Category: Politico 360

  • អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាឆ្លើយតបបំភ្លឺ៤ចំណុចចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ

    អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាឆ្លើយតបបំភ្លឺ៤ចំណុចចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ

    ថ្លែងនៅក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឆ្លើយតបបកស្រាយបំភ្លឺចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដូចតទៅ៖ ១.កម្ពុជាសូមបដិសេធយ៉ាងម៉ឺងម៉ាត់ថា មិនបានប្រើប្រាស់ពលរដ្ឋស៊ីវិលធ្វើជាខែលនោះទេ ពីព្រោះពលរដ្ឋស៊ីវិលកម្ពុជា បានរស់នៅទីនោះតាំងពីយូរលង់មកហើយ។ តាមការពិតពលរដ្ឋកម្ពុជា គឺជាជនរងគ្រោះក្នុងសកម្មភាពយោធាជាឯកតោភាគី រួមមានទាំងការដាក់រាយលួសបន្លា និងរបាំងដែលរារាំងមិនឱ្យពួកគាត់ ចូលទៅកាន់លំនៅដ្ឋាននិងកសិដ្ឋានរបស់ពួកគាត់។ ២.កម្ពុជាបានធ្វើការបដិសេធជាច្រើនដងរួចមកហើយថា កម្ពុជាពុំបានដាក់មីនថ្មី ប្រឆាំងមនុស្សសោះឡើយ ពីព្រោះកម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសនៅលើពិភពលោកដែលរងផលវិបាកដោយសារគ្រាប់មីន គឺពុំមានគោលនយោបាយហេតុផល ឬផលប្រយោជន៍អ្វីមួយក្នុងការប្រើប្រាស់អាវុធប្រកបដោយគ្រោះថ្នាក់នេះឡើយ។ ចំពោះឧបទ្ទវហេតុដែលកើតមានឡើង គឺជាផលវិបាកនៃគ្រាប់មីនដែលនៅសេសសល់តាំងពីជម្លោះប្រដាប់អាវុធ ក្នុងរយៈកាលរាប់ទសវត្សរ៍កន្លងមកនេះ រហូតដល់ពេលនេះនៅតែបន្តចោទជាគ្រោះថ្នាក់សម្រាប់ពលរដ្ឋស៊ីវិលទាំងសងខាងជាប់ព្រំដែន។ ៣.កម្ពុជាសូមអះអាងជាថ្មីម្តងទៀតនូវការគោរពដ៏ពេញលេញរបស់ខ្លួនចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងបណ្ដាសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិដទៃទៀត ដែលកម្ពុជាគឺជារដ្ឋភាគី។ ដូចនេះកម្ពុជាបានធ្វើការងារជាប់ជាប្រចាំក្នុងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងប្រព័ន្ធអង្គការសហប្រជាជាតិ និងបណ្ដាដៃគូអន្តរជាតិដើម្បីពង្រឹងការលើកស្ទួយនិងការការពារសិទ្ធិមនុស្ស។ ៤.កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីសារៈសំខាន់នៃការកាត់បន្ថយភាពតានតឹងហើយនិងការចូលរួមរបស់កម្ពុជាប្រកបដោយស្ថាបនា។ នៅក្នុងន័យនេះ កម្ពុជានៅតែមានការតាំងចិត្តគោរពទៅតាមបទឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC)នៅគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាអះអាងជាថ្មីម្ដងទៀតនូវការតាំងចិត្តក្នុងការដោះស្រាយដោយសន្តិវិធីនូវជំហរខុសគ្នា ការគោរពចំពោះច្បាប់អន្តរជាតិ ការលើកស្ទួយទំនាក់ទំនងជាអ្នកជិតខាងជាមួយនឹងគោលដៅធានានូវស្ថិរភាព និងសន្តិសុខព្រំដែនកម្ពុជា-ថៃ៕ដោយ៖ពលជ័យ

  • គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យពិនិត្យមើលឡើងវិញអំពីកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ

    គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យពិនិត្យមើលឡើងវិញអំពីកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ

    គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យពិនិត្យមើលឡើងវិញអំពីកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ។ សំណើនេះធ្វើឡើងដោយគណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា ធ្លាប់បានកត់សម្គាល់ឃើញថា ស៊ុយអ៊ែត ជាប្រទេសមួយក្នុងចំណោមប្រទេសដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងជាគំរូផ្នែកសិទ្ធិមនុស្ស និងសន្ដិភាពក្នុងពិភពលោក។ ប៉ុន្ដែ ការឈានទៅដល់កិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងឱ្យប្រទេសថៃក្នុងកាលៈទេសៈដែលកំពុងមានបញ្ហាព្រំដែនជាមួយកម្ពុជានាពេលនេះ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា យល់ថា គឺជាកាយវិការមួយមិនសមស្រប និងអាចបង្កឱ្យមានហានិភ័យ និងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងចំពោះប្រជាពលរដ្ឋស្លូតត្រង់ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ព្រមទាំងផ្ទុយនឹងស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាដើម។ ផ្អែកលើកមូលដ្ឋានទាំងនេះ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា បានស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែត ឱ្យ៖-ជំទាស់ដាច់ខាតនឹងកិច្ចព្រមព្រៀងលក់យន្ដហោះ​ចម្បាំងទៅឱ្យថៃក្នុងកាលៈទេសៈនេះ។-ជំរុញដល់រាជរដ្ឋាភិបាលស៊ុយអែត ឱ្យពិនិត្យមើលកិច្ចព្រមព្រៀងនេះឡើងវិញ ដោយផ្អែកលើការវាយតម្លៃពីហានិភ័យផ្នែកសិទ្ធិមនុស្ស។-គាំទ្ររាល់យន្ដការដោះស្រាយវិវាទដោយសន្ដិវិធី ជាជាងបង្កើនភាពតានតឹងផ្នែកយោធា៕ដោយ៖ពលជ័យ

  • ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍ច្រើនខាងវិស័យកងទ័ព

    ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា៖ សម្ដេចធិបតីជាអ្នកដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងមានបទពិសោធន៍ច្រើនខាងវិស័យកងទ័ព

    ភ្នំពេញ៖ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា បានសម្ដែងនូវការកោតសរសើរ និងវាយ​តម្លៃខ្ពស់ចំពោះភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ដែលជាថ្នាក់ដឹកនាំមួយរូប ពោរពេញដោយសមត្ថភាព ចំណេះដឹង និងជាពិសេស មានបទពិសោធន៍ច្រើន ខាងវិស័យកងទ័ព។ ការកោតសរសើរនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម U Khin Yi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតីដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបង្ហាញនូវសេចក្ដីសោមនស្សដែលបានមកបំពេញទស្សនកិច្ចសាជាថ្មីម្ដងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា និងគណបក្សប្រជាជនកម្ពុជា ដោយផ្ដោតទៅលើការភ្ជាប់ទំនាក់ទំនងទៅលើយុវជន ស្ត្រី និងកិច្ចសហប្រតិបត្តិការលើការងារបណ្ដាញផ្សព្វផ្សាយ។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ ឯកឧត្តម U Khin Yi និងគណៈប្រតិភូដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានសម្ដែងនូវការរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងគណបក្សទាំងពីរ។ សម្ដេចធិបតីបានជំរុញ លើកទឹកចិត្ត…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើ ឯកឧត្តម ដូណាល់ ត្រាំ បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជាដែលស្រឡាញ់សន្តិភាព

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើ ឯកឧត្តម ដូណាល់ ត្រាំ បន្តចូលរួមដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ស្របតាមបំណងប្រាថ្នាពលរដ្ឋកម្ពុជាដែលស្រឡាញ់សន្តិភាព

    នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំ ដោយលោកជំទាវ បេត វ៉ាន់ ដាញ (Beth Van Duyne) នៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈប្រតិភូ បានស្នើជូនឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បន្តចូលរួមលើកកម្ពស់ការអនុវត្តបទឈប់បាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងចូលរួមស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងពលរដ្ឋកម្ពុជា ដែលស្រឡាញ់សន្តិភាព ចង់ការពារសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាតិទំាងអស់ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ សម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ២០៣០ និងឆ្នាំ២០២៥០។ តាមរយៈសមាជិកសភាសហរដ្ឋអាមេរិក សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណជាថ្មីទៀត ជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ក៏ដូចជាសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានជំនួបចរចារវាងថ្នាក់ដឹកនាំប្រទេសកម្ពុជានិងថៃ សម្រេចបាននូវបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ បានជួយសង្រ្គោះអាយុជីវិតពលរដ្ឋ រាប់ម៉ឺននាក់ នៅក្នុងប្រទេសទំាងពីរ។ សូមជម្រាបថា…

  • ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ជាថ្មី៖ កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស

    ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ជាថ្មី៖ កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស

    ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស។ ក្រសួងការពារជាតិ សូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។ ជាមួយគ្នានេះ កម្ពុជាក៏ធ្លាប់បានជម្រាបជូនភាគីថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល។ កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចឯកភាពក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា «ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២ រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។ លើសពីនេះទៀត កម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តតាមស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាពេលកន្លងមក ជាពិសេសកិច្ចប្រជុំវិសាមញ្ញ ថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤ កម្ពុជានិងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ ថៃ ដែលទើបតែបញ្ចប់ទៅនៅវេលាម៉ោង…

  • កម្ពុជាធ្វើលិខិតតវ៉ាទៅភាគីថៃប្រឆាំងនឹងការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជា

    កម្ពុជាធ្វើលិខិតតវ៉ាទៅភាគីថៃប្រឆាំងនឹងការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជា

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជូន​លិខិតទៅកាន់ភាគីថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ តវ៉ាចំពោះការរំលោភជាបន្តបន្ទាប់ដោយកងកម្លាំងរបស់ថៃចូលមកក្នុងទឹកដីរបស់កម្ពុជា។ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិង​សហប្រតិបត្តិ​ការ​អន្តរជាតិ បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា នេះគឺជាការតវ៉ាលើកទី៣ ហើយបន្ទាប់ពីមានការតវ៉ាចំនួន២លើកមុននេះ នៅថ្ងៃទី១៤ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដែលការតវ៉ាលើកនេះគូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤:២០ នាទី យោធាថៃបានបន្តដាក់ខ្សែលួសបន្លានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះ គឺជាការំលោភបំពានថ្មីមួយទៀតរបស់យោធាថៃចូលមកក្នុងទឹកដីរបស់កម្ពុជាហួសពីទីតាំងរបស់ពួកគេនៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា សកម្មភាពនេះគឺជាការំលោភទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏ឆ្លុះបញ្ចាំងឱ្យឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃ ក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល។ ជាងនេះទៅទៀត ការរំលោភនេះក៏អាចធ្វើឱ្យមានគ្រោះថ្នាក់បន្ថែមទៀតទៅដល់បទឈប់បាញ់ដែលកំពុងតែមានភាពផុយស្រួយ ហើយវាក៏ជាការផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ាប្រទេសម៉ាឡេស៊ី ក៏ដូចជាស្មារតីកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ…

  • រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ

    រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ យោងតាមសាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ផ្ញើជូនសាធារជនពិចារណាដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖១-អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃ២ដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត។ ក្នុងនោះមានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម ៖ «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន…… តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន……. សាធារណជន «មិនដឹងត្រូវជឿខាងណា?»សូមពិនិត្យ និងពិចារណា៖ ២-បើសិនថតរូបភាព…

  • ប្រជាពលរដ្ឋកម្ពុជាដែលប៉ះទង្គិចគ្នាជាមួយកងយោធាថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងទ្រព្យសម្បត្តិរបស់ពួកគាត់

    ប្រជាពលរដ្ឋកម្ពុជាដែលប៉ះទង្គិចគ្នាជាមួយកងយោធាថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងទ្រព្យសម្បត្តិរបស់ពួកគាត់

    ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Khoasods របស់ថៃ ដែលចុះផ្សាយនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ថា អាជ្ញាធរកម្ពុជាបានជួលប្រជាពលរដ្ឋខ្លួនឱ្យមករើបន្លាលួសនិងប៉ះទង្គិចជាមួយកងទ័ពថៃនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃដដែល លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ការប៉ះទង្គិចនេះកើតឡើងដោយសារតែប្រជាពលរដ្ឋកម្ពុជាទាំងនោះ ការពារទ្រព្យសម្បត្តិរបស់ពួកគាត់ពីការកាត់យកដោយយោធាថៃតាមរយៈការាយបន្លាលួស និងដាក់កង់ឡានខុសច្បាប់ ដែលផ្ទុយពីបទឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ នៅក្នុងការសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក បានលើកឡើងថា «ពាក់ព័ន្ធនឹងការរាយបន្លាលួសពីសំណាក់កងយោធាថៃកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទី នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង ១៥:១៤នាទី រសៀល…

  • រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

    រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

    ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដោយសំឡេងគាំទ្រ ១២០ លើ១២០សំឡេង នៃសមាជិករដ្ឋសភាទាំងមូល។ ការអនុម័តនេះ នៅក្នុងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំរដ្ឋសភាក៏ឃើញមានវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងអំពីដំណើរការ និងសាវតានៃសេចក្តីព្រាងច្បាប់នេះថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការឈ្លានពានទឹកដី ពីសំណាក់រដ្ឋបរទេស បែរជាមានប្រជាពលរដ្ឋខ្មែរមួយក្តាប់តូច បានធ្វើសកម្មភាព និងកំពុងធ្វើសកម្មភាពនានាដែលនាំឱ្យអន្តរាយដល់ខឿនការពារជាតិ សន្តិសុខជាតិ និងអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ដោយពិនិត្យឃើញនូវភាពចាំបាច់ និងផ្អែកតាមមាត្រា១៥៣ថ្មីនៃរដ្ឋធម្មនុញ្ញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងតាមសេចក្តីស្នើសុំពីតំណាងរាស្ត្រទាំង១២៥រូប រាជរដ្ឋាភិបាលបានផ្តួចផ្តើមធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាមូលដ្ឋានគតិយុត្តនិងបើកផ្លូវដល់ការធ្វើវិសោធនកម្មដោយបន្ថែមឱ្យមានការដកសញ្ជាតិខ្មែរ ចំពោះជនដែលធ្វើសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិនាំឱ្យអន្តរាយដល់សន្តិភាព ការឯកភាពជាតិ អធិបតេយ្យភាព បូរណភាពជាតិ និងសន្តិសុខជាតិ…

  • រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរកម្ពុជា-ថៃ

    រដ្ឋសភាកម្ពុជាស្នើសុំភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរកម្ពុជា-ថៃ

    មុនចូលដល់ររបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ បានប្រកាសសារជាថ្មី គាំទ្រយ៉ាងពេញទំហឹងនិងជឿជាក់យ៉ាងមោះមុត ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ជំហរដាច់ខាត ក្នុងការអនុវត្តយ៉ាងម៉ឺងមាត់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស និងស្តារសន្តិភាពពេញលេញឡើងវិញ។ សម្តេចបានគូសបញ្ជាក់ថា ដោយបទឈប់បាញ់នៅមានភាពផុយស្រួយនៅឡើយ រដ្ឋសភាកម្ពុជា ស្នើសុំ ភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួនម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជាតិទាំងពីរ កម្ពុជា-ថៃ។ ជាមួយគ្នានេះរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ ដឹងគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ការការពារបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា តាមរយៈ ការទូត និងការគោរពច្បាប់អន្តរជាតិ។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា” សន្តិភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពស្នូលនៃ នយោបាយការបរទេសរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលបានប្រឹងប្រែង ជាប្រចាំស្វែងរកសន្តិភាព និងដោះស្រាយជម្លោះជាមួយប្រទេសជិតខាង ដោយសន្តិវិធី ដើម្បីកសាងតំបន់ព្រំដែនរបស់យើងជាព្រំដែនសន្តិភាព មិត្តភាព…