Category: Politico 360

  • លទ្ធផលកិច្ចប្រជុំ RBC៖ ភាគីកម្ពុជា និងថៃ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី

    លទ្ធផលកិច្ចប្រជុំ RBC៖ ភាគីកម្ពុជា និងថៃ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី

    លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ ក្រសួងការពារជាតិបាកបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាមិនគាំទ្រព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតនោះឡើយ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាមិនគាំទ្រព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតនោះឡើយ

    លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ពី ចំណុចមួយក្នុងចំណោមចំណុចផ្សេងទៀតនៃគោលការណ៍ទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលសម្រេចបានកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ដែលភាគីទាំងពីរបានព្រមព្រៀងមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ។ ការបញ្ជាក់នេះ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយណាមួយឡើយ ដើម្បីបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជន និងបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាប្រកបដោយសន្តិភាព។ ជាមួយគ្នានោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា កម្ពុជា មិនគាំទ្រដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងអស់នេះ មិនបានជួយដល់ការបន្ធូរបន្ថយ និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតបរិយាកាសអំណោយផលកិច្ចសន្ទនាប្រកបដោយសន្តិភាពបន្ថែមទៀតផង៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការបរទេស៖ គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា(JBC) ជំទាស់ជាផ្លូវការចំពោះសកម្មភាពដាក់ពង្រាយរបងខ្សែលួសបន្លាបំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានក្នុងទឹកដីកម្ពុជា

    អ្នកនាំពាក្យក្រសួងការបរទេស៖ គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជា(JBC) ជំទាស់ជាផ្លូវការចំពោះសកម្មភាពដាក់ពង្រាយរបងខ្សែលួសបន្លាបំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានក្នុងទឹកដីកម្ពុជា

    ឯកឧត្តម នង សាកល អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនរួមឬហៅកាត់ថា(JBC) តាមរយៈក្រសួង ការបរទេសកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដាក់ពាក្យជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ ថៃដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាននៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននៅក្នុងទឹកដីកម្ពុជា។ ឯកឧត្តម នង សាកល បានគូសបញ្ជាក់បន្ថែមថា ក្នុងស្ថានការណ៍នេះគណៈប្រតិភូ(JBC) កម្ពុជាបានស្នើឱ្យកងទ័ពថៃរុះរើឧបករណ៍ទាំងអស់ចេញពីតំបន់ទាំងឡាយដែលបានរំលោភបំពាន ដែលសកម្មភាពបែបនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា ដូចនេះកម្ពុជាសូមអំពាវនាវឱ្យថៃគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីនិងកាតព្វកិច្ចអន្តរជាតិទាំងអស់៕ដោយ៖ពលជ័យ

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នយោបាយផ្ទៃក្នុងថៃច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ!

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នយោបាយផ្ទៃក្នុងថៃច្របូកច្របល់ តែមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំខ្មែរ!

    ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសម្តែងការហួសចិត្ត និងមិននឹកស្មានថា មេដឹកនាំថៃ ហាមាត់ទៅរួច «ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ បើមិនយល់ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏ត្រូវឈ្វែងយល់អំពីការទូតក្នុងទំនាក់ទំនងអន្តរជាតិដែរ។ ឬមួយមិនយល់ទាំងពីរនេះ? បើមែននោះ មេដឹកនាំបែបនេះ នឹងនាំថៃដើរថយក្រោយ លក់មុខយុវជន ប្រជាជន និងបញ្ញវន្តថៃទាំងមូល ឱ្យរងភាពអាម៉ាសហើយ។ បើមេដឹកនាំបែបនេះ វាមិនស្មើនឹងយុវជន ប្រជាជនភាគច្រើន ដែលគេយល់ច្បាប់ និងការទូតរវាងរដ្ឋនិងរដ្ឋដែរ ជាពិសេសអ្នកនយោបាយបន្តវេនថៃបច្ចុប្បន្ន ដែលគេមានចំណេះដឹងគ្រប់គ្រាន់អាចធ្វើមូលវិចារណ៍សម្ដីនេះបាន។ តែយ៉ាងណា ខ្ញុំមិនចូលជ្រៅកិច្ចការផ្ទៃក្នុងថៃទេ ទុកជូនយុវជន ប្រជាជន និងបញ្ញវន្តថៃចុះ!។ ការសម្តែងការហួសចិត្តនេះ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តថា ទោះជាសម្ដីនេះ ដើម្បីតែយកចិត្តយោធា យកចិត្តមនុស្សថៃ មួយចំនួនណានោះ ឬគ្រាន់តែជាសារនយោបាយបង្វែរទំនាស់ផ្ទៃក្នុងរបស់ខ្លួនក៏ដោយ ក៏គួររកវិធីផ្សេងក្រៅពីកំហុសជាន់លើកំហុសបែបនេះក្នុងនាមជាថ្នាក់ដឹកនាំប្រទេសមួយ។ ប៉ុន្តែបើសិនជាចិញ្ចឹមចិត្តចង់បានដីខ្មែរតជំនាន់ គឺមេដឹកនាំថៃ ប្រជាជនថៃ មួយអន្លើណានោះ បច្ចុប្បន្នគួរតែហ៊ានទទួលស្គាល់ពីភាពចាស់ទុំ របៀបធ្វើនយោបាយដ៏ឈ្លាសវៃរបស់មេដឹកនាំខ្មែរ និងសិក្សាឱ្យច្បាស់ពីមេដឹកនាំកម្ពុជា…

  • កម្ពុជាអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ឱ្យពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន

    កម្ពុជាអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ឱ្យពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន

    ដោយអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះបទឈប់បាញ់ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ឱ្យពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសតាមរយៈការបញ្ចប់ឱ្យបានឆាប់ នៃលក្ខខណ្ឌប្រតិបត្តិ (TOR)។ការអំពាវនាវនេះ ក្នុងកិច្ចប្រជុំសង្ខេបព័ត៌មាន ជូនដល់សមាជិកអង្គទូតបរទេស និងតំណាង ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីការវិវត្តថ្មីៗនៃសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ីសម្រាប់តួនាទីបុរេសកម្មក្នុងកិច្ចការនេះ និងបាមគូសបញ្ជាក់អំពីជំហរជាគោលការណ៍របស់កម្ពុជាដែលថា ពុំមានព្រំដែនអន្តរជាតិណាត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ ព្រមទាំងបានជំរុញដល់ប្រទេសថៃឱ្យគោរព និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់នេះ និងដោះស្រាយវិវាទព្រំដែន ដោយផ្អែកតាមច្បាប់អន្តរជាតិ៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាបេ្តជ្ញាចិត្តធ្វើការប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីជាមួយប្រទេសថៃ ដើម្បីលើកកម្ពស់សន្តិភាព សិ្ថរភាព និងប្រក្រតីភាពឡើងវិញ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាបេ្តជ្ញាចិត្តធ្វើការប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ក្នុងការដោះស្រាយវិវាទដោយសន្តិវិធីជាមួយប្រទេសថៃ ដើម្បីលើកកម្ពស់សន្តិភាព សិ្ថរភាព និងប្រក្រតីភាពឡើងវិញ

    លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ការប្តេជ្ញារបស់កម្ពុជាក្នុងការធ្វើការប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ដូចជា សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាដើម ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់បន្ថែមថា ចាប់តំាងពីការចូលជាធរមាននៃបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មកយើងសង្កេតឃើញថា មានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរដូចជាកិច្ចប្រជុំវិសាមញ្ញ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញ(RBC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានសង្កត់ធ្ងន់ថា វាមានភាពចាំបាច់ណាស់ដែលភាគីទាំងពីរត្រូវតែកសាងលើការវិវត្តជាវិជ្ជមានទាំងនេះ ដើម្បីលើកកម្ពស់សន្តិភាព សិ្ថរភាព ជាពិសេសនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទំាងពីរ លើគ្រប់វិស័យសម្រាប់ប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ និងបន្តអត់ធ្មត់ដោយជឿជាក់លើថ្នាក់ដឹកនាំដែលកំពុងខិតខំដើម្បីបុព្វហេតុសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ

    អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ និងបន្តអត់ធ្មត់ដោយជឿជាក់លើថ្នាក់ដឹកនាំដែលកំពុងខិតខំដើម្បីបុព្វហេតុសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ

    ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» វេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ចំណុចមួយចំនួនដូចខាងក្រោម៖១)សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គម ឬពេលខ្លះតាមបណ្តាញផ្លូវការមួយចំនួនផង។ ព័ត៌មានក្លែងក្លាយទាំងនោះមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំ បង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទាំងមូល និងញុះញង់បំបែកបំបាក់សាមគ្គីឯកភាពជាតិខ្មែរ ដែលជាខែលការពារបូរណភាពទឹកដីដ៏រឹងមាំរបស់យើង អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រងចាំទទួលព័ត៌មានពិតពីរាជរដ្ឋាភិបាល តាមរយៈសារផ្លូវការពីថ្នាក់ដឹកនាំកំពូល និងពីក្រុមអ្នកនាំពាក្យ និងពីប្រភពផ្លូវការរបស់ក្រសួង ឬស្ថាប័នជំនាញ។ ២)បេះដូងស្រលាញ់សន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា និងសម្រែកទាមទារចង់បានសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី កំពុងជ្រួតជ្រាបយ៉ាងទូលំទូលាយដល់សហគមន៍អន្តរជាតិ ជាពិសេសដល់មេដឹកនាំពិភពលោកដែលកាន់តែធ្វើឱ្យពូកគេយល់កាន់តែច្បាស់ពីការពិតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បុព្វហេតុការពារសន្តិភាពទាមទារយុត្តិធម៌ពីសំណាក់កម្ពុជាត្រូវបានពិភពលោកស្តាប់លឺពេញត្រចៀក និងយកចិត្តទុកដាក់កាន់តែខ្លាំង។ នេះសរបញ្ជាក់ឱ្យឃើញថា ភាពសកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាលក្នុងនយោបាយកាទូត និងការចូលរួមចំណែកយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ បានទទួលលទ្ធផលគាប់ប្រសើរ។ ៣​)ក្នុងនាមប្រជាតិដែលអរិយធម៌ខ្ពង់ខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តការអត់ធ្មត់ រក្សាភាពថ្លៃថ្នូរ ចាស់ទុំ តែងម៉ឹងម៉ាត់ ស្វិតស្វាញ និងជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ដើម្បីបោះជំហានឈានទៅសម្រេចគោលដៅរបស់យើង គឺការរស់នៅក្នុងសុខសន្តិភាព ក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីដ៏ពេញលេញរបស់កម្ពុជា៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ បេសកកម្ម២ថ្ងៃ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៧ប្រទេស គឺទទួលបានជោគជ័យនិងផ្លែផ្កាគួរជាទីមោទនៈ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ បេសកកម្ម២ថ្ងៃ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៧ប្រទេស គឺទទួលបានជោគជ័យនិងផ្លែផ្កាគួរជាទីមោទនៈ

    ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង៤រសៀល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រុមសង្កេតការណ៍អន្តរកាលដែលមានអនុព័ន្ធយោធា៧ប្រទេស ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ក្រោមការសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជា បានចុះសង្កេតការណ៍ទីតាំងមួយចំនួន ចាប់តាំងពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ ដែលទីតាំងទាំងអស់នោះរួមមាន ខេត្តបាត់ដំបង ក្នុងយោធភូមិភាគទី៥ និងខេត្តបន្ទាយមានជ័យ និងច្រកអន្តរជាតិប៉ោយប៉ែត ច្រកអូរបីជាន់ នៅភូមិជោគជ័យ ច្រកបឹងត្រកួន និងខេត្តព្រះវិហារ នៅច្រកអានសេះ។ នាឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា នៅក្នុងបេសកកម្មនេះ ក្រុមការងារក៏បានឆ្លៀតទៅពិនិត្យមើលទីតាំង ដើម្បីរៀបចំជាទីស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដើម្បីប្រើប្រាស់ក្នុងការបំពេញការងារនៅទីតាំងខេត្តព្រះវិហារ និងបានអញ្ជើញទៅត្រួតពិនិត្យមើលទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រើប្រាស់នៅពេលចុះមកបំពេញការងារនៅខេត្តបន្ទាយមានជ័យនាពេលអនាគត។ ជាមួយគ្នានោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ត្រូវបានបញ្ចប់ដោយជោគជ័យនិងផ្លែផ្កា ក្នុងការពិនិត្យដោយផ្ទាល់អំពីការវិវត្តនូវស្ថានការណ៍នៅទីតាំងជាក់ស្តែង ដែលរងការបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នារវាងកងកម្លាំងកម្ពុជា និងទាហានថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងឈានដល់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)…

  • ម៉ាឡេស៊ីនឹងបញ្ជូនក្រុមសង្កេតការណ៍អាស៊ានទៅកាន់តំបន់ជម្លោះព្រំដែនថៃ-កម្ពុជា

    ម៉ាឡេស៊ីនឹងបញ្ជូនក្រុមសង្កេតការណ៍អាស៊ានទៅកាន់តំបន់ជម្លោះព្រំដែនថៃ-កម្ពុជា

    យោងតាមបណ្តាញសារព័ត៌មាន Bernama របស់ប្រទេសម៉ាឡេស៊ី ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បាននិយាយថា គាត់បានស្នើនាយករដ្ឋមន្ត្រី Anwar Ibrahim ទាក់ទងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមសង្កេតការណ៍ម៉ាឡេស៊ីចូលទៅកាន់តំបន់ជម្លោះនៅក្នុងប្រទេសទាំងពីរ អមជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកឧត្តមឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បានមានប្រសាសន៍ថា “នេះជាកិច្ចការដ៏ធំមួយ ដោយសារតែគេត្រូវឃ្លាំមើលព្រំដែនប្រហែល ៨៤០គីឡូម៉ែត្រ។ សម្រាប់កិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រផ្នែកឡូជីស្ទីកពីសហរដ្ឋអាមេរិក”។ ឯកឧត្តមបន្តថា “នៅក្រោយសម្រេចបានកិច្ចប្រជុំ GBC ភាគីពាក់ព័ន្ធបានយល់ស្របគ្នាបង្កើតក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមានអនុព័ន្ធយោធាមកពីបណ្តាប្រទេសអាស៊ាន។ឯកឧត្តមបន្តថា ក្រុមសង្កេតការណ៍នោះ ដឹកនាំដោយទីប្រឹក្សាយោធារបស់ម៉ាឡេស៊ីនៅទីក្រុងបាងកក និងភ្នំពេញ។ ជំហានដំបូងសម្រាប់ក្រុមអ្នកសង្កេតការណ៍នេះ គឺនឹងធ្វើសន្និសីទកាសែតខ្លីមួយនៅទីក្រុងបាងកកទៅកាន់មន្ត្រីជាន់ខ្ពស់ចំនួន៧៥ នាក់មកពីប្រទេសថៃ ស្តីពីវិធានការដែលត្រូវធ្វើ។ កិច្ចការនេះនឹងធ្វើដូចគ្នានៅទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ និងនៅថ្ងៃបន្ទាប់ នៅមុនពួកគេចុះទៅតំបន់ជម្លោះ”។ ឯកឧត្តមឧត្តមសេនីយ៍ Tan…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ​ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ​ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ

    ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ និងកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព ដោយធ្វើការរួមគ្នា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការបរទេស