Category: Politico 360

  • សម្តេចតេជោ ហ៊ុន សែន៖ ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង!

    សម្តេចតេជោ ហ៊ុន សែន៖ ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង!

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលិសថៃ ដែលបានបើកប្រតិបត្តិជួយកម្ទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។ នេះបើយោងតាមបណ្តាញសង្គមរបស់សម្តេចតេជោដែលបានបង្ហោះនាយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចតេជោបានបញ្ជាក់ទៀតថា ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតសិទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថាថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យឆ្លើយតបចំពោះការវាយប្រហាររបស់ភាគីថៃមកលើសម្តេចតេជោ និងមកលើកម្ពុជា ជុំវិញករណីបំភ្លើសបំផ្លៃប្រឌិតរឿងឧក្រិដ្ឋ​កម្ម​ឆបោកតាមអនឡាញ

    អ្នកនាំពាក្យឆ្លើយតបចំពោះការវាយប្រហាររបស់ភាគីថៃមកលើសម្តេចតេជោ និងមកលើកម្ពុជា ជុំវិញករណីបំភ្លើសបំផ្លៃប្រឌិតរឿងឧក្រិដ្ឋ​កម្ម​ឆបោកតាមអនឡាញ

    ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបចំពោះ​ការវាយប្រហាររបស់ភាគីថៃមកលើសម្តេចតេជោ និងមកលើកម្ពុជា ជុំវិញករណីបំភ្លើសបំផ្លៃប្រឌិតរឿងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាពីសំណាក់ភាគីថៃ។ ដោយអ្នកនាំពាក្យសម្តេចតេជោបានអះអាងថា នេះគឺជាល្បែងសងសឹក ហើយក៏ជាល្បិចនៃការដើរព្រួសឈាមដាក់​គេ​ ពីសំណាក់ភាគីថៃដែលជាទម្លាប់របស់ប្រទេសមួយនេះ តែងតែធ្វើមក​លើកម្ពុជាមកលើប្រទេសជិតខាង ជាពិសេសមកលើប្រទេសកម្ពុជា។ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ ថ្មីៗនេះ ក៏អតីតនាយករដ្ឋមន្ត្រីថៃដែលទើបតែត្រូវបានគេព្យួរពីតំណែងក៏ធ្លាប់ព្រួសឈាមដាក់កម្ពុជាដែរជុំវិញរឿងឧក្រិដ្ឋកម្មតាមអនឡាញ ស្របពេលដែលប្រទេសខ្លួនឯងទៅវិញទេ ដែលជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍របស់យើង។ អង្គការសហប្រជាជាតិថ្មីៗនេះ ក៏បានចោទប្រកាន់ចំពោះប្រទេសនេះឲ្យដោះស្រាយ ដោយសារប្រទេសថៃជាមជ្ឈមណ្ឌលនៃការឆបោកឧក្រិដ្ឋកម្មតាមអណឡាញ។ ដូច្នេះនេះ គឺជាល្បិច គឺជារបៀបនៃការដើរព្រួសឈាមដាក់គេដែឡាមាយាទរបស់ប្រទេសមួយនេះ ដែលជាមាយាទរបស់មេដឹកនាំមួយនេះ មកលើប្រទេសដទៃជាពិសេសកម្ពុជា ក្នុងចេតនាបង្ខូចកិត្តិយសរបស់គេ ស្របពេលដែលខ្លួនឯង គឺជាប្រទេសដែលប្រឡាក់ដោយលាមក។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ៖ ថៃអាចប្រើវិធីគ្រប់យ៉ាង ល្បិចកលមានទាំងប៉ុន្មានអញ្ជើញប្រើមកដើម្បីវាយប្រហារបន្តុះបង្អាប់កម្ពុជាសូមអញ្ជើញមក កម្ពុជារបស់យើងមិនខ្លាចទេ ហើយមេដឹកនាំរបស់កម្ពុជាសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំរបស់កម្ពុជាអាចកំរបានជានិច្ច។ ប៉ុន្តែគេដឹងហើយពិភពលោកនេះថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក។ រឿងភ្ជាប់ជាមួយនឹងសម្តេចតេជោ អ្នកសិ្នទ្ធជាមួយសម្តេចតេជោ បើតុលាការថៃចិត្តសឿងគួរតែចោទប្រកាន់លោកថាក់ស៊ីន…

  • រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ កក្កដា

    រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ កក្កដា

    រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំពិនិត្យលើលទ្ធផលរបស់គណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានពិនិត្យ សិក្សាលើសំណើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយបានអនុម័តបញ្ចូលសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧។តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់សំណើជូនរដ្ឋសភា ធ្វើវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេស ហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។ យោងតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា…

  • សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលទ្រទាំងស្រុងការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង

    សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលទ្រទាំងស្រុងការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង

    ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិលគាំទ្រការធ្វើវិសោធន​កម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស។ បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានមានប្រសាសន៍ថា សម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល គាំទ្រទាំងស្រុងការធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង។ ហើយការធ្វើវិសោធនកម្មនេះ គឺជារឿងចំណេញ ពីព្រោះការធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ គឺពិតជាត្រឹមត្រូវ និងជាការចំណេញដល់កម្ពុជា។ នៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក ក្នុងនោះក៏មានដែរនៅតាមបណ្តាប្រទេសលោកខាងលិចមួយចំនួនមានទាំងនៅអាម៉េរិក អង់គ្លេស អូស្ត្រាលី បារាំង និងប្រទេសច្រើនផ្សេងទៀតនៅអឺរ៉ុប ក៏សុទ្ធតែមានច្បាប់ដែលចែងអនុញ្ញាតឲ្យដកសញ្ជាតិពីពលរដ្ឋទាំងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏ប្រព្រឹត្តបទល្មើស ឬប្រព្រឹត្តទង្វើដែលប្រឆាំងទៅនិងផលប្រយោជន៍ជាតិខ្លួនឯង។ បណ្ឌិត ហែម ប្រសើរ បានបន្តថា នាពេលថ្មីៗនេះ ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសតែងតែធ្វើសកម្មភាពញុះញង់ទាំងប្រជាពលរដ្ឋ និងបានមើលងាយទៅលើកងកម្លាំងប្រដាប់អាវុធថែមទៀតផងដែលកំពុងតែឈឺរជើងការពារបូរណភាពទឹកដី និងបានញុះញង់ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំទៅលើរាជរដ្ឋាភិបាលក្នុងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានេះ បណ្ឌិត ហែម ប្រសើរ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ពីព្រោះការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ។ ពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដ ហើយគ្មានបំណងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរគ្នាឯង…

  • រដ្ឋសភាទទួលពិនិត្យសិក្សាសំណើរបស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ដែលបានស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ និងក្បត់ពលរដ្ឋខ្លួន

    រដ្ឋសភាទទួលពិនិត្យសិក្សាសំណើរបស់តំណាងរាស្រ្តហត្ថលេខី១២៥រូប ដែលបានស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋក្បត់ជាតិ និងក្បត់ពលរដ្ឋខ្លួន

    នៅព្រឹកថ្ងៃចន្ទទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើរបស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស មកពិនិត្យសិក្សា។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចនេះជូនគណៈកម្មការជំនាញ គឺគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ពិនិត្យសិក្សាហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ តាមគម្រោង គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការពិនិត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី៨ ខែកក្កដា ស្អែកនេះ ហើយសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប នេះនឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សានិងអនុម័តនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារនិងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេសហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។ យោងតាមមាត្រា៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។…

  • ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖​ មិនថាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់២០១១ ឬភាពតានតឹងប្រឈមមុខដាក់គ្នាក្នុងពេលនេះ កម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ

    ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖​ មិនថាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់២០១១ ឬភាពតានតឹងប្រឈមមុខដាក់គ្នាក្នុងពេលនេះ កម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ

    ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានសរសេរនៅបណ្តាញសង្គមនាព្រឹកថ្ងៃទី៧​ ខែកក្កដា​ នេះថា​ មិនថាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់ ២០១១ ឬភាពតានតឹងប្រឈមមុខដាក់គ្នាក្នុងពេលនេះ កម្លាំងគាំទ្ររបស់ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ ជាកម្លាំងជំរុញទឹកចិត្ត និងស្មារតីកងទ័ពដែលឈរជើងនៅខ្សែត្រៀមជួរមុខ។ ក្នុងនាមជាប្រជាពលរដ្ឋ យើងជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានត្រៀមខ្លួនរួចជាស្រេច និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក៏ដូចជាសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍នានាដោយបោះជំហានយ៉ាងស្វាហាប់ប្រកបដោយភាពជឿជាក់។ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ បានរម្លឹកថា​ ៖​ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈមមុខដាក់គ្នាផ្នែកកងទ័ពនៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន។ ការប៉ះទង្គិចគ្នារវាងកងទ័ពនៃប្រទេសទាំងពីរបាននាំឱ្យមានការខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និងបានបំផ្លាញទាំងស្រុងនូវផ្សារឈ្មោះ “ផ្សារជើងប្រាសាទ” ឬ “ផ្សារមុខប្រាសាទ” ដែលមានទីតាំងនៅជើងភ្នំព្រះវិហារដែលមានចំនួន ២៦២តូប ដោយមានប្រជាពលរដ្ឋអាស្រ័យផល ចំនួន ៣១គ្រួសារ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានឈរលើគោលការណ៍ដោះស្រាយដោយសន្ដិវិធី និងច្បាប់អន្ដរជាតិ។ ជាក់ស្ដែងការប៉ះទង្គិចគ្នានាពេលនោះ បានធូរស្រាលទៅវិញបន្ទាប់ពីកម្ពុជាបានស្នើរទៅកាន់តុលាការអន្ដរជាតិ (ICJ) បកស្រាយឡើងវិញនូវសាលក្រមនៃរឿងក្ដីប្រាសាទព្រះវិហារ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បានលើកឡើងថា​ ប្រជាជនកម្ពុជាបានហែលឆ្លងនូវទុក្ខលំបាកវេទនាច្រើនរាប់មិនអស់ដែលកើតឡើងដោយសារសង្គ្រាមក្នុងអតីតកាល ដែលធ្វើឱ្យប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព។…

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់អំពីករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់អំពីករណីប៉ះទង្គិចសម្តីគ្នានៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអោយដឹងថា​ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង ១៦:៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តថា​ អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។ អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។ ប្រភពដដែលបន្តទៀតថា​ ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។ បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦:៥០នាទី។ កម្ពុជាអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។ កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី៕ដោយ៖ពលជ័យ

  • សម្តេចតេជោ៖​ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម

    សម្តេចតេជោ៖​ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម

    សម្តេចតេជោ​ ហ៊ុន​ សែន​ បានសរសេរនៅលើបណ្តាញសង្គមថា​ ៖​ ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។ ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖ ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧។ លើសពីនេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ ក្នុងនោះប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ញាតិខ្មែរ ក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ញាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធស្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។ ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ ស្ទួន (ចំណុច៣) បានថែងថា «ជនជាតិខ្មែរដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមក ធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ និងជនជាតិខ្មែរ,…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណវីរកងទ័ព ដែលបានបំពេញកាតព្វកិច្ចនិងពលិកម្មយ៉ាងអង់អាចការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី តាមឆន្ទៈមោះមុតរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណវីរកងទ័ព ដែលបានបំពេញកាតព្វកិច្ចនិងពលិកម្មយ៉ាងអង់អាចការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី តាមឆន្ទៈមោះមុតរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណនិងដឹងគុណជាអនេក ចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងសម្ភារៈប្រើប្រាស់ ចែកជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នៅសុក្រទី៤ ខែកក្កដាឆ្នាំ ២០២៥នេះ។ ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី អ្នកជួរក្រោយគាំទ្រ នៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខ នោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ដូចអ្វីដែលប្រមុខដឹកនាំដែលជាស្ថានិកសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាញឹកញាប់រួចមកហើយ ពិសេសនៅពេលសម្តេចទាំងពីរ បានអញ្ជើញមកសួរសុខទុក្ខ វីរកងទ័ពកាលពីពេលថ្មីៗនេះ។ ប៉ុន្តែជាអកុសល ដែលយើងមានអ្នកជិតខាងដូចជាថៃ មានចិត្តមិនស្មោះ…

  • អ្នកនាំពាក្យក្រសួង​យុត្តិ​ធម៌ ឆ្លើយតបទៅ​ក្រុមប្រឆាំងជ្រុលនិយមរឿងធ្វើវិសោធនកម្មដើម្បីបើកផ្លូវ​បង្កើត​ក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមក​បំផ្លាញជាតិខ្មែរខ្លួនឯង

    អ្នកនាំពាក្យក្រសួង​យុត្តិ​ធម៌ ឆ្លើយតបទៅ​ក្រុមប្រឆាំងជ្រុលនិយមរឿងធ្វើវិសោធនកម្មដើម្បីបើកផ្លូវ​បង្កើត​ក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមក​បំផ្លាញជាតិខ្មែរខ្លួនឯង

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលបានលើកឡើងថា ការដកញ្ជាតិ គឺជាការបំបាត់ជាតិសាសន៍ និងជាការប្រល័យពូជសាសន៍ គឺជាការលើកឡើងដោយមិនយល់។ ពោលគឺការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ។ មិនមានអ្វីត្រូវបារម្ភនឹងរឿងដកសញ្ជាតិនេះទេ។ ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា អ្នកដែលលើកឡើងថា ការដកញ្ជាតិ គឺជាការបំបាត់ជាតិសាសន៍ និងអ្នកខ្លះលើកឡើងរហូតទៅដល់ថា ជាការប្រល័យពូជសាសន៍ គឺជាការលើកឡើងដោយមិនយល់ មិនបានធ្វើការបែងចែកឱ្យដាច់ពីគ្នារវាងម្ខាងជាតិសាសន៍ ឬជនជាតិ ហើយម្ខាងទៀតសញ្ជាតិ ពីរនេះ គឺខុសគ្នា ជនជាតិ និងសញ្ជាតិ ហើយនៅក្នុងឯកសារផ្លូវ គឺតែងតយែឃើញមានដាក់ពាក្យទាំងពីរនេះ (ជនជាតិ និងសញ្ជាតិ) ជាមួយគ្នា ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជនជាតិផ្សេង សញ្ជាតិផ្សេង ន័យគឺខុសគ្នា។ ជនជាតិ ឬក៏ជាតិសាសន៍នេះ អាចនិយាយបានថា គឺជាចំណងលោហិត។ ចំណែកឯកសញ្ជាតិ គឺជាចំណងផ្លូវច្បាប់រវាងបុគ្គលជាមួយនឹងរដ្ឋ។ ចំណកផ្លូវច្បាប់នៃសញ្ជាតិនេះ គឺវាបង្កើតបាននូវសិទ្ធិផង ហើយនឹងកាតព្វកិច្ចផង។ ពិសេសនិយាយពីកាតព្វកិច្ចនេះ កាតព្វកិច្ចរបស់ពលរដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ត្រង់មាត្រា ៤៩ថ្មី ចែងថា ៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប…