Category: Politico 360

  • សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ!

    សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទេ តែក៏មិនសមជាខ្មែរដែរ!

    រហូតមកទល់ពេលនេះ ពាក្យថា «ជនក្បត់ជាតិ ៣ជំនាន់» គឺជារហ័សនាមដ៏ស័ក្តិសមបំផុតសម្រាប់ហៅបុគ្គល សម រង្ស៊ី ដោយសារតែគ្រប់សកម្មភាពរបស់បុគ្គលរូបនេះ មានគោលដៅបំផ្លាញផលប្រយោជន៍ជាតិជារៀងរហូតមក។ ឥឡូវនេះ សម្តីរបស់ សម រង្ស៊ី ដែលអួតសរសើរទាហានថៃថាបាញ់ត្រង់ចំគោលដៅកងទ័ពកម្ពុជា ហើយបង្អាប់កងទ័ពកម្ពុជាថា បាញ់មិនដឹងទិសតំបន់ ហើយធ្លាក់ចំតែលើគោលដៅជនស៊ីវិល ត្រូវបានមហាជនទូទៅថ្កោលទោស និងត្មះតិះដៀលយ៉ាងខ្លាំង។ ពាក្យសម្តីដែលដូចគ្នាបេះបិទទៅនឹងភាគីថៃនេះ ក៏ត្រូវបានលោក ហ៊ុន សែន ចោទសួរថា តើបុគ្គលសម រង្ស៊ី ជាមនុស្សឬមិនមែនជាមនុស្ស? មហាជនខ្មែរទូទៅក៏យល់ស្របថា សម រង្ស៊ី មិនត្រឹមតែជាជនក្បត់ជាតិទ តែក៏មិនសមជាមនុស្ស និងមិនមែនជាខ្មែរតែម្តង ពីព្រោះបុគ្គលរូបនេះភ្លេចជាតិកំណើត និងបានមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ក្នុងកាលៈទេសៈដែលប្រទេសកំពុងរងការឈ្លានពានពីសត្រូវ។ ក្នុងស្ថានភាពបែបនេះ បើសិនជាអ្នកដែលមានមនសិការជាមនុស្ស ទោះតិចឬច្រើន ត្រូវតែចូលរួមចំណែកការពារជាតិ និងទឹកដីកំណើតរបស់ខ្លួន ដូចដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននិងកំពុងធ្វើ។ ប៉ុន្តែ ចម្លែកតែបុគ្គលក្បត់ជាតិ ៣ជំនាន់រូបនេះ ដែលបាននិងកំពុងបន្តធ្វើសកម្មភាពផ្ទុយពីខ្មែរទូទៅទាំងស្រុង។ ប្រជាពលរដ្ឋខ្មែរចងចាំបានយ៉ាងច្បាស់ថា ក្នុងមួយជីវិតនយោបាយរបស់ខ្លួនតាំងពីក្មេងដល់ចាស់ សម រង្ស៊ី មិនដែលបានធ្វើអ្វីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិឡើយ ក្រៅតែពីដើរញុះញង់ អុជអាល និងមួលបង្កាច់មេដឹកនាំរដ្ឋាភិបាល។ កាលពីច្រើនទសវត្សរ៍មុន…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ សំដីរបស់លោកធ្វើឱ្យខ្ញុំមានការខ្មាសអៀន តូចចិត្ត និងខឹងសម្បា

    ឯកឧត្តម ហ៊ុន ម៉ានី៖ សំដីរបស់លោកធ្វើឱ្យខ្ញុំមានការខ្មាសអៀន តូចចិត្ត និងខឹងសម្បា

    តាមរយៈសំណេរនៅល;បណ្តាញសង្គម ឯកឧត្តម ហ៊ុន ម៉ានី បានចោទសួរថា តើលោកសមជាខ្មែរទេ? -ខ្មាសអៀន៖ ដោយខ្ញុំមិននឹកស្មានថា លោកជាជនជាតិខ្មែរមួយរូប ប៉ុន្តែនិយាយមិនឱ្យតម្លៃសញ្ជាតិខ្លួនឯងទាល់តែសោះ។ លោកធ្វើឱ្យអាប់អន់ដល់ ខ្មែររាប់លាននាក់ ដែលខិតខំប្រឹងប្រែងទប់ស្កាត់ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវ។ លោកមានបានយល់ពីជម្រៅនៃទឹកចិត្តឆន្ទៈ និងស្មារតីអង្គអាចក្លាហានរបស់វីរៈយុទ្ធជន យើង បើទោះមិនមានភាពទំនើបដូចទាហានឈ្លានពានក៏នៅតែការពារទឹកដីយើងមកដល់ពេលនេះ -តូចចិត្ត៖ ដោយសារ មានខ្មែរដូចរូបលោក ដែលមិនត្រឹមតែមិនគាំទ្រប៉ុណ្ណោះទេ តែបែរជាម៉ោងនេះ ពេលនេះ មកនិយាយមួលបង្កាច់ ចំអកពីខឿនការពារជាតិខ្លួន និងធ្វើឱ្យអាប់អន់កិត្តិយសជាតិទៅវិញ។ -ខឹងសម្បា ក្តៅក្រហាយ៖ រាជរដ្ឋាភិបាល និងយុទ្ធជនខ្មែរបានលះបង់គ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងសមរភូមិក្ដៅ។ លោកនិយាយបែបនេះ តើលោកបានយល់ និងនឹកឃើញដល់យុទ្ធជនជួរមុខគ្រប់រូបដែលបានឃ្លាតឆ្ងាយពីប្រពន្ធកូន ហើយខ្លះបានរងរបួស ខ្លះពលីដើម្បីការពារទឹកដីខ្មែរ។ ខ្ញុំបានជួប និងស្តាប់ដោយផ្ទាល់ជាមួយបងៗរបួសដែលបានឆ្លងកាត់ ការវាយប្រហាររបស់ពួកឈ្លានពាន លោកពិតជាមិនអាចយល់នូវស្មារតីលះបង់ និងភាពអង្គអាចក្លាហានរបស់ពួកគាត់ដែលនៅសមរភូមិផ្ទាល់នោះទេ លោកនៅក្រៅប្រទេសនិយាយដោយ រីករាយដោយមិនខ្វល់ពីការពលីឬសុខទុក្ខរបស់ពូៗបងៗកងកម្លាំងរបស់យើងនៅជួរមុខ។ និយាយអោយខ្លី ហើយម្តងទៀត លោកសមជាខ្មែរទេ?

  • បទវិភាគ៖ ថៃឈ្លានពានដោយស្ងៀមស្ងាត់ និងបង្កហេតុដោយបើកចំហ

    បទវិភាគ៖ ថៃឈ្លានពានដោយស្ងៀមស្ងាត់ និងបង្កហេតុដោយបើកចំហ

    ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ភាគីកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយសុឆន្ទៈ និងស្មោះត្រង់ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដោយឡែក ភាគីថៃវិញបានបង្ហាញចេតនាបំផ្លាញកិច្ចព្រមព្រៀងនេះយ៉ាងច្បាស់តាមរយៈការប្រើប្រាស់វិធីសាស្ត្រ ឈ្លានពានដោយស្ងៀមស្ងាត់ ដូចជាការប្រើកងទ័ពឱ្យរុលចូលទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស ការឈូសផ្លូវចូលក្នុងដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ព្រមទាំងការបាញ់ជំពាមកៅស៊ូជំនួសដោយកាំភ្លើងមកលើកងទ័ពកម្ពុជាជាដើម។ របៀបដែលកងទ័ពថៃធ្វើនេះគឺជាការឈ្លានពានដោយស្ងៀមស្ងាត់ដែលមានចរិត បង្កហេតុដើម្បីបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ប្រសិនបើភាគីកម្ពុជាអស់ការអត់ធ្មត់។ ម្យ៉ាងទៀត នៅពេលដែលកងទ័ពថៃផ្លាស់ទីចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងបំពាន នៅក្រោយ កិច្ចព្រមព្រៀងឈប់បាញ់ ពួកគេបានបង្ហាញចរិតបង្ករឿងជាចំហ តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដើម្បីចោទប្រកាន់កម្ពុជា ក្នុងចេតនាបង្កើតលេសដើម្បីបិទបាំងអំពើល្មើសរបស់ខ្លួន។ ជាក់ស្តែង ដើម្បីមានលេសចល័តទ័ព ពួកគេតែងតែចោទប្រកាន់កម្ពុជាថាបានចល័តកងទ័ព។ ដើម្បីមានលេសចល័តសព្វាវុធ ពួកគេតែងស្រែកថាកម្ពុជាចល័តសព្វាវុធ។ ដើម្បីមានលេសរុលចូលទឹកដីកម្ពុជា ពួកគេអះញអាងថា កងទ័ពកម្ពុជារុលចូលទឹកដីរបស់ថៃ។ ទាំងនេះគឺជាការបង្ករឿងជាចំហរដោយមិនខ្មាសអៀនព្រោះតែមហិច្ឆតាចង់បានទឹកដីកម្ពុជាដោយប្រើប្រាស់កលល្បិច «ស្វាស៊ីបាយរួចលាបមាត់ពពែ»។ នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥ នេះមានព័ត៌មានថា ទាហានថៃបានដើរជាន់មីនបណ្តាលឱ្យរបួស៣នាក់ក្នុងនោះម្នាក់ដាច់ជើងទាំងសងខាង។ នេះមិនមែនជាលើកទី១ទេដែលទាហានថៃដើររុលចូលក្នុងដីមានមីនប្រឆាំង មនុស្សដែលសល់ពីសម័យសង្គ្រាម។ ប៉ុន្តែរាល់លើក ពួកគេតែងចោទកម្ពុជាជាអ្នកដាក់មីនថ្មីៗ ហើយដាក់នៅលើទឹកដីថៃ។ តាមការពិត មីនទាំងនោះជាកាកសំណល់សល់ពីសម័យសង្គ្រាមសោះ។ រឿងនេះងាយយល់ណាស់ ពីព្រោះសូម្បីប្រជាជនសាមញ្ញម្នាក់ក៏យល់បានដែរ ដោយគ្រាន់តែលើកសំណួរមួយយ៉ាងសាមញ្ញសួរថា តើកងទ័ពថៃជាន់មីននៅលើដីថៃឬលើដីកម្ពុជា? បើជាន់មីននៅលើទឹកដីថៃ ច្បាស់ណាស់ថា កងទ័ពថៃខ្លួនឯងជាអ្នកដាក់ តែបើជាន់មីននៅលើទឹកដីកម្ពុជា មានន័យថា…

  • បណ្ឌិត យង់ ពៅ៖​ ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពថៃ ពាក់ព័ន្ធនឹងការឃុំខ្លួនកងទ័ពខ្មែរទាំង១៨នាក់ បានបង្ហាញពីចរិតអសីលធម៌ធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ

    បណ្ឌិត យង់ ពៅ៖​ ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពថៃ ពាក់ព័ន្ធនឹងការឃុំខ្លួនកងទ័ពខ្មែរទាំង១៨នាក់ បានបង្ហាញពីចរិតអសីលធម៌ធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ

    ជាមួយនឹងជំហរក្រអឺតក្រទម អ្ន​កនាំពាក្យកងទ័ពថៃ បានលើកឡើងថា ការចាប់ខ្លួន និងឃុំខ្លួនកងទ័ពកម្ពុជា​ទាំង១៨នាក់ អនុលោមទៅតាមច្បាប់អន្តរជាតិ និងត្រូវបានការពារក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ ជាពិសេសខអនុសញ្ញាក្រុងហ្សឺណែវ។ លោកបណ្ឌិត យង់ ពៅ អ្ន​កជំនាញវិទ្យាសាស្ត្រនយោបាយ បានមានប្រសាសន៍គូសបញ្ជាក់ថា ការលើកឡើង​ខាងលើនេះ គឺជាការលើកឡើងទាំងបំពាន ក៏ដូចជាការភូតកុហកដល់សាធារណៈមតិអន្តរជាតិ និងសាធារណៈមតិរបស់ថៃផងដែរ។ ទង្វើរបស់ថៃនៅក្នុងសង្គ្រាមឈ្លានពានកម្ពុជា ថៃបានរំលោភបំពានច្បាប់អន្តរជាតិស្ទើរតែគ្រប់ទិដ្ឋភាព ខណៈការប្រើល្បិចចាប់ខ្លួនកងទ័ពកម្ពុជា បានប្រាសចាកទៅនឹងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិទាំងឡាយ តែជា​មហិច្ឆតាឈ្លានពានដោយមិនកោតក្រែងចំពោះសហគមន៍អន្តរជាតិឡើយ។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការចាប់ខ្លួនកងទ័ពកម្ពុជា ពីសំណាក់កងទ័ពឈ្លានពានថៃ ធ្វើឡើងនៅក្រោយបទឈប់បាញ់ចូលជាធរមាន (ម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) ប្រមាណជា៨ម៉ោង ពោលគឺនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ហេតុនេះហើយ ទង្វើរបស់កងទ័ព​ឈ្លានពានថៃ មិនត្រឹមតែរំលោភលើច្បាប់អន្តរជាតិប៉ុណ្ណោះទេ តែក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ដែលខ្លួនទើបតែបានចុះហត្ថលេខា។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀត បើគេពិនិត្យមើលទីតាំងដែលកងទ័ពថៃបានប្រើល្បិចភ្ជង់ចាប់ខ្លួនកងទ័ពកម្ពុជាទៀតសោត គឺនៅក្នុងទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ នេះមានន័យថា កងទ័ពថៃ មិនត្រឹមតែមិនបានបញ្ឈប់សកម្មភាពអរិភាពប៉ុណ្ណោះទេ តែថែមទាំងបានចល័តកងទ័ពផ្ទុយពីស្មារតីនៃបទឈប់បាញ់ឥតលក្ខខណ្ឌ ដែលផ្ដួចផ្ដើមគំនិតដោយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ថែមទៀតផង។…

  • អ្នកនាំពាក្យ៖ ការប្រកាសរបស់មេបញ្ជាការភូមិភាគ២ថៃ ចង់វាយដណ្តើមប្រាសាទតាក្របី និងប្រកាសបិទប្រាសាទតាមាន់ធំរបស់កម្ពុជា ជាភស្តុតាងបញ្ជាក់ពីការបង្កហេតុ ប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា និងជាទង្វើរំលោភបំពានបទឈប់បាញ់

    អ្នកនាំពាក្យ៖ ការប្រកាសរបស់មេបញ្ជាការភូមិភាគ២ថៃ ចង់វាយដណ្តើមប្រាសាទតាក្របី និងប្រកាសបិទប្រាសាទតាមាន់ធំរបស់កម្ពុជា ជាភស្តុតាងបញ្ជាក់ពីការបង្កហេតុ ប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា និងជាទង្វើរំលោភបំពានបទឈប់បាញ់

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ការប្រកាស​របស់​មេ​បញ្ជា​ការភូមិភាគ២ថៃ ចង់វាយដណ្តើមប្រាសាទតាក្របី និង​ប្រកាស​បិទ​ប្រាសាទតាមាន់ធំរបស់កម្ពុជា ជាភស្តុ​តាង​បញ្ជាក់​ពីការបង្កហេតុ ប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា និង​ជាទង្វើ​រំលោភ​បំពានបទឈប់បាញ់។ ខាងក្រោមនេះ គឺជាខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ថៃ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។  ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។ កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព…

  • ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ៖​ ទោះបីប្រទេសកម្ពុជាតូច ប៉ុន្តែយេីងមានបេះដូងធំ ហើយបេះដូងយើងលោតក្នុងចង្វាក់តែមួយ

    ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ៖​ ទោះបីប្រទេសកម្ពុជាតូច ប៉ុន្តែយេីងមានបេះដូងធំ ហើយបេះដូងយើងលោតក្នុងចង្វាក់តែមួយ

    ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានសរសេរនៅលេីបណ្តាញសង្គមថា​ ៖​ «ម៉ោងនេះ ពេលនេះ ទោះបីយើងមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ប៉ុន្តែអ្វីដែលយើងទាំងអស់គ្នាបានឃើញ គឺយេីងជាខ្មែរតែមួយ និងមានស្មារតីរួបរួមជាតិខ្មែរតែមួយ»។ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានសូមអរគុណដល់ទឹកចិត្តកូនខ្មែរគ្រប់រូបដែលបានរួមចំណែក ក្នុងស្មារតីតែមួយ ឆន្ទៈតែមួយ និងសម្លេងតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់ដូនតាយើងតាមលទ្ធភាពរៀងៗខ្លួន មិនថាការប្រមូលម្ដុំគ្នាបង្ហាញជាសម្លេង ឬការរៃអង្គាស ការឧបត្ថម្ភនានា គឺបានឆ្លុះបញ្ចាំងថាខ្មែរពិតជាមានស្មារតីរួបរួម ខ្មែរមានទឹកចិត្តសប្បុរស ខ្មែរមានថាមពល និងមនោសញ្ចេតនាជ្រាលជ្រៅសម្រាប់ប្រទេសជាតិដែលមិនអាចកាត់ថ្លៃបាន។ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់ថា​ ៖​ ទោះបីប្រទេសកម្ពុជាតូច ប៉ុន្តែយេីងមានបេះដូងធំ ហើយបេះដូងយើងលោតក្នុងចង្វាក់តែមួយ៕ ដោយ៖ពលជ័យ

  • ឯកឧត្តម ហ៊ុន ម៉ានី ៖​ សូមគុណបុណ្យបារមី នៃ «ធម្មយាត្រាដើម្បីសន្តិភាព» ជួយឱ្យព្រះរាជាណចក្រកម្ពុជាមានសុខសន្តិភាពជានិច្ចនិរន្តរ៍តទៅ

    ឯកឧត្តម ហ៊ុន ម៉ានី ៖​ សូមគុណបុណ្យបារមី នៃ «ធម្មយាត្រាដើម្បីសន្តិភាព» ជួយឱ្យព្រះរាជាណចក្រកម្ពុជាមានសុខសន្តិភាពជានិច្ចនិរន្តរ៍តទៅ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី  បានសរសេរនៅលេីបណ្តាញសង្គមថា​ ៖​ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ សម្តេច ព្រះសង្ឃរាជ ព្រះថេរានុថេរៈ ទាំង ២.៥៦៩ ព្រះអង្គ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ដែលបាននិមន្ត និងអញ្ជើញដង្ហែក្បួនក្នុង «ធម្មយាត្រាដើម្បីសន្តិភាព» នារសៀលនេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមបង្ហាញនៅការដឹងគុណ និងការគាំទ្រ ចំពោះការចូលរួមបង្ហាញស្មារតី និងឆន្ទៈស្នេហាជាតិរបស់ព្រះតេជគុណគ្រប់ព្រះអង្គសរបញ្ជាក់ពីកម្លាំងរួបរួមសាមគ្គីដ៏មហិមារបស់ប្រជាជនកម្ពុជា ក្នុងនាមជាជាតិសាសន៍ដែលស្រលាញ់សន្តិភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី  សូមគុណបុណ្យបារមី នៃ «ធម្មយាត្រាដើម្បីសន្តិភាព» ជួយឱ្យព្រះរាជាណចក្រកម្ពុជាមានសុខសន្តិភាពជានិច្ចនិរន្តរ៍តទៅ៕ ដោយ៖ពលជ័យ

  • ធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ 

    ធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ 

    គណៈសង្ឃនាយកទាំងពីរគណៈ រៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានី ភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថេរភាព នៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី ដោយមានព្រះសង្ឃចូលរួម សរុបចំនួន ២.៥៦៩អង្គ ដោយជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅ កាន់វិមានឯករាជ្យ។ មន្ត្រីសង្ឃជាន់ខ្ពស់តំណាងគណ:សង្ឃកម្ពុជានិមន្តចូលរួមកម្មវិធីធម្មយាត្រាសន្តិភាពមានដូចជា ១-សម្តេចព្រះមហាសុមេធាធិបតី​ កិត្តិបណ្ឌិត​ អំ​ លីមហេង​ សម្តេចព្រះសង្ឃនាយក​ នៃកម្ពុជា​  ២-សម្តេចព្រះពុទ្ធជ័យមុនី​ ឃឹម​ សន​ សម្តេចព្រះសង្ឃនាយករងទី៣​ គណ:មហានិកាយ​ នៃកម្ពុជា ៣-សម្តេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេត្តា​ សម្តេចព្រះសង្ឃនាយករងគណ:ធម្មយុត្តិកនិកាយ​ នៃកម្ពុជា ៤-សម្តេចព្រះធម្មលិខិត​ បណ្ឌិត​ សៅរ៍​ ច័ន្ទថុល្ល​ ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា ៥-សម្តេចព្រះឧត្តមបញ្ញា​ កិត្តិបណ្ឌិត​ ដូង​ ផង់​  ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា ៦-សម្តេចព្រះឧត្តមចរិយា​ បណ្ឌិត​ ឈឹង​ ប៊ុនឈា​ ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា​  ៧-សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិត​…

  • អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា៩ប្រទេស ចុះពិនិត្យមើលទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់នៅឃុំគោកមន និងបន្តសួរសុខទុក្ខជនភៀសសឹកនៅវត្តភ្នំពោធិ៍កំបោរ 

    អ្នកនាំពាក្យក្រសួងការពារជាតិ ៖ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា៩ប្រទេស ចុះពិនិត្យមើលទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់នៅឃុំគោកមន និងបន្តសួរសុខទុក្ខជនភៀសសឹកនៅវត្តភ្នំពោធិ៍កំបោរ 

    ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ៩ប្រទេស ដែលមាននិវេសនដ្ឋានស្ថិតនៅក្នុង និងក្រៅប្រទេសកម្ពុជា បានកំពុងចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធលើប្រជាជន ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួមមាន វត្តតាមាន់សែនជ័យ មណ្ឌលសុខភាព សាលាបឋមសិក្សា ស្ថានីយ៍ប្រេងឥន្ធនៈ និងផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវរងការបំផ្លិចបំផ្លាញដោយការទំលាក់គ្រាប់បែក MK-84 និងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។  នាឱកាសនោះផងដែរ ក្រុមអនុព័ន្ធយោធា ក៏បានបន្តចុះទៅជួបសួរសុខទុក្ខជនភៀសសឹកក្នុងនោះរួមមាន ៖ គ្រួសារស៊ីវិល និងក្រុមគ្រួសារកងកម្លាំងប្រដាប់អាវុធដែលរងរបួស និងពលីជីវិត ព្រមទាំងនាំយកនូវសម្ភារៈជំនួយមនុស្សធម៌ចែកជូនជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តភ្នំពោធិ៍កំបោរ ភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ការចុះបំពេញបេសកកម្មនេះ គឺកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី…

  • អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ កម្ពុជាអំពាវនាវឱ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ជុំវិញឧបទ្ទេវហេតុជាន់មីន

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ កម្ពុជាអំពាវនាវឱ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ជុំវិញឧបទ្ទេវហេតុជាន់មីន

    ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវឱ្យភាគីថៃអត់ធ្មត់ និងចៀសវាងការចោទប្រកាន់ជាសាធារណៈមកលើកម្ពុជាដោយប្រញ៉ាប់ប្រញ៉ាល់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងស្មារតីនៃបទឈប់បាញ់នៅក្នុងពេលដែលការចូលរួមដោយស្ថាបនា គឺជាតម្រូវការដ៏បន្ទាន់។ ឯកឧត្តមអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា «កម្ពុជាបានទាមទារឱ្យប្រទេសថៃគោរពបានពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះរបស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសគឺកិច្ចព្រមព្រៀងនៃការរក្សាទីតាំងឈរជើងរបស់កងទ័ពនាពេលបច្ចុប្បន្ន ហើយចៀសវាងការធ្វើចលនា ឬក៏ការល្បាតឆ្ពោះទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត»។ គួរបញ្ជាក់ថា ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងក្រោយពីមានយោធាថៃចំនួន៣នាក់ផ្សេងទៀត បានជាន់មីនរងរបួសកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ ខណៈពេលដែលពេលពួកគេដើរល្បាតដោយមិនគោរពទៅតាមសេចក្ដីថ្លែងការណ៍រួមក្រោយកិច្ចប្រជុំ GBC នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ហើយនៅថ្ងៃដដែលនោះ ក្រសួងការបរទេសថៃបានចេញសេចក្ដីថ្លែងការណ៍ចោទប្រកាន់ថា មីននោះគឺកម្ពុជាជាអ្នកដាក់៕ ដោយ៖ពលជ័យ