Category: Politico 360

  • គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល២៦ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ

    គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល២៦ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល២៦ថ្ងៃ បានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយសារកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីរបស់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋយ៉ាងផុលផុស។ គ.ជ.ប បានបន្តថា ក្នុងដំណើរការនេះ ក្រុមចុះឈ្មោះបោះឆ្នោតទាំង ១.៦៥២ឃុំ សង្កាត់ បានបើកដំណើរការការិយាល័យចុះឈ្មោះបោះឆ្នោត តាំងពីថ្ងៃទី១ ខែឧសភា និងបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតជាស្ថាពរ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយ។ ជាការកត់សម្គាល់ ក្រុមចុះឈ្មោះបោះឆ្នោតបានបំពេញការងារយ៉ាងសស្រាក់សស្រាំក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ បើទោះបីត្រូវធ្វើការលើសម៉ោងការងារក៏ដោយ។ ជាក់ស្ដែង នៅថ្ងៃចុងក្រោយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ យោងតាមរបាយការណ៍ពីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១.៥១៤ឃុំ សង្កាត់ បានបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតព្រមៗគ្នានៅវេលាម៉ោង ៥:៣០នាទីល្ងាច។ ដោយឡែកឃុំ សង្កាត់ ចំនួន ១៣៨ ទៀត នៃរាជធានី ខេត្តចំនួន ១៨ បានបន្តចុះឈ្មោះជូនប្រជាពលរដ្ឋលើសម៉ោងការងារ…

  • កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ

    កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី បានសម្ដែងការគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប, ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និងហាឡាល់ ដោយថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា-ម៉ាឡេស៊ី…

  • ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម ពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងបី

    ប្រមុខរដ្ឋាភិបាល កម្ពុជា-ឡាវ-វៀតណាម ពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងប្រទេសទាំងបី

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបពិសាអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបអាហារពេលព្រឹកការងារ, នាយករដ្ឋមន្ត្រីទាំងបី បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ ជាមួយគ្នានេះ, ប្រមុខរដ្ឋាភិបាលទាំងបី បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល (អគ្គិសនី), ទេសចរណ៍ ព្រមទាំងសន្តិសុខ និងការពារជាតិ ។ ជាមួយគ្នានេះ, ប្រមុខរាជរដ្ឋាភិបាលទាំងបី ក៏បានផ្លាស់ប្ដូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • គ.ជ.ប៖ លទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ១៨ឆ្នាំឡើង

    គ.ជ.ប៖ លទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ១៨ឆ្នាំឡើង

    ភ្នំពេញ៖ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ទទួលបាន គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២១០.៨០៦នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ៩៩.៣៧៣នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ១.២៨៣.០៨១នាក់ ក្នុងនោះ មានការផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត តាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ចំនួន ១.១៧៣.០៦៣នាក់ អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ២.៤៥៣.៨៩៧នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៤៨.២៨២នាក់។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សរុបមានចំនួន ១០.១៥៤.៣១៨នាក់ ស្មើនឹង ៩០,៤៣% នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មានអាយុ ១៨ឆ្នាំឡើង។ នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះ នឹងត្រូវកើនឡើងបន្ថែមទៀត នៅពេលយើងបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានអនុវត្តបន្ថែមទៀត…

  • បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន គឺជាការផ្តល់នូវសន្ទស្សន៍ថ្មីថែមទៀតសម្រាប់​ទំនាក់​ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន

    បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន គឺជាការផ្តល់នូវសន្ទស្សន៍ថ្មីថែមទៀតសម្រាប់​ទំនាក់​ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន

    ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ ២០២៥ គឺជាការផ្តល់នូវសន្ទស្សន៍ថ្មីថែមទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ត្បិតទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកំពុងតែមានការអភិវឌ្ឍន៍រីកចម្រើនស្រាប់។ កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជា និងជប៉ុន គឺបានដំឡើងកម្រិតទំនាក់ទំនងការទូតរបស់ខ្លួន រហូតដល់ទៅភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនេះគឺជាការវិវត្តថ្មីក្នុងរយៈពេលជាង៧០ឆ្នាំ ដែលទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក និងមានលក្ខណៈស៊ីជម្រៅទៅលើវិស័យជាច្រើនទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ បច្ចេកវិទ្យា រហូតទៅដល់សន្តិសុខសាយប័រទៅទៀត។ បណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ គឺមានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសជប៉ុនដែរ ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយក៏ជាការបញ្ជាក់អំពីដំណើរការធ្វើពិពិធកម្មការទូតរបស់កម្ពុជា។ ដូចដែលរាជរដ្ឋាភិបាលតែងតែបានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាគឺប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសមួយដែលមិនយកប្រទេសណាជាសត្រូវ ហើយក៏មិនចូលរួមជាមួយប្រទេសណាដើម្បីប្រឆាំងជាមួយប្រទេសណាដែរ គឺកម្ពុជាតែងតែមានបំណងប្រាថ្នា និងសុឆន្ទៈក្នុងការពង្រឹងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួនជាមួយបណ្តាប្រទេសនានាទាំងអស់ទាំងក្របខណ្ឌប្រទេសក្បែរខាង ប្រទេសនៅក្នុងតំបន់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួនដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួនដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះ មហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេស គឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។ ការណែនាំនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចធិបតីបានណែនាំឱ្យក្រសួងធនធានទឹក និងឧត្តុនិយម ត្រូវតាមដានកម្ពស់ទឹកជាប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជស្រូវដើម្បីចែកជូនកសិករក្នុងការស្តាដំណាំស្រូវឡើងវិញ ក្នុងករណីមានការខូចខាត៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • សម្តេចធិបតី ណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទះឡើងវិញជាទ្រង់ទ្រាយធំ

    សម្តេចធិបតី ណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទះឡើងវិញជាទ្រង់ទ្រាយធំ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល​ត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់​ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទះឡើងវិញជាទ្រង់ទ្រាយធំ។ សម្តេចកត់សម្គាល់ថា បច្ចុប្បន្នជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលនៅកម្ពុជាក៏ចាប់ផ្តើមឆ្លងឡើងវិញដែរ។ ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង១លានដួស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ ជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភាសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក

    អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភាសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចតេជោ ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក

    ភ្នំពេញ៖ ឯកឧត្តម ឯក ណាត ដាកាល (EK Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា បានសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការចូលរួមចំណែកកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ អាស៊ី និងសម្រាប់ពិភពលោក ហើយក៏បានបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានផ្តល់ការគាំទ្រចំពោះការបង្កើត និងការចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅក្នុងកិច្ចប្រជុំ ISC នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២៥។ ការការគោរពដឹងគុណនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញនៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម EK Nath Dhakal និងសហការី ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាកាលពីខែមេសាកន្លងទៅ ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយ នៅចំពោះមុខកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងមានភាពច្របូកច្របល់ និងការថមថយចុះនូវតួនាទីរបស់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងដែរ។…

  • អគ្គលេខាធិការអង្គការសហប្រជាជាតិ សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព

    អគ្គលេខាធិការអង្គការសហប្រជាជាតិ សរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព

    ភ្នំពេញ៖ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសរសើរកម្ពុជាថាជាគំរូដ៏ល្អក្នុងការរក្សាសន្តិភាព ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីអនាគតនៃការរក្សាសន្តិភាព ដែលធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីសប្តាហ៍មុន។ ធ្លាប់ជាប្រទេសដែលត្រូវបានបំផ្លាញដោយសារសង្រ្គាមស៊ីវិល ប្រទេសកម្ពុជាកំពុងចូលរួមឈានមុខក្នុងបេសកកម្មរក្សាសន្តិភាពនៅទូទាំងពិភពលោក ដោយមានកងរក្សាសន្តិភាពជាង ៨,០០០ នាក់ចូលរួម។ នេះបើយោងតាមការចុះផ្សាយក្នុងបណ្តាញសង្គមផ្លូវការរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ឯកឧត្តម Antonio Guterres បានបញ្ជាក់ថា អង្គការសហប្រជាជាតិបានសរសើរដល់កងរក្សាសន្តិភាពកម្ពុជាចំពោះជំនាញ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព៕ដោយ៖ពលជ័យ

  • សមត្ថកិច្ចកម្ពុជា កំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ ដើម្បីចាប់ខ្លួនមុខសញ្ញាក្បត់ជាតិ ដែលជាម្ចាស់ផេក «ស្ត្រី overseas» ដែលផ្សាយបំភ្លៃការពិតអំពីការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក

    សមត្ថកិច្ចកម្ពុជា កំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ ដើម្បីចាប់ខ្លួនមុខសញ្ញាក្បត់ជាតិ ដែលជាម្ចាស់ផេក «ស្ត្រី overseas» ដែលផ្សាយបំភ្លៃការពិតអំពីការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក

    ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា កំពុងរៀបចំនីតិវិធី ដើម្បីស្នើសុំ កិច្ចសហការពី អាជ្ញាធរថៃ ដើម្បីចាប់ខ្លួនមុខសញ្ញាក្បត់ជាតិដែលជាម្ចាស់ផេក «ស្ត្រី overseas» ដែលផ្សាយបំភ្លៃការពិតអំពីការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក។ លោកបញ្ជាក់ដូច្នេះថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្វកិច្ច យើងបានរកឃើញថា ម្ចាស់ផេក «ស្ត្រី oversea» គឺជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាពឃុបឃិតជាមួយគណបក្សប្រឆាំង ដើម្បីវាយប្រហាររាជរដ្ឋាភិបាល ញុះញង់ បំភ្លៃការពិតចំពោះព័ត៌មាននានា ដែលនាពេលបច្ចុប្បន្ន ជនបានភៀសខ្លួនទៅប្រទេសថៃ។ ជននេះ មានឈ្មោះ ជូ ឈីន ភេទស្រី កើតនៅឆ្នាំ១៩៨៣ នៅឃុំរូងជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា៖ «សមត្ថកិច្ចកំពុងតែចាត់ចែងនីតិវិធី ដើម្បីសុំកិច្ចសហការ ជាមួយអាជ្ញាធរថៃ ដើម្បីតាមចាប់ខ្លួន ជនរូបនេះមកផ្តន្ទាទោសតាមច្បាប់ ដែលកន្លងមក ជនរូបនេះ ក៏ធ្លាប់ជាមុខសញ្ញាតាមចាប់ខ្លួនពាក់ព័ន្ធនឹងបទរួមគំនិតក្បត់»។ សូមបញ្ជាក់ថា ជនខាងលើនេះ បានរត់គេចខ្លួន ក្រោយពេលប្រព្រឹត្តបទល្មើសរួមគំនិតក្បត់ នាពេលកន្លងទៅ។…