-
សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ, ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមថា “ អាកាសយានដ្ឋានអន្តរជាតិតេជោ ” ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា។ សម្តេចតេជោបានបន្តថា ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរចុងក្រោយគេបង្អស់ ដែលចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ…
-
សម្ដេចតេជោ៖ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងសកម្មនូវតួនាទីហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ២០២៦

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងសកម្មនូវតួនាទីហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ២០២៦ ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ មានភាពធន់ និងប្រកបដោយបរិយាប័ន្ន និងមានប្រជាជនជាស្នូល។ ភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរនឹងបន្តរីកចម្រើនជាលំដាប់ ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ។ ការបញ្ជាក់នេះ ក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូនឯកឧត្តម FERDINAND ROMUALDEZ MARCOS Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងពិធីនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសចំពោះឯកឧត្តមប្រធានាធិបតី និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សម្ដេចបានអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនហ្វីលីពីនដែលសម្រេចបានសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ កម្ពុជាវាយតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពដ៏កក់ក្តៅជាមួយហ្វីលីពីន។…
-
ប្រធានាធិបតីហ្វីលីពីនជឿជាក់ថា នៅក្នុងឆ្នាំខាងមុខនេះ ចំណងមិត្តភាពរវាងប្រជាជនហ្វីលីពីន និងកម្ពុជានឹងកាន់តែរឹងមាំថែមទៀត

ឯកឧត្តម FERDINAND ROMUALDEZ MARCOS Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនជឿជាក់ថា នៅក្នុងឆ្នាំខាងមុខនេះ ចំណងមិត្តភាពរវាងប្រជាជនហ្វីលីពីន និងកម្ពុជានឹងកាន់តែរឹងមាំថែមទៀត ដែលមិត្តភាពនេះត្រូវបានថែទាំពូនជ្រំតាមរយៈអន្តរកម្មប្រកបដោយសុខដុមរមនា និងកិច្ចសហការ។ នៅពេលអនាគត សូមឱ្យកិច្ចខិតខំប្រឹងប្រែងរបស់យើងត្រូវបានដឹកនាំដោយបំណងប្រាថ្នារួមរបស់យើង៖ ពោលគឺ ការការពារតំបន់របស់យើងពីការគំរាមកំហែងឆ្លងដែនថ្មីៗ, ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មក្នុងរង្វង់អាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវមជ្ឈភាពអាស៊ាន។ ការបញ្ជាក់នេះ ក្នុងពិធីលៀងសាយភោជន៍នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីនបានបន្តថា គោលការណ៍ណែនាំទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីជម្រៅនៃចំណងការទូតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុខុមាលភាពរបស់ប្រជាជនយើង និងចំពោះសន្តិសុខនិងវិបុលភាពនៃតំបន់របស់យើង។ ឯកឧត្តមប្រធានាធិបតី Marcos Jr. ក៏បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ ឯកឧត្តមបន្តថា ជំនួបដ៏ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្ការវាងគណៈប្រតិភូយើងទាំងពីរ គឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការធ្វើការជាមួយដៃគូដែលមានទស្សនវិស័យដូចគ្នា ដើម្បីតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្នុងពិធីនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសចំពោះឯកឧត្តមប្រធានាធិបតី…
-
អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប៖ សហភាពអឺរ៉ុបតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តម IGOR Driesmans អគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សហភាពអឺរ៉ុប (EU) តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។ EU បានចេញសេចក្តីថ្លែងការណ៍ និងការអំពាវនាវជាច្រើន ដើម្បីឱ្យមានដំណោះស្រាយដោយសន្តិវិធី។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំការងារជាមួយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ អំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងការស្តារឡើងវិញនូវជីវភាពស្ថានភាពសេដ្ឋកិច្ចខេត្តតាមបណ្តោយព្រំដែន។ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះតួនាទីប្រកបដោយឥទ្ធិពលរបស់ សហភាពអឺរ៉ុប (EU) ក្នុងការដោះស្រាយជម្លោះជាច្រើនក្នុងឆាកអន្តរជាតិកន្លងមក។ ឯកឧត្តមបណ្ឌិត បានលើកអំពីករណីភាគីយោធាថៃពង្រីកតំបន់ជម្លោះ ទៅកាន់ទីលំនៅ ភូមិឋានដែលប្រជាពលរដ្ឋខ្មែរបាន និងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ បានបង្កជាទុក្ខលំបាក និងអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរសម្រាប់ពួកគាត់។ ក្រៅពីនេះបញ្ហាទាហានកម្ពុជាទាំង១៨នាក់ ដែលភាគីថៃបានចាប់ធ្វើជាចំណាប់ខ្មាំងក្រោយបទឈប់បាញ់ចូលជាធរមាននោះ គឺជារឿងដែលអយុត្តិធម៌ ល្មើសបទឈប់បាញ់ និងច្បាប់អន្តរជាតិ ដែលសហភាពអឺរ៉ុប (EU) និងព្រឹទ្ធសភា គួរសហការគ្នាដើម្បីធ្វើឱ្យស្ថានភាពនេះប្រសើរឡើង និងការពារកុំឱ្យរីករាលដាលបន្ថែមទៀត។ ឯកឧត្តមអគ្គរដ្ឋទូត មានប្រសាសន៍ថា EU តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពតានតឹងនៃជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ។ EU បានចេញសេចក្តីថ្លែងការណ៍…
-
សម្តេចតេជោ ហ៊ុន សែន៖ បទឈប់បាញ់រវាងកម្ពុជា និងថៃ គឺមិនអាចមានបានឡើយ បើសិនលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនបានចូលរួមចំណែក ឬចាត់វិធានការជួយដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ ប្រៃហ្គេត អែល វ៉ក់ឃឺរ (Bridgette L. Walker) ភារៈធារីស្តីទីស្ថានទូតសហរដ្ឋស្ថានមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានមានប្រសាសន៍ថា ជាកិច្ចចាប់ផ្តើមសម្តេចតេជោ បានសម្តែងនូវការស្វាគមន៍និងរីករាយដែលបានជួបលោកជំទាវសាជាថ្មី និងសហការីនាពេលនេះ។ សម្តេចត្រៀមជជែកជាមួយលោកជំទាវអំពីបញ្ហាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ហើយជាពិសេសបញ្ហាចុងក្រោយនៃស្ថានភាពព្រំដែនកម្ពុជា ថៃ ដែលសហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន។ ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា នៅក្នុងឱកាសនោះ លោកជំទាវបានសម្តែងនូវការអរគុណចំពោះសម្តេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ជាពិសេសបានរំលេចអំពីទំនាក់ទំនងកម្ពុជា និងរដ្ឋអាម៉េរិក ដែលលោកជំទាវបានលើកឡើងថា នាពេលបច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកមានភាពល្អប្រសើរ។ នាពេលនេះ ស្ថានទូតអាម៉េរិកកំពុងតែប្រារព្ធនៅការអបអរសាទរខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាម៉េរិក។ លោកជំទាវនឹងជជែកបន្ថែមជាមួយសម្តេចអំពីបញ្ហាចុងក្រោយនៃព្រំដែនកម្ពុជា និងថៃ ដែលលោកប្រធានាធិបតី…
-
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កែប្រែបញ្ហាប្រឈមទៅជាឱកាស គាំទ្រផលិតផលខ្មែរ សហគ្រិនខ្មែរ និងកសិករខ្មែរ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយប្រធានគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា, ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨, ប្រធានក្រុមសមាជិកា និងប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ដោយពិភាក្សាលើរបៀវារៈស្តីពី គំនិតផ្តួចផ្តើមរបស់ព្រឹទ្ធសភាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមព្រំដែន និងការងារផ្សេងៗ នៅសាលប្រជុំពិសេស៣ ព្រឹទ្ធសភា។ អង្គប្រជុំបានពិភាក្សា និងធ្វើបច្ចុប្បន្នភាពសភាពការណ៍ស្ថានភាពនៅតាមមូលដ្ឋាន ជាពិសេសស្ថានការណ៍នៅតាមព្រំដែន កម្ពុជា-ថៃ ក៏ដូចជាការរួមចំណែករបស់សមាជិកព្រឹទ្ធសភា ក្នុងការជួយដោះស្រាយបញ្ហា និងសំណូមពររបស់មូលដ្ឋានដែលសម្រេចបានកន្លងមក។ ជាមួយគ្នានោះដែរ អង្គប្រជុំបានយល់ស្របគ្នាលើគំនិតផ្តួចផ្តើមជំរុញផលិតកម្ម និងផលិតផលក្នុងស្រុក ដើម្បីកែប្រែបញ្ហាប្រឈម ទៅជាឱកាសគាំទ្រផលិតផលខ្មែរ សហគ្រិនខ្មែរ និងកសិករខ្មែរ។ ឯកឧត្តមបណ្ឌិត បានលើកឡើងពីចក្ខុវិស័យផ្ទាល់ ក្នុងការជួយជំរុញលើវិស័យអប់រំ និងអាហារូបត្ថម្ភ ដោយសុខភាពត្រូវការអាហារូបត្ថម្ភ និងអប់រំត្រូវការភាសាអង់គ្លេស ដោយសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់ នឹងអាចនិយាយភាសាអង់គ្លេសបានគ្រប់គ្នានៅឆ្នាំ២០៥០៕ដោយ៖ពលជ័យរូបភាព៖ព្រឹទ្ធសភា
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការរំលឹកនិងការចងចាំអំពីវីរភាពក្លាហាន របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេដើម្បីឆ្ពោះទៅ ទទួលបានសិទ្ធិស្វ័យសម្រេចត្រូវបានចងចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់,ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងជំរុញសម្រាប់បណ្តាប្រជាជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូ ដើម្បីឯករាជ្យ ពីអាណានិគមនិយម ហើយការប្រារព្ធពិធីនេះក៏ជាឱកាសសម្រាប់វៀតណាមរំលឹក និងតបស្នងសងគុណដល់គុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំជើងចាស់វីរយុទ្ធជនពលីជនរួមជាតិ និងសមមិត្តរបស់វៀតណាមដែលបាន ប្រយុទ្ធលះបង់ និងពលីជីវិតសម្រាប់ ឯករាជ្យ។ ក្នុងពិធីដ៏មហោឡាឬកនេះ ក៏មានការបង្ហាញ ក្បួនព្យុះហយាត្រា ទាំងស៊ីវិល និងយោធា ដែលមានកងកម្លាំងទ័ព និងកងកម្លាំងសន្តិសុខ…
-
ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើប នៅកម្ពុជា ផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព…
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់គោរពបទឈប់បាញ់តាមស្មារតីនៃកិច្ចប្រជុំ(GBC)១៣ចំណុច និងអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនេះឱ្យបានខ្ជាប់ខ្ជួនដូចគ្នា

ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា បទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីស្តីទីថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិន ដែលយន្តការនេះ គឺដើម្បីចូលរួមដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងជៀសវាងការបង្កើនភាពតានតឹងនិងការប៉ះទង្គិចគ្នារវាងផ្នែកយោធាសាជាថ្មី។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបន្តថា កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតនូវការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពគ្នាទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ព្រមទាំងស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC)។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា កម្ពុជាក៏បានប្រកាន់ខ្ជាប់ និងអនុវត្តតាមស្មារតីដែលបានឯកភាពគ្នាចេញពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នាពេលកន្លងមក។ ជាពិសេសកិច្ចប្រជុំវិសាមញ្ញថ្នាក់យោធភូមិភាគរវាងភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ…
-
គណៈប្រតិភូសភាអាមេរិក គាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ

ភ្នំពេញ៖ គណៈប្រតិភូសភាអាមេរិកបានបញ្ជាក់ពីជំហរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ និងវិលទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ ហើយសហរដ្ឋអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលើការងារនេះ ហើយក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ ការជំហរ និងការកោតសរសើររបស់គណៈប្រតិភូសភាអាមេរិកបែបនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព កាលពីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ,លោកជំទាវ Beth Van Duyne បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនឹងកាន់តែជួយជំរុញបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-អាមេរិក។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមកគឺដោយសារការរក្សាបានសន្តិភាព និងស្ថិរភាព។ សម្ដេចធិបតីបានគូសបញ្ជាក់ជូនលោកជំទាវថា កម្ពុជាថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump…