Category: Politico 360

  • អ្នកនាំពាក្យក្រសួងការពារជាតិ​ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់កុំជឿលើការឃោសនាបោកបញ្ឆោត និងសូមកុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព

    អ្នកនាំពាក្យក្រសួងការពារជាតិ​ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់កុំជឿលើការឃោសនាបោកបញ្ឆោត និងសូមកុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព

    អ្នកនាំពាក្យក្រសួងការពារជាតិ​ នាយឧត្តមសេនីយ៍​ ឈុំ​ សុជាតិ បានឱ្យដឹងថា​ នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ “Amy Richard310” និងហ្វេសប៊ុកឈ្មោះ “Piseth PG EM” ដើម្បីញុះញង់បំបាក់ទឹកចិត្តកងទ័ព ធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ។ អ្នកនាំពាក្យក្រសួងការពារជាតិ​ បានបន្តថា​ ជាក់ស្តែងបុគ្គលឈ្មោះ អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ។ រូបគេគឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ អ្នកនាំពាក្យបញ្ជាក់ថា​ ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន​ ជាពិសេសក្នុងពេលដែលកងទ័ពកម្ពុជាកំពុងប្រឈមមុខនឹងកងទ័ពថៃ នៅចំណុចព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមស្នើឱ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើជននេះ ឱ្យបានម៉ឺងម៉ាត់បំផុត។ ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងការពារជាតិ​ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាបោកបញ្ឆោត ដូចករណីខាងលើនេះ…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាពព័ត៌មានជាភាសាបរទេស បង្កើនការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ចេញទៅក្រៅប្រទេសឱ្យបានច្រើន សំដៅរួមចំណែកទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តអង្គភាពព័ត៌មានជាភាសាបរទេស បង្កើនការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ចេញទៅក្រៅប្រទេសឱ្យបានច្រើន សំដៅរួមចំណែកទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អង្គភាពព័ត៌មានដែលផ្សាយជាភាសាបរទេស សូមចូលរួមបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ចេញទៅក្រៅប្រទេសឱ្យបានច្រើន សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ។ ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តម បានអនុញ្ញាតឱ្យលោក SUN YINGLONG (ម្ចាស់ក្រុមហ៊ុន Point Business Service និងអង្គភាពសារព័ត៌មាន Khmer Industrial Economy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះសារព័ត៌មានភាសាចិន បានចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ដែលជួយលើកកម្ពស់ឱ្យពិភពលោកបានយល់ដឹងអំពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងសក្តានុពលនានារបស់ប្រទេសកម្ពុជា។ សារព័ត៌មានចិន ដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជា បានជួយផ្សព្វផ្សាយព័ត៌មានពិតអំពីសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាជនចិន និងប្រជាពលរដ្ឋដែលនិយាយភាសាចិន នៅទូទាំងពិភពបានដឹងច្បាស់បន្ថែមទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់ សារព័ត៌មាន ខ្មែរថាមស៍…

  • កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

    កម្ពុជា-តាជីគីស្ថាន ឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

    នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជំនួបនេះនឹងជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅ។ ឯកឧត្តមប្រធានាធិបតីក៏បានលើកឡើងអំពីសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។ ឯកឧត្តមបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជានឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានថ្លែងថា ជំនួបទ្វេភាគីនេះជាឱកាសសម្រាប់ការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ,…

  • សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា

    សហភាពអឺរ៉ុបបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា

    នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតី ព្រមទាំងបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចសហការដែលកំពុងបន្តជាមួយបណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារកសាងក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពអំពីច្បាប់ស្តីពី ជលផល នាពេលថ្មីៗនេះ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា។ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុបក៏បានកោតសរសើរជំហររបស់ប្រទេសកម្ពុជានៅក្នុងសង្គ្រាមអ៊ុយក្រែន និងសង្កត់ធ្ងន់ថា បើសង្គ្រាមកើតឡើងហើយ យើងមិនដឹងថា វានឹងបញ្ចប់នៅពេលណាទេ។ ជាការឆ្លើយតប សម្តេចបវរធិបតីបានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាកន្លងមក តាមរយៈការអនុវត្តគម្រោងរួមគ្នារវាងកម្ពុជា-សហភាពអឺរ៉ុប។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ សម្តេចបវរធិបតីសង្ឃឹមយ៉ាងមុតមាំថា សហភាពអឺរ៉ុបនឹងនៅតែបន្តធ្វើជាដៃគូ ជាមួយកម្ពុជា ក្រោយពេលចាកចេញពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខ។ ចំពោះការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យជលផល កម្ពុជាបានដាក់ចេញនូវវិធានការជាក់ស្តែងជាច្រើន ដែលក្នុងនោះមានការជំរុញការអនុម័តច្បាប់ស្ដីពីជលផលដែលបានឆ្លងរដ្ឋសភារួច…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី

    ភ្នំពេញ៖ សារពីប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសូមអំពាវនាវឱ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង។ ជាពិសេស សូមជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំអោយមានការយល់ច្រឡំ និងនាំឱ្យបំប៉ោងសភាពការណ៏លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើរសារខ្លីមួយជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុងនីស ប្រទេសបារាំង នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ។សាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា ៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសពត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ៖-ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ-រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ-កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា-កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចារព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការជម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)បន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើ សម្តេចធិបតីសូមបញ្ជាក់សារជាថ្មីជូនបងប្អូនជនរួមជាតិថា÷ រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ…

  • ឯកឧត្តម ប៉ែន បូណា៖ នយោបាយ “ឈ្នះឈ្នះ” គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

    ឯកឧត្តម ប៉ែន បូណា៖ នយោបាយ “ឈ្នះឈ្នះ” គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋា​ភិបាលបានឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។ ឯកឧត្តម ប៉ែន បូណា សូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិ និងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។ ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះ ការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល«ចាញ់ចាញ់»បែបនេះគឺជាផលចំណេញដ៏ធំមួយ។ ទី៣៖ ដំណោះស្រាយបញ្ហាព្រំដែននៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ក៏នៅតែធ្វើដដែល។ ដីរបស់យើងនៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នាតាមយន្តការដែលមានស្រាប់ដដែល។…

  • ឯកឧត្តម​ ហ៊ុន​ ម៉ានី​ លើកឡើងពីស្មារតី និងឆន្ទៈមោះមុតរបស់វីរៈកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ

    ឯកឧត្តម​ ហ៊ុន​ ម៉ានី​ លើកឡើងពីស្មារតី និងឆន្ទៈមោះមុតរបស់វីរៈកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ

    ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានសរសេរលើបណ្តាញសង្គមថា​ ក្នុងបេសកកម្មចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងការពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសនានា ខ្ញុំបានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូន។ បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្តក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរៈកងទ័ពកម្ពុជានៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ។ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានបន្តថា​ យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុនរបស់យើងបានខិតខំកសាង និងបន្សល់ទុកដល់ពួកយើងយ៉ាងលំបាកលំបិនបំផុត។ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ក៏បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកឯកឧត្តម ហ៊ុន ម៉ានី

  • សម្តេចតេជោ​ ហ៊ុន​ សែន​ ៖​ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់

    សម្តេចតេជោ​ ហ៊ុន​ សែន​ ៖​ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់

    សម្តេចតេជោ​ ហ៊ុន​ សែន​ បានសរសេរលេីបណ្តាញសង្គមថា​ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ សម្តេចតេជោបានបន្តថា​ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។​ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាមនិងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការបរទេស៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ប្រាប់ភាគីថៃថា ការបញ្ជូនបញ្ហាទៅ ICJ ដើម្បីកាត់ក្តីនឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ និងយូរអង្វែង

    អ្នកនាំពាក្យក្រសួងការបរទេស៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ប្រាប់ភាគីថៃថា ការបញ្ជូនបញ្ហាទៅ ICJ ដើម្បីកាត់ក្តីនឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ និងយូរអង្វែង

    ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះថា «ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន ខ្ញុំសូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនសមភាគីថៃ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងលិខិតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាឯកឧត្តមផ្ញើលិខិតនេះ “ក្នុងស្មារតីនៃមិត្តភាព និងប្រកបដោយការប្ដេជ្ញាដ៏ស្មោះត្រង់ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងសុខដុមរមនា របស់ប្រជាជាតិយើងទាំងពីរ។ លិខិតបានលើកឡើងជាអាទ៍ថា៖ វិវាទព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបន្តអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ ទោះបីជាមានយន្តការទ្វេភាគីជាច្រើន និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈ ក្នុងការដោះស្រាយក៏ដោយ។ គួរឱ្យសោកស្ដាយ បញ្ហាដែលពុំទាន់អាចដោះស្រាយទាំងនេះ នៅតែជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹង ដែលតែងតែកើតឡើងវិញ និងបង្កឱ្យមានឧបទ្ទវហេតុជាអកុសលជាច្រើន។ ថ្មីៗនេះ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅពេលដែលកងកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា និងបណ្តាលឱ្យទាហានខ្មែរ០១រូបបាត់បង់ជីវិត។ ឧប្បត្តិហេតុនេះ បានបញ្ជាក់បន្ថែមថា ការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាព គឺជារឿងបន្ទាន់។…

  • អ្នកនាំពាក្យក្រសួងព័ត៌មាន​៖​ កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការ​រើសអើងលើ​ជាតិ​សាសាសន៍

    អ្នកនាំពាក្យក្រសួងព័ត៌មាន​៖​ កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការ​រើសអើងលើ​ជាតិ​សាសាសន៍

    ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន​ សូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ។ សូមចូលរួមទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិតក្នុងការបង្កអសន្តិសុខ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការ​រើសអើងលើ​ជាតិ​សាសាសន៍។ រាល់ការផ្សាយ ឬចែកចាយព័ត៌មាននានា ត្រូវធ្វើឡើងដោយមានការទទួលខុសត្រូវ និងគិតគូរឱ្យបានត្រឹមត្រូវពីផលវិបាកដែលអាចកើតមានឡើង ប្រសិនបើព័ត៌មានទាំងនោះជាព័ត៌មានមិនត្រូវបានដកស្រង់ពីប្រភពផ្លូវការទេនោះ។ ការផលិតនិងផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន ត្រូវអនុលោមតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយក្រមសីលធម៌សារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយដើម្បីជួយលើកស្ទួយឧត្តមប្រយោជន៍ជាតិ ត្រូវផ្តល់អាទិភាពដល់ព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គមជាតិ និងចៀសវាងការផ្សាយ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម សាសនា ជាតិសាសន៍។ អ្នកសារព័ត៌មានត្រូវចូលរួមបង្ការ ទប់ស្កាត់ ប្រឆាំងការផលិត ផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម និងត្រូវតម្កល់ឧត្តមប្រយោជន៍នៃវិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ព្រមទាំងមានកាតព្វកិច្ចចូលរួមលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ ដើម្បីធានាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មាន។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានក្រើនរំឭកផងដែរដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានដែលកំពុងចរាចរលើបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ពីគ្រោះថ្នាក់ និងផលវិបាកនានា ដែលព័ត៌មានក្លែងក្លាយអាចបង្កឡើង។ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដោយសារព័ត៌មានក្លែងក្លាយ…