Category: Politico 360

  • អ្នកនាំពាក្យ៖ ការប្រកាសរបស់មេបញ្ជាការភូមិភាគ២ថៃ ចង់វាយដណ្តើមប្រាសាទតាក្របី និងប្រកាសបិទប្រាសាទតាមាន់ធំរបស់កម្ពុជា ជាភស្តុតាងបញ្ជាក់ពីការបង្កហេតុ ប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា និងជាទង្វើរំលោភបំពានបទឈប់បាញ់

    អ្នកនាំពាក្យ៖ ការប្រកាសរបស់មេបញ្ជាការភូមិភាគ២ថៃ ចង់វាយដណ្តើមប្រាសាទតាក្របី និងប្រកាសបិទប្រាសាទតាមាន់ធំរបស់កម្ពុជា ជាភស្តុតាងបញ្ជាក់ពីការបង្កហេតុ ប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា និងជាទង្វើរំលោភបំពានបទឈប់បាញ់

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ការប្រកាស​របស់​មេ​បញ្ជា​ការភូមិភាគ២ថៃ ចង់វាយដណ្តើមប្រាសាទតាក្របី និង​ប្រកាស​បិទ​ប្រាសាទតាមាន់ធំរបស់កម្ពុជា ជាភស្តុ​តាង​បញ្ជាក់​ពីការបង្កហេតុ ប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា និង​ជាទង្វើ​រំលោភ​បំពានបទឈប់បាញ់។ ខាងក្រោមនេះ គឺជាខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ថៃ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។  ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។ កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព…

  • ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ៖​ ទោះបីប្រទេសកម្ពុជាតូច ប៉ុន្តែយេីងមានបេះដូងធំ ហើយបេះដូងយើងលោតក្នុងចង្វាក់តែមួយ

    ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ៖​ ទោះបីប្រទេសកម្ពុជាតូច ប៉ុន្តែយេីងមានបេះដូងធំ ហើយបេះដូងយើងលោតក្នុងចង្វាក់តែមួយ

    ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានសរសេរនៅលេីបណ្តាញសង្គមថា​ ៖​ «ម៉ោងនេះ ពេលនេះ ទោះបីយើងមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាបានឃើញ គឺយេីងជាខ្មែរតែមួយ និងមានស្មារតីរួបរួមជាតិខ្មែរតែមួយ»។ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានសូមអរគុណដល់ទឹកចិត្តកូនខ្មែរគ្រប់រូបដែលបានរួមចំណែក ក្នុងស្មារតីតែមួយ ឆន្ទៈតែមួយ និងសម្លេងតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់ដូនតាយើងតាមលទ្ធភាពរៀងៗខ្លួន មិនថាការប្រមូលម្ដុំគ្នាបង្ហាញជាសម្លេង ឬការរៃអង្គាស ការឧបត្ថម្ភនានា គឺបានឆ្លុះបញ្ចាំងថាខ្មែរពិតជាមានស្មារតីរួបរួម ខ្មែរមានទឹកចិត្តសប្បុរស ខ្មែរមានថាមពល និងមនោសញ្ចេតនាជ្រាលជ្រៅសម្រាប់ប្រទេសជាតិដែលមិនអាចកាត់ថ្លៃបាន។ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់ថា​ ៖​ ទោះបីប្រទេសកម្ពុជាតូច ប៉ុន្តែយេីងមានបេះដូងធំ ហើយបេះដូងយើងលោតក្នុងចង្វាក់តែមួយ៕ ដោយ៖ពលជ័យ

  • ឯកឧត្តម ហ៊ុន ម៉ានី ៖​ សូមគុណបុណ្យបារមី នៃ «ធម្មយាត្រាដើម្បីសន្តិភាព» ជួយឱ្យព្រះរាជាណចក្រកម្ពុជាមានសុខសន្តិភាពជានិច្ចនិរន្តរ៍តទៅ

    ឯកឧត្តម ហ៊ុន ម៉ានី ៖​ សូមគុណបុណ្យបារមី នៃ «ធម្មយាត្រាដើម្បីសន្តិភាព» ជួយឱ្យព្រះរាជាណចក្រកម្ពុជាមានសុខសន្តិភាពជានិច្ចនិរន្តរ៍តទៅ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី  បានសរសេរនៅលេីបណ្តាញសង្គមថា​ ៖​ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ សម្តេច ព្រះសង្ឃរាជ ព្រះថេរានុថេរៈ ទាំង ២.៥៦៩ ព្រះអង្គ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ដែលបាននិមន្ត និងអញ្ជើញដង្ហែក្បួនក្នុង «ធម្មយាត្រាដើម្បីសន្តិភាព» នារសៀលនេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមបង្ហាញនៅការដឹងគុណ និងការគាំទ្រ ចំពោះការចូលរួមបង្ហាញស្មារតី និងឆន្ទៈស្នេហាជាតិរបស់ព្រះតេជគុណគ្រប់ព្រះអង្គសរបញ្ជាក់ពីកម្លាំងរួបរួមសាមគ្គីដ៏មហិមារបស់ប្រជាជនកម្ពុជា ក្នុងនាមជាជាតិសាសន៍ដែលស្រលាញ់សន្តិភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី  សូមគុណបុណ្យបារមី នៃ «ធម្មយាត្រាដើម្បីសន្តិភាព» ជួយឱ្យព្រះរាជាណចក្រកម្ពុជាមានសុខសន្តិភាពជានិច្ចនិរន្តរ៍តទៅ៕ ដោយ៖ពលជ័យ

  • ធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ 

    ធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ 

    គណៈសង្ឃនាយកទាំងពីរគណៈ រៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី ដោយមានព្រះសង្ឃចូលរួម សរុបចំនួន ២.៥៦៩អង្គ ដោយជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅ កាន់វិមានឯករាជ្យ។ មន្ត្រីសង្ឃជាន់ខ្ពស់តំណាងគណ:សង្ឃកម្ពុជានិមន្តចូលរួមកម្មវិធីធម្មយាត្រាសន្តិភាពមានដូចជា ១-សម្តេចព្រះមហាសុមេធាធិបតី​ កិត្តិបណ្ឌិត​ អំ​ លីមហេង​ សម្តេចព្រះសង្ឃនាយក​ នៃកម្ពុជា​  ២-សម្តេចព្រះពុទ្ធជ័យមុនី​ ឃឹម​ សន​ សម្តេចព្រះសង្ឃនាយករងទី៣​ គណ:មហានិកាយ​ នៃកម្ពុជា ៣-សម្តេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេត្តា​ សម្តេចព្រះសង្ឃនាយករងគណ:ធម្មយុត្តិកនិកាយ​ នៃកម្ពុជា ៤-សម្តេចព្រះធម្មលិខិត​ បណ្ឌិត​ សៅរ៍​ ច័ន្ទថុល្ល​ ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា ៥-សម្តេចព្រះឧត្តមបញ្ញា​ កិត្តិបណ្ឌិត​ ដូង​ ផង់​  ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា ៦-សម្តេចព្រះឧត្តមចរិយា​ បណ្ឌិត​ ឈឹង​ ប៊ុនឈា​ ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា​  ៧-សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត​…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា៩ប្រទេស ចុះពិនិត្យមើលទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់នៅឃុំគោកមន និងបន្តសួរសុខទុក្ខជនភៀសសឹកនៅវត្តភ្នំពោធិ៍កំបោរ 

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា៩ប្រទេស ចុះពិនិត្យមើលទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់នៅឃុំគោកមន និងបន្តសួរសុខទុក្ខជនភៀសសឹកនៅវត្តភ្នំពោធិ៍កំបោរ 

    ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ៩ប្រទេស ដែលមាននិវេសនដ្ឋានស្ថិតនៅក្នុង និងក្រៅប្រទេសកម្ពុជា បានកំពុងចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធលើប្រជាជន ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួមមាន វត្តតាមាន់សែនជ័យ មណ្ឌលសុខភាព សាលាបឋមសិក្សា ស្ថានីយ៍ប្រេងឥន្ធនៈ និងផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវរងការបំផ្លិចបំផ្លាញដោយការទំលាក់គ្រាប់បែក MK-84 និងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។  នាឱកាសនោះផងដែរ ក្រុមអនុព័ន្ធយោធា ក៏បានបន្តចុះទៅជួបសួរសុខទុក្ខជនភៀសសឹកក្នុងនោះរួមមាន ៖ គ្រួសារស៊ីវិល និងក្រុមគ្រួសារកងកម្លាំងប្រដាប់អាវុធដែលរងរបួស និងពលីជីវិត ព្រមទាំងនាំយកនូវសម្ភារៈជំនួយមនុស្សធម៌ចែកជូនជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តភ្នំពោធិ៍កំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ការចុះបំពេញបេសកកម្មនេះ គឺកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី…

  • អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ កម្ពុជាអំពាវនាវឱ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ជុំវិញឧបទ្ទេវហេតុជាន់មីន

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ កម្ពុជាអំពាវនាវឱ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ជុំវិញឧបទ្ទេវហេតុជាន់មីន

    ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឱ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងស្មារតីនៃបទឈប់បាញ់នៅក្នុងពេលដែលការចូលរួមដោយស្ថាបនា គឺជាតម្រូវការដ៏បន្ទាន់។ ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា «កម្ពុជាបានទាមទារឱ្យប្រទេសថៃគោរពបានពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះរបស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសគឺកិច្ចព្រមព្រៀងនៃការរក្សាទីតាំងឈរជើងរបស់កងទ័ពនាពេលបច្ចុប្បន្ន ហើយចៀសវាងការធ្វើចលនា ឬក៏ការល្បាតឆ្ពោះទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត»។ គួរបញ្ជាក់ថា ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងក្រោយពីមានយោធាថៃចំនួន៣នាក់ផ្សេងទៀត បានជាន់មីនរងរបួសកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ ខណៈពេលដែលពេលពួកគេដើរល្បាតដោយមិនគោរពទៅតាមសេចក្ដីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំ GBC នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ហើយនៅថ្ងៃដដែលនោះ ក្រសួងការបរទេសថៃបានចេញសេចក្ដីថ្លែងការណ៍ចោទប្រកាន់ថា មីននោះគឺកម្ពុជាជាអ្នកដាក់៕ ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិ គូសរំលេចឡើងវិញពីខ្លឹមសារមួយចំនួនក្នុងលទ្ធផលកិច្ចប្រជុំ (GBC) នៅ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្លាំងយោធា

    អ្នកនាំពាក្យក្រសួងការពារជាតិ គូសរំលេចឡើងវិញពីខ្លឹមសារមួយចំនួនក្នុងលទ្ធផលកិច្ចប្រជុំ (GBC) នៅ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្លាំងយោធា

    ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅម៉ោង៤រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកឡើងវិញពីខ្លឹមសារមួយចំនួនដែលមានចែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្លាំងយោធា ដែលមានខ្លឹមសារដូចខាងក្រោម៖ 1.ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នា រាប់បញ្ចូលទាំងការប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងការវាយប្រហារទៅលើប្រជាជនស៊ីវិល ទ្រព្យសម្បត្តិស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗនៅគ្រប់ករណីនិងគ្រប់តំបន់ទាំងអស់។ ភាគីទាំងពីរ ត្រូវតែជៀសវាងដាច់ខាតនូវរាល់ការបាញ់គ្នាដោយគ្មានមូលហេតុច្បាស់លាស់ទៅលើទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរ មិនត្រូវរំលោភបំពានលើកិច្ចព្រមព្រៀងនេះឡើយទោះក្នុងស្ថានការណ៍ណាក៏ដោយ។ 2. ភាគីទាំងពីរ បានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួន នៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង២៤:០០នាទីម៉ោងក្នុងតំបន់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលទាំងការចល័តទ័ពទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។ 3.ភាគីទាំងពីរ បានព្រមព្រៀងគ្នាមិនបន្ថែមកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃឡើយ។ ការបន្ថែមកម្លាំងទ័ព នឹងបង្កើនភាពតានតឹង និងជះឥទ្ធិពលអវិជ្ជមានដល់ការខិតខំប្រឹងប្រែងដោះស្រាយបញ្ហារយៈពេលវែង។ 4.ភាគីទាំងពីរ បានព្រមព្រៀងមិនអនុញ្ញាតនូវសកម្មភាពរំខានណាមួយដែលអាចបង្កភាពតានតឹងឡើងវិញឡើយ។ សកម្មភាពទាំងនេះរួមមានដូចជា សកម្មភាពរបស់កងកម្លាំងយោធាចូលមកក្នុងដែនលំហអាកាស និងដែនអធិបតេយ្យភាព ឬទីតាំងឈរជើងរបស់កងកម្លាំងនៃភាគីម្ខាងទៀតដែលបានឈរជើងកាលពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាចូលជាធរមានចាប់ពីម៉ោង២៤:០០នាទី ម៉ោងក្នុងស្រុកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរ បានព្រមព្រៀងមិនសាងសង់ឬបង្កើតមូលដ្ឋានទ័ពឬសាងសង់របាំងការពារណាមួយហួសពីដែនជាតិរបស់ខ្លួនឡើយ៕…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបំពេញបេសកកម្មរបស់ខ្លួននៅក្នុងការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបំពេញបេសកកម្មរបស់ខ្លួននៅក្នុងការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា សភាពការណ៍ជួរមុខគិតចាប់តាំងពីវេលាម៉ោង១២រំលងអាធ្រាត មកដល់ម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍ជួរមុខនៅតាមបន្ទាប់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់។ កងកម្លាំងកម្ពុជាស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍បន្តថា ដើម្បីអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការឯកភាពគ្នារបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ណាស្លីប៊ីន អាប់ឌុលរ៉ាហ៊ីម អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះត្រួតពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀតដែលបម្រើឱ្យក្រុមការងារនេះប្រចាំនៅខេត្តឧត្តរមានជ័យ។ ក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបំពេញបេសកសកម្មរបស់ខ្លួននៅក្នុងការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តទៀតថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល គឺមានការចូលរួមចំនួន៧ប្រទេស ក្នុងនោះអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន អញ្ជើញមកពីប្រទេសឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី បនិងប្រទេសវៀតណាម។ សកម្មភាពនេះកើតចេញពលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី…

  • គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ៖ ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

    គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ៖ ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

    រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។  នៅក្នុងជំនួបនោះ ឯកឧត្តម Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលរជាធរមាន។  ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ថា ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការពារជាតិ

  • សម្តេចតេជោ ហ៊ុន សែន៖ «មិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ» !

    សម្តេចតេជោ ហ៊ុន សែន៖ «មិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ» !

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​សែន បានប្រកាសបញ្ជាក់ប្រាប់សាកលវិទ្យាល័យ មួយរបស់ថៃ ថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់សម្តេចរក្សាទុកនោះទេ។ សំណេរដ៏មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទាំងស្រុងដូចខាងក្រោម៖ គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំឭថា សាកលវិទ្យាល័យថៃមួយនោះដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតបានដកហូតសញ្ញាបត្រពីខ្ញុំ ! ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ។ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុន​សែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា៕ ដោយ៖ពលជ័យ