-
សម្តេចធិបតីសង្ឃឹមថាកងទ័ពថៃនឹងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័ស

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមថា មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? សម្តេចធិបតីបានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិត និងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឱ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងបើកការចរចាទាមទារពួកគេមកវិញឱ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់ឱ្យប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ សម្តេចធិបតីបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឱ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជាបានទាក់ទងជាប្រចាំ ជាមួយសមភាភាគីថៃ ដើម្បីស្នើឱ្យមានការដោះយោធិនយើងត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត។ បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅអគ្គបញ្ជាការកងទ័ពថៃជួយជំរុញការដោះលែងឱ្យបានឆាប់ផងដែរ។ សម្តេចសង្ឃឹមថាកងទ័ពថៃនិងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឱ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត៕ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងនៅព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពព្រំដែនកម្ពុជា និងថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានអាស៊ានបច្ចុប្បន្នបានបញ្ជូនគណប្រតិភូអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីមកកម្ពុជា។ នៅថ្ងៃទី៣០ ខែកក្កដានេះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាបានដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធដើម្បីទៅឃ្លាំមើលទាំងទីតាំងទាំងសភាពការណ៍ជាក់ស្តែងនៅបញ្ហាព្រំដែនកម្ពុជាថៃ។ បានកំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ប្រជុំគណៈកម្មាការកិច្ចព្រំដែនទូទៅ (GBC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ជាជំហានបន្ទាប់ដើម្បីធានាទៅដល់ការអនុវត្តពេញលេញនិងម៉ឺងម៉ាត់នៅការឯកភាពគ្នាត្រូវបានបង្កើតនៅយន្តការនិងត្រួតពិនិត្យមួយឡើង។ ក្នុងនោះក្រុមអង្កេតការណ៍នឹងត្រូវបានបង្កើតឡើងដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់។ ការវិវត្តន៍មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្នបានបញ្ជូនគណៈប្រតិភូដឹកនាំដោយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានមកដល់កម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងបង្កើតក្រុមសង្កេតការណ៍មានអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធានដើម្បីចេញអង្កេតការណ៍នៅថ្ងៃទី៣០ ខែកក្កដា នេះ ក្នុងគោលបំណងសំខាន់ គឺធ្វើឱ្យប្រាកដនៅនីតិវិធី ដំណើរការនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។ សូមបញ្ជាក់ថា មុននឹងចុះពិនិត្យសភាពការណ៍ជាក់ស្តែងនៅតាមព្រំដែនជម្លោះរវាងកម្ពុជា និងថៃ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចូលជួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបានជួបឯកឧត្តម នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដោយក្នុងកិច្ចជំនួបនោះ អគ្គមេបញ្ជាការម៉ាឡេស៊ី បានបង្ហាញនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា…
-
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ

រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។ ឯកឧត្តម អគ្គមេបញ្ជាការ បានសំណូមពរឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។ ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា នឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត…
-
មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ ឯកភាពគ្នាមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ

មេបញ្ជាការយោធភូមិភាគទី៤ និងទី៥ របស់កម្ពុជា និងមេបញ្ជាការយោធភូមិភាគទី១ និងទី២ របស់ថៃ បានប្រព្រឹត្តទៅដោយរលូន និងលទ្ធផលល្អ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ។ ជំនួបថ្នាក់មេបញ្ជាការយោធភូមិភាគរវាងកម្ពុជា និងថៃ គឺផ្តោតសំខាន់លើការមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ របស់កម្ពុជា បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី១ របស់ថៃ នៅទ្វារអន្តរជាតិច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំណែកឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ របស់កម្ពុជា បានជួបប្រជុំជាមួយមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ នៅច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ជាលទ្ធផលភាគីទាំងពីរបានឯកភាពគ្នាមិនឱ្យបង្កើនកម្លាំង និងមិនឱ្យមានការផ្ទុះអាវុធ។ ហើយភាគីទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ការជួបប្រជុំរវាងមេភូមិភាគតាមព្រំដែនរបស់កម្ពុជា និងថៃ បានធ្វើឡើង ក្រោយកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះបីបទឈប់បាញ់ត្រូវបានកំណត់ចាប់ពីម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥យប់នេះក៏ដោយ ក៏យើងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ទោះបីបទឈប់បាញ់ត្រូវបានកំណត់ចាប់ពី ម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យប់នេះក៏ដោយ ក៏យើងទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ចៀសវាងការរៀបចំណាមួយក្នុងចេតនាបំផ្លិចបំផ្លាញសមិទ្ធផល នៃការចរចា និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ភាគីទាំង២។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសំណេរនៅក្នុងបណ្កាញសង្គមរបស់ឯកឧត្តមនាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរនូវលទ្ធផល នៃកិច្ចចរចាឈប់បាញ់ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមកិច្ចសម្របសម្រួលពីម៉ាឡេស៊ី ប្រធានប្តូរវេនអាស៊ាន ដោយមានសហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈលទ្ធផលខាងលើ យើងមានជំនឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងត្រលប់មកវិញនៅក្នុងតំបន់តាមព្រំដែន ប្រជាពលរដ្ឋនឹងឆាប់បានវិលត្រលប់ទៅកាន់ផ្ទះសម្បែង និងប្រកបរបររកទទួលទានតាមធម្មតាវិញបាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា ដែលបានស្វះស្វែងរកដំណោះស្រាយចំពោះមុខបញ្ហានៅតាមបន្ទាត់ព្រំដែន។ ជាមួយគ្នានេះដែរ សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរៈយុទ្ធជនកម្ពុជាពលី និងបួងសួងដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធ ចាប់ពីថ្ងៃទី២៤ ខែកក្កដា មកនេះ ហើយក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ជាពិសេស ស្មារតីមហាសាមគ្គីរបស់បងប្អូនជនរួមជាតិទូទាំងប្រទេស…
-
កម្ពុជា-ថៃ ឯកភាពបទឈប់បាញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ នៅពាក់កណ្ដាលអាធ្រាត្រនេះ

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ បានឯកភាពគ្នាលើបីចំណុចសំខាន់ៗ គឺ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្តេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ 1.បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24:00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។ និង 3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4…
-
អគ្គនាយកCMAC៖ ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 ជាច្រើនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង១៥៥មមជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានបញ្ចាក់ថា ប្រាសាទព្រះវិហារត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែកMK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រេីនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង១៥៥មមជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងស្មារតីការពារបូរណភាពទឹកដីនិងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៍អង់អាចក្លាហានរបស់កម្ពុជាបានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ!! ។ ឯកឧត្តមបានបន្តថា រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺចាប់ខែឧសភា ឆ្នាំ១៩៧៥ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩,៦២២គ្រាប់ត្រូវបានទម្លាក់លើ៥៥,៦១៤ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ជើងហោះហើរទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ! ប្រាសាទវិហារជាទីតាំងដ៍សក្តិសិទ្ធបំផុត សូម្បីតែអតីតព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ!! ។ ដូចនេះរដ្ឋណា ឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ!! ។ Thai invader bombarded Prasat Preah Vihear as the world heritage with MK-82 as well as shelled a number of artillery shells…
-
កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើងនៅកូរ៉េដែលធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរៈកងទ័ពនៅសមរភូមិមុខ

(កូរ៉េ)៖ ពេញមួយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ពោលតាំងពីព្រឹករហូតមកដល់ពេលយប់ម៉ោងនៅប្រទេសកូរ៉េ សហគមន៍ខ្មែរនៅប្រទេសកូរ៉េរាប់ម៉ឺននាក់ បានបន្តបញ្ចេញសំឡេងតាមគ្រប់រូបភាពទាំងអស់ដើម្បីថ្កោលទោសប្រឆាំងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាដែលបានបណ្តាលឱ្យជីវិតមនុស្សស្លាប់រាប់សិបនាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរត់ចេញពីលំនៅដ្ឋាន។ ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ជាមួយគ្នានេះពលរដ្ឋទាំងអស់បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រំដែនដែលកំពុងរាលដាល ហើយកំពុងផ្តាច់ជីវិតជនស្លូតត្រង់។ ក្រៅពីនេះ ពលរដ្ឋទាំងអស់ បានច្រៀងចម្រៀងដើម្បីលើកទឹកចិត្តទៅដល់វីរៈកងទ័ពកម្ពុជាដែលឈរនៅតាមបន្ទាត់ព្រំដែនយ៉ាងក្លាហានដើម្បីការពារជាតិរបស់ខ្លួន។សូមបញ្ជាក់ថាក្រៅពីប្រទេសកូរ៉េក៏មានដែរ ពលរដ្ឋខ្មែរនៅជប៉ុន និងអូស្ត្រាលី រួមទាំងបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក បាននិងកំពុងបន្តធ្វើយុទ្ធនាការប្រឆាំងការឈ្លានពានរបស់ថៃយ៉ាងគឃ្លើនមកលើកម្ពុជា៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ សកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុនរបស់ថៃបានកើតឡើងទៀត បើទោះបីជាមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដែលដឹកនាំដោយប្រធានាធិបតី Donald Trump ក្នុងការស្វែងរកបទឈប់បាញ់

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវរបស់ប្រទេសថៃ ដែលថាកម្ពុជា ផ្តើមធ្វើអរិភាពមុន។ ការអះអាងមិនពិតនេះ គ្មានអ្វីក្រៅតែពីការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបង្វែរស្ថានការណ៍ចេញពីភាពជាក់ស្តែងដែលប្រទេសថៃរំលោភម្តងហើយម្តងទៀតមកលើអធិបតេយ្យភាពកម្ពុជា និងច្បាប់អន្តរជាតិនោះទេ។ ការពិតមិនអាចប្រកែកបាន៖ ប្រទេសថៃគឺជាអ្នកដែលបានបើកការវាយប្រហារយ៉ាងឃោរឃៅមុនមកលើទឹកដីកម្ពុជា។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទីព្រឹក កងកម្លាំងថៃបានបាញ់ផ្លោងមកលើទីតាំងវាលឥន្ទ្រី។ នៅម៉ោង ០២:៣០នាទី ពួកគេបានបង្កើនការទម្លាក់គ្រាប់បែក ទៅដល់តាថាវ ភ្នំ៣៣៣ និងភ្នំខ្មោច។ ហើយនៅម៉ោង ០៤:៥០នាទី ការបាញ់ផ្លោងបន្ថែមទៀតទៅលើប្រសាទតាមាន់ធំ និងប្រសាទតាក្របី។ នៅម៉ោង ០៦:០០នាទី កងទ័ពថ្មើរជើងថៃបានឈ្លានពានចូលទីតាំងភ្នំខ្មោច តំបន់អានសេះ និងវាលឥន្ទ្រី បន្ទាប់មកក៏មានការឈ្លានពានជាទ្រង់ទ្រាយធំនៅម៉ោង ០៦:៣០នាទី ដោយមានរថក្រោះ…
-
សម្តចធិបតី ហ៊ុន ម៉ាណែត៖ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ

សម្តចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកក្កដា នេះថា ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។ ជាមួយគ្នាដែលសម្តេចសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។ សម្តេចធិបីក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ៕ដោយ៖ពលជ័យ