Category: Politico 360

  • ប្រធានសភាកម្ពុជាបានលើកឡើងពីសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងមហាសន្និបាតអាយប៉ា

    ប្រធានសភាកម្ពុជាបានលើកឡើងពីសកម្មភាពរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងមហាសន្និបាតអាយប៉ា

    ភ្នំពេញ៖ ថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអង្គមហាសន្និបាតថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំងប៉ុន្មានម៉ោងក្រោយបទឈប់បាញ់ បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្តថា កាលពីម្សិលមិញ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាងម្ភៃនាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្ត នៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។ សម្តេចពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបន្តរំលោភបំពានលើបទឈប់បាញ់…

  • សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបារាំងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា-ថៃ ជាពិសេសគឺការជំរុញឱ្យភាគីទាំងពីរអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបារាំងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា-ថៃ ជាពិសេសគឺការជំរុញឱ្យភាគីទាំងពីរអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ

    ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យបារាំងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា និងថៃ ជាពិសេស គឺការជំរុញឱ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ។ ការស្នើនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ សម្តេចតេជោ បានបញ្ជាក់ទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងថា បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជា ចង់ឃើញ ចង់បាននោះ គឺមិនចង់ឱ្យបារាំងទៅថ្កោលទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឱ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងវិលមករកប្រក្រតីភាពឡើងវិញ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ក៏បានជម្រាបជូនសម្តេចតេជោដែរថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នេះ ដោយបារាំង នឹងបន្តតាមដានជាប្រចាំ។ ចំពោះទំនាក់ទំនងកម្ពុជា បារាំង ឯកឧត្តម ក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង…

  • ប្រធានាធិបតីបារាំងគ្រោងនឹងធ្វើទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ

    ប្រធានាធិបតីបារាំងគ្រោងនឹងធ្វើទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ

    ឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង គ្រោងនឹងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកកម្ពុជានៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ នឹងពេញសមត្ថភាព​នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម RICHARD បានជម្រាបសម្តេចតេជោ ពីការត្រៀមខ្លួ​នរបស់ឯកឧត្តម ក្នុងការរៀបចំនៃដំណើរទស្សន​កិច្ចរបស់​ប្រធានា​ធិបតីបារាំង លោក ម៉ាក្រុង មកកម្ពុជា នៅក្នុងឆ្នាំ២0២៦ខាងមុខ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា វត្តមានរបស់លោកប្រធានា​ធិបតីបារាំង នៅកម្ពុជានាពេលខាងមុខនេះ នឹងញ៉ាំងឱ្យទំនាក់​ទំនងកម្ពុជា-បារាំង កាន់តែរីកចម្រើន។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីពេញចិត្ត ហើយក៏ត្រៀមដើម្បីទទួលនូវវត្តមានរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សម្តេចក៏បានលើកឡើងអំពីទំនាក់ទំនង រវាងកម្ពុជា និងបារាំង ដោយសម្តេចបានបង្ហាញនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើន នឹងការវិវត្តជាបន្តបន្ទាប់។ នៅក្នុងឱកាសនោះ សម្តេចតេជោ ក៏បានរំលេចអំពីការដឹងគុណរបស់កម្ពុជា…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ បណ្តាលឱ្យរងរបួស​ធ្ងន់និងស្រាលចំនួន២៤នាក់

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ បណ្តាលឱ្យរងរបួស​ធ្ងន់និងស្រាលចំនួន២៤នាក់

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ចាប់ពីវេលាម៉ោង ៣និង៤៤នាទី កងទ័ពថៃ​ប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ​ដែលប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀតនៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រោះ ខេត្តបន្ទាយមានជ័យ ដើម្បីព័ន្ធយកដីដែល​ប្រជាពលរដ្ឋបានរស់នៅនឹងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជា​ពលរដ្ឋនៅទីនោះបានចេញមករារាំងដើម្បីការពារដី​របស់ខ្លួននិងបានរើបន្លាលួសទាំងនោះចេញវិញ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា សមត្ថកិច្ចថៃ​បានបាញ់​កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមកលើប្រជា​ពលរដ្ឋខ្មែរ​ដែលធ្វើឱ្យពួកគេ​ហៀរទឹកភ្នែក និងបាន​ប្រើប្រាស់ ឧបករណ៍សំឡេងដែលធ្វើឱ្យប៉ះ​ពាល់​ទៅដល់ក្រដាស់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្ក​អំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្តាលឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃចំនួនយ៉ាងតិច ២៤នាក់និងអង្គ ដួលសន្លប់ និងរងរបួស​ធ្ងន់និងស្រាល៕ដោយ៖ពលជ័យ

  • “មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥ នឹងគាំទ្រគម្រោងនៃកិច្ចសហប្រតិបត្តិការចំនួន១១ នៅកម្ពុជា“

    “មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥ នឹងគាំទ្រគម្រោងនៃកិច្ចសហប្រតិបត្តិការចំនួន១១ នៅកម្ពុជា“

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ គម្រោង កម្ពុជាសរុបចំនួន១១ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានទឹកប្រាក់ប្រមាណ ២.៥ លានដុល្លារអាម៉េរិក។ គម្រោងទាំងនោះនឹងផ្តល់ផលប្រយោជន៍ជា ច្រើននៅតាមវិស័យផ្សេងៗ រួមមាន៖ ទេសចរណ៍ សុខាភិបាល កសិកម្ម ការអភិរក្សនិងការស្ដារឡើងវិញ នូវតំបន់វប្បធម៌ ការអភិវឌ្ឍសហគ្រិនភាពស្ត្រី ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការលើក កម្ពស់ផលិតភាព និងការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងការលុប បំបាត់ព័ត៌មានក្លែងក្លាយ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោង…

  • ទស្សនៈនិងមតិ៖ បទឈប់បាញ់មានប្រយោជន៍ធំធេងដែលមិនគួរមើលរំលង

    ទស្សនៈនិងមតិ៖ បទឈប់បាញ់មានប្រយោជន៍ធំធេងដែលមិនគួរមើលរំលង

    ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីរាប់ទាំងអ្នកនៅតាមបណ្តាខេត្តជាយដែនផង កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌជារៀងរាល់ថ្ងៃ។ ទីវត្តអារាមនានាប្រមូលផ្តុំដោយប្រជាពុទ្ធបរិស័ទដែលកាន់បិណ្ឌតាមវេនរបស់ខ្លួនជាទៀងទាត់។ ទោះបីជាប្រជាពលរដ្ឋមួយចំនួនបន្តរស់នៅក្នុងជំរំជនភៀសសឹកនៅឡើយក៏ដោយ ក៏យ៉ាងហោចណាស់ក៏ពួកគេមានលំនឹងចិត្តជាងពេលផ្ទុះអាវុធដែរ ហើយអ្នកខ្លះក៏អាចឆ្លៀតទៅវត្តបានដែរ។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននាពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ក្តីមហន្តរាយ និងសោកនាដកម្មនានា រាប់តាំងពីការបាត់បង់ជីវិតមនុស្ស រហូតដល់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធសង្គមនានា ត្រូវបានបញ្ចៀស ពោលគឺជីវិតមនុស្សច្រើនណាស់ដែលត្រូវបានជួយសង្គ្រោះកុំឱ្យស្លាប់ និងរងរបួស ក៏ដូចជាទប់កុំឱ្យមានជនភៀសសឹកកើនឡើងថែមទៀត។ នៅលើវិស័យសេដ្ឋកិច្ច ការចំណាយដ៏មហាសាលទៅលើសព្វាវុធ គ្រាប់រំសេវ និងយោធោបករណ៍គ្រប់ប្រភេទសម្រាប់បាញ់ប្រហារដាក់គ្នា ក៏ត្រូវបានបញ្ចៀស។ ការជួបជុំនៅតាមទីអារាមក្តី ឬតាមគេហដ្ឋាន និងរមណីយដ្ឋាននានាក្តី នៅតែអាចប្រព្រឹត្តទៅជាធម្មតា បើទោះបីជាចិត្តមិនទាន់ស្ងប់ ដោយសារតែបញ្ហាប្រឈមនៅមិនទាន់ត្រូវបានដោះស្រាយក្តី។ សង្គ្រាមការទូត និងពាក្យសម្តីនៅតែមានសភាពស្រួចស្រាល់ខ្លាំង ប៉ុន្តែមិនបានបណ្តាលឱ្យមានការបង្ហូរឈាម និងមនុស្សស្លាប់ ដូចសង្គ្រាមប្រដាប់អាវុធទេ។ ទោះបីជាបញ្ហាព្រំដែននៅមិនទាន់មានដំណោះស្រាយ ប៉ុន្តែយ៉ាងហោចណាស់ការចរចាបានធ្វើឡើងយ៉ាងសកម្ម ក្នុងអំឡុងពេលឈប់បាញ់ និងសម្រេចបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ក្នុងនោះពាក្យថា «សន្តិភាព» និង «ដំណោះស្រាយដោយសន្តិវិធី» ត្រូវបានភាគីទាំងពីរលើកមកនិយាយជាញឹកញាប់។ ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មក កម្ពុជាមានឱកាសដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោដ៏ទំនើបខ្នាតអន្តរជាតិ ដែលទទួលបានការកោតស្ញប់ស្ញែងយ៉ាងខ្លាំងពីមនុស្សម្នាគ្រប់ទិសទី។ ប្រជាពលរដ្ឋខ្មែរបាននាំគ្នាបង្ហោះរូបភាព និងឃ្លីបវីដេអូព្រោងព្រាតតាមបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយព័ត៌មាន។ មានប្រជាពលរដ្ឋខ្មែរជាច្រើនទាំងក្មេង ចាស់ ប្រុស…

  • នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស

    នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស

    នគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានជួបប្រជុំជាមួយនគរបាលភូមិន្ទថៃដែលដឹកនាំដោយនាយឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គាធិការជាន់ខ្ពស់នៃនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ចាប់ផ្តើមនៅម៉ោង១០ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំបានបញ្ចប់នៅម៉ោង៨យប់នាថ្ងៃដដែល ដោយភាគីទាំងពីរបានអនុម័តរបៀបវារៈនៃកិច្ចប្រជុំស្តីពីការបង្កើតផែនការសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស កម្ពុជា-ថៃ លើកទី១។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែន និងកំណត់ថា ក្រសួងមហាផ្ទៃនិងនគរបាលជាតិនៃប្រទេសទាំងពីរនឹងជួបគ្នាក្នុងរយៈពេល១សបា្តហ៍ ដើម្បីបង្កើតក្រុមការងារចម្រុះដែលទទួលភារកិច្ចលើការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងារ ដើម្បីបន្តពិភាក្សាក្នុងការរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្ស។ ភាគីទាំងពីរ ត្រៀមអនុវត្តកិច្ចសហប្រតិបត្តិការនេះដោយគោរពគ្នាទៅវិញទៅមក ដោយឈរលើស្មារតីកិច្ចសហប្រតិបត្តិការល្អ គោរពតាមច្បាប់ និងអធិបតេយ្យ នៃប្រទេសរៀងៗខ្លួន។  សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមថា…

  • បណ្ឌិត គិន ភា៖ «ក្នុងទំនាក់ទំនងអន្តរជាតិ គ្មានមិត្ត គ្មានសត្រូវទេ មានតែផលប្រយោជន៍»

    បណ្ឌិត គិន ភា៖ «ក្នុងទំនាក់ទំនងអន្តរជាតិ គ្មានមិត្ត គ្មានសត្រូវទេ មានតែផលប្រយោជន៍»

    ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងទ័ពអាកាសចិន និងថៃនឹងធ្វើឡើងនៅចុងខែកញ្ញា ក្នុងប្រទេសថៃ។ ក្រសួងបាននិយាយថា កងទ័ពរំដោះប្រជាជនចិននឹងបញ្ជូនយន្តហោះជាច្រើនប្រភេទ និងកងកម្លាំងការពារដែនអាកាសទៅចូលរួមក្នុងសមយុទ្ធនេះ។ នេះ បើតាមប្រភពព័ត៌មានពី ECNS, News AZ និង Xinhua។ ពាក់ព័ន្ធនឹងព័ត៌មាននេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ចេញទស្សនៈដូចខាងក្រោម៖ ក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗតែងព្យាយាមពង្រឹងនិងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយបណ្ដាប្រទេសនានាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ដើម្បីធានាផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនលើវិស័យនយោបាយ ការទូត សន្តិសុខ យុទ្ធសាស្ត្រ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ មិត្តភាពដែកថែបរវាងកម្ពុជា និងចិន មិនមែនចងដៃចិន ឬចងដៃកម្ពុជា មិនឱ្យពង្រឹងនិងពង្រីកទំនាក់ទំនងជាមួប្រទេសផ្សេងទៀតនោះទេ។ ម្យ៉ាងទៀត កម្ពុជានិងចិនមិនមែនជាសម្ព័ន្ធមិត្តយោធាដែលចាំបាច់តម្រូវឱ្យប្រទេសនីមួយៗជួយច្បាំងគ្នាទៅវិញទៅមកដូចសម្ព័ន្ធមិត្តណាតូ ឬសម្ព័ន្ធមិត្តរវាងជប៉ុន និងកូរ៉េខាងត្បូងជាមួយនឹងសហរដ្ឋអាម៉េរិក ឬរវាងសហរដ្ឋអាម៉េរិក និងលោកខាងលិចនោះទេ។ កម្ពុជាក៏មិនអាចជួយច្បាំងចិន ហើយចិនក៏មិនអាចជួយច្បាំងកម្ពុជាដែរ តែអាចគាំទ្រគ្នាជានយោបាយ ការទូត ឬយោធា ក្នុងករណីការគាំទ្រនោះមិនប៉ះពាល់ដល់ផលប្រយោជន៍របស់គេ។ ត្រូវចាំថា ទំនាក់ទំនងអន្តរជាតិ គឺគិតពីផលប្រយោជន៍ គ្មានមិត្ត គ្មានសត្រូវ គឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ។…

  • សម្តេចប្រធានរដ្ឋសភាជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន

    សម្តេចប្រធានរដ្ឋសភាជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជូនគណៈប្រតិភូសភាអូស្រ្តាលីថា កម្ពុជាបានប្តេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងឈរលើការគោរពបទឈប់បាញ់ សំដៅដោះស្រាយបញ្ហាព្រំដែន តាមស្មារតីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ដោយសម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា កម្ពុជាយល់ច្បាស់ថា ដើម្បីអនុវត្តឱ្យបាននូវបទឈប់បាញ់ ការកសាងសន្តិភាពយូរអង្វែង និងការវិលត្រឡប់មកវិញនូវទំនាក់ទំនងជាអ្នកជិតខាងល្អ ចាំបាច់ត្រូវជំរុញការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍ឱ្យបានកាន់តែមានប្រសិទ្ធភាព។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារការងារជាមួយ លោកជំទាវ ហ្វីអូណា ហ្វីលីព (Fiona Phillip) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ខាងវិស័យអភិវឌ្ឍន៍តំបន់ ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសភាអូស្រ្តាលី នៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកជំទាវ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏មានតម្លៃរបស់គណៈប្រតិភូសភាអូស្រ្តាលីនៅក្នុងឱកាសនេះថា ពិតជាមានសារៈសំខាន់ជាសារវ័ន្ត ជាពិសេសក្នុងបរិបទ នៃកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិរវាងរដ្ឋសភាកម្ពុជា និងអូស្រ្តាលី ក៏ដូចជាការពង្រឹងពង្រីកទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរដែលមានសា្រប់ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព ដោយសារខ្លួនបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ហើយបានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនាពីសង្រ្គាម។ កម្ពុជាតែងតែចូលរួមជាមួយពិភពលោកក្នុងការលើកម្ពស់ និងការពារសន្តិភាព។ មានសន្តិភាពទើបមានការអភិវឌ្ឍ។ ដោយសារការស្រឡាញ់ និងការថែរក្សាសន្តិភាពទំាងនៅក្នុងប្រទេស ក៏ដូចជានៅតំបន់ កម្ពុជាបានប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ…

  • ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

    ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

    ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងអំពីការវិវត្តចុងក្រោយនៃស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ និងសម្តែងនូវការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រកាន់ជំហររក្សានូវភាពអត់ធ្មត់ជាទីបំផុត ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំង ប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យអ្នកចូលរួមបន្តគាំទ្រ និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងសមត្ថភាពរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដឹ និងដើម្បីផលប្រយោជន៍ប្រទេសកម្ពុជា។ ការលើកឡើងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងពិធីអបអរសាទរបុណ្យភ្ជុំបិណ្ឌ ព្រមទាំងពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។ ក្រោយចប់កម្មវិធីសាសនា ទាំងព្រះសង្ឃ និងបងប្អូនអ្នកចូលរួមទាំងអស់បានរួមគ្នាច្រៀងចម្រៀងស្នេហាជាតិចំនួន៣បទ ដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វីរ:កងទ័ពកម្ពុជា ដោយទឹកចិត្តសាមគ្គីគ្នាជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វីរ:កងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន