Category: Politico 360

  • កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ

    កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ

    កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជានិងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិ្កការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ។បច្ចុប្បន្នភាគីកម្ពុជាកំពុងរង់ចាំលិខិតជូនដំណឹងជាផ្លូវការពីភាគីថៃ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈប្រតិភូកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។   ផ្អែកតាមកំណត់ហេតុកិច្ចប្រជុំលើកទី១ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរនឹងបន្តជួបគ្នាលើកទី២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលើខ្លឹមសារព្រាង នៃផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស។  ភាគីទាំងពីរបានឯកភាពគ្នាយកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលកំណត់ជួបគ្នាលើកទី២ ក្នុងនោះដែរភាគីកម្ពុជាបានត្រៀមរួចរាល់ទាំងការទំនាក់ទំនងអញ្ជើញភាគីថៃ ខ្លឹមសារ និងទីកន្លែង ប៉ុន្តែនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ភាគីថៃបានជូនដំណឹងក្រៅផ្លូវការតាមរយៈអនុព័ន្ធនគរបាលភូមិន្ទថៃអមស្ថានទូតប្រចាំក្រុងភ្នំពេញពីការលើកពេល៕ ដោយ៖ពលជ័យ

  • សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្ត​បទឈប់បាញ់

    សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្ត​បទឈប់បាញ់

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ូកធឺ បេកគី (Wouter Beke) ប្រធានគណៈប្រតិភូសភាអឺរ៉ុប និងជាសមាជិកសភាអឺរ៉ុប នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី។ នៅក្នុងឱកាសនោះ តាងនាមប្រជាជនកម្ពុជាចំនួន ១៧លាននាក់ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសភាអឺរ៉ុប ដែលបានចេញនូវសេចក្ដីថ្លែងការណ៍គាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ និងបានតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានសម្រេចបន្ថែមនៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ។ កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វ៉ូកធឺ បេកគី បានរំលឹកពីខួបអនុស្សាវរីយ៍លើកទី៣១ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសភាអឺរ៉ុប។…

  • ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដល់ប្រជាព​លរដ្ឋខ្មែរ​នៅ​ប្រទេសជប៉ុន

    ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដល់ប្រជាព​លរដ្ឋខ្មែរ​នៅ​ប្រទេសជប៉ុន

    ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែ​រស់នៅ​ប្រទេសជប៉ុន និងបានសម្តែងនូវការគាំទ្រ និងជឿជាក់លើការដឹកនាំ​របស់រាជរដ្ឋាភិបាល ដែលបន្តរក្សានូវភាពអត់ធ្មត់ជាទីបំផុត ដើម្បីគោរព​យ៉ាងម៉ឺងម៉ាត់តាមបទឈប់បាញ់ ព្រមទាំងប្តេជ្ញាចិត្តក្នុងការដោះ​ស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមផ្លូវការទូត និងស្របតាមច្បាប់អន្តរជាតិ។ ការជម្រាបជូនអំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេស​ជប៉ុន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១៣ នៅវត្តខ្មែរអង្គររតនរង្សី និងវត្តខ្មែរសាមគ្គី នៅខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន កាលពីព្រឹកថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២៥។ សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌទី១៣ ដោយបាននាំយកចង្ហាន់ ភេសជ្ជៈ និងបច្ច័យប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសល​ផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន យុទ្ធជនព​លីក្នុងសមរភូមិជួរមុខ និងញាត្តិការទាំង៧សន្តាន ដែលបានចែក​ឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសូមឱ្យប្រទេសកម្ពុជា ជួបតែសុខសន្តិភាព៕ដោយ៖ពលជ័យរូបភាព៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន

  • ថ្នាក់ដឹកនាំរដ្ឋសភាអេស្ប៉ាញ សន្យាចូលរួមសង្កេតការណ៍ការអនុវត្ត​បទឈប់បាញ់កម្ពុជា-ថៃ ដោយយកចិត្តទុកដាក់​ដើម្បី​ធានា​ការពារ​សុខ​សុវត្ថិភាពជូនពលរដ្ឋប្រទេសទំាងពីរ

    ថ្នាក់ដឹកនាំរដ្ឋសភាអេស្ប៉ាញ សន្យាចូលរួមសង្កេតការណ៍ការអនុវត្ត​បទឈប់បាញ់កម្ពុជា-ថៃ ដោយយកចិត្តទុកដាក់​ដើម្បី​ធានា​ការពារ​សុខ​សុវត្ថិភាពជូនពលរដ្ឋប្រទេសទំាងពីរ

    ឆ្លៀតនៅក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Javier Ignacio Maroto Aranzabal អនុប្រធានរដ្ឋសភានៃប្រទេសអេស្ប៉ាញ។ ឯកឧត្តម អនុប្រធានរដ្ឋសភានៃប្រទេសអេស្ប៉ាញ បានបង្ហាញការចាប់អារម្មណ៍ជាខ្លំាងអំពីបទអន្តរាគមន៍របស់សម្តេចប្រធានរដ្ឋសភា ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញលើកទី១ នៃមហា សន្និបាតអាយប៉ាលើកទី៤៦ ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ពីកិច្ចប្រឹងប្រែងដើម្បីសន្តិភាពរបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងថា អេស្ប៉ាញ និងកម្ពុជាមានទំនាក់ទំនងជាយូរមកហើយ នៅក្នុងនោះឯកឧត្តមក៏បានធ្លាប់បានទៅទស្សនាកម្ពុជា នៅខេត្តសៀមរាប ដែលជាទឹកដីពោរពេញដោយវប្បធម៌និងអរិយធម៌ដ៏រុងរឿង។ឯកឧត្តម Javier Ignacio Maroto Aranzabal បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថាការចូលរួមក្នុងសន្និបាតអាយប៉ាលើកទី៤៦នាពេលនេះរបស់គណៈប្រតិភូសភាអេស្ប៉ាញ ក្នុងនាមជាភ្ញៀវម្ចាស់ផ្ទះប៉ុណ្ណោះ។ សភាអេស្ប៉ាញ បានដាក់បេក្ខភាពជាសភាសង្កេតការណ៍អាយប៉ា ដែលនឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ស៊ីជម្រៅទំាងក្រមខណ្ឌអាយប៉ានិងទ្វេភាគីជាមួយកម្ពុជា។ ឯកឧត្តមអនុប្រធានបានស្នើសម្តេចប្រធានរដ្ឋសភាគំាទ្រ បេក្ខភាពសភាអេស្ប៉ាញជាសភាសង្កេតការណ៍របស់អាយប៉ា។ សម្តេចរដ្ឋសភាធិបតី បានទទួលយកសំណើរបស់សភាអេស្ប៉ាញ ដោយបានគូសបញ្ជាក់ថា បេក្ខភាពអគ្គលេខាធិការអាយប៉ាអាណត្តិក្រោយចាប់ពីខែមករា ឆ្នាំ២០២៦ ជាឥស្សរជនការទូតរបស់កម្ពុជា ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏ស្នើឯកឧត្តមអនុប្រធានរដ្ឋសភា…

  • ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្ដេជ្ញាជំរុញការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី បារាំង-កម្ពុជា ឱ្យកាន់តែរឹងមាំ

    ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្ដេជ្ញាជំរុញការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី បារាំង-កម្ពុជា ឱ្យកាន់តែរឹងមាំ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា បានទទួលឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។​ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា បារាំង និងកម្ពុជាគឺជាដៃគូដ៏យូរអង្វែង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និង ប្រកបដោយភាពរឹងមាំ។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា, រីកចម្រើន និង រឹងមាំថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Olivier RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញជំនឿជឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការរឹតចំណង និងពង្រឹងទំនាក់ទំនង និងមិត្តភាព ព្រមទាំង កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, ប្រជាជន និងប្រជាជន…

  • សម្តេចតេជោ ហ៊ុន សែន អរគុណព្រុយណេចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ

    សម្តេចតេជោ ហ៊ុន សែន អរគុណព្រុយណេចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីរឿងរ៉ាវ នៃបញ្ហាមួយនេះ។ ដោយសម្ដេចសង្ឃឹមថា ព្រុយណេនឹងបន្តតាមដានក្នុងប្រទេស និងតំបន់ ក្នុងឋានៈជាសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យភាគីទាំងពីរគឺរក្សានូវភាពអត់ធ្មត់ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី។ ការលើកឡើងរបស់សម្តេចតេជោនៅក្នុងជំនួបពិភាក្សាការងារកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ សម្ដេចតេជោក៏អរគុណចំពោះតួនាទីរបស់ព្រុយណេក្នុងឋានៈជាសមាជិកអាស៊ានដែលបានបន្ថែមនូវកម្លាំងអ្នកអង្កេតការក្នុងការទៅលើស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែលបានកំពុងកើតមានឡើង។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនោះ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះមេបញ្ជាការកងទ័ព និងគណៈប្រតិភូរបស់ព្រុយណេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានចាត់ទុកវត្តមានមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់ធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងព្រុយណេ ជាពិសេសនៅក្នុងវិស័យយោធាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានឆ្លៀតនាំយកនូវសារផ្ដាំផ្ញើសួរសុខទុក្ខពីព្រះចៅស៊ុលតង់ នៃព្រុយណេជូនចំពោះសម្ដេចតេជោផងដែរ ដែលលោកទាំងពីរជាបងប្អូនធម៌នឹងគ្នា។ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា វាជាឱកាសមួយក្នុងការធ្វើកិច្ចការជាច្រើនដើម្បីញ៉ាំងឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។…

  • អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ គូសបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រុយណេលើយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)

    អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ គូសបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រុយណេលើយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)

    ភ្នំពេញ៖ ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណព្រុយណេដែលបានគាំទ្រ និងបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានជម្រាបជូនឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ (RBAF) អំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សទ្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រុយណេលើយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ដើម្បីរក្សាបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជា សន្តិភាពនៅក្នុងតំបន់ទាំងមូល៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ព្រុយណេ

    អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ព្រុយណេ

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ (RBAF) បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ នាជំនួប, ឯកឧត្តមអគ្គមេបញ្ជាការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ជូនចំពោះសម្តេចបវរធិបតី។ ឯកឧត្តមអគ្គមេបញ្ជាការ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ាន។ ឯកឧត្តមអគ្គមេបញ្ជាការក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងទៅទទួលការបណ្តុះបណ្តាលនៅប្រទេសព្រុយណេ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាការឆ្លើយតប, សម្តេចមហាបវរធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីមានជំនឿជឿជាក់ថា…

  • រដ្ឋមន្ត្រីការពារជាតិកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណី​ហិង្សារបស់ប៉ូលិស​ថៃមកលើប្រជាជន​កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

    រដ្ឋមន្ត្រីការពារជាតិកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណី​ហិង្សារបស់ប៉ូលិស​ថៃមកលើប្រជាជន​កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

    ក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានជួបសម្តែងការគួរសម ជាមួយឯកឧត្តម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ដោយបានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងបានរាយការណ៍ពីស្ថានភាពកម្ពុជា-ថៃ ជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលិសថៃមកលើប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយភាគីថៃបានរាយបន្លារលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយ ដែលខុសពីស្មារតីកិច្ចប្រជុំGBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBC។ រដ្ឋមន្ត្រីការពារ​ជាតិកម្ពុជា បាន​ថ្លែងអំណរគុណដល់​រាជរដ្ឋាភិ​បាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់លើខ្ពស់លើការជំរុញបទ​ឈប់បាញ់ និងជំរុញក្រុមការងារ IOT Enhance ដឹកនាំដោយអាស៊ាន បានចុះពិនិត្យទីតាំងផ្ទាល់៕ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកង​កម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកង​កម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា

    នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥  សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួប​ពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។  សម្តេចធិបតីបានបញ្ចាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។  ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត សម្តេចបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់  ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាង​ភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕ ដោយ៖ពលជ័យ