Category: Politico 360

  • វីដេអូ៖ត្រកូលអ្នកនយោបាយក្បត់ជាតិបីជំនាន់ បញ្ចប់ត្រឹមទាយាទចុងក្រោយ!

    វីដេអូ៖ត្រកូលអ្នកនយោបាយក្បត់ជាតិបីជំនាន់ បញ្ចប់ត្រឹមទាយាទចុងក្រោយ!

    វីដេអូ៖ត្រកូលអ្នកនយោបាយក្បត់ជាតិបីជំនាន់ បញ្ចប់ត្រឹមទាយាទចុងក្រោយ!

  • បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានគណបក្សនយោបាយចំនួនបួនចុះបញ្ជីចូលរួម

    បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ  មានគណបក្សនយោបាយចំនួនបួនចុះបញ្ជីចូលរួម

    ភ្នំពេញៈ នៅថ្ងៃទី១០ ខែឧសភា នេះ គឺជាថ្ងៃបិទបញ្ចប់នៃការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត គណបក្សនយោបាយចំនួន ៤បានដាក់ពាក្យសុំចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដាខាងមុខ។ លោក សោម សូរីដា អគ្គលេខាធិការងគណៈកម្មាធិការជាតិរៀបចការបោះឆ្នោតបានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី១០ខែឧសភាថា សម្រាប់ការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះបោះ ឆ្នោតសម្រាប់ការ បោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គឺបានចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ហើយគិតមកដល់ថ្ងៃទី១០ ខែឧសភាវេលាម៉ោង ៥និង៣០នាទីល្ងាច គឺជាថ្ងៃចុងក្រោយនៃការចុះបញ្ជីគណបក្សនយោបាយ គឺមានគណបក្សនយោបាយ ចំនួន ៤ ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។គណបក្សដែលចុះឈ្មោះ មាន៖១. គណបក្ស ប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុបចំនួន ២៨នាក់។ ២. គណបក្ស សញ្ជាតិកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៥នាក់ សរុបចំនួន ២៨នាក់។ ៣.…

  • នីតិវិធីពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្ស និងកម្ពុជា (Special Procedure of the Human Rights Council and Cambodia)

    នីតិវិធីពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្ស និងកម្ពុជា (Special Procedure of the Human Rights Council and Cambodia)

    សំនួរទី១៖ តើអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សជាអ្នកណា? តើគាត់មានតួនាទី និងភារកិច្ចអ្វីខ្លះ? បើគិតមកដល់បច្ចុប្បន្ន តើកម្ពុជាធ្លាប់មានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប៉ុន្មាននាក់ហើយ? យន្តការ​សិទ្ធិមនុស្សមានច្រើនប្រភេទ និងច្រើនទម្រង់។ ឧទាហរណ៍មួយនៃយន្តការសិទ្ធិមនុស្ស គឺនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលជាធម្មតាយើងតែងតែបានលឺគេហៅថា «អ្នករាយការណ៍ពិសេស»។ សូមបញ្ជាក់ថា នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស មានដូចជា អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ និងក្រុមការងារ ឬ Working Group (ដែលមានចំនួនសមាជិក ០៥រូប)។ នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សមាន ០២ប្រភេទគឺ៖ ទី១ គឺនីតិវិធីពិសេសដែលទទួលបន្ទុកប្រទេសជាក់លាក់ (Country-Specific Mandate-Holders) ដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស និង ទី២ គឺនីតិវិធីពិសេសទទួលបន្ទុកប្រធានបទ ដែលមានដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិជនពិការ អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពសាសនា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកផលប៉ះពាល់អវិជ្ជមាននៃវិធានការបង្ខំឯកតោភាគី។ បើយើងគិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មានអ្នកកាន់អាណត្តិពិសេសតាមប្រធានបទចំនួន៤៤ និងអ្នកកាន់អាណត្តិនីតិវិធីប្រទេសជាក់លាក់ចំនួន១១។ អ្នករាយការណ៍ពិសេសបំពេញការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន។ ពួកគាត់មិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិទេ មានន័យថាពួកគាត់មិនមានការិយាល័យនៅក្នុងទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវឡើយ។ រីឯទស្សនៈរបស់ពួកគាត់ គឺជាទស្សនៈផ្ទាល់ខ្លួនដែលមិនតំណាងឲ្យទស្សនៈរបស់អង្គការសហប្រជាជាតិឡើយ។ សូមជម្រាបជូនថា ប្រព័ន្ធនីតិវិធីពិសេសមិនមែនជានីតិវិធីតុលាការទេ ដែលមានន័យថា ពួកគាត់មិនមានអំណាចបង្ខំឲ្យរដ្ឋនីមួយៗអនុវត្តតាមទស្សនៈ និងអនុសាសន៍របស់ខ្លួនទេ ហើយតួនាទីរបស់អ្នករាយការណ៍ពិសេសមានចំនួនច្រើន ដូចជាគាត់ត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែលខ្លួនទទួលបន្ទុក និងរាយការណ៍ជាប្រចាំដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ពួកគាត់ត្រូវចុះទៅប្រមូលព័ត៌មាន និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស។…

  • លិខិតមិត្តអ្នកអាន៖ «ត្រកូលអ្នកនយោបាយក្បត់ជាតិបីជំនាន់» បញ្ចប់ត្រឹមទាយាទចុងក្រោយ!

    លិខិតមិត្តអ្នកអាន៖ «ត្រកូលអ្នកនយោបាយក្បត់ជាតិបីជំនាន់» បញ្ចប់ត្រឹមទាយាទចុងក្រោយ!

    ភ្នំពេញ៖ ប្រទេសកម្ពុជាយើងបានស្គាល់ «ត្រកូលអ្នកនយោបាយក្បត់ជាតិ» ៣ជំនាន់មកហើយដែលប្រវត្តិសាស្ត្របានចារទុកក្នុងក្រាំងមាស។ ប៉ុន្តែវង្សត្រកូលមួយនេះក៏នឹងត្រូវបញ្ចប់ ហើយ ត្រឹមទាយាទចុង ក្រោយរបស់ខ្លួនដែលកំពុងត្រៀមបញ្ចប់ អាជីពនយោបាយ ក៏ដូចជាបញ្ចប់វង្ស ត្រកូល«ក្បត់ជាតិ» បីជំនាន់របស់ខ្លួនយ៉ាងអាម៉ាស់បំផុត។ ត្រកូល «អ្នកនយោបាយក្បត់ជាតិ» មួយនេះ ដែលបានបន្តពីជីតាឪពុករហូតដល់កូនត្រូវបានលោក «ភិនយ៉ូ ភុងចារ៉ឺន ដែលជាហោរាសាស្ត្រដ៏ល្បីនៅស្រុកថៃ» ទស្សន៍ទាយប្រាប់ សកម្មជន អតីតបក្សប្រឆាំងនៅឆ្នាំ២០១៥ ថា មេបក្សរបស់ខ្លួននឹង «ជួបគ្រោះធំប្រៀបដូចពស់ដាច់ក្បាល និងដាច់ដងខ្លួន-បាក់ឆ្អឹងខ្នង-ទៅមុខលែងរួច និងថយក្រោយមិនកើត» ជាពិសេសគឺដូចអ្នកលេងអុក គឺ «អស់ផ្លូវ, អស់ក្រឡាដើរទាល់ច្រក និងត្រូវគេព័ទ្ធជិត»។ រហូតមកដល់បច្ចុប្បន្ននេះ ពាក្យសំដីទស្សន៍ទាយប៉ុន្មានឃ្លានេះ គឺគ្មានអ្វីខុសបន្តិចនោះឡើយ ពោលគឺពេលនេះវង្សត្រកូល«ក្បត់ជាតិ» បីជំនាន់នេះពិតជានឹងត្រូវដាច់ពូជក្បត់ជាតិត្រឹមនេះដូចអ្វីដែលហោរាសាស្ត្រថៃរូបនេះបាននិយាយបញ្ជាក់ថា «ជំហ៊ានរបស់លោក ហ៊ុន សែន ដែលកំពុងដឹកនាំគឺជាជំហ៊ានគីង្គក់ ប៉ុន្តែពីមួយ ជំហ៊ានទៅមួយជំហ៊ានគឺលោក ហ៊ុន សែន ប្រើទម្ងន់ដំរី»។ ក្រោមកណ្តាប់ដៃបុរសខ្លាំងកម្ពុជាឈ្មោះ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលអាចបង្ក្រាបត្រកូល «ក្បត់ជាតិបីជំនាន់» នេះបាន ពីព្រោះ សូម្បីតែជំនាន់ព្រះបរមរតនៈកោដ្ឋ ព្រះបិតាជាតិដ៏ល្បីល្បាញក៏មិនអាចផ្តាច់ឬសគល់ត្រកូល…

  • សម្តេចតេជោ ហ៊ុន សែន៖ ការជឿទុកចិត្តគ្នា គឺជាដើមទុនដ៏សំខាន់បំផុតនៅក្នុងដំណើរការនៃការបង្កើតសន្តិភាព និងការផ្សះផ្សាជាតិ

    សម្តេចតេជោ ហ៊ុន សែន៖ ការជឿទុកចិត្តគ្នា គឺជាដើមទុនដ៏សំខាន់បំផុតនៅក្នុងដំណើរការនៃការបង្កើតសន្តិភាព និងការផ្សះផ្សាជាតិ

    ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា «ការជឿទុកចិត្តគ្នា គឺជាដើមទុនដ៏សំខាន់បំផុតនៅក្នុងដំណើរការនៃការបង្កើតសន្តិភាព និងការផ្សះផ្សាជាតិ។ ដើម្បីទទួលបានការ ជឿទុកចិត្តនេះ យើងត្រូវការកិច្ចសន្ទនាដ៏ស្មោះត្រង់រវាងអ្នកពាក់ព័ន្ធផ្សេងៗគ្នា ទាំងរដ្ឋ ទាំងស្ថាប័នមិនមែនរដ្ឋ»។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារអបអរសាទរក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៦ និងកម្មវិធីប្រកាស «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ (THINK TANK 2022)» ជាមួយនឹងថ្នាក់ដឹកនាំស្រលាញ់សន្តិភាព នៅជុំវិញពិភពលោក ដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល (Universal Peace Federation – UPF) ដែលនឹងផ្សព្វផ្សាយដល់អ្នកទស្សនាជុំវិញពិភពលោកជាង៤០០លាននាក់ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ សម្តេចតេជោ នាយករដ្ឋមន្ត្រីជឿជាក់ថា «ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ដោយផ្អែកលើប្រាជ្ញារួមគ្នា និងជំនាញរបស់អ្នកជំនាញ ព្រមទាំងអ្នកអនុវត្តផ្ទាល់មកពីតំបន់ និងពិភពលោក នឹងផ្តល់នូវវិធីសាស្រ្តរួមថ្មីមួយ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ» ផងដែរ។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី១ កាលពីឆ្នាំ២០២០ម្តងហើយ។ សូមជម្រាបផងដែរថា…

  • អ្នកវិភាគចៅចាក់ស្មុក៖ ពលរដ្ឋអាស៊ីមានមោទកភាពដែលវ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូហ្វាមរបស់ចិនត្រូវបាន WHO អនុញ្ញាតឱ្យប្រើបន្ទាន់, សាមគ្គីភាពរបស់មនុស្សជាតិទាំងមូលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដណ្តើមមកវិញភាពប្រក្រតីសម្រាប់ពិភពលោក

    អ្នកវិភាគចៅចាក់ស្មុក៖ ពលរដ្ឋអាស៊ីមានមោទកភាពដែលវ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូហ្វាមរបស់ចិនត្រូវបាន WHO អនុញ្ញាតឱ្យប្រើបន្ទាន់, សាមគ្គីភាពរបស់មនុស្សជាតិទាំងមូលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដណ្តើមមកវិញភាពប្រក្រតីសម្រាប់ពិភពលោក

    វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ស៊ីណូហ្វាម ផលិតដោយប្រទេសចិនត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក។ នេះគឺជាលើកទី១ ដែលអង្គការអន្តរជាតិមួយនេះ បានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងចិន ១ ក្នុងចំណោមវ៉ាក់សាំងចំនួន ២ ដែលកំពុងតែប្រើប្រាស់សម្រាចាក់បង្ការជំងឺឆ្លងដែលមិនទាន់មានថ្នាំព្យាបាលនេះ ហើយក៏ជាមោទកភាពនៃប្រជាជនទ្វីបអាស៊ីដែលមានវ៉ាក់សាំងសម្រាប់ប្រើប្រាស់ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅជិតខ្លួនបំផុត។ ស៊ីណូហ្វាម គឺ វ៉ាក់សាំងទី៥ ដែលត្រូវបានអង្គការសុខភាពពិភពលោកអនុម័តយល់ព្រមឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ដើម្បីចាក់ជូនប្រជាពលរដ្ឋបង្ការជំងឺកូវីដ១៩ បន្ទាប់ពីវ៉ាក់សាំងអភិវឌ្ឍដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna។ ការចុះបញ្ជីរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការទទួលស្គាល់ពីសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការសុខភាពពិភពលោកផងដែរ។ ស៊ីណូហ្វាមជាវ៉ាក់សាំងមួយក្នុងចំណោម ២ (ស៊ីណូវ៉ាក់និងស៊ីណូហ្វាម) របស់ប្រទេសចិនដែលបាននិងកំពុងប្រើប្រាស់ចាក់ជូនប្រជា ជនរាប់រយលាននាក់រួចហើយនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសមួយចំនួនទៀតក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាផងដែរ។ កម្ពុជា ដែលរហូតមកដល់ពេលនេះ ទទួលបានវ៉ាក់សាំងសរុបចំនួន ៤,០២៤,០០០ដូសហើយ ក្នុងនោះរួមមាន ១លានដូសជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន, ៣២ ម៉ឺនដូសតាមយន្តការខូវ៉ាក់ ១,៥…

  • ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ “បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់មិនអាចត្រូវប្រើប្រាស់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ”

    ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា៖ “បទល្មើស គឺជាបទល្មើស ហើយសកម្មភាពខុសច្បាប់មិនអាចត្រូវប្រើប្រាស់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ”

    ភ្នំពេញៈស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុងចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សដែលបានថ្លែងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការជំនុំជម្រះក្តីនៅកម្ពុជា។ ស្ថានបេសកកម្មអចិន្រ្តៃយ៍បានបន្តថា ដោយសារការអត្ថាធិប្បាយរបស់លោកស្រីសាស្រ្តាចារ្យ Mary Lawlor មានព័ត៌មានមិនពិត និងបង្កឱ្យមានការភ័ន្តច្រឡំ ស្ថានបេសកកម្មអចិន្ត្រៃយ៍ កម្ពុជា សូមផ្តល់ជូននូវការសង្កេតមួយចំនួនដូចតទៅ៖ទី១)កម្ពុជាផ្តល់តម្លៃចំពោះអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីត្រឹមត្រូវ និងប្រតិបត្តិការនៅក្នុងព្រំដែននៃច្បាប់។ តែគួរឱ្យសោកស្តាយ លោកស្រីសាស្រ្តាចារ្យហាក់បែរជាតស៊ូមតិគាំទ្រ អង្គការខុសច្បាប់មួយ ដែលបន្លំខ្លួនជ្រកក្រោមស្លាកការងារបរិស្ថានទៅវិញ។ បើទោះជាស្ថាបនិកនៃអង្គការនោះបានសម្រេចសុំលុបឈ្មោះចេញពីបញ្ជីដោយឯកឯងកាលពីឆ្នាំ២០១៧រួចហើយក៏ដោយ ក៏បុគ្គលដឹកនាំខុសច្បាប់មួយរូបនៃអង្គការនេះនៅតែ បន្តកេងចំណេញ ប្រើប្រាស់ចលនានេះដដែលរហូតដល់បច្ចុប្បន្ន។ នៅពេលថ្មីៗនេះ បុគ្គលនោះក៏បានថ្លែងសារភាពជាសាធារណៈថា របៀបវារៈនៃសកម្មភាពរបស់ខ្លួនគឺ “លើសពីហេតុផលបរិស្ថាន” និងថា ត្រូវប្រើប្រាស់ “គ្រប់មធ្យោបាយទាំងអស់” ដើម្បីផ្លាស់ប្ដូរការដឹកនាំរដ្ឋនៅកម្ពុជា។ ក្រុមដែលតាំងខ្លួនជាអ្នកការពារសិទ្ធិពុំមានសិទ្ធិអាចបំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើស គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់ជាទទ្ប្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយបានទ្បើយ។ទី២)លោកស្រីសាស្រ្តាចារ្យ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ការខកខានថ្លែងបែបនេះ រឹតតែជំរុញនិងផ្តល់កម្លាំងបន្ថែមឱ្យបុគ្គលកាន់តែល្មើសច្បាប់ផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានអំពើហិង្សា និងការបែកបាក់ក្នុងសង្គម ដែលទាំងនេះសុទ្ធសឹងតែជាទង្វើរុញ…

  • វីដេអូ៖វិធានការរាជរដ្ឋាភិបាលកម្ពុជាប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ

    វីដេអូ៖វិធានការរាជរដ្ឋាភិបាលកម្ពុជាប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ

    ភ្នំពេញៈសង្គ្រាមប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជានៅតែមានសភាពខ្លាំងក្លាជានិច្ច។ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានអ្នកឆ្លងជាង ១៨០០០ នាក់ និងអ្នកស្លាប់ជាង ១០០នាក់ដែលនេះ គឺជាសោកនាដកម្មថ្មីមួយសម្រាប់កម្ពុជាដែលបង្កឡើងដោយជំងឺកូវីដ១៩ ហើយចាំបាច់ទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាដើម្បីគ្រប់គ្រងព្រឹត្តិការណ៍នេះឱ្យបាន។ ក្រៅពីអនុវត្តវិធានការចាំបាច់នានាក្នុងការជួយសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតសំខាន់លើការកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋតាមរយៈការស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់បង្ការជូនប្រជាពលរដ្ឋ។ ពលរដ្ឋខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយមានជំនឿថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនពលរដ្ឋទូទាំងប្រទេស ក្នុងរយៈពេលសមស្របខាងមុខនេះ រួមនឹងការអនុវត្តវិធានការចាំបាច់នានា គឺជាក្តីសង្ឃឹមនាំកម្ពុជាវិលត្រឡប់មករកប្រក្រតីភាពឡើងវិញឆាប់រហ័ស និងសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ៕

  • ​សម្តេចតេជោ​អំពាវនាវ​ឱ្យ​ម្ចាស់​ផ្ទះជួល ក្រុមហ៊ុនអគ្គិសនី រដ្ឋាករទឹកស្វ័យត យោគយល់ដល់​កម្មករ​ កម្មការិនី​នៅតំបន់បិទខ្ទប់

    ​សម្តេចតេជោ​អំពាវនាវ​ឱ្យ​ម្ចាស់​ផ្ទះជួល ក្រុមហ៊ុនអគ្គិសនី រដ្ឋាករទឹកស្វ័យត យោគយល់ដល់​កម្មករ​ កម្មការិនី​នៅតំបន់បិទខ្ទប់

    ភ្នំពេញៈសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអំពាវនាវ ជាថ្មីម្តងទៀតដល់ម្ចាស់ផ្ទះជួលទាំងអស់ ដោយសុំការយោគយល់ការ ចូលរួមចែករំលែកជាមួយបងប្អូនកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់តាមរយៈកាយវិការមនុស្សធម៌ដោយផ្អាក ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ក្នុងពេលដែល​ពួកគេ​មិនទាន់បាន​បើកប្រាក់​ខែ​ពី​ថៅកែ​រោងចក្រ​និង​កំពុង​ជួប​ការលំបាក។ ​ទន្ទឹមនេះក៏បានស្នើទៅអាជ្ញាធរអគ្គិសនី រដ្ឋាករទឹកស្វយ័តរកវិធីអនុគ្រោះ​នៅក្នុង​ការយកថ្លៃ​ទឹក ថ្លៃ​ភ្លើង ដែលជា​ការរួមចំណែក​ជាមួយនឹង​ម្ចាស់​ផ្ទះជួល​ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​កម្មករ​កម្មការិនី​នៅតំបន់បិទខ្ទប់។​ ក្នុងសារពិសេសជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៨ខែឧសភានេះ​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តេច​ត​ជោនាយករដ្ឋមន្រ្តីនៃកម្ពុជា​មានប្រសាសន៍ថា​ ​សម្តេចសូមធ្វើការ​អំពាវនាវ​ទៅកាន់​បងប្អូន​ជាម្ចាស់ផ្ទះជួល ផ្ទះសំណាក់ ទាក់ទិន​ជាមួយនឹង​តម្លៃ​ឈ្នួលផ្ទះរបស់​កម្មករ​ កម្មការិនី។ ​ក្នុង​ប៉ុន្មាន​ថ្ងៃកន្លងទៅនេះ​ជាពិសេស​ម្សិលមិញ​នេះ​គឺមាន​ការទាមទារ​យក​ប្រាក់​ថ្លៃឈ្នួល​ផ្ទះ​ពី​កម្មករ​កម្មការិនី​រប​ស់​យើង ក្នុងពេលដែល​កម្មករ​កម្មការិនី​របស់​យើង​មិនទាន់បាន​បើកប្រាក់​ខែ ហើយកំពុង​ស្ថិត​នៅក្នុង​តំបន់​បិទ​ខ្ទប់​នៅឡើយ​។ គឺ​នៅ​តំបន់​ក្រហម​ក្នុងស្ថានភាព​បែបនេះ ​សម្តេចសុំ​អង្វរក​ចំ​ពោះ​ម្ចាស់​ផ្ទះជួល​ទាំងអស់ សូមមេត្តា​យោគយល់​ដល់​ការលំបាក​របស់​កម្មក​រ កម្មការិនី​របស់​យើងក្នុងពេល​វេលា​មួយ​ដែល​យើងទាំងអស់គ្នា​សុទ្ធ​តែមាន​ជួប​ការលំបាក​​។​ ​រំលឹកទៅរកអ្វីដែលសម្តេចបានធ្វើការអំពាវនាវនាពេលកន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ថា​ក្នុង​រយៈពេល​កន្លងទៅនេះ​ក៏មាន​ម្ចាស់​ផ្ទះជួល​មួយចំនួន​បានសម្រេច​មិន​យកប្រាក់​ឈ្នួល​របស់​កម្មករ​កម្មការិនី ក្នុង​ចំនួន​មួយរយៈ​ខ្លី​ ឬក៏​បញ្ចុះថ្លៃ ហើយក៏​មាន​មួយចំនួនទៀត​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​វែង ដែលសម្តេចក៏បាន ធ្វើ​លិខិត​ថ្លែងអំណរគុណ​ចំពោះ​ពួកគាត់​រួចហើយ។ ប៉ុន្តែ​ក៏​នៅ​សេសសល់​បងប្អូន​មួយចំនួនដោយខ្វះការយោគយល់ ​បង្កើតឱ្យមាន​បញ្ហា​ឡើង តែ​ម្សិលមិញ​នេះ​មានការ​ប្រញាប់​ប្រ​ញា​ល់​ធ្វើការ​ដោះស្រាយ​នៅ​ទីកន្លែង​នោះ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​សុំ​អង្វរក​ចំពោះ​ម្ចាស់​ផ្ទះជួល​ទាំងឡាយសុំ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវការយក​ប្រាក់​ឈ្នួល​ពី​កម្មករ​កម្មការិនី​ក្នុងពេលដែល​កម្ម​ករក​ម្ម​ការិនី​មិនទាន់​បើកប្រាក់​ឈ្នួល​ពី​ថៅកែ​នៅឡើយ ហើយ​ប្រសិនបើ​ម្ចាស់ផ្ទះ​ឈ្នួល​ទាំងឡាយ​នឹងធ្វើ​ទៅបាន​រួមគ្នា​ធ្វើ​ដើម្បី​ជួយ​ទៅដល់​កម្មករ​កម្មការិនី​របស់​យើង។ ឧទាហរណ៍​ការបញ្ចុះ​ថ្លៃបន្ទប់​ជួល​ដែល​បាន​នឹង​កំពុងស្នាក់នៅក្នុង​ចំនួន​ប៉ុន្មាន​ភាគរយ, ចំនួន​តិច​ឬ​ចំនួន​ច្រើន តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន។ ប្រសិនបើ​ម្ចាស់​ផ្ទះជួល​ខ្លះ​អាច​លើកលែងបាន​ក្នុង​មួយខែ​ពីរ​ខែ ឬ ៣ខែ ក៏​សុំ​ធ្វើការ​លើកលែង។​ ​សម្តេច​តេ​ជោ​បន្តថា​ ​សម្តេច​ដឹងថា​ម្ចាស់​ផ្ទះជួល​មួយចំនួនខ្លះ​ខ្ចីលុយ​ធនាគារយកមក​សាងសង់​ផ្ទះជួល​ទាំងនោះ បងប្អូន​ពិតជា​មានការ​លំបាក​ដូចគ្នា ដែល​ម្ខាង​ជា​កូនបំណុល ម្ខាង​ទៀត​ក៏​ជា​ម្ចាស់បំណុល។ ប៉ុន្តែ​សម្តេចសង្ឃឹមថា​ម្ចាស់​ផ្ទះជួល​ទាំងអស់​នឹង​អាច​យល់បាន​នូវ​ការលំបាក​រួម…

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ដោយសំណូមពរដល់ម្ចាស់ផ្ទះជួល, អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកប្រាក់ថ្លៃជួលពីកម្មករ-កម្មការិនី នៅក្នុងតំបន់បិទខ្ទប់

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ដោយសំណូមពរដល់ម្ចាស់ផ្ទះជួល, អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកប្រាក់ថ្លៃជួលពីកម្មករ-កម្មការិនី នៅក្នុងតំបន់បិទខ្ទប់

    ភ្នំពេញៈនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ដោយសំណូមពរដល់ម្ចាស់ផ្ទះជួល, អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកប្រាក់ថ្លៃជួលពីកម្មករ-កម្មការិនី នៅក្នុងតំបន់បិទខ្ទប់៕