-
អ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ និងបន្តអត់ធ្មត់ដោយជឿជាក់លើថ្នាក់ដឹកនាំដែលកំពុងខិតខំដើម្បីបុព្វហេតុសុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញ

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» វេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ចំណុចមួយចំនួនដូចខាងក្រោម៖១)សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គម ឬពេលខ្លះតាមបណ្តាញផ្លូវការមួយចំនួនផង។ ព័ត៌មានក្លែងក្លាយទាំងនោះមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំ បង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទាំងមូល និងញុះញង់បំបែកបំបាក់សាមគ្គីឯកភាពជាតិខ្មែរ ដែលជាខែលការពារបូរណភាពទឹកដីដ៏រឹងមាំរបស់យើង អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រងចាំទទួលព័ត៌មានពិតពីរាជរដ្ឋាភិបាល តាមរយៈសារផ្លូវការពីថ្នាក់ដឹកនាំកំពូល និងពីក្រុមអ្នកនាំពាក្យ និងពីប្រភពផ្លូវការរបស់ក្រសួង ឬស្ថាប័នជំនាញ។ ២)បេះដូងស្រលាញ់សន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា និងសម្រែកទាមទារចង់បានសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី កំពុងជ្រួតជ្រាបយ៉ាងទូលំទូលាយដល់សហគមន៍អន្តរជាតិ ជាពិសេសដល់មេដឹកនាំពិភពលោកដែលកាន់តែធ្វើឱ្យពូកគេយល់កាន់តែច្បាស់ពីការពិតនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បុព្វហេតុការពារសន្តិភាពទាមទារយុត្តិធម៌ពីសំណាក់កម្ពុជាត្រូវបានពិភពលោកស្តាប់លឺពេញត្រចៀក និងយកចិត្តទុកដាក់កាន់តែខ្លាំង។ នេះសរបញ្ជាក់ឱ្យឃើញថា ភាពសកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាលក្នុងនយោបាយកាទូត និងការចូលរួមចំណែកយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ បានទទួលលទ្ធផលគាប់ប្រសើរ។ ៣)ក្នុងនាមប្រជាតិដែលអរិយធម៌ខ្ពង់ខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តការអត់ធ្មត់ រក្សាភាពថ្លៃថ្នូរ ចាស់ទុំ តែងម៉ឹងម៉ាត់ ស្វិតស្វាញ និងជឿជាក់លើថ្នាក់ដឹកនាំរបស់យើង ដើម្បីបោះជំហានឈានទៅសម្រេចគោលដៅរបស់យើង គឺការរស់នៅក្នុងសុខសន្តិភាព ក្នុងដែនអធិបតេយ្យភាព និងបូរណភាពទឹកដីដ៏ពេញលេញរបស់កម្ពុជា៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ បេសកកម្ម២ថ្ងៃ របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៧ប្រទេស គឺទទួលបានជោគជ័យនិងផ្លែផ្កាគួរជាទីមោទនៈ

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង៤រសៀល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រុមសង្កេតការណ៍អន្តរកាលដែលមានអនុព័ន្ធយោធា៧ប្រទេស ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ក្រោមការសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជា បានចុះសង្កេតការណ៍ទីតាំងមួយចំនួន ចាប់តាំងពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ ដែលទីតាំងទាំងអស់នោះរួមមាន ខេត្តបាត់ដំបង ក្នុងយោធភូមិភាគទី៥ និងខេត្តបន្ទាយមានជ័យ និងច្រកអន្តរជាតិប៉ោយប៉ែត ច្រកអូរបីជាន់ នៅភូមិជោគជ័យ ច្រកបឹងត្រកួន និងខេត្តព្រះវិហារ នៅច្រកអានសេះ។ នាឱកាសនោះ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា នៅក្នុងបេសកកម្មនេះ ក្រុមការងារក៏បានឆ្លៀតទៅពិនិត្យមើលទីតាំង ដើម្បីរៀបចំជាទីស្នាក់ការរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដើម្បីប្រើប្រាស់ក្នុងការបំពេញការងារនៅទីតាំងខេត្តព្រះវិហារ និងបានអញ្ជើញទៅត្រួតពិនិត្យមើលទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រើប្រាស់នៅពេលចុះមកបំពេញការងារនៅខេត្តបន្ទាយមានជ័យនាពេលអនាគត។ ជាមួយគ្នានោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ត្រូវបានបញ្ចប់ដោយជោគជ័យនិងផ្លែផ្កា ក្នុងការពិនិត្យដោយផ្ទាល់អំពីការវិវត្តនូវស្ថានការណ៍នៅទីតាំងជាក់ស្តែង ដែលរងការបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នារវាងកងកម្លាំងកម្ពុជា និងទាហានថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងឈានដល់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)…
-
ម៉ាឡេស៊ីនឹងបញ្ជូនក្រុមសង្កេតការណ៍អាស៊ានទៅកាន់តំបន់ជម្លោះព្រំដែនថៃ-កម្ពុជា

យោងតាមបណ្តាញសារព័ត៌មាន Bernama របស់ប្រទេសម៉ាឡេស៊ី ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បាននិយាយថា គាត់បានស្នើនាយករដ្ឋមន្ត្រី Anwar Ibrahim ទាក់ទងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមសង្កេតការណ៍ម៉ាឡេស៊ីចូលទៅកាន់តំបន់ជម្លោះនៅក្នុងប្រទេសទាំងពីរ អមជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកឧត្តមឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បានមានប្រសាសន៍ថា “នេះជាកិច្ចការដ៏ធំមួយ ដោយសារតែគេត្រូវឃ្លាំមើលព្រំដែនប្រហែល ៨៤០គីឡូម៉ែត្រ។ សម្រាប់កិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រផ្នែកឡូជីស្ទីកពីសហរដ្ឋអាមេរិក”។ ឯកឧត្តមបន្តថា “នៅក្រោយសម្រេចបានកិច្ចប្រជុំ GBC ភាគីពាក់ព័ន្ធបានយល់ស្របគ្នាបង្កើតក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមានអនុព័ន្ធយោធាមកពីបណ្តាប្រទេសអាស៊ាន។ឯកឧត្តមបន្តថា ក្រុមសង្កេតការណ៍នោះ ដឹកនាំដោយទីប្រឹក្សាយោធារបស់ម៉ាឡេស៊ីនៅទីក្រុងបាងកក និងភ្នំពេញ។ ជំហានដំបូងសម្រាប់ក្រុមអ្នកសង្កេតការណ៍នេះ គឺនឹងធ្វើសន្និសីទកាសែតខ្លីមួយនៅទីក្រុងបាងកកទៅកាន់មន្ត្រីជាន់ខ្ពស់ចំនួន៧៥ នាក់មកពីប្រទេសថៃ ស្តីពីវិធានការដែលត្រូវធ្វើ។ កិច្ចការនេះនឹងធ្វើដូចគ្នានៅទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ និងនៅថ្ងៃបន្ទាប់ នៅមុនពួកគេចុះទៅតំបន់ជម្លោះ”។ ឯកឧត្តមឧត្តមសេនីយ៍ Tan…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ក្នុងតំបន់មេគង្គ និងកសាងអនាគតប្រកបដោយសន្តិភាព វិបុលភាព និងចីរភាព ដោយធ្វើការរួមគ្នា តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ ភាគីទាំងពីរក៏បានពិភាក្សាអំពីមធ្យោបាយក្នុងការធ្វើឱ្យទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការបរទេស
-
សម្តេចតេជោ ហ៊ុន សែន៖ ភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង

កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេសសម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរ និងរឹងមាំ។ សម្ដេចតេជោ បានបញ្ជាក់ថា ភាពល្អប្រសើរនៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលមានជាមួយគ្នា ដែលជាផ្នែកដល់សំខាន់នៃការជំរុញទំនាក់ទំនងគ្រប់វិស័យផ្សេងទៀត។ សម្ដេចតេជោ បានមានប្រសាសន៍អំពីចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងក្របខ័ណ្ឌបក្ស ដែលភាគីទាំងពីរបានពង្រឹងជាមួយគ្នាតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល ដែលភាគីទាំងពីរបានពង្រឹងនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយក្នុងក្របខ័ណ្ឌរដ្ឋាភិបាល ក៏ដូចគ្នាដែរ ភាគីទាំងពីរបានពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំជាមួយគ្នា ព្រមទាំងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។ សម្ដេចតេជោ បានបង្ហាញក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា…
-
គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់សញ្ជាតិ

ភ្នំពេញ៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានដឹកនាំសមាជិក សមាជិកាគណ:កម្មការ នីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នៅវិមានរដ្ឋសភា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។ សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ ការរៀបចំវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការដកសញ្ជាតិនេះ បានធ្វើឡើងស្របពេល ដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ នៅតាមបណ្តោយព្រំដែន។ កន្លងទៅនេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបើកផ្លូវឱ្យមានការរៀបចំច្បាប់ឱ្យដកសញ្ជាតិខ្មែរបាន សម្រាប់ជនណាដែលប្រព្រឹត្តអំពើក្បត់ជាតិធ្ងន់ធ្ងរ។ ខ្លឹមសារថ្មី នៃសេចក្តីស្នើ វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ បានកំណត់ដូចតទៅ៖ «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់»។ ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់…
-
ក្រុមអ្នកសង្កេតការណ៍នឹងចុះសង្កេតការណ៍ស្ថានភាពតំបន់រងផលប៉ះពាល់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីថ្ងៃទី១៤-១៧ ខែសីហា

ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT)អញ្ជើញចុះសង្កេតការណ៍ស្ថានភាពតំបន់រងផលប៉ះពាល់តាម បណ្តោយព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ តាមកម្មវិធីនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) និងស្តាប់ការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពក្រោយបទឈប់បាញ់ ដោយតំណាងបញ្ជាការដ្ឋានយោធភូមិភាគ៥។ បន្ទាប់ពីស្តាប់បទបង្ហាញរួច ក្រុមអ្នកសង្កេតការណ៍ចុះសង្កេតការណ៍នៅច្រកបឹងត្រកួន។ បន្តដំណើរចុះសង្កេតការណ៍នៅអូបីជាន់(ភូមិជោគជ័យ)។ បន្តចុះសង្កេតការណ៍នៅច្រកអន្តរជាតិ ប៉ោយប៉ែត។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) អញ្ជើញធ្វើដំណើរចុះទៅពិនិត្យច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ។ ក្រុម IOT អញ្ជើញចុះសង្កេតការណ៍នៅម៉ូតែលសុភមង្គលព្រះវិហារ និងលើកស្លាក IOT។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារ៕
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាជំរុញឱ្យភាគីថៃសហការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ដែលដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា កម្ពុជាជំរុញឱ្យភាគីថៃសហការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងមានប្រសិទ្ធភាព។ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅម៉ោង៧ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កម្ពុជាក៏សូមអំពាវនាវផងដែរថា ឱ្យភាគីថៃគោរពនូវលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ព្រមទាំងស្មារតី និងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC)ដែលចែងថាភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីពីទីតាំងដែលខ្លួនឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២អាធ្រាតម៉ោងក្នុងតំបន់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ ហើយភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់ទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។ សាជាថ្មីម្តងទៀត លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានអំពាវនាវឱ្យភាគីថៃប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ឈានទៅរកដំណោះស្រាយជម្លោះតាមគោលការណ៍ដែលភាគីទាំងពីររួមទាំងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាពេលខាងមុខ៕ ដោយ៖ពលជ័យ
-
កម្ពុជាអំពាវនាវដ៏ទទូចជាថ្មីម្តងទៀតឱ្យភាគីថៃបង្ហាញសុឆន្ទៈក្នុងការគោរពយ៉ាងម៉ឹងម៉ាត់ និងដោយស្ម័គ្រត្រង់ចំពោះកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ និងយកការទទួលខុសត្រូវជាធំ កម្ពុជាគោរពយ៉ាងម៉ឹងម៉ាត់នៅកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុងពូត្រាឆៃយ៉ា ដែលមានប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ និងសហរៀបចំដោយសហរដ្ឋអាមេរិក ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីពាក់កណ្តាលអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាគោរពយ៉ាងពេញលេញនៅលទ្ធផលដែលបានេកភាពគ្នាទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ជាពិសេសចំណុចព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។ ភាគីទាំងពីរក៏មិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលទាំងការចល័តទ័ពនៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។ ជាមួយគ្នានេះ កម្ពុជាបានអំពាវនាវដ៏ទទូចជាថ្មីម្តងទៀតឱ្យភាគីថៃបង្ហាញសុឆន្ទៈក្នុងការគោរពយ៉ាងម៉ឹងម៉ាត់ និងដោយស្ម័គ្រត្រង់ចំពោះកិច្ចព្រមព្រៀងនេះដូចគ្នាដែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាព្រំដែនត្រូវធ្វើឡើងដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ មិនមែនជាការប្រើប្រាស់កម្លាំងយោធានោះឡើយ៕ ដោយ៖ពលជ័យ
-
កម្ពុជាច្រានចោលទាំងស្រុងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជាពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ។ កម្ពុជាសូមធ្វើការគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ។ មួយវិញទៀត កម្ពុជាក៏តែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសាថា តំបន់ទាំងនេះ នៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុដូចនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីសន្និដ្ឋានជាសាធារណណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការយល់ច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងកើតឡើងសាជាថ្មី។ កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក…