-
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ស្នើដល់សារព័ត៌មានបរទេសនានា ចុះផ្សាយព័ត៌មានពិតប្រាកដជាក់ស្តែងនិងមានពីប្រភពចម្រុះច្បាស់លាស់ ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានផ្ញើលិខិតឆ្លើយតបមួយច្បាប់ជូន សារព័ត៌មានជប៉ុន Japan Today ដែលបានចុះផ្សាយអត្ថបទស្តីពី “Cambodia Calls For Ceasefire with Thailand After Deadly Clashes” កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ ស្ថានទូតយល់ឃើញថា អត្ថបទសារព័ត៌មានខាងលើនេះ មានលក្ខណៈលម្អៀង មិនគ្រប់ជ្រុងជ្រោយ និងមានប្រភពតែម្ខាង ពីខាងប្រទេសថៃប៉ុណ្ណោះ។ ស្ថានទូតស្នើទទូចដល់សារព័ត៌មានបរទេសនានា ធ្វើការចុះផ្សាយព័ត៌មានពិតប្រាកដជាក់ស្តែងដែលឆ្លុះបញ្ចាំងពីស្ថានការណ៍ជាក់ស្តែងដែលកើតឡើង និងមានពីប្រភពចម្រុះច្បាស់លាស់ ពាក់ព័ន្ធនឹងការឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ On July 26, 2025, the Royal Embassy of Cambodia in Tokyo sent a letter of response to the Japanese newspaper The Japan Today,…
-
កម្ពុជាច្រានចោលការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ និងថាថៃទៅវិញទេដែលបានកំណត់គោលដៅវាយប្រហារមកលើទីតាំងស៊ីវិលកម្ពុជា ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេដយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃ ដែលចោទប្រកាន់កម្ពុជាថា បានវាយប្រហារទៅលើទីតាំងស៊ីវិលរបស់ថៃ និងថាគឺយោធាថៃទៅវិញទេដែលបានកំណត់គោលដៅវាយប្រហារមកលើជនស៊ីវិល និងទីតាំងស៊ីវិលរបស់កម្ពុជា។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្ដីទីថៃហ្នឹងគឺថា គាត់ចង់និយាយថាថៃ គឺជាអ្នកត្រូវ ជាអ្នកស្រលាញ់សន្តិភាព សម្ដែងការអត់ធ្មត់ បែរជាកម្ពុជាជាអ្នកគំរាមប្រទេសថៃ ហើយជាអ្នកបង្កសង្គ្រាមជាមួយប្រទេសថៃទៅវិញ។ ប្រឈមមុខជាមួយបញ្ហានេះ ខ្ញុំសូមឆ្លើយតប និងបំភ្លឺសាធារណមតិជាតិនិងអន្តរជាតិដូចតទៅ៖ ១.កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ មួលបង្កាច់ បំផ្លើសបំភ្លៃ ខុសពីការពិតទាំងស្រុងរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ។ កម្ពុជាក៏សូមថ្កោលទោសការឈ្លានពានយ៉ាងកម្រោល រំលោភច្បាប់អន្តរជាតិរបស់ប្រទេសថៃមកលើអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជា គឺជាប្រទេសរងគ្រោះ ដោយសារឈ្លានពានរបស់ប្រទេសថៃ ដែលទាំងអស់គ្នាសុទ្ធតែបានដឹង កម្ពុជារងការគំរាមកំហែងគ្រប់បែបយ៉ាងពីសំណាក់កងទ័ពថៃ រហូតឈានទៅដល់ការវាយប្រហារយ៉ាងកម្រោលផ្នែកយោធាមកលើកម្ពជា កាលពីថ្ងៃទី២៤ ខែកក្កដា។ ដូច្នេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើសិទ្ធិតបតការពារខ្លួន ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ និងច្បាប់ជាតិរបស់កម្ពុជា។…
-
អត្ថបទទស្សនៈ៖ «ថៃបាត់ម្ចាស់ការក្នុងសមរភូមិ ប្រើស្នៀតបង្កើតព័ត៌មានក្លែងក្លាយ និង Hack បណ្ដាញព័ត៌មានកម្ពុជាធ្វើជាអាវុធ តែនៅតែបរាជ័យ!»

បន្ទាប់ពីថៃបើកការវាយប្រហារមកលើកម្ពុជាទាំងវាយតម្លៃស្ថានការណ៍ខុសផ្នែកនយោបាយ និងយុទ្ធសាស្ត្រ បណ្ដាលឱ្យថៃបរាជ័យយ៉ាងដំណំ ក្រោយពីកម្ពុជាប្រើសិទ្ធិការពារខ្លួន។ ទន្ទឹមនេះ ពលទាហាន មេទាហាន និងថ្នាក់ដឹកនាំនយោបាយថៃ កំពុងក្រពល់មុខ វិលក្បុង ទាល់គំនិត ទល់ពុទ្ធោ ទាំងការបង់ចាញ់តំបន់យុទ្ធសាស្ត្រនានា និងការវាយមិនបែកយុទ្ធសាស្ត្រកម្ពុជាគ្រប់តំបន់។ ស្នៀតចុងក្រោយដែលត្រូវប្រើដើម្បីបំភាន់សាធារណមតិក្នុងស្រុកខ្លួន អន្តរជាតិ និងបំបាក់ទឹកចិត្តកងទ័ពជាញជ័យរបស់កម្ពុជា គឺការបង្កើតក្រុមផលិតព័ត៌មានក្លែងក្លាយ ប្រឌិតមួលបង្កាច់ស្ថានការណ៍ រួចបាញ់ស្រោចចេញតាមសារព័ត៌មានរបស់ខ្លួន កងទ័ពអនឡាញរបស់ខ្លួន និងជួលសារព័ត៌មានបរទេស ព្រមទាំងតារាបណ្ដាញសង្គមបរទេសល្បីៗ (Influencer)។ តែអស់ក្បាច់ បរទេសមិនជឿអស់ទំនុកចិត្ត ពលទាហានខ្លួនមិនជឿអស់សង្ឃឹមមិនគាំទ្រ ប្រជាជនខ្លួនអស់ជឿ ប្រជាពលរដ្ឋខ្មែរមិនជឿ ជាពិសេស កងទ័ពជាញជ័យរបស់កម្ពុជា មិនយកភ្នែកមើល ថៃចាប់ផ្ដើមបញ្ជាក្រុមHackerខ្លួន និងជួល Hacker បរទេស វាយលុក Hack បណ្ដាញព័ត៌មានកម្ពុជា និងបុគ្គលល្បីៗកម្ពុជា រួចបញ្ចេញព័ត៌មានខុសពីការពិត ដែលប្រជាជនកម្ពុជា កងទ័ពជាញជ័យកម្ពុជា យល់បកត្រឡប់វិញថា បើការផ្សាយរបស់ថៃ «ថាឈ្នះ ប្រែមកថាថៃចាញ់។ បើផ្សាយថា កាន់កាប់តំបន់នេះតំបន់នោះរបស់កម្ពុជា ប្រែមកថា ថៃបាត់បង់ និងវាយមិនបែក…»។ ជាពិសេស យប់ថ្ងៃទី២៥ ខែកក្កដា…
-
សម្តេចធិបតី៖ គន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅក្នុងបណ្តាញសង្គម នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម៖ កាលពីល្ងាចថ្ងៃទី២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។ ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។ ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។ ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥…
-
ក្លិបអ្នកកាសែតកម្ពុជាអំពាវនាវដល់គ្រប់សារព័ត៌មានទាំងនៅកម្ពុជា និងថៃគោរពវិជ្ជាជីវៈនិងត្រួតពិនិត្យប្រភព

ភ្នំពេញ៖ នៅថ្ងៃនេះ កិ្លបអ្នកកាសែតកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវគ្រប់សារព័ត៌មានទាំងនៅកម្ពុជានិងថៃ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យ ប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់ បន្ថយភាពតាន តឹងនៃជម្លោះតាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់ បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ ជាដើម។ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងជាបីភាសា(ខ្មែរ,អង់គ្លេស,ថៃ)បានបង្ហាញក្ដីព្រួយបារម្ភខ្លាំងចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មាននៅក្នុងកាលៈទេសៈនៃជម្លោះ ប្រដាប់ អាវុធរវាងប្រទេសកម្ពុជានិងថៃ។ ក្លិបអ្នកកាសែតកម្ពុជាបានកត់សម្គាល់អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ The Nation Thailand ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងរុញស្ថានភាពជម្លោះឱ្យ កាន់តែតានតឹង…។ក្លិបអ្នកកាសែតកម្ពុជាក៏បានអះអាងផងដែរក្នុងការ ចូលរួមជាមួយអ្នកសារព័ត៌មាន ដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានដោយភាពទទួលខុសត្រូវ និងបន្តការប្ដេជ្ញាចិត្ត ក្នុងការការពារសេរីភាពសារព័ត៌មាន និងប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)។សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍៖
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ៖ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ

ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ។ នេះបើយោងតាមបណ្តាញសង្គមរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបន្តថា ក្រោមម្លប់ព្រះបារមី នៃព្រះករុណាជាអម្ចាស់ជីវិតត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត និងមគ្គុទេសក៍ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធជ្រៅជ្រះ និងបញ្ញាញាណប្រតិភាណដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពួកយើងពិតជាមានទំនុកចិត្ត និងជឿជាក់ខ្ពស់ណាស់លើការដឹកនាំដ៏ស្វាហាប់វាងវៃរបស់ សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី។ ឯកឧត្តម អភិសន្តិបណ្ឌិត…
-
ក្រសួងការពារជាតិកម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា…
-
ក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន៥នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសាថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាតអស់ ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។ វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តអនុវត្តតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕ដោយ៖ពលជ័យ
-
ឯកឧត្តម ហេង រតនា៖ ប្រសិនបើទាហានសៀមជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2 និងស្របតាមការចោទប្រកាន់ថាជាគ្រាប់មីនPMN-2ថ្មីផងនោះ ទាហានរូបនេះអាចដាច់ជើងទាំង២ ឬក៏រងរបួសធ្ងន់ធ្ងរ ឬក៏ស្លាប់តែម្តង

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី”ការបដិសេដការចោទប្រកាន់ថា កម្ពុជាប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស”និងបានបញ្ជាក់ច្បាស់ថា ករណីទាហានសៀមជាន់គ្រាប់មីនកប់ក្នុងដី គឺស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ នេះបេីយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ៖ បើផ្អែកលើស្ថានភាពជាក់ស្តែងឃើញថា៖-ករណីផ្ទុះនេះស្ថិតក្នុងចម្ការមីនលេខ BS/CMAA/16808 ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចម្ការមីននេះមិនទាន់បានបោសសម្អាតនៅឡើយទេ។-បើពិនិត្យស្ថានភាពនៃទាហានសៀមរងរបួសដាច់”កជើង”ម្ខាង នោះ អាចបញ្ជាក់ថា ការផ្ទុះអាចបង្កឡើងដោយប្រភេទគ្រាប់មីនដែលមានបរិមាណជាតិផ្ទុះទាប ដូចជាប្រភេទមីន72A ឬ 72B ឬ M14 ឬ MN79 ឬក៏MD82B ជាដើម ដែលជាគ្រាប់មីនចាស់សំណល់សង្គ្រាមនិងមានកម្រិតជាតិផ្ទុះប្រមាណត្រឹមតែជាង៣០ក្រាមប៉ុណ្ណោះ។-ប្រសិនបើទាហានសៀមនោះ ជាន់ផ្ទុះប្រភេទគ្រាប់មីនPMN-2 និងស្របតាមការចោទប្រកាន់ថាជាគ្រាប់មីនPMN-2ថ្មីផងនោះ ទាហានរូបនេះអាចដាច់ជើងទាំង២ ឬក៏រងរបួសធ្ងន់ធ្ងរ ឬក៏ស្លាប់តែម្តង ព្រោះថាក្នុងគ្រាប់មីនPMN-2 មួយគ្រាប់មានបរិមាណជាតិផ្ទុះចំនួនរហូតដល់១១៥ក្រាម។ ការសន្និដ្ឋាននេះដោយផ្អែកលើភាពជាក់ស្តែងនៃជនរងគ្រោះដោយសារការផ្ទុះគ្រាប់មីន…
-
រឿងដោះមនុស្សចំនួន០៥ពាក់ព័ពន្ធឆបោកតាមអនឡាញ៖ អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្សចំនួន០៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងទៅពុកលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអាធ្រាត្រថ្ងៃទី១៦ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាងដល់ទីកន្លែងឃុំថ្មដា។ លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។ គួររម្លឹកឱ្យដឹងថា តាមរយៈសារសម្លេងដែលបែកធ្លាយសំឡេងសម្តេចធិបតី…