Category: Politico 360

  • កម្ពុជាស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ានជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងទាំង១៨នាក់មកកម្ពុជាវិញ

    កម្ពុជាស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ានជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់កងកម្លាំងទាំង១៨នាក់មកកម្ពុជាវិញ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅរសៀលថ្ងៃទី០២ ខែសីហានេះថា ចំពោះបញ្ហាពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹម វេលាម៉ោង ៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ យោធាថៃបញ្ជាក់ថា ពួកគាត់មានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង១៨នាក់។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕ដោយ៖ពលជ័យ

  • ក្រសួងការបរទេសកម្ពុជាអំពាវនាវសូមឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ានដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនូវកិច្ចឈប់បាញ់

    ក្រសួងការបរទេសកម្ពុជាអំពាវនាវសូមឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ានដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនូវកិច្ចឈប់បាញ់

    ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការបដិសេធយ៉ាងដាច់អហង្ការនៅការបន្តចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលបានធ្វើការបកស្រាយខុសពីការពិតនៅហេតុការណ៍ដែលបានកើតឡើងពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នានៅតាមព្រំដែនក្នុងពេលថ្មីៗនេះ ក៏ដូចជាអនុវត្តនៅកិច្ចព្រមព្រៀងឈប់បាញ់។អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអះអាងសាជាថ្មីថា កម្ពុជាប្រាកាន់នៅការតាំងចិត្តយ៉ាងពេញលេញក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីកាលបីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់អំពីការតាំងចិត្ត និងអនុវត្តដោយការអត់ធ្មត់សមស្របទៅតាមការកំណត់របស់កិច្ចព្រមព្រៀង ហើយកម្ពុជាសូមលើកឡើងជាថ្មីម្តងទៀតអំពីការបដិសេធយ៉ាងម៉ឹងម៉ាត់ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការរលោភបទឈប់បាញ់ដោយកម្ពុជា។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានអំពាវនាវសូមឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ាន ដើម្បីធានាបាននៅការវាយតម្លៃជាសត្យានុម័តចំពោះសភាពការណ៍ដែលកើតមាននៅតំបន់ទាំងសងខាងរបស់ព្រំដែន ដើម្បីធានានូវការអនុវត្តដោយត្រឹមត្រូវនៅកិច្ចឈប់បាញ់៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ

    ភ្នំពេញ ៖ ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ទាំង៣ប្រទេស រួមមានប្រទេសម៉ាឡេស៊ី វៀតណាម ហ្វីលីពីន បានចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ បានចុះទៅតំបន់ថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចុះពិនិត្យទីតាំងគ្រាប់បែកMK ទម្លាក់ដោយកងទ័ពជើងអាកាសថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២ ខែសីហា នេះថា កាលបីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានបោះជំហានមួយកម្រិតថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តបទឈប់បាញ់ គឺក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) បានចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) រួមមានអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន នៃការដឹកនាំ ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តថា នៅក្នុងជំនួបក៏បានធ្វើបទបង្ហាញអំពីស្ថានភាពនៅតំបន់បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តហើយចូលជាធរមានមកបានចែករំលែកជូនទៅគណៈប្រតិភូ និងលទ្ធផលជួបជាមួយយោធភូមិទី២ ថៃ កាលបិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ជូនទៅគណៈប្រតិភូក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) ផងដែរ ដើម្បីឲ្យបានជ្រាបអំពីដំណើការនៃនិមួយៗនិងអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ…

  • ឯកអគ្គរាជទូតជប៉ុន៖ នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក

    ឯកអគ្គរាជទូតជប៉ុន៖ នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក

    ឯកអគ្គរាជទូតជប៉ុន ឯកឧត្តម អ៊ូអិណុ ដែលបានចុះទស្សនកិច្ចពិនិត្យតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ លើបញ្ហាជម្លោះព្រំដែន ព្រមទាំង សួរសុខទុក្ខបងប្អូនជនភៀសសឹក បានអត្ថាធិប្បាយថា ៖ «ថ្ងៃនេះ ខ្ញុំបានចូលរួមក្នុងដំណើរទស្សនកិច្ចមួយទៅកាន់តំបន់ដែលបានទទួលផលប៉ះពាល់នៅខេត្តឧត្តរមានជ័យ ដែលរៀបចំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនិងអង្គទូតដទៃទៀត។ ខ្ញុំបានទៅឃើញជាក់ស្តែងតំបន់ដែលបានរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នារវាងយោធាកម្ពុជា និងថៃ ក៏ដូចជាកន្លែងជម្រកសម្រាប់ពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។ នៅពេលបានឃើញអំពីទំហំនៃការខូចខាត ដោយសារការប៉ះទង្គិចរវាងយោធានេះ និងស្ថានភាពលំបាករបស់ពលរដ្ឋដែលបានភៀសខ្លួន ខ្ញុំមានការគ្រាំគ្រាចិត្តជាពន់ពេក។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចនេះ និងសូមចូលរួមសោកស្តាយឥតឧបមាចំពោះអ្នកដែលបានរងផលប៉ះពាល់។ ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឱ្យបានលឿនបំផុត។ រដ្ឋាភិបាលជប៉ុន និងខ្ញុំផ្ទាល់នឹងខិតខំអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវចំណុចនេះ។»ដោយ៖ពលជ័យ

  • កម្ពុជា ស្នើម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមកិច្ចប្រជុំ GBC ក្នុងនាមជាអ្នកសង្កេតការណ៍

    កម្ពុជា ស្នើម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមកិច្ចប្រជុំ GBC ក្នុងនាមជាអ្នកសង្កេតការណ៍

    រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ បានធ្វើការឆ្លើយតបទៅនឹងលិខិតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ​ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ ទាក់ទងនឹងសំណូមពរក្នុងការ រៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ General Border Committee (GBC) នៅក្នុងទីតាំងអព្យាក្រឹត ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី៤ ដល់ទី៧ ខែសីហា ឆ្នាំ២០២៥ ដោយបានសម្តែងសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំតាមសំណូមពរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ បានបន្តទន្ទឹមនឹងនេះ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការសម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រារៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះសូមស្នើឱ្យមានតំណាងមកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ី ដែលដើរតួនាទីជាប្រធាន ប្តូរវេនអាស៊ាន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់នេះ។​ ខ្ញុំទន្ទឹងរង់ចាំឱកាសជួបជាមួយឯកឧត្តម និងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយមិត្តភាព និងសហការ សំដៅសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតមកទល់ម៉ោងនេះ ថៃនៅមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាទាំង២០រូប មកវិញទេ តែពួកគេមានសុខសុវត្ថិភាពធម្មតា

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតមកទល់ម៉ោងនេះ ថៃនៅមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាទាំង២០រូប មកវិញទេ តែពួកគេមានសុខសុវត្ថិភាពធម្មតា

    ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ចំណាប់ខ្មាំងកម្ពុជាទាំង២០នាក់ ដែលថៃបានចាប់យកទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧:៥០ព្រឹក ក្រោយបទឈប់បាញ់ចូលជាធរមាន មកទល់ពេលនេះបើទោះបីជាថៃមិនទាន់បញ្ជូនពួកគេមកវិញក្ដី តែពួកគេមានសុខសុវត្ថិភាពធម្មតា និងថារដ្ឋាភិបាលក៏បាននិងកំពុងធ្វើការជាមួយភាគីថៃដើម្បីឆាប់បានបញ្ជូនពួកគេមកមាតុប្រទេសវិញផងដែរ។ លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា «ពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន ២០ រូបដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកម្លេះ ជាមួយគ្នានេះ យោធាថៃបញ្ជាក់ថា ពួកគេមានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការចរចា ហើយក៏កំពុងជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកយើងវិញ ឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»។ លោកជំទាវ ម៉ាលី សុជាតា បានស្នើឱ្យមានការអន្តរាគមន៍ និងប្ដេជ្ញាមិនបោះបង់កងកម្លាំងណាម្នាក់ចោលឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ លោកជំទាវ ម៉ាលី សុជាតា៖ «កម្ពុជាក៏បានស្នើម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ឱ្យជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់ពួកគេមកឱ្យយើងវិញ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»៕ដោយ៖ពលជ័យ

  • សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​​សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម១៩%

    សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​​សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម១៩%

    សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា ​សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ សម្តេចធិបតី សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។ សម្តេចធិបតីបន្តថា​ នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឱ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថា នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make…

  • ភាគីថៃស្នើសុំផ្លាស់ប្ដូរទីតាំងកិច្ចប្រជុំ GBC ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ទៅធ្វើនៅប្រទេសម៉ាឡេស៊ី

    ភាគីថៃស្នើសុំផ្លាស់ប្ដូរទីតាំងកិច្ចប្រជុំ GBC ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ទៅធ្វើនៅប្រទេសម៉ាឡេស៊ី

    ភាគីថៃស្នើសុំផ្លាស់ប្ដូរទីតាំងកិច្ចប្រជុំកិច្ចគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ទៅធ្វើនៅ ប្រទេសម៉ាឡេស៊ី វិញ។ នេះបើយោងតាមលិខិតឆ្លើយតបរបស់ឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឆ្លើយតបទៅនឹងលិខិតអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ គួររម្លឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើលិខិតអញ្ជើញឯកឧត្តម ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ដើម្បីដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានៅបន្តរក្សាការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិន​អនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងនោះទេ!

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជានៅបន្តរក្សាការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិន​អនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងនោះទេ!

    លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា បានថ្លែងថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលការណ៍ស្នូលកិច្ចព្រមព្រៀងរួមមាន ការឈប់បាញ់ជាបន្ទាន់ ការរក្សាទីតាំងទ័ព មិនបង្កើនទ័ព និងសព្វាវុធ ហើយកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកឱ្យអស់លទ្ធភាព ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែវិជ្ជមានថែមទៀត។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។ នាឱកាសនោះផងដែរ លោកជំទាវ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបន្តដឹកនាំបន្ទាប់ពីសម្តេចតេជោ គឺនៅបន្តរក្សាសន្តិភាពដោយឈរលើអភិក្រម នោះគឺការតម្កល់អាយុជីវិត សេចក្តីសុខ ផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបខ្ពស់បំផុត។ គោលដៅសំខាន់បំផុតរបស់កម្ពុជា គឺនៅតែបន្តការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលកម្ពុជាបានកំពុងខិតខំប្រឹងប្រែងចរចាររកសន្តិភាពនាពេលបច្ចុប្បន្ននេះផងដែរ។ ទន្ទឹមនោះ លោកជំទាវ បានថ្លែងបញ្ជាក់ថា សូមប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត៕ដោយ៖ពលជ័យ

  • ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖​ ពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ – នេះជាកម្លាំងរបស់ជាតិខ្មែរយើង

    ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖​ ពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ – នេះជាកម្លាំងរបស់ជាតិខ្មែរយើង

    ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានសរសេរនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី៣១​ ខែកក្កដា​ នេះថា​ «ក្រោមដំបូលផ្ទះតែមួយ ខ្ញុំពិតជាមានមោទនភាពដែលបានកើតមកជាកូនខ្មែរ»។ តាមរយៈបញ្ហាដែលបានកើតឡើងនាពេលនេះ បានបង្ហាញឱ្យឃើញកាន់ច្បាស់ បន្ទរកាន់តែឮ ពីទឹកចិត្តស្នេហាជាតិបស់កូនខ្មែរ ដែលបានចេញមករួមគ្នាក្រោកឈរធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិត្រូវការ។ ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់កូនខ្មែរគ្រប់រូប ដែលបានចូលរួមតាមរយៈសកម្មភាពតូចធំជាច្រើនរាប់មិនអស់ រួមបញ្ចូលទាំងការផ្ដល់ឱ្យនូវចេកមួយស្និត ទឹកមួយយួរ និងសកម្មភាពសម្បុរសធម៌នានាជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តថា​ ក្រោមដំបូលផ្ទះតែមួយ ខ្ញុំពិតជារំភើប និងមានមោទនភាពខ្លាំងបំផុតដែលបានកើតមកជាកូនខ្មែរ។ តាមរយៈសកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់កូនខ្មែរម្នាក់ៗគឺជាការបង្ហាញពី ឆន្ទៈដ៏មុះមុតក្នុងការការពារបូរណភាពទឹកដីប្រកបដោយមនោសញ្ចេតនាដែលកើតចេញពី DNA របស់ខ្មែរ៕ដោយ៖ពលជ័យ