Category: Politico 360

  • លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖​ ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់

    លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖​ ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់

    លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។ ២-ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន…

  • សម្តេចធិបតី៖ យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសាជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ

    សម្តេចធិបតី៖ យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសាជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គោលបំណងសំខាន់ នៃការចុះ “បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺសង្កត់ធ្ងន់ទៅលើតម្លៃជាសកល ជាការទទួលស្គាល់នូវប្រវត្តិសាស្ត្រខ្មៅងងឹត ទុក្ខវេទនារបស់ប្រជាជនកម្ពុជា និងឧក្រិដ្ឋកម្មនៃការកាប់សម្លាប់ជីវិតប្រជាជនកម្ពុជារាប់លាននាក់ ក្នុងរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម តែក៏ជានិមិត្តរូបនៃការតស៊ូ និងការរស់រានឡើងវិញនៃប្រជាជាតិកម្ពុជាផងដែរ។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតីបានបន្តថា ជាមួយគ្នានេះ ក៏ជាការបង្ហាញយ៉ាងប្តូរផ្តាច់របស់ប្រជាជាតិកម្ពុជា ក្នុងការប្រែក្លាយទីតាំងឧក្រិដ្ឋកម្មដែលឈឺចាប់កន្លងមក ឱ្យទៅជាទីតាំងប្រសព្វមួយនៃភាពសន្ទនា សន្តិភាព ការយោគយល់ អត់ឱន និងរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំ និងបញ្ជ្រាបចូលក្នុងគោលនយោបាយ នៃការទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍វិលមកវិញសាជាថ្មី ទោះជានៅទីកន្លែងណាក៏ដោយក្នុងពិភពលោកទាំងមូល។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសារជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • គណបក្សនយោបាយក្នុងសម្ព័ន្ធភាព៖ ការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលថៃឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់

    គណបក្សនយោបាយក្នុងសម្ព័ន្ធភាព៖ ការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលថៃឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់

    ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយក្នុងសម្ព័ន្ធ​ភាពបាន​លើកឡើងថា នាំនាំយកអំណោយ និងចុះទៅសួរសុខទុក្ខដល់កងទ័ព​ដែលកំពុងតែឈរជើងការពារបូរណភាពទឹកនៅប្រាសាទតាមាន់ធំ គឺការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលសៀមឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់ខ្លាំងណាស់។ គណបក្សនយោបាយក្នុងសម្ព័ន្ធភាពបាននាំយកអំណោយ និងសួរសុខទុក្ខដល់កងទ័ពដែលកំពុងតែឈរជើងការពារបូរណភាពទឹកនៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ ដែលនេះបង្ហាញឱ្យឃើញនូវស្មារតីជាតិនិយមក្នុងការការពារបូរណភាពទឹកដី ជាពិសេសការខ្វាយខ្វល់ចំពោះសុខទុក្ខរបស់កងទ័ពដែលបានលះបង់អស់ពីកម្លាំងកាយចិត្តនៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដីកុំឲ្យប្រទេសជិតខាងឈ្លានពាន។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ការចូលរួមសាមគ្គីគ្នាគ្រប់និន្នាការគណបក្សនយោបាយនាពេលបច្ចុប្បន្នដែលសៀមឈ្លានពានទឹកដីកម្ពុជា គឺជារឿងដែលមានសារៈសំខាន់ខ្លាំងណាស់។ គណបក្សធម្មាធិបតេយ្យ និងគណបក្សនយោបាយផ្សេងទៀតចូលរួមគ្រប់កាលៈទេសៈទាំងអស់ ដើម្បីផ្តល់កម្លាំងទឹកចិត្តដល់កងទ័ពជួរមុខដើម្បីប្រឆាំងសត្រូវឈ្លានពាន។ ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានមានប្រសាសន៍ថា គណបក្សសម្ព័ន្ធាពបានការចុះសួរសុខទុក្ខរបស់គណបក្សនយោបាយក្នុងសម្ព័ន្ធភាព ដល់កងយោធពលខេមរភូមិន្ទ នៅតំបន់ប្រាសាទតាមមាន់ធំ ហើយយើងត្រូវតែសាមគ្កីគ្នាដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាឱ្យបានល្អគង់វង្ស។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សាមគ្គីគ្នាដើម្បីការពារនៅខឿនការពារជាតិឱ្យបានរឹងមាំ។ គួរបញ្ជាក់ថា ការនាំយកអំណោយ និងសួរសុខទុក្ខដល់កងទ័ពដែលកំពុងតែឈរជើងការពារបូរណភាពទឹកនៅប្រាសាទតាមាន់ធំនេះ បានរំលេចឱ្យឃើញនូវស្មារតីជាតិនិយមក្នុងការការពារបូរណភាពទឹកដី ជាពិសេសការខ្វាយខ្វល់ចំពោះសុខទុក្ខរបស់កងយោធពលខេមរភូមិន្ទ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខ ក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានៃយើង៕ដោយ៖ពលជ័យ

  • លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖​ ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២នាក់

    លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖​ ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២នាក់

    លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖-បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង (៧ រាជធានី ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់) ២-ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន…

  • ភាគីចិននឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ឆ.ប. ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភាគីចិននឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ឆ.ប. ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា គ.ប.ឆ.ប. ដឹកនាំ តាមដាន និងគាំទ្រយន្តការថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយលេខាធិការដ្ឋានគ.ប.ឆ.ប. ត្រៀមខ្លួនសហការជាមួយប្រទេសពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានចាត់ទុកការបង្កើតគ.ប.ឆ.ប. និងការចេញបទបញ្ជារបស់រាជរដ្ឋាភិបាល បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា ភាគីចិននឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ គ.ប.ឆ.ប. ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ដោយ៖ពលជ័យ

  • បារាំងបន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា

    បារាំងបន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរ និងជម្រាបលា មុនពេលដែល ឯកឧត្តមត្រូវចាកចេញពីកម្ពុជា។ សម្តេចប្រធានរដ្ឋសភាសម្តែងការសោកស្តាយចំពោះការបញ្ចប់បេសកកម្មការទូតរបស់ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ពីកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថាពេលវេលា៤ឆ្នាំ ក្នុងបេសកកម្មការទូត របស់ ឯកឧត្តម ពិតជាដើរលឿនណាស់ ប៉ុន្តែ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានខិតខំយ៉ាងខ្លំាងនៅក្នុងការជំរុញ និងលើកកម្ពស់ទំាងនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលជាទំនាក់ទំនងមានលក្ខណៈប្រវត្តិសាស្រ្ត តំាងពីយូរលង់ណាស់មកហើយនោះ ឱ្យមានសន្ទុះរីកលូតលាស់ស៊ីជម្រៅនិងសកម្មឡើង។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងលទ្ធផលគួរជាទីមោទនៈ ដែលឯកឧត្តមសម្រេចបាន។ សមិទ្ធផលទាំងនេះ បានរួមវិភាគទានដ៏មានតម្លៃដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ ជាពិសេស ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបពិភាក្សាការងារ…

  • អគ្គលេខាធិការអន្តរសភាអាស៊ានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលផ្តួចផ្តើមបង្កើតដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេ្ទសក៍សន្តិភាពរបស់កម្ពុជា

    អគ្គលេខាធិការអន្តរសភាអាស៊ានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលផ្តួចផ្តើមបង្កើតដោយសម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេ្ទសក៍សន្តិភាពរបស់កម្ពុជា

    ភ្នំពេញ៖ អគ្គលេខាធិការអន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា/AIPA) លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ (Ar. Siti Rozaimeriyanty Dato Haji Abdul Rahman) បានគំាទ្រពេញទំហឹងធម្មនុញ្ញសន្តិភាពសកល ដែលជាការផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេ្ទសក៍សន្តិភាពរបស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ ក៏បានសន្យាថា នឹងចូលរួមលើកកម្ពស់ធម្មនុញ្ញសកលនេះឱ្យបានទូលំទូលាយបន្ថែមទៀត នៅលើឆាកអន្តរជាតិ ក្នុងការធានាការពារសុខសន្តិភាព ដែលជាតម្រូវការរបស់មនុស្សជាតិទូទំាងសកលលោកនោះ។ ធម្មនុញ្ញសន្តិភាពសកល (Universal Peace Charter) មានការទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីប្រទេសអ្នកសង្កេតការណ៍ និងដៃគូនានារបស់អាយប៉ា។ លោកជំទាវ អារស៊ីទី រ៉ូសាយ មេរីយ៉ានទី ដាតូ ហាជី អាបឌុល រ៉ាម៉ាន់ បានលើកឡើងដូច្នេះនៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ខណៈពេលដែល…

  • សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    សាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល ឯកឧត្តមបាន បញ្ចប់បេសកកម្មការទូត នៅកម្ពុជា។ ឯកឧត្តមបានចាត់ទុកពេលវេលានៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុតក្នុងជីវិតការងាររបស់ឯកឧត្តម និងមានមោទនភាពដែលបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប,…

  • សម្តេចតេជោ​៖​ មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ

    សម្តេចតេជោ​៖​ មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ

    សម្តេចតេជោ​ ហ៊ុន​ សែន​ បានសរសេរនៅលើបណ្តាញសង្គម នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ថា​​ ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន? សម្តេចតេជោបានបន្តថា​ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឱ្យលោកបាត់ការចងចាំបែបនេះ? សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។ កាលពីមុន ក៏ដូចជាថ្ងៃនេះ លោកតែងប្រាប់ជនជាតិថៃថា កុំឱ្យស្តាប់លោក ហ៊ុន…

  • ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

    ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

    ម្តងនេះ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នាបានឃើញផ្ទាល់ភ្នែក ស្តាប់លឺផ្ទាល់ត្រចៀក នូវសកម្មភាព និងសម្តីរបស់ សម រង្ស៊ី ដែលត្រូវបានគេស្គាល់រួចស្រេចទៅហើយថាជាជនក្បត់ជាតិ។ កាលពីមុន មានមនុស្សមួយចំនួននៅមានភាពស្រពិចស្រពិលចំពោះពាក្យថា «ជនក្បត់ជាតិ»នេះ ប៉ុន្តែ អំពើឈ្លានពានរបស់ថៃចុងក្រោយនេះ គឺជាពន្លឺបំភ្លឺប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យបានស្គាល់ច្បាស់ពាក្យថា ជនក្បត់ជាតិ តាមរយៈហេតុផលដូចខាងក្រោម៖ទី១៖ ពេលកងទ័ពថៃប៉ុនប៉ងឈ្លានពានយកតំបន់មុំ៣ ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ព្រមទាំងបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់នៅក្នុងលេណដ្ឋានក្នុងដែនអធិបតេយ្យរបស់ខ្លួន ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសរួមទាំងអ្នកដែលមាននិន្នការផ្ទុយពីរដ្ឋាភិបាលផង មានការឈឺចាប់ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងកងទ័ព ដើម្បីប្រឆាំងសត្រូវឈ្លានពានទឹកដី។ ដោយឡែកតែ សម រង្ស៊ី និងគូកនមួយដំបរស្វាបែរជាឈរនៅខាងសត្រូវឈ្លានពាន ហើយបែរមកខាំរាជរដ្ឋាភិបាលខ្លួនឯង។ បុគ្គលនេះបានប្រើប្រាស់ពាក្យសម្តី និងសកម្មភាពដូចគ្នាបេះបិតជាមួយសៀមឈ្លានពាន ហើយបានស្ម័គ្រចិត្តធ្វើជាឧបករណ៍របស់បរទេសតាមរយៈការបង្កើតមាតិកាព័ត៌មានយ៉ាងច្រើន ដើម្បីបម្រើឱ្យបណ្តាញឃោសនាថៃប្រើប្រាស់ដើម្បីវាយប្រហារមកលើរដ្ឋាភិបាល និងកងទ័ពកម្ពុជាដែលកំពុងឈរការពារទឹកដីដើម្បីបំបែកបំបាក់កម្លាំងសាមគ្គីជាតិខ្មែរឱ្យចុះខ្សោយដែលជាអំណោយផលដល់ការឈ្លានពានរបស់សត្រូវ។ទី២៖ បុគ្គល សម រង្ស៊ី បានជួយសត្រូវរបស់កម្ពុជាដោយខិតខំបង្វែចំណាប់អារម្មណ៍សាធារណមតិចេញពីការឈ្លានពាន និងការបាញ់សម្លាប់កងទ័ពខ្មែរទៅជាទំនាស់រវាងក្រុមគ្រួសារសម្តេច ហ៊ុន សែន និងគ្រួសារលោកថាក់ស៊ីន ទៅវិញ។ សម រង្ស៊ី ហ៊ាននិយាយថា ទំនាស់ដែលកំពុងកើតឡើងរវាងកម្ពុជា និងថៃពេលនេះមិនមែនជារឿងជាតិទេ តែជារឿងបុគ្គល។ ប្រជាពលរដ្ឋខ្មែរសូមចោទសួរទណ្ឌិតរត់គេចគុក សម រង្ស៊ី ថា…