Category: Politico 360

  • សម្តេចធិបតី​៖​ ថ្ងៃទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេស​ GBC​ នៅម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ 

    សម្តេចធិបតី​៖​ ថ្ងៃទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេស​ GBC​ នៅម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ 

    សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានសរសេរនៅលេីបណ្តាញសង្គមនៅយប់ថ្ងៃទី៦​ ខែសីហា​ នេះថា​ រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស។ ថ្ងៃស្អែក​ ទី៧ ខែសីហា នឹងមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជានិងថៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ដើម្បីពិភាក្សាគ្នាអំពីការជំរុញអនុវត្តបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ កក្កដា ២០២៥កន្លងទៅ។  សម្តេចធិបតីបានបន្តថា​ យើងក៏មិនភ្លេចយោធិនកម្ពុជាទាំង១៨រូបដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តព្យាយាមតាមរយៈគ្រប់យន្តការ ដើម្បីទាមទាអោយមានការដោះលែងពួកគេ អោយវិលត្រលប់មកកម្ពុជាវិញអោយបានឆាប់រហ័សជាទីបំផុត។  ជាមួយគ្នានេះ​ សម្តេចធិបតី​ បានសម្តែងនៅការរំភើបដោយក្នុងមួយរយៈនេះបានឃើញនូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលបានរៀបចំប្រមូលគ្នាសំដែងមតិគាំទ្រទៅដល់សន្តិភាព គាំទ្រដល់កងកម្លាំងរបស់យើងក្នុងកិច្ចការការពារបូរណៈភាពទឹកដី ក៏ដូចជាការទាមទារឲ្យថៃដោះលែងយោធិនយើងចំនួន១៨រូប ដែលស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ។  សម្តេចធិបតីបានបញ្ជាក់ថា​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសនូវទឹកចិត្តដ៏ថ្លៃថ្លានេះ។ សកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរយើង ជាពិសេសគឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដេីម្បីឈានទៅបញ្ចប់សង្គ្រាម៕ ដោយ៖ពកជ័យ

  • សម្តេចតេជោ ហ៊ុន សែន៖ សូមកុំពង្រីករឿងថៃបានអាវុធមកពីណា ហើយរឿងប៉ងធ្វើឃាតខ្ញុំ និងសម្តេចធិបតី ពិបាកឱ្យជឿណាស់

    សម្តេចតេជោ ហ៊ុន សែន៖ សូមកុំពង្រីករឿងថៃបានអាវុធមកពីណា ហើយរឿងប៉ងធ្វើឃាតខ្ញុំ និងសម្តេចធិបតី ពិបាកឱ្យជឿណាស់

    «ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាតលើ ហ៊ុន សែន និងហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាតពីសំណាក់មេដឹកនាំថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះ បើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖ ១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់ និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ២. រឿងផែនការធ្វើឃាតរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និងហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កម្រិតអគុណធម៌មករៀបចំផែនការសម្លាប់ខ្ញុំ និងហ៊ុន ម៉ាណែត នោះដែរ។ ក្នុងប្រវត្តិសាស្ត្រគេតែងតែរកវិធីសម្លាប់មេទ័ពដែលពូកែ ដើម្បីងាយយកឈ្នះលើសង្រ្គាមតែសម័យនេះមិនដូចសម័យមុនទេ គេត្រូវការមនុស្សដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។ កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន។ ឯថៃក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែ ហ៊ុន សែន និងហ៊ុន ម៉ាណែតប៉ុណ្ណោះដើម្បីចរចាដែល…

  • តំណាងក្រុមនិស្សិតយកញត្តិដាក់ទៅស្ថានទូតចំនួន១៦ ដើម្បីស្នើសុំឱ្យអន្តរាគមន៍ដោះលែងទាហានកម្ពុជាទាំង១៨រូប ជាបន្ទាន់ និងជំរុញឱ្យថៃគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា

    តំណាងក្រុមនិស្សិតយកញត្តិដាក់ទៅស្ថានទូតចំនួន១៦ ដើម្បីស្នើសុំឱ្យអន្តរាគមន៍ដោះលែងទាហានកម្ពុជាទាំង១៨រូប ជាបន្ទាន់ និងជំរុញឱ្យថៃគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា

    ភ្នំពេញ៖ តំណាងក្រុមនិស្សិតបានយកញត្តិដាក់ទៅស្ថានទូតធំៗ ចំនួន ១៦ ប្រចាំព្រះរាជាណាចក្រកម្ពុជាំ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីស្នើសុំឱ្យអន្តរាគមន៍ដោះលែងទាហានកម្ពុជាចំនួន១៨រូប ជាបន្ទាន់ និងជំរុញឱ្យថៃគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា។ ការដាក់ញត្តិនេះ បានធ្វើឡើងបន្ទាប់ពីថៃនៅមិនទាន់បានដោះលែងទាហានកម្ពុជាចំនួន១៨រូបឱ្យត្រឡប់មកកម្ពុជាវិញ និងថៃនៅតែរំលោភបំពាន និងមិនគោរពតាមសទ្ធិសញ្ញា និងច្បាប់អន្តរជាតិនានា។  ស្ថានទូតទាំង១៦ ដែលត្រូវដាក់ញត្តិនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ មានដូចជា ស្ថានទូតចិន ស្ថានទូតអាមេរិក ស្ថានទូតម៉ាឡេស៊ី ស្ថានទូតអូស្ត្រាលី ស្ថានទូតអង់គ្លេស ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតបារាំង ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតឥណ្ឌា ស្ថានទូតជប៉ុន ស្ថានទូតរុស្ស៊ី ស្ថានទូតសិង្ហបុរី ស្ថានទូតសាធារណរដ្ឋកូរ៉េ ស្ថានទូតវៀតណាម ស្ថានទូតឡាវ ស្ថានទូតមីយ៉ាន់ម៉ា។ លោក សែមស័ក្តិ សិនា និស្សិតបណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា គោលបំណងនៃការដាក់ញត្តិទៅបណ្តាស្ថានទូតធំៗដែលមានវត្តមាននៅកម្ពុជា គឺទី១. ស្នើសុំឲ្យមានការដោះលែងវីរៈយុទ្ធជនទាំង១៨រូបរបស់កម្ពុជាជាបន្ទាន់ និងស្នើឲ្យភាគីថៃ គោរពតាមសន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ និង MOU 2000 ឲ្យខានតែបាន និងច្បាប់អន្តរជាតិនានាដែលមានជាធរមាន។ …

  • ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដី 

    ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដី 

    ភ្នំពេញ៖ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការ​សង្គមស៊ីវិល បានអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ត្រូវជឿជាក់​លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ និងជឿជាក់ទៅលើវីរៈកងទ័ពដែលបានឈរជើងការពារយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី។ ដូចបានឃើញច្បាស់ទាំងអស់គ្នាហើយនៅក្នុងការធ្វើសង្គ្រាមរយៈពេល៥ថ្ងៃ គឺភាពអង់អាច និងក្លាហាន និងការយកចិត្តទុកដាក់ខ្ពស់ និងសំបូរទៅដោយយុទ្ធសាស្ត្រ ទាំងការទូត និងយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់សម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យយើងបានការពារនូវបូរណភាពទឹកដី និងធ្វើឲ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយមានការសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក។  បណ្ឌិត ហែម ប្រសើរ បានមានប្រសាសន៍បន្តថា នេះបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ពិតជាមានថ្នាក់ដឹកនាំដ៏ឆ្នើម និងអាចការពារបូរណភាពទឹកដីបាន។ ហេតុនេះ យើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋ និងជាសមាគមអង្គការសង្គមស៊ីវិលដែលជាសមរភូមិក្រោយសូមគាំទ្រចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល និងនៅជាមួយវីរៈកងទ័ពដែលការពារទឹកដីនៅជួរមុខជារៀងរហូតទោះនៅក្នុងកាលៈទេសៈណាក៏ដោយ៕ ដោយ៖ពលជ័យ

  • គម្រោងផែនការរបស់ថៃប្រើវិធីទម្លាក់គ្រាប់ ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និងសម្តេចធិបតី

    គម្រោងផែនការរបស់ថៃប្រើវិធីទម្លាក់គ្រាប់ ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និងសម្តេចធិបតី

    យោងតាមប្រភពផ្លូវការដែលអាចជឿជាក់បាន, តាមព័ត៌មានចារកម្មរបស់បរទេសមួយ បានយកការណ៍ថាថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច និងតូចងាយវាយប្រហារជាងប្រើ F16 វាយប្រហារដែលមានល្បឿនលឿន មិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបាញ់បានដើម្បីធ្វើឃាដសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមការឲ្យដឹងពីស្ថាប័នចារកិច្ចបរទេសមួយថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន ២០០គ្រាប់ និងប្រភេទយន្តហោះ ផ្សេងទៀតចំនួន ៤ គ្រឿងកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង។ កាំជ្រួចទាំងនេះមានសមត្ថភាព និងគ្រោះថ្នាក់បំផុត ព្រោះមាន GPS នាំផ្លូវបាញ់ ឬទម្លាក់ចំគោលដៅល្អ។ តាមគម្រោងដែលកងទ័ពអាកាសថៃ រៀបចំផែនការ គឺការប្រើយន្តហោះនេះសាកល្បងប្រើនៅភ្នំទ្រព្យសិន ជាការសាកល្បងប្រសិទ្ធភាពរបស់វា ហើយពីថ្ងៃ៤ ខែសីហា ឆ្នាំ២០២៥ ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែន ប្រសិនជាពុំអាចវាយកាន់កាប់តំបន់ទាំង៨ បាននោះទេ គឺថៃនឹងប្រើយន្តហោះ AT6 TH light…

  • សម្តេចតេជោ ហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព

    សម្តេចតេជោ ហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនាព្រលប់ថ្ងៃទី៤ ខែសីហា នេះថា ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។ មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្តេចតេជោបានបញ្ចាក់ថា សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា? សម្តេចតេជោបានបញ្ចាក់ទៀតថា ៖ សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕ ដោយ៖ពលជ័យ

  • សម្តេចធិបតី ៖ ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ

    សម្តេចធិបតី ៖ ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ

    ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ៖ “ទោះជាស្ថានការណ៍មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។នេះបើយោងតាមសាររបស់សម្តេចធិបតី ជូនចំពោះបងប្អូនជនរួមជាតិនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។ សម្តេចធិបតីបានបន្តថា ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង…

  • ក្រសួងការពារជាតិ៖ កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)

    ក្រសួងការពារជាតិ៖ កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)

    អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។ Press Release from the Spokesperson of theMinistry of National…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការលើកឡើងថាកម្ពុជាបង្ហោះដ្រូនចូលទឹកដីថៃ គឺជារឿងមិនពិត បំភ្លៃ និងមានចេតនាបង្កឱ្យមានការកើនកម្ដៅដែលមិនចាំបាច់

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការលើកឡើងថាកម្ពុជាបង្ហោះដ្រូនចូលទឹកដីថៃ គឺជារឿងមិនពិត បំភ្លៃ និងមានចេតនាបង្កឱ្យមានការកើនកម្ដៅដែលមិនចាំបាច់

    លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលបំភ្លៃថាកម្ពុជាបានបង្ហោះដ្រូនចូលក្នុងទឹកដីថៃ ដោយហៅថាជាការផ្សព្វផ្សាយខ្លឹមសារបំភ្លៃ មិនពិត និងមានចរិតលាបពណ៌ ដែលជាការរុញឱ្យកើនឡើងកម្ដៅដែលមិនចាំបាច់។​ ការច្រានចោលនេះ​ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាវេលាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ។ អ្នកនាំពាក្យបានបញ្ជាក់ថា «កម្ពុជាសូមច្រានចោលចំពោះការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន ដោយបានយករូបភាព វីដេអូក្លែងក្លាយ មកធ្វើ អត្ថាធិប្បាយ និងបកស្រាយ ជាខ្លឹមសារបំភ្លៃ មិនពិត លាបពណ៌ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលទៅក្នុងទឹកដីថៃ។ ទង្វើទាំងអស់នេះមិនត្រឹមតែមិនបានចូលរួមដល់ការរក្សាស្ថានភាពឱ្យមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងនូវកម្ដៅដែលមិនចាំបាច់។ កម្ពុជាទទូចឲ្យពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងអស់នោះ»។ ជាកាឆ្លើយតបត្រឡប់ទៅវិញ លោកជំទាវ ម៉ាលី សុជាតា ក៏បានអំពាវនាវឲ្យភាគីថៃចៀសវាងបង្ហោះដ្រូនរបស់ខ្លួនចូលក្នុងដែនអាកាសកម្ពុជាតទៅទៀត ដោយបានសង្កត់ធ្ងន់ថា «ជាមួយគ្នានេះ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃចៀសវាងការបង្ហោះដ្រូនរបស់ខ្លួនចូលក្នុងដែនអាកាសរបស់កម្ពុជាទៀត ហើយយើងក៏នឹងមានវិធានការឆ្លើយតបសមស្របចំពោះសកម្មភាពរំលោភបំពានទាំងអស់នោះផងដែរ»៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យបញ្ឈប់ការផ្សាយព័ត៌មានក្លែងក្លាយ និងខ្លឹមសារដែលជះផលអវិជ្ជមានដល់សន្តិសុខជាតិ

    អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យបញ្ឈប់ការផ្សាយព័ត៌មានក្លែងក្លាយ និងខ្លឹមសារដែលជះផលអវិជ្ជមានដល់សន្តិសុខជាតិ

    ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មាននៅបន្តសង្កេតឃើញមានការផ្សាយ (ការផុស)លើបណ្តាញសង្គម នូវព័ត៌មានប្រាសចាកពីការពិត ដោយការបំភ្លៃនូវខ្លឹមសារ និង/ឬ រូបភាពពាក់ព័ន្ធនឹងកងទ័ពកម្ពុជា ដែលបានបង្កើតមន្ទិលក្នុងចំណោមពលរដ្ឋ ហើយបានធ្វើឱ្យសាធារណមតិច្របូកច្របល់ ទាក់ទងនឹងការចាប់ខ្លួនកងទ័ព, ដែលជះផលអវិជ្ជមាន អាចបង្កហានិភ័យធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាព អាយុជីវិតកងទ័ព និងសន្តិសុខជាតិ ពិសេសបង្កហានិភ័យខ្លាំង ដល់ការអនុវត្តបទឈប់បាញ់ និងកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការដឹកនាំ និងគ្រប់គ្រងស្ថានការណ៍ និងយន្តការដោះស្រាយ វិវាទព្រំដែននាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនេះដែរ ក្រសួងក៏បានបន្តកត់សម្គាល់ឃើញ ការប្រើរូបភាព និងខ្លឹមសារមិនសមរម្យ អសីលធម៌, និងសារពាក់ព័ន្ធនឹងការពហិកាចំពោះផលិតផលបរទេសមួយចំនួនទៀត បញ្ចេញលើបណ្តាញសង្គម ដែលវាបានបង្កការអុចអាល ឱ្យមានការរើសអើង អរិយភាពជាតិសាសន៍ ប្រជាជននិងប្រជាជន ខណៈប្រទេសជាតិកំពុងស្ថិតក្នុងសា្ថនភាពលំបាកទៅហើយនោះ។ សកម្មភាពទាំងនេះត្រូវបញ្ឈប់ជាបន្ទាន់! សូមបញ្ឈប់ការយកព្រឹត្តិការណ៍ទាំងនេះ ដើម្បីធ្វើអាជីវកម្ម សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានគិតគូរអំពីហានិភ័យ និងការបង្កមហន្តរាយ ដល់សង្គម និងធ្វើឱ្យខូចខាតប្រយោជន៍ជាតិ។ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំ និងសារអំពាវនាវតាមរយៈអ្នកនាំពាក្យក្រសួង រួចហើយកាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌ក្នុងការប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គម ពិសេសការកាត់តរូបភាព ការប្រើពាក្យអសុរស ខ្លឹមសារមិនសមរម្យ…