-
សម្តេចប្រធានរដ្ឋសភាជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជូនគណៈប្រតិភូសភាអូស្រ្តាលីថា កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន តាមស្មារតីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ដោយសម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់ច្បាស់ថា ដើម្បីអនុវត្តឱ្យបាននូវបទឈប់បាញ់ ការកសាងសន្តិភាពយូរអង្វែង និងការវិលត្រឡប់មកវិញនូវទំនាក់ទំនងជាអ្នកជិតខាងល្អ ចាំបាច់ត្រូវជំរុញការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍ឱ្យបានកាន់តែមានប្រសិទ្ធភាព។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារការងារជាមួយ លោកជំទាវ ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏មានតម្លៃរបស់គណៈប្រតិភូសភាអូស្រ្តាលីនៅក្នុងឱកាសនេះថា ពិតជាមានសារៈសំខាន់ជាសារវ័ន្ត ជាពិសេសក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិរវាងរដ្ឋសភាកម្ពុជា និងអូស្រ្តាលី ក៏ដូចជាការពង្រឹងពង្រីកទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរដែលមានសា្រប់ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព ដោយសារខ្លួនបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ហើយបានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនាពីសង្រ្គាម។ កម្ពុជាតែងតែចូលរួមជាមួយពិភពលោកក្នុងការលើកម្ពស់ និងការពារសន្តិភាព។ មានសន្តិភាពទើបមានការអភិវឌ្ឍ។ ដោយសារការស្រឡាញ់ និងការថែរក្សាសន្តិភាពទំាងនៅក្នុងប្រទេស ក៏ដូចជានៅតំបន់ កម្ពុជាបានប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ…
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងអំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្តែងនូវការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រកាន់ជំហររក្សានូវភាពអត់ធ្មត់ជាទីបំផុត ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំង ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យអ្នកចូលរួមបន្តគាំទ្រ និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដឹ និងដើម្បីផលប្រយោជន៍ប្រទេសកម្ពុជា។ ការលើកឡើងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងពិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ព្រមទាំងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។ ក្រោយចប់កម្មវិធីសាសនា ទាំងព្រះសង្ឃ និងបងប្អូនអ្នកចូលរួមទាំងអស់បានរួមគ្នាច្រៀងចម្រៀងស្នេហាជាតិចំនួន៣បទ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វីរ:កងទ័ពកម្ពុជា ដោយទឹកចិត្តសាមគ្គីគ្នាជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វីរ:កងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន
-
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងកាលើកកម្ពស់សន្តិភាព និងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត ជាពិសេសក្នុងការលើកកម្ពស់សន្តិភាព រក្សាស្ថិរភាព និងសន្តិសុខសម្រាប់តំបន់ក៏ដូចជាពិភពលោកទាំងមូល។ ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នឹងផ្តល់ផលប្រយោជន៍សំខាន់ៗដល់ព្រះរាជាណាចក្រកម្ពុជា ដូចជា លើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ តាមរយៈការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មមួយរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្មតំបន់ អាស៊ី-អាគ្នេយ៍ឱ្យកាន់តែពេញលេញ តាមរយៈការបញ្ចូលសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ជាសមាជិកទី១១នៃអាស៊ាន និងការចូលរួមចំណែករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោកទាំងមូល ក្នុងការរក្សាតំបន់អាស៊ី-អាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកដទៃទៀត។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ មាន៣មាត្រា។ ក្រោយពីបានពិភាក្សាតាមនីតិវិធី រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ទាំងមូល ជាឯកច្ឆន្ទ៕ដោយ៖ពលជ័យរូបភាព៖រដ្ឋសភា
-
លោក Anwar៖ «នាយករដ្ឋមន្ត្រីថៃថ្មី លោក Anutin ប្តេជ្ញាចិត្តរក្សាសន្តិភាពជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃដែលទើបតែងតាំងថ្មី គឺ លោក Anutin Charnvirakul បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការធានាសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bernama។ លោក Anwar បានឱ្យដឹងថា ការបញ្ជាក់នេះធ្វើឡើងតាមរយៈការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កាលពីដើមសប្តាហ៍នេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី១៩ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC), លោក Anwar បានមានប្រសាសន៍យ៉ាងដូច្នេះថា « «(លោក Anutin) បានធានាចំពោះខ្ញុំថា លោកប្តេជ្ញាចិត្តក្នុងការធានាថា សន្តិភាពរវាងកម្ពុជា និងថៃ នឹងត្រូវបានគោរព និងឱ្យតម្លៃពេញលេញ»។ គួរបញ្ជាក់ថា កាលពីខែកក្កដា លោក Anwar ក្នុងនាមជាប្រធានអាស៊ាន បានដើរតួជាអ្នកសម្របសម្រួលបទឈប់បាញ់ជាបន្ទាន់រវាងកម្ពុជា និងថៃ ចំពេលមានភាពតានតឹងនៅតាមព្រំដែន ដែលជាបញ្ហាចម្រូងចម្រាសជាយូរមកហើយរវាងប្រទេសទាំងពីរ៕ដោយ៖ពលជ័យ
-
អូស្ត្រាលីស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអះអាងថា អូស្រ្តាលីបានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅ កម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ តាមរយៈបណ្តាញសង្គម X នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Derek Yip បានបញ្ជាក់ដូចនេះថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ផងដែរ៕ដោយ៖ពលជ័យ
-
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងប្រចាំនៅប្រទេសថៃ ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC)

ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ពីការស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ បានបញ្ជាក់បន្ថែមថា លទ្ធផលនេះជាការបញ្ជាក់ជាថ្មីអំពីកិច្ចសហប្រតិបត្តិការដោយសន្តិវិធី ការដោះមីនមនុស្សធម៌ និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងព្រំដែន។ «យើងលើកទឹកចិត្តឱ្យភាគីទាំងពីរបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នា ហើយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាស៊ានក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់»។ ជាមួយគ្នានេះ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក៏បានបង្ហោះសារស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ របស់ស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសថៃផងដែរ៕ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-វៀតណាម បានបញ្ជាក់ឡើងវិញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសជិតខាងទាំងពីរ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរទស្សនៈជាមួយឯកឧត្ដម ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសស្ដីទី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលជួបសម្តែងការគួរសមតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរយ៉ាងកក់ក្ដៅដល់ឯកឧត្តម ឡេ ហ័យជុង ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីការបរទេសស្តីទី និងជាលេខា នៃគណៈកម្មាធិការបក្សក្រសួងការបរទេសវៀតណាម។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានរំលឹកដល់ដំណើរទស្សនកិច្ចថ្មីៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវៀតណាម កាលពីថ្ងៃទី១–២ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិវៀតណាម ក៏ដូចជាកិច្ចប្រជុំប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តមអគ្គលេខាធិការបក្ស តូ ឡឹម ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញជិញ និងឯកឧត្តម ប្រធាន រដ្ឋសភា ជិន ថាញ់មិន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី ដែលកំពុងកើនឡើង និងមានតុល្យភាព…
-
អ្នកនាំពាក្យការបរទេសជប៉ុន៖ កម្ពុជានិងថៃនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក គីតាមឹរ៉ា តូស៊ីហ៊ីរូ សង្ឃឹមថា ប្រទេសកម្ពុជា និងថៃ នឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការសន្ទនា ដោយជប៉ុនបានចាត់ទុកថាកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា៖១.រដ្ឋាភិបាលជប៉ុនសូមចូលរួមសាទរដែលប្រទេសកម្ពុជា និងថៃបានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកញ្ញា ជាមួយនឹងវឌ្ឍនភាពនៃកិច្ចពិភាក្សាទាក់ទងនឹង ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ការដោះមីន និងការបើកឡើងវិញនូវដឹកជញ្ជូនតាមច្រកព្រំដែន ដែលនេះបង្ហាញពីលទ្ធផលដ៏សំខាន់ដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ២.រដ្ឋាភិបាលជប៉ុនក៏សូមសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនេះ រួមទាំងប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុងនាមជាប្រធានអាស៊ាន។ ៣.រដ្ឋាភិបាលជប៉ុនសង្ឈឹមថា ប្រទេសកម្ពុជា និងថៃនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការសន្ទនា ដោយជប៉ុនបានចាត់ទុកថាកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ៕ដោយ៖ពលជ័យ
-
ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីនមកកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur…
-
ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ៖ ទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា ទាហានយើងទាំង១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ…