-
“មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥ នឹងគាំទ្រគម្រោងនៃកិច្ចសហប្រតិបត្តិការចំនួន១១ នៅកម្ពុជា“

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គម្រោង កម្ពុជាសរុបចំនួន១១ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក។ គម្រោងទាំងនោះនឹងផ្តល់ផលប្រយោជន៍ជា ច្រើននៅតាមវិស័យផ្សេងៗ រួមមាន៖ ទេសចរណ៍ សុខាភិបាល កសិកម្ម ការអភិរក្សនិងការស្ដារឡើងវិញ នូវតំបន់វប្បធម៌ ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការលើក កម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងការលុប បំបាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោង…
-
ទស្សនៈនិងមតិ៖ បទឈប់បាញ់មានប្រយោជន៍ធំធេងដែលមិនគួរមើលរំលង

ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីរាប់ទាំងអ្នកនៅតាមបណ្តាខេត្តជាយដែនផង កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌជារៀងរាល់ថ្ងៃ។ ទីវត្តអារាមនានាប្រមូលផ្តុំដោយប្រជាពុទ្ធបរិស័ទដែលកាន់បិណ្ឌតាមវេនរបស់ខ្លួនជាទៀងទាត់។ ទោះបីជាប្រជាពលរដ្ឋមួយចំនួនបន្តរស់នៅក្នុងជំរំជនភៀសសឹកនៅឡើយក៏ដោយ ក៏យ៉ាងហោចណាស់ក៏ពួកគេមានលំនឹងចិត្តជាងពេលផ្ទុះអាវុធដែរ ហើយអ្នកខ្លះក៏អាចឆ្លៀតទៅវត្តបានដែរ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននាពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ក្តីមហន្តរាយ និងសោកនាដកម្មនានា រាប់តាំងពីការបាត់បង់ជីវិតមនុស្ស រហូតដល់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធសង្គមនានា ត្រូវបានបញ្ចៀស ពោលគឺជីវិតមនុស្សច្រើនណាស់ដែលត្រូវបានជួយសង្គ្រោះកុំឱ្យស្លាប់ និងរងរបួស ក៏ដូចជាទប់កុំឱ្យមានជនភៀសសឹកកើនឡើងថែមទៀត។ នៅលើវិស័យសេដ្ឋកិច្ច ការចំណាយដ៏មហាសាលទៅលើសព្វាវុធ គ្រាប់រំសេវ និងយោធោបករណ៍គ្រប់ប្រភេទសម្រាប់បាញ់ប្រហារដាក់គ្នា ក៏ត្រូវបានបញ្ចៀស។ ការជួបជុំនៅតាមទីអារាមក្តី ឬតាមគេហដ្ឋាន និងរមណីយដ្ឋាននានាក្តី នៅតែអាចប្រព្រឹត្តទៅជាធម្មតា បើទោះបីជាចិត្តមិនទាន់ស្ងប់ ដោយសារតែបញ្ហាប្រឈមនៅមិនទាន់ត្រូវបានដោះស្រាយក្តី។ សង្គ្រាមការទូត និងពាក្យសម្តីនៅតែមានសភាពស្រួចស្រាល់ខ្លាំង ប៉ុន្តែមិនបានបណ្តាលឱ្យមានការបង្ហូរឈាម និងមនុស្សស្លាប់ ដូចសង្គ្រាមប្រដាប់អាវុធទេ។ ទោះបីជាបញ្ហាព្រំដែននៅមិនទាន់មានដំណោះស្រាយ ប៉ុន្តែយ៉ាងហោចណាស់ការចរចាបានធ្វើឡើងយ៉ាងសកម្ម ក្នុងអំឡុងពេលឈប់បាញ់ និងសម្រេចបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ក្នុងនោះពាក្យថា «សន្តិភាព» និង «ដំណោះស្រាយដោយសន្តិវិធី» ត្រូវបានភាគីទាំងពីរលើកមកនិយាយជាញឹកញាប់។ ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មក កម្ពុជាមានឱកាសដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោដ៏ទំនើបខ្នាតអន្តរជាតិ ដែលទទួលបានការកោតស្ញប់ស្ញែងយ៉ាងខ្លាំងពីមនុស្សម្នាគ្រប់ទិសទី។ ប្រជាពលរដ្ឋខ្មែរបាននាំគ្នាបង្ហោះរូបភាព និងឃ្លីបវីដេអូព្រោងព្រាតតាមបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយព័ត៌មាន។ មានប្រជាពលរដ្ឋខ្មែរជាច្រើនទាំងក្មេង ចាស់ ប្រុស…
-
នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស

នគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយនាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ចាប់ផ្តើមនៅម៉ោង១០ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំបានបញ្ចប់នៅម៉ោង៨យប់នាថ្ងៃដដែល ដោយភាគីទាំងពីរបានអនុម័តរបៀបវារៈនៃកិច្ចប្រជុំស្តីពីការបង្កើតផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស កម្ពុជា-ថៃ លើកទី១។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន និងកំណត់ថា ក្រសួងមហាផ្ទៃនិងនគរបាលជាតិនៃប្រទេសទាំងពីរនឹងជួបគ្នាក្នុងរយៈពេល១សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះដែលទទួលភារកិច្ចលើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។ ភាគីទាំងពីរ ត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការនេះដោយគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតីកិច្ចសហប្រតិបត្តិការល្អ គោរពតាមច្បាប់ និងអធិបតេយ្យ នៃប្រទេសរៀងៗខ្លួន។ សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមថា…
-
បណ្ឌិត គិន ភា៖ «ក្នុងទំនាក់ទំនងអន្តរជាតិ គ្មានមិត្ត គ្មានសត្រូវទេ មានតែផលប្រយោជន៍»

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងទ័ពអាកាសចិន និងថៃនឹងធ្វើឡើងនៅចុងខែកញ្ញា ក្នុងប្រទេសថៃ។ ក្រសួងបាននិយាយថា កងទ័ពរំដោះប្រជាជនចិននឹងបញ្ជូនយន្តហោះជាច្រើនប្រភេទ និងកងកម្លាំងការពារដែនអាកាសទៅចូលរួមក្នុងសមយុទ្ធនេះ។ នេះ បើតាមប្រភពព័ត៌មានពី ECNS, News AZ និង Xinhua។ ពាក់ព័ន្ធនឹងព័ត៌មាននេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ចេញទស្សនៈដូចខាងក្រោម៖ ក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗតែងព្យាយាមពង្រឹងនិងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយបណ្ដាប្រទេសនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីធានាផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនលើវិស័យនយោបាយ ការទូត សន្តិសុខ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ មិត្តភាពដែកថែបរវាងកម្ពុជា និងចិន មិនមែនចងដៃចិន ឬចងដៃកម្ពុជា មិនឱ្យពង្រឹងនិងពង្រីកទំនាក់ទំនងជាមួប្រទេសផ្សេងទៀតនោះទេ។ ម្យ៉ាងទៀត កម្ពុជានិងចិនមិនមែនជាសម្ព័ន្ធមិត្តយោធាដែលចាំបាច់តម្រូវឱ្យប្រទេសនីមួយៗជួយច្បាំងគ្នាទៅវិញទៅមកដូចសម្ព័ន្ធមិត្តណាតូ ឬសម្ព័ន្ធមិត្តរវាងជប៉ុន និងកូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាម៉េរិក ឬរវាងសហរដ្ឋអាម៉េរិក និងលោកខាងលិចនោះទេ។ កម្ពុជាក៏មិនអាចជួយច្បាំងចិន ហើយចិនក៏មិនអាចជួយច្បាំងកម្ពុជាដែរ តែអាចគាំទ្រគ្នាជានយោបាយ ការទូត ឬយោធា ក្នុងករណីការគាំទ្រនោះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់គេ។ ត្រូវចាំថា ទំនាក់ទំនងអន្តរជាតិ គឺគិតពីផលប្រយោជន៍ គ្មានមិត្ត គ្មានសត្រូវ គឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ។…
-
សម្តេចប្រធានរដ្ឋសភាជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជូនគណៈប្រតិភូសភាអូស្រ្តាលីថា កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន តាមស្មារតីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ដោយសម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់ច្បាស់ថា ដើម្បីអនុវត្តឱ្យបាននូវបទឈប់បាញ់ ការកសាងសន្តិភាពយូរអង្វែង និងការវិលត្រឡប់មកវិញនូវទំនាក់ទំនងជាអ្នកជិតខាងល្អ ចាំបាច់ត្រូវជំរុញការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍ឱ្យបានកាន់តែមានប្រសិទ្ធភាព។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារការងារជាមួយ លោកជំទាវ ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏មានតម្លៃរបស់គណៈប្រតិភូសភាអូស្រ្តាលីនៅក្នុងឱកាសនេះថា ពិតជាមានសារៈសំខាន់ជាសារវ័ន្ត ជាពិសេសក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិរវាងរដ្ឋសភាកម្ពុជា និងអូស្រ្តាលី ក៏ដូចជាការពង្រឹងពង្រីកទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរដែលមានសា្រប់ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព ដោយសារខ្លួនបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ហើយបានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនាពីសង្រ្គាម។ កម្ពុជាតែងតែចូលរួមជាមួយពិភពលោកក្នុងការលើកម្ពស់ និងការពារសន្តិភាព។ មានសន្តិភាពទើបមានការអភិវឌ្ឍ។ ដោយសារការស្រឡាញ់ និងការថែរក្សាសន្តិភាពទំាងនៅក្នុងប្រទេស ក៏ដូចជានៅតំបន់ កម្ពុជាបានប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ…
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងអំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្តែងនូវការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រកាន់ជំហររក្សានូវភាពអត់ធ្មត់ជាទីបំផុត ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំង ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យអ្នកចូលរួមបន្តគាំទ្រ និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដឹ និងដើម្បីផលប្រយោជន៍ប្រទេសកម្ពុជា។ ការលើកឡើងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងពិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ព្រមទាំងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។ ក្រោយចប់កម្មវិធីសាសនា ទាំងព្រះសង្ឃ និងបងប្អូនអ្នកចូលរួមទាំងអស់បានរួមគ្នាច្រៀងចម្រៀងស្នេហាជាតិចំនួន៣បទ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វីរ:កងទ័ពកម្ពុជា ដោយទឹកចិត្តសាមគ្គីគ្នាជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វីរ:កងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន
-
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងកាលើកកម្ពស់សន្តិភាព និងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព រក្សាស្ថិរភាព និងសន្តិសុខសម្រាប់តំបន់ក៏ដូចជាពិភពលោកទាំងមូល។ ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នឹងផ្តល់ផលប្រយោជន៍សំខាន់ៗដល់ព្រះរាជាណាចក្រកម្ពុជា ដូចជា លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់ អាស៊ី-អាគ្នេយ៍ឱ្យកាន់តែពេញលេញ តាមរយៈការបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាសមាជិកទី១១នៃអាស៊ាន និងការចូលរួមចំណែករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោកទាំងមូល ក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មាន៣មាត្រា។ ក្រោយពីបានពិភាក្សាតាមនីតិវិធី រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ទាំងមូល ជាឯកច្ឆន្ទ៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា
-
លោក Anwar៖ «នាយករដ្ឋមន្ត្រីថៃថ្មី លោក Anutin ប្តេជ្ញាចិត្តរក្សាសន្តិភាពជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃដែលទើបតែងតាំងថ្មី គឺ លោក Anutin Charnvirakul បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការធានាសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bernama។ លោក Anwar បានឱ្យដឹងថា ការបញ្ជាក់នេះធ្វើឡើងតាមរយៈការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កាលពីដើមសប្តាហ៍នេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី១៩ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC), លោក Anwar បានមានប្រសាសន៍យ៉ាងដូច្នេះថា « «(លោក Anutin) បានធានាចំពោះខ្ញុំថា លោកប្តេជ្ញាចិត្តក្នុងការធានាថា សន្តិភាពរវាងកម្ពុជា និងថៃ នឹងត្រូវបានគោរព និងឱ្យតម្លៃពេញលេញ»។ គួរបញ្ជាក់ថា កាលពីខែកក្កដា លោក Anwar ក្នុងនាមជាប្រធានអាស៊ាន បានដើរតួជាអ្នកសម្របសម្រួលបទឈប់បាញ់ជាបន្ទាន់រវាងកម្ពុជា និងថៃ ចំពេលមានភាពតានតឹងនៅតាមព្រំដែន ដែលជាបញ្ហាចម្រូងចម្រាសជាយូរមកហើយរវាងប្រទេសទាំងពីរ៕ដោយ៖ពលជ័យ
-
អូស្ត្រាលីស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអះអាងថា អូស្រ្តាលីបានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅ កម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ តាមរយៈបណ្តាញសង្គម X នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Derek Yip បានបញ្ជាក់ដូចនេះថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ផងដែរ៕ដោយ៖ពលជ័យ
-
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងប្រចាំនៅប្រទេសថៃ ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC)

ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ បានបញ្ជាក់បន្ថែមថា លទ្ធផលនេះជាការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធី ការដោះមីនមនុស្សធម៌ និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងព្រំដែន។ «យើងលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នា ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់»។ ជាមួយគ្នានេះ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក៏បានបង្ហោះសារស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ របស់ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសថៃផងដែរ៕ដោយ៖ពលជ័យ