-
អ្នកនាំពាក្យក្រសួងការពារជាតិ គូសរំលេចឡើងវិញពីខ្លឹមសារមួយចំនួនក្នុងលទ្ធផលកិច្ចប្រជុំ (GBC) នៅ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្លាំងយោធា

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅម៉ោង៤រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកឡើងវិញពីខ្លឹមសារមួយចំនួនដែលមានចែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្លាំងយោធា ដែលមានខ្លឹមសារដូចខាងក្រោម៖ 1.ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នា រាប់បញ្ចូលទាំងការប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងការវាយប្រហារទៅលើប្រជាជនស៊ីវិល ទ្រព្យសម្បត្តិស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗនៅគ្រប់ករណីនិងគ្រប់តំបន់ទាំងអស់។ ភាគីទាំងពីរ ត្រូវតែជៀសវាងដាច់ខាតនូវរាល់ការបាញ់គ្នាដោយគ្មានមូលហេតុច្បាស់លាស់ទៅលើទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរ មិនត្រូវរំលោភបំពានលើកិច្ចព្រមព្រៀងនេះឡើយទោះក្នុងស្ថានការណ៍ណាក៏ដោយ។ 2. ភាគីទាំងពីរ បានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួន នៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង២៤:០០នាទីម៉ោងក្នុងតំបន់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលទាំងការចល័តទ័ពទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។ 3.ភាគីទាំងពីរ បានព្រមព្រៀងគ្នាមិនបន្ថែមកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃឡើយ។ ការបន្ថែមកម្លាំងទ័ព នឹងបង្កើនភាពតានតឹង និងជះឥទ្ធិពលអវិជ្ជមានដល់ការខិតខំប្រឹងប្រែងដោះស្រាយបញ្ហារយៈពេលវែង។ 4.ភាគីទាំងពីរ បានព្រមព្រៀងមិនអនុញ្ញាតនូវសកម្មភាពរំខានណាមួយដែលអាចបង្កភាពតានតឹងឡើងវិញឡើយ។ សកម្មភាពទាំងនេះរួមមានដូចជា សកម្មភាពរបស់កងកម្លាំងយោធាចូលមកក្នុងដែនលំហអាកាស និងដែនអធិបតេយ្យភាព ឬទីតាំងឈរជើងរបស់កងកម្លាំងនៃភាគីម្ខាងទៀតដែលបានឈរជើងកាលពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាចូលជាធរមានចាប់ពីម៉ោង២៤:០០នាទី ម៉ោងក្នុងស្រុកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរ បានព្រមព្រៀងមិនសាងសង់ឬបង្កើតមូលដ្ឋានទ័ពឬសាងសង់របាំងការពារណាមួយហួសពីដែនជាតិរបស់ខ្លួនឡើយ៕…
-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបំពេញបេសកកម្មរបស់ខ្លួននៅក្នុងការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា សភាពការណ៍ជួរមុខគិតចាប់តាំងពីវេលាម៉ោង១២រំលងអាធ្រាត មកដល់ម៉ោង៦និង០០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សភាពការណ៍ជួរមុខនៅតាមបន្ទាប់ព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់។ កងកម្លាំងកម្ពុជាស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍បន្តថា ដើម្បីអនុវត្តយ៉ាងម៉ឹងម៉ាត់តាមការឯកភាពគ្នារបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ណាស្លីប៊ីន អាប់ឌុលរ៉ាហ៊ីម អនុព័ន្ធយោធាប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល បានចុះត្រួតពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងទីតាំងមួយចំនួនទៀតដែលបម្រើឱ្យក្រុមការងារនេះប្រចាំនៅខេត្តឧត្តរមានជ័យ។ ក្រុមអ្នកសង្កេតការណ៍អន្តរកាលកំពុងបំពេញបេសកសកម្មរបស់ខ្លួននៅក្នុងការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តទៀតថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល គឺមានការចូលរួមចំនួន៧ប្រទេស ក្នុងនោះអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន អញ្ជើញមកពីប្រទេសឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី បនិងប្រទេសវៀតណាម។ សកម្មភាពនេះកើតចេញពលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី…
-
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ៖ ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Lloyd Gillett ប្រតិភូកងទ័ពថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ឯកឧត្តម Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលរជាធរមាន។ ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ថា ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការពារជាតិ
-
សម្តេចតេជោ ហ៊ុន សែន៖ «មិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ» !

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុនសែន បានប្រកាសបញ្ជាក់ប្រាប់សាកលវិទ្យាល័យ មួយរបស់ថៃ ថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីសម្តេចនោះទេ ព្រោះសម្តេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់សម្តេចរក្សាទុកនោះទេ។ សំណេរដ៏មុតស្រួចរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទាំងស្រុងដូចខាងក្រោម៖ គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំឭថា សាកលវិទ្យាល័យថៃមួយនោះដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតបានដកហូតសញ្ញាបត្រពីខ្ញុំ ! ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ ! សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ។ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា៕ ដោយ៖ពលជ័យ
-
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជូនដំណឹងបន្ទាន់ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅប្រទេសជប៉ុនពីការព្រមាននៃការធ្លាក់ភ្លៀងខ្លាំងនៅក្នុងទីក្រុង Kirishima នៃខេត្ត Kagoshima

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សូមអនុញ្ញាតជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងបន្ទាន់ អំពីការមានភ្លៀងធ្លាក់ខ្លាំង នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ ក្នុងទីក្រុង Kirishima នៃខេត្ត Kagoshima។ ការធ្លាក់ភ្លៀងខ្លាំង អាចនឹងបង្កនូវគ្រោះមហន្តរាយផ្សេងៗ ដូចជា ការបាក់ដី ទឹកជំនន់ និងមានការផ្អាកជើងហោះហើរ នៅអាកាសយានដ្ឋាន Kagoshima។ អាជ្ញាធរមូលដ្ឋានបានអំពាវនាវឲ្យប្រជាជនគួរតែនៅក្នុងទីជម្រកមានសុវត្ថិភាព ដោយជៀសវាង ការរស់នៅជិត ច្រាំងថ្មចោទ និង ជម្រាលភ្នំ ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត។ ទីភ្នាក់ងារឧតុនិយមជប៉ុនរំពឹងថា បរិមាណទឹកភ្លៀងនឹងអាចកើនរហូតដល់ ២០០ មីលីម៉ែត្រនៅភាគខាងត្បូង Kyushu និង ១២០ មីលីម៉ែត្រនៅភាគខាងជើង Kyushu នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែសីហា។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ដូចបានជម្រាបជូនខាងលើ ដែលអាចនឹងរងផលប៉ះពាល់នោះ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ហើយជៀងវាងការធ្វើដំណើរដោយពុំចាំបាច់។ ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើង ដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal…
-
សហរដ្ឋអាមេរិកស្វាគមន៍ដំណោះស្រាយបទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានស្វាគមន៍កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ ថា ជាជំហានដ៏សំខាន់ឆ្ពោះទៅមុខក្នុងការពង្រឹងការរៀបចំបទឈប់បាញ់ និងការបង្កើតយន្តការក្រុមសង្កេតការណ៍អាស៊ាន។ លោកប្រធានាធិបតី Trump និងខ្ញុំ រំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ នេះបបើយោងតាមសេចក្តីថ្លែងការណ៍របស់លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបន្តថា យើងនៅតែដឹងគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម សម្រាប់ការដឹកនាំរបស់គាត់ និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃដំណើរការបទឈប់បាញ់ ដែលជាលទ្ធផលផ្ទាល់នៃឆន្ទៈរបស់គាត់ ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយជម្លោះនេះ។ យើងទន្ទឹងរង់ចាំការគាំទ្រដល់ប្រទេសម៉ាឡេស៊ី អាស៊ាន និងប្រទេសទាំងពីរ នៅពេលដែលដំណើរការនេះឈានទៅមុខ។ សូមជម្រាប កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ភាគីដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងភាគីថៃ ដឹកនាំឯកឧត្តម…
-
ក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីបានចុះពិនិត្យទីតាំងស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន

ដើម្បីអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមការឯកភាពគ្នា (Agreement) របស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី, នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (Interim Observer Team-IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងស្នាក់ការ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) និងទីតាំងមួយចំនួនទៀត ដែលបម្រើឱ្យក្រុមការងារនេះ ប្រចាំនៅខេត្តឧត្តរមានជ័យ។ ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនេះ ដោយមានការសម្របសម្រួលពី ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ រួមនិងនាយទាហាន ក្រសួងការពារជាតិ និងកងទ័ពជើងគោកជាច្រើនរូបទៀត។ យោងតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាសង្ឃឹមថា ភាគីថៃនឹងអនុវត្តតាមស្មារតី នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សង្ឃឹមថា ភាគីថៃ នឹងអនុវត្តតាមស្មារតី នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រងទុក ដោយសម្រេចបានទៅលើរបៀបវារៈ៖ – ការអនុម័តលើកំណត់ហេតុ – ការអនុម័តសេចក្តីប្រកាសព័ត៌មានរួម ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែសីហា…
-
កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ឯកភាពគ្នាចំនួន ១៣ចំណុច

ភ្នំពេញ ៖ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ ដោយមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ គឺបានឯកភាពគ្នាចំនួន ១៣ចំនុច មានដូចជា៖ ការរៀបចំសន្តិសុខ ១. ភាគីទាំងពីរឯកភាពគ្នាលើការបញ្ឈប់បាញ់ប្រហារដែលរួមបញ្ចូលគ្រប់ប្រភេទអាវុធ រួមទាំងការវាយប្រហារលើប្រជាជន និងវត្ថុសម្បត្តិរបស់ប្រជាជន និងគោលដៅយោធារបស់ភាគីណាមួយ នៅក្នុងគ្រប់ករណី និងគ្រប់តំបន់។ ភាគីទាំងពីរត្រូវជៀសវាងការបាញ់ប្រហារដោយគ្មានហេតុផលចំពោះទីតាំង ឬកងទ័ពរបស់ភាគីផ្ទុយ។ កិច្ចព្រមព្រៀងនេះមិនត្រូវរំលោភក្នុងកាលៈទេសៈណាមួយឡើយ។ ២. ភាគីទាំងពីរឯកភាពគ្នាដើម្បីរក្សាទុកការដាក់កងទ័ពនៅទីតាំងបច្ចុប្បន្នដូចដែលវាមាននៅពេលការបញ្ឈប់បាញ់ប្រហារចាប់ផ្តើមនៅម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ មិនគួរមានចលនាកងទ័ព រួមទាំងការធ្វើប្រតិបត្តិការចរាចរណ៍ឆ្ពោះទៅកាន់ទីតាំងរបស់ភាគីផ្ទុយឡើយ។ ៣. ភាគីទាំងពីរឯកភាពគ្នាថា មិនបង្កើនកម្លាំងបន្ថែម តាមបណ្តោយព្រំដែន។ ការពង្រឹងកម្លាំង នឹងបង្កើនភាពតានតឹង និងប៉ះពាល់អវិជមានដល់កិច្ចខិតខំរយៈពេលវែងក្នុងការដោះស្រាយជម្លោះ។ ៤. ភាគីទាំងពីរឯកភាពគ្នាថា មិនគួរធ្វើសកម្មភាពណាមួយដែលអាចបង្កើនភាពតានតឹង។ សកម្មភាពយោធាទាំងឡាយណាដែលរំលោភលើទឹកដី ឬទីតាំងរបស់ភាគីផ្ទុយត្រូវហាមឃាត់ចាប់ពីម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក)…
-
សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឱ្យការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។ លោកជំទាវបានបន្តថា សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ ការបញ្ជាក់នេះ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថាដើម្បីគាំទ្រដល់ការតាមដានការអនុវត្តបទឈប់បាញ់នេះ បើតាមលោកជំទាវអ្នកនាំពាក្យនឹងចូលរួមគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ លោកជំទាវ ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា ការរួមចំណែករបស់សហរដ្ឋអាមេរិកទាំងនេះគឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួម កសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដ។ គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ…