​ទៅកាន់​ប្រទេស​បែ​ល​ហ្ស៉ិ​ក​ហើយ​បន្តទៅ​តួ​ក​គី ,​ឥណ្ឌូនេស៊ី​, កម្ពុជា និង ប្រទេស​ថៃ​​។​ ​បើតាម​ឯកឧត្តម កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ប្រាប់​សារព័ត៌មាន​ថា​អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី ១ មិថុនា គឺ​ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា-​អាមេរិក។ វា​ជា​ទម្លាប់​ការទូត​មួយ​ក្រោយ​មន្ត្រីការទូត​ថ្មី​នៃ​រដ្ឋាភិបាល​ថ្មី​របស់ប្រទេសមួយ​ឡើងកាន់តំណែង​នោះ អ្នកការទូត​នៃ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​នោះ​តែង​ទៅកាន់​តំបន់​សំខាន់ៗ ដែល​ត្រូវតែ​ពង្រឹង​ទំនាក់ទំនង​ឬក៏​ដើម្បី​រក្សា​ផល​ប្រ យោជន៍​នៅក្នុង​តំបន់​នោះ ។ បើតាម​ក្រសួងការបរទេស​អាមេរិក​លោកស្រី Wendy Ruth Sherman នឹង​ពាំនាំ​ការ​ប្តេ​ជា្ញ​ចិត្ត​របស់​សហរដ្ឋអាមេ រិក​ចំពោះ​ភាពចាំបាច់​នៅ​អាស៊ាន​និង​ដំណោះ ស្រាយ​បញ្ហា​កម្រិត​ទ្វេភាគី​និង​តំបន់​ផងដែរ៕

  • អនុរដ្ឋមន្រ្តីការបរទេសអាមេរិកបានមកដល់កម្ពុជា ហើយនឹងជួបសម្តេចតេជោហ៊ុន សែន នៅម៉ោង៤នេះ

    អនុរដ្ឋមន្រ្តីការបរទេសអាមេរិកបានមកដល់កម្ពុជា ហើយនឹងជួបសម្តេចតេជោហ៊ុន សែន នៅម៉ោង៤នេះ

    ភ្នំពេញៈ​លោកស្រីWendy R. Sherman​ ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានអញ្ជើញដល់​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១​ខែមិថុនានេះ ក្នុងដំណើរបំពេញទស្សនកិច្ចមួយថ្ងៃនៅកម្ពុជា ។​ លោកស្រី ត្រូវ​បានទទួល​ស្វាគម​ន៍​ដោយ​លោក​ W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជានៅ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ។ ​ប្រភពស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​«​លោកស្រី​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក Wendy Sherman បាន​មកដល់​ភ្នំពេញ​ហើយ​ត្រូវ​បានទទួល​ដោយ​លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy ។ លោកស្រី​អនុរដ្ឋមន្ត្រី​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃនេះ​គឺ​ដើម្បី​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ពិភាក្សា​ពី​បញ្ហា​តំបន់​និង​បញ្ហា​ទ្វេភាគី​សំខាន់ៗ​»​។​ ​នៅវេលា​ម៉ោង ៤ ល្ងាច​ថ្ងៃទី ១ ខែមិថុនា​នេះ លោកស្រី Wendy R.Sherman នឹង​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។ លោកស្រីក៏​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ផងដែរ ។​ ​លោកស្រីអនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នឹង មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ នៅ​ថ្ងៃទី​០១ ខែមិថុនានេះ ។​កម្ពុជា​ជា​ប្រទេស​បី​នៅក្នុង​ចំណោម​អាស៊ាន​១០ ដែល​ត្រូវបាន​មន្ត្រី​ជាន់ ខ្ពស់​អាមេរិក​រូបនេះ​ជ្រើស​រើសយក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​លើកដំបូង១១​ថ្ងៃ​ទៅកាន់ ​ប្រទេស​មួយចំនួន​ចាប់ពី​ថ្ងៃទី២៥ ខែឧសភា​ដល់​ថ្ងៃទី​៤​ខែ​មិ​ថុនា​ឆ្នាំ​២០២១ដោយ​ទស្សនកិច្ច​ដំបូង​ទៅកាន់​ប្រទេស ​ប្រទេស​បែ​ល​ហ្ស៉ិ​ក​ហើយ​បន្តទៅ​តួ​ក​គី…

  • AVI Voice វគ្គ២២៖ បច្ចុប្បន្នភាពនៃវិស័យថាមពលនៅកម្ពុជា

    AVI Voice វគ្គ២២៖ បច្ចុប្បន្នភាពនៃវិស័យថាមពលនៅកម្ពុជា

    ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ នៅមុនវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ហើយវិស័យថាមពល ក៏ជាវិស័យមួយដ៏សំខាន់ដែលបានចូលរួមចំណែកនៅក្នុងកំណើននេះផងដែរ។ អគ្គិសនីបានផ្គត់ផ្គង់ទៅដល់អតិថិជនតាមរយៈបណ្តាញអគ្គិសនីថ្នាក់ជាតិសម្រាប់ទ្រទ្រង់នូវតម្រូវការអាជីវកម្មក្នុងស្រុកប្រចាំឆ្នាំ ដែលមានកំណើនរវាង ១៤,៧៨% និង ២៧,៧៩% នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៩។ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា ត្រូវបានគេមើលឃើញថា មានលក្ខណៈដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យ ព្រមទាំងអាចធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅដល់អតិថិជនទៅតាមពេលវេលាដែលត្រូវការ។ សូមប្រិយមិត្តអ្នកស្តាប់មេត្តាសណា្តប់នូវកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងវិស័យថាមពលនៅកម្ពុជា ដូចតទៅនេះ។ សំនួរទី១៖ ជាក់ស្តែង ស្ថានីយផលិតអគ្គិសនីរបស់កម្ពុជាយើង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ តើបច្ចុប្បន្ន កម្ពុជាយើងមានស្ថានីយផលិតអគ្គិសនីចំនួនប៉ុន្មានហើយ? គិតមកដល់ត្រឹមឆ្នាំ២០២០ កម្ពុជាមាន៖ (១) រោងចក្រអគ្គិសនីប្រភេទដើរដោយប្រេងខ្មៅចំនួន២០ ជាស្ថានីយតូចៗនៅតាមបណ្តាខេត្តសម្រាប់ Backup មានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ (២)ស្ថានីយដើរដោយជីវម៉ាស់មានអានុភាព ១១១មេហ្គាវ៉ាត់ (៣) ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានចំនួន ១០ មានអានុភាព ៣៦០ម៉េហ្គាវ៉ាត់ (៤) ស្ថានីយដើរដោយធ្យូងថ្មមានចំនួន ០៣ មានអានុភាពសរុបចំនួន ៦៧៥មេហ្គាវ៉ាត់ និង (៥) ស្ថានីយវារីអគ្គីសនីចំនួន ៩ អានុភាពសរុប…

  • អតីតប្រធានខុទ្ទកាល័យលោក កឹម សុខាៈ សូមកុំច្រឡំ «សិទ្ធិនយោបាយ» និង«សិទ្ធិធ្វើនយោបាយ»

    អតីតប្រធានខុទ្ទកាល័យលោក កឹម សុខាៈ សូមកុំច្រឡំ «សិទ្ធិនយោបាយ» និង«សិទ្ធិធ្វើនយោបាយ»

    ភ្នំពេញៈ លោកមុត ចន្ថា អតីតប្រធានខុទ្ទកាល័យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបទទួលបាននីតិសម្បទាឡើងវិញ បានធ្វើការរិះគន់ទៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដូចជា វិទ្យុផ្សាយជាខេមរភាសាចំនួនពីរ ដែលវិទ្យុទាំងពីរនេះស៊ីប្រាក់ខែរដ្ឋសភាអាមេរិក និងក្រសួងការបរទេសអាមេរិក ដែលតែងតែផ្សាយព័ត៌មានមិនពិតបម្រើផលប្រយោជន៍នយោបាយបក្ខពួកខ្លួន។ លោកបានបញ្ជាក់ថាសូមកុំច្រឡំពាក្យថា “សិទ្ធិនយោបាយ” និង”សិទ្ធិធ្វើនយោបាយ”។ លោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១ ខែមិថុនានេះថា “ខ្ញុំបានតាមដានស្តាប់តាំងពីឆ្នាំ២០១៩ ដល់ពេលនេះបណ្តាញផ្សព្វផ្សាយទាំងក្នុងស្រុកខ្លះ ជាពិសេសបណ្តាញផ្សព្វផ្សាយស៊ីប្រាក់ខែរដ្ឋសភាអាមេរិក ដូចជា វិទ្យុអាស៊ីសេរី (Radio Free Asia, RFA) និងវិទ្យុស៊ីប្រាក់ខែរបស់ក្រសួងការបរទេសអាមេរិក ដូចជា វិទ្យុសំឡេងសហរដ្ឋ អាមេរិក (Voice of America,VOA)តែងតែប្រើប្រាស់ពាក្យ«សុំសិទ្ធិធ្វើនយោបាយ»។ ការប្រើប្រាស់ពាក្យនេះមិនត្រឹមត្រូវ ទាំងស្រុងនោះទេ។ ព្រោះថាបើគ្មាន«សិទ្ធិនយោបាយ» ក៏គ្មានសិទ្ធិធ្វើនយោបាយដែរ។ ជួនកាលអ្នកសារព័ត៌មានខ្លះយល់ពីអត្ថន័យឬ និយមន័យនេះច្បាស់ ប៉ុន្តែមិនព្រមប្រើប្រាស់ឱ្យបានត្រឹមត្រូវទេ។ ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ពាក្យ បង្កប់ដោយចេតនាមុសាទៅវិញ”។ លោកបានបន្តថា សិទ្ធិនយោបាយ គឺជាផ្នែកមួយនៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឆ្នាំ១៩៦៦ (International Covenant…

  • ថ្ងៃ១មិថុនាៈ ប្រមុខរដ្ឋសភា និងរាជរដ្ឋាភិបាល បង្ហាញពីការគិតគូរលើកកម្ពស់សិទ្ធិកុមារ

    ថ្ងៃ១មិថុនាៈ ប្រមុខរដ្ឋសភា និងរាជរដ្ឋាភិបាល បង្ហាញពីការគិតគូរលើកកម្ពស់សិទ្ធិកុមារ

    ភ្នំពេញៈនៅក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនានាថ្ងៃនេះ សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាការយកចិត្តទុកដាក់វិនិយោគលើកុមារថ្ងៃនេះ គឺដើម្បីអនាគតសង្គម និងប្រទេសជាតិនាពេលខាងមុខ។ ដោយឡែកក្នុងសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ បានធ្វើការអំពាវនាវ៩ចំណុចដើម្បីលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួក គេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។ លើទំព័រហ្វេសប៊ុកកផ្លូវការរបស់សម្តេចចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី១ខែមិថុនានេះ សម្តេចបានបង្ហោះសារថា កម្ពុជា បានដាក់ចេញនិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់លើគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និង ច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទំាងបានខិតខំទប់ស្កាត់ប្រយុទ្ធប្រឆំាងរាល់អំពើហិង្សា និងការរំលោភបំពានគ្រប់រូបភាពលើកុមារ។ នៅក្នុងកាលៈទេសៈដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ-១៩នោះ សម្តេចប្រធានរដ្ឋសភា ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារ និងអ្នកពាក់ព័ន្ធទំាងអស់យកចិត្តទុកដាក់មើលថែទំាកុមារឲ្យខ្លំាងក្លាមួយកម្រិតថែមទៀត ត្បិតអីពេលនេះពួកគេងាយនឹងប្រឈមបញ្ហាផ្សេងៗ ទំាងផ្លូវកាយនិងផ្លូវចិត្ត។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៤៨ បានចែងថា “រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុង អនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រសិទ្ធិត្រូវបានទទួលការគាំពារក្នុង ស្ថានការណ៍មានសង្រ្គាម និងការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច ឬ…

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើង៦ចំណុច ក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវី-១៩ ថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២១

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើង៦ចំណុច ក្នុងកិច្ចប្រជុំកំពូលទីក្រុងសេអ៊ូលទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញ ប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវី-១៩ ថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២១

    ភ្នំពេញៈ សុន្ទរកថា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​កិច្ចប្រជុំ​កំពូល​ទីក្រុង​សេ​អ៊ូ​ល​ទី ២​នៃ​ភាពជា​ដៃគូ​សម្រាប់ ការអភិវឌ្ឍ​បៃតង​និង​គោលដៅ​សកល​ឆ្នាំ​២០៣០ (P4G) ស្តីពី ការលើកកម្ពស់​ការស្តា​របៃ​តង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័​ន្ទ​ពី​ជំងឺឆ្លង​កូ​ដី​ដែ​-១៩ ​ថ្ងៃទី ៣០-៣១ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។ ឯកឧត្តម មូ​ន ចេ​អ៊ី​ន (Moon Jae IN) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ន្ត្រី​កូរ៉េ និង​ជា​ប្រធាន​អង្គប្រជុំ​ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខ​រាជរដ្ឋាភិបាល​លោក​ ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់​ជាទី​រាប់អាន​ ​ថ្ងៃនេះ ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​ក្រៃលែង ដោយបាន​ចូលរួម​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​ដទៃទៀត ក្នុង​កិច្ចប្រជុំ​កំពូល​សេ​អ៊ូ​ល​ទី ២​នៃ​ភាពជា​ដៃគូ​សម្រាប់​ការ​អភិ វ​ឌ្ឍ​បៃតង​និង​គោលដៅ​សកល​ឆ្នាំ ២០៣០ (P4G) នេះ​ក្រោម​ប្រធានបទ​ដ៏​សំខាន់​៖«​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន​ពី​ជំងឺ​កូ​វីដ​១៩» ។​ ​ជាការ​ពិតណាស់​ចំពោះមុខ​យើង​មាន​ភាពចាំបាច់​បំផុត​ក្នុងការ​បង្វែរ​ទិសដៅ​គោលនយោបាយ​និង​ធនធាន​ដើម្បី​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩, ទ្រទ្រង់​ជីវ ភាព​រស់នៅ​របស់​ប្រជាជន​,​ជួយ​រក្សា​លំនឹង​អាជីវកម្ម​-​ធុរកិច្ច​ដែល​រង​ផលប៉ះពាល់​និង​ជាពិសេស​ស្តារ​និង​ជំរុញ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ឱ្យបាន​ឆាប់ រហ័ស​ដោយ បង្កើន​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ​សង្គម​, ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​សំដៅ​ត​ភ្ជាប់ ទៅនឹង​ច្រវាក់ ផលិតកម្ម​និង​បម្រើ​ដល់​ឧស្សាហកម្ម​ធំៗ​និង​លើកកម្ពស់​ឌី​ជី​ថ​លូ​ប​នីយកម្ម​សេដ្ឋកិច្ច​និង​សង្គម ។​ល​។​ ​ដោយឡែក…

  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ជោគជ័យទាំងម្ជុលទី១ និងម្ជុលទី២

    សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ជោគជ័យទាំងម្ជុលទី១ និងម្ជុលទី២

    ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះថា ដំណើរការចាក់វ៉ាក់សាំងជូននិងកម្មករ កម្មការនី នៅតំបន់ក្រហមគឺបានប្រព្រឹត្តទៅ ដោយរលូនមិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម គឺបានសម្រេចអស់ហើយ គឺបានសម្រេចទាំងម្ជុលទី១ និងម្ជុលទី២។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា ប៉ុន្តែឥឡូវនេះ មានហេតុការណ៍មួយចំនួនទៀត ក៏យើងពិបាកនឹងពន្យល់ដែរ។ អ្នកខ្លះយោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺចាក់មិនឱ្យមិនដក ។ ដូច្នេះប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋគាត់ក្តាប់បាន។ ប្រជាពលរដ្ឋមួយចំនួនដឹងថា ទីកន្លែងចាក់វ៉ាក់សាំង របស់ក្រុមគ្រូពេទ្យកងទ័ពនៅបន្តចាក់។ ដូច្នេះពួកគាត់នាំគ្នាមកពីកន្លែងទីទៃ ឬកន្លែងផ្សេង ហើយយើងកំពុងយើងពិចារណាអំពីម្ជុលទី១ និងម្ជុលទី២។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺការប្រើប្រាស់វ៉ាក់សាំងដែលមានតាមដំណាក់នីមួយៗ គឺដើម្បីឱ្យវាស្របទៅតាមតំបន់នីមួយៗ ហើយនិងតម្រូវការបន្ទាន់នៅកន្លែងនីមួយៗ ហើយចាត់ទុកថា ភាពវិសេសវិសាល និងឈ្លាសវៃបំផុតក្នុងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺការបំពេញភារកិច្ចក្នុងការអនុវត្តនយោបាយវ៉ាក់សាំង…

  • ល្បែងឆ្ពិនភ្នែករបស់ក្រុមសម រង្ស៊ីនិយមដើម្បីប្រមូលប្រាក់ពីសកម្មជនរបស់ខ្លួនក្រោមលេសជួយពលរដ្ឋក្រីក្រ

    ល្បែងឆ្ពិនភ្នែករបស់ក្រុមសម រង្ស៊ីនិយមដើម្បីប្រមូលប្រាក់ពីសកម្មជនរបស់ខ្លួនក្រោមលេសជួយពលរដ្ឋក្រីក្រ

    យុទ្ធនាការលក់ប័ណ្ណទិញនាឡិកាតម្លៃ ៥ដុល្លារដែលក្រុមសម រង្ស៊ីនិយម បាននិងកំពុងធ្វើក្រោមលេសដើម្បីជួយពលរដ្ឋរងគ្រោះ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ បានក្លាយជារឿងបោកប្រាស់ថវិការបស់ សកម្មជនខ្លួនសាជាថ្មី បន្ទាប់ពីយុទ្ធនាការប្រមូលថវិកាបង្កើតទូរទស្សន៍ព្រះអាទិត្យ។មូលនិធិទូរទស្សន៍ ព្រះអាទិត្យចំនួន៧០ម៉ឺនដុល្លារដែលត្រូវបានលោក មុត ចន្ថា មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិក្រុមកឹម សុខានិយមបានប្រកាសថា ត្រូវបានបាត់ពីគណនីធនាគារយ៉ាងស្ងៀមស្ងាត់ ដោយបានអះអាងថា យឹម សុវណ្ណ និង គី វណ្ណដារ៉ា មនុស្សជំនិតរបស់សម រង្ស៉ី ជាអ្នកលួចដកចេញពីធនាគារ ហើយកឹម សុខា មិនបានដឹងពីបញ្ហានេះឡើយ។ រហូតមកដល់ពេលនេះទាំង សម រង្ស៊ី ទាំងយឹម សុវណ្ណ គឺវណ្ណាដារ៉ា និងអ្នក ស្និទ្ធនឹងសម រង្ស៊ី ដទៃទៀតរួមទាំង មូរ សុខហួរ និងអេង ឆៃអ៊ាងផងមិនទាន់ហើបមាត់ឆ្លើយតបនឹងការចោទប្រកាន់នេះនៅឡើយទេ ដែលត្រូវបានគេសន្និដ្ឋានថាពិតជាមានការឃុបឃិតយកប្រាក់នេះមែនគឺដូចអ្វីដែលមហាជនដាក់ការសង្ស័យតាំងពីដំបូងម៉្លេះថាការរៃអង្គាសនេះគ្រាន់តែជាឡប់ឡែបិទបាំងការបោកប្រាស់ប្រាក់សកម្មជនរបស់ខ្លួនប៉ុណ្ណោះ។ ទំនងជាសម រង្ស៊ី និងក្រុមរបស់ខ្លួនដែលបាននិងកំពុងរត់គេចខ្លួននៅក្រៅប្រទេសអស់លុយចាយហើយបានជាខំបង្កើតយុទ្ធនាការថ្មីទៀតក្រោមលេស «មនុស្សធម៌» បោកប្រាស់ទាំងកណ្តាលវាល យកនាឡិកាមកដាក់លក់ថាប្រមូលលុយជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ក្រុមសម រង្ស៊ីបាន ប្រកាសថាលក់បានជាង ៣ម៉ឺនបណ្ណហើយ ហើយបើគិជាប្រាក់ចំនួនជាង១៥ម៉ឺនដុល្លារ។ ថវិកានេះត្រូវ បានពួកគេប្រកាសថា បានយកមកជួយប្រជាពលរដ្ឋជាបណ្តើរៗហើយ ដោយមិនចាំបាច់រង់ចាំរហូតដល់បិទបញ្ចប់យុទ្ធនាការនេះឡើយ។ តើគួរ ឱ្យជឿទេថាក្រុមសម រង្ស៊ីមានចិត្តស្មោះនិងជួយពលរដ្ឋខ្មែរពិតនោះ? នេះគឺជាការបង្ហាញការបោកប្រាស់មួយយ៉ាងពិតប្រាកដក្នុងទិសដៅមួយ បង្កើតព័ត៌មានក្លែងក្លាយអំពីការ ជួយនេះដើម្បីទៅបង្ហាញអ្នកទិញប័ណ្ណបោកប្រាស់នេះជឿពួកគេ និងកុំឱ្យចោទសួរពួកគេថា តើពេលណា បានយកថវិការបស់ពួកគេទៅជួយពលរដ្ឋពិតប្រាកដ។ តាមពិតក្រុមសម រង្ស៊ីកំពុងបោកប្រាស់ទៀតហើយ! ពួកគេថាបានជួយបណ្តើរៗហើយ? តើបានជួយប្រជាពលរដ្ឋនៅទីតាំងណាច្បាស់លាស់ បានប៉ុន្មានគ្រួសារហើយ តើជានរណាខ្លះ? ដោយសារតែមិនបានធ្វើដូចអ្វីដែលពួកគេប្រកាសហេតុដូច្នេះបាន ជាពួកគេមិនហ៊ានផ្សព្វផ្សាយឱ្យបានច្បាស់លាស់ រួមទាំងមេបោករបស់ពួកគេក៏មិនហ៊ានហើបមាត់ពីបញ្ហានេះផង។ នេះគឺជាល្បិចមួយដែលពួកគេរៀបចំឡើងដើម្បីបោកប្រាស់លុយសកម្មជនរបស់ខ្លួនប៉ុណ្ណោះ។ នៅពេលដែលបិទបញ្ចប់យុទ្ធនាការនេះ ពួកគេនឹងប្រកាសថាថវិកាដែលបានមកគឺបានជួយប្រជាជនអស់ ហើយ។ ជាការមួយដើម្បីកុំឱ្យមានការសង្ស័យ ហើយថវិកាដែលប្រមូលបាន គឺពួកគេនឹងយកទៅចែកគ្នា ដោយគ្មានការអៀនខ្មាសដូចដែលពួកគេបានកឹបកេងមូលនិធិទូរទស្សន៍ព្រះអាទិត្យយ៉ាងដូច្នេះដែរ។ តាម ពិតក្រុមសម រង្ស៊ី អន់ជាងក្រុមកឹមសុខា ទៀត។ ក្រុមកឹម សុខា មិនបានប្រកាសលក់នាឡិកា ឬដីចម្ការម្រេចគាត់នោះទេ តែបានចូលរួមជាមួយរាជរដ្ឋាភិបាលចែកស្បៀងអាហារដល់ពលរដ្ឋមួយចំនួនរួចហើយ។   បើខ្លួនពិតជាមានចេតនាសុច្ចរិតក្នុងការជួយប្រជាជនរងគ្រោះមែន គួរតែធ្វើតាមសំណូមពររបស់លោក មុត ចន្ថា ដែលស្នើឱ្យមេបោក សម រង្ស៊ី ប្រាប់ទៅ យឹម សុវណ្ណ និងគី វណ្ណដារ៉ា បង្វែរមូលនិធិទូរទស្សន៍ព្រះអាទិត្យដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋយកមកជួយពលរដ្ឋវិញ។ ម្យ៉ាងវិញទៀត ថវិកាជាង៣០ម៉ឺនដុល្លារទៀត ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩របស់ មេបោកសម រង្ស៊ីក៏គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះ ដោយរោគរាតត្បាតកូវីដ-១៩។ យឹម សុវណ្ណ និងគី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរ ថាតើថវិកាជាង ៧០ម៉ឺន ដុល្លារនៅឯណា ដោយមិនគិតពីលុយរបស់អតីតគណបក្សសង្គ្រោះជាតិដែលបានមកពីការគាំទ្រផ្សេងៗ។ ប្រសិនបើគ្មានការបកស្រាយក្នុងរយៈពេល ៧ ថ្ហៃទេ នោះពលរដ្ឋខ្មែរគ្មានសង្ស័យអ្វីឡើយថាយុទ្ធនាការលក់បណ្ណនាឡិកានេះ គ្រាន់តែជាឡប់ឡែបិទបាំងការរៃអង្គាសប្រាក់សម្រាប់ក្រុមសមរង្ស៊ី ចែកគ្នាចាយវាយតែប៉ុណ្ណោះ ហើយពួកគេពិតជាអ្នកបោកប្រាស់ពិតប្រាកដមែន។ អ្នកស្រុកបារាំងបានបកអាក្រាតថា ពលរដ្ឋខ្មែរនៅប្រទេសបារាំងពិតជាជ្រិញនឹងចរិតក្រអឺតក្រទមរបស់ប្តីប្រពន្ធសម រង្ស៊ីណាស់។ ដើររៃអង្គាសប្រាក់ពីពលរដ្ឋខ្មែរហើយយកទៅដើរចាយហ៊ឺហារ ស៊ីចុកម្ហូបថ្លៃៗហើយថតបង្ហោះតាមហ្វេសប៊ុកទៀត។ ទំនងនៅពេលនេះ ក្រុមអ្នកនយោបាយរត់ចោលគុកទាំងអស់ដែលជាក្រុមសម រង្ស៊ីនិយមអស់ លុយចាយហើយព្រោះមិនអាចធ្វើបុណ្យផ្កា ឬធ្វើបាតុកម្មប្រមូលលុយដូចមុនទៀតបាន បានជាពេលនេះ មេបោក សម រង្ស៊ី ដាច់ចិត្តយកនាឡិការបស់ខ្លួនធ្វើជាលេសដើម្បីបោកប្រាស់សកម្មជនរបស់ខ្លួន។ ការបោកប្រាស់នេះបានអស់លក្ខណ៍ទៅហើយនៅពេលដែលសកម្មជនក៏ដុចជាពលរដ្ឋខ្មែរបានដឹងពីពុតត្បុតពិតនៃយុទ្ធនាការលក់បណ្ណនាឡិកាបោកប្រាស់រៀបចំដោយ សម រង្ស៊ីនេះ។ កុំចង់មកបោក! ដោយចៅចាក់ស្មុក រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១