Category: Politico 360

  • ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការបន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ និងជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការបន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ និងជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី៦ ខែមិថុនា នេះថា ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លានូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។ ខ្ញុំក៏បានកត់សម្គាល់ឃើញមានការអំពាវនាវឱ្យជនរួមជាតិយើង ចេញធ្វើសកម្មភាពប្រឆាំងតបនឹងទង្វើរបស់ជនជ្រុលនិយមនៃប្រទេសជិតខាង។ ក្នុងស្ថានការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការ បន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់យើង ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។ ឯកឧត្តមបានបន្តថា ពិតណាស់ បូរណភាពទឹកដី គឺជារឿងរបស់យើងទាំងអស់គ្នា ហើយលើសពីនេះ ខ្ញុំសូមកោតសរសើរ និងសូមអរគុណដ៏ស្មោះចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងយុវជន ដែលតែងតែត្រៀមខ្លួនជានិច្ច ក្នុងការចូលរួម ក្នុងបុព្វហេតុខឿនការពារជាតិប្រជាជន។ សូមបងប្អូនទាំងអស់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ព្រំដែន រក្សាទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃជាមួយប្រទេសជិតខាងឱ្យបានល្អប្រសើរ ដើម្បីការពារបូរណភាពទឹកដីរបស់យើងផង…

  • សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បញ្ជាក់ជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានអំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

    សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បញ្ជាក់ជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានអំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ

    សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥​ នាល្ងាចថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០២៥។ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ សម្តេចធិបតីបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ៖១.កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ២.ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី៣.បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ៤.បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិតថា​ កងទ័ពព្រំដែនកម្ពុជាបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិតថា​ កងទ័ពព្រំដែនកម្ពុជាបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ

    ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី ៦ មិថុនា ២០២៥ នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិតថា កងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា​ ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធ នេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បន្តថា​ការវាយប្រហារនេះបានបំពានទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់។ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី៕ដោយ៖ពលជ័យ

  • រដ្ឋមន្ត្រីការពារជាតិកម្ពុជាបង្ហាញលទ្ធផលជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន

    រដ្ឋមន្ត្រីការពារជាតិកម្ពុជាបង្ហាញលទ្ធផលជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសរសេរលើបណ្តាញសង្គមនារសៀលថ្ងៃទី៦ ខែមិថុនាណនេះថា ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានបន្តថា ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឱ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកឯកឧត្តម ទា សីហា

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ខឿនការពារជាតិរបស់ប្រជាជនយើងទាំង១៧លាននាក់ តែងតែនៅពីក្រោយកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់គ្នាគ្រប់ពេលវេលា

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ខឿនការពារជាតិរបស់ប្រជាជនយើងទាំង១៧លាននាក់ តែងតែនៅពីក្រោយកងកម្លាំងប្រដាប់អាវុធរបស់យើងទាំងអស់គ្នាគ្រប់ពេលវេលា

    ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងអំពីភាពអង់់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅជួរមុខនៅតាមបន្ទាត់ព្រំដែន ដែលមានគោលជំហរ និងបេសកកម្មច្បាស់លាស់ ប៉ុន្តែពួកគាត់ត្រូវការភាពកក់ក្តៅពីប្រជាពលរដ្ឋនៅសមរភូមិខាងក្រោយពីគ្រប់ទិសទី ពិសេសចុះសួរសុខទុក្ខដោយផ្ទាល់ ដោយដាក់បេះដូង ដាក់ដើមទ្រូង ដើម្បីការពារ ក្នុងការការពារអធិបតេយ្យភាពទឹកដី។ ការលើកឡើងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរម្លឹកនូវប្រសាសន៍សម្តេចតេជោថា «ខឿនការពារជាតិ ដែលចេញពីប្រជាជន» ជាការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីភាពកក់ក្តៅជូនទៅដល់កងកម្លាំង ជូនទៅដល់រាជរដ្ឋាភិបាល កំពុងដឹកនាំគ្រប់ការរដ្ឋានទាំងអស់ ដើម្បីការងារអធិបតេយ្យ និងផលប្រយោជន៍របស់ប្រទេសជាតិ ដែលក្នុងនោះប្រើគ្រប់មធ្យោបាយទាំងអស់ ដោយប្រើយន្តការរួម ទាំងការទូត ទាំងកិច្ចចរចា ទាំងយន្តការក្នុងតំបន់ និងត្រៀមគ្រប់បញ្ជាការការពារនៅក្នុងករណីចាំបាច់ ផ្គួបផ្សំទៅនឹងការស្នើសុំទៅភាគីមួយចំហៀងទៀត ដើម្បីទៅដោះស្រាយបញ្ហាទៅតុលាការអន្តរជាតិឡាអេ ដែលជាភាគីទី៣ ដោះស្រាយបញ្ហា ទោះបីជាភាគីម្ខាងទៀតមិនទៅ ក៏កម្ពុជាទៅដែរ។ ផ្អែកទៅលើគោលការណ៍ មិនត្រូវការដីអ្នកជិតខាងសូម្បី ១មីលីម៉ែត្រ ក៏ប៉ុន្តែមិនឱ្យនណាយកដីកម្ពុជា សូម្បី ១មីលីម៉ែត្រដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជក់ថា…

  • អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា

    អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជា​​ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ​ ចូលជួបសម្ដែងការគួរសម ។ ឯកឧត្តម​អនុរដ្ឋមន្ត្រីបានអបអរសាទរចំពោះការសម្រេចបាន​នូវ​សមិទ្ធផលយ៉ាងច្រើនរបស់កម្ពុជា​ និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី។ ឯកឧត្តមបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី, កម្ពុជានឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន​បន្ថែមទៀត, ជាពិសេស​ កម្ពុជានឹងសម្រេចបានជោគជ័យក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១​ និងកាន់តែមាន​កិត្យានុភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែង​ រវាងវៀតណាម និងកម្ពុជា និងបានគូសរំលេចថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូល​ នៃប្រទេសទាំងពីរ បាន​ និងកំពុងជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកាន់តែដ៏ល្អលើគ្រប់វិស័យ។ ឯកឧត្តមអនុរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម​…

  • ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតស្តីពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដីបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

    ឯកឧត្តម ប៉ែន បូណា៖ ព័ត៌មានពិតស្តីពីជំហរម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដីបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ

    «ប្រជាពលរដ្ឋខ្មែរមានមោទនភាព និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគេយល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិននៅក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកយកករណីនេះជាឧទាហរណ៍ដើម្បីបង្ហាញដល់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ស្តីពីសារសំខាន់នៃការផ្តល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ។ បើតាមឯកឧត្តម ប៉ែន បូណា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន បានសាងសមិទ្ធផលធំធេងណាស់ជូនជាតិនិងប្រជាពលរដ្ឋតាំងពីសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់បែបយ៉ាង រហូតដល់កិច្ចការពារបូរណភាពទឹកដី។ ដូច្នេះ យើងទាំងអស់គ្នាត្រូវខិតខំផ្សព្វផ្សាយតាមរបៀបបុរេសកម្មជូនប្រជាពលរដ្ឋយើងបានជ្រាប។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរំលឹកថា ការរៀបចំដំណើរទស្សនកិច្ចដោយឥតគិតថ្លៃ ទៅកាន់ភូមិភាគឥសាន កាលពីចុងឆ្នាំ២០២៤ ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ធ្វើឡើងក្នុងគោលបំណងបង្ហាញការពិតឱ្យប្រជាពលរដ្ឋបានឃើញពីការបោះបង្គោលព្រំដែន និងការសាងសង់ផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ ប្រជាពលរដ្ឋដែលបានទៅដល់ទីនោះសុទ្ធតែបានកោតស្ញប់ស្ញែងចំពោះបញ្ញាញាណរបស់ថ្នាក់ដឹកនាំ និងបានគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល។ បច្ចុប្បន្ន ខឿនការពារជាតិដ៏រឹងមាំបានបង្ហាញឡើងសាជាថ្មីបន្ទាប់ពីប្រជាពលរដ្ឋបានឃើញច្បាស់ពីជំហរម៉ឺងម៉ាត់និងចំណាត់ការច្បាស់លាស់របស់រាជរដ្ឋាភិបាលចំពោះបូរណភាពទឹកដី។ ទាំងនេះ គឺជាឧទាហរណ៍ជាក់ស្តែងដែលបង្ហាញពីឥទ្ធិពលនៃការផ្សាយព័ត៌មានពិតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើ។ ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ែន បូណា ក៏បានជំរុញឱ្យមន្ត្រីអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធក៏ត្រូវតែសកម្មផងដែរចំពោះប្រតិកម្មបន្សាបព័ត៌មានក្លែងក្លាយ និងព័ត៌មានបំផ្លើសបំភ្លៃនានាដែលមានចេតនាមួលបង្កាច់ថ្នាក់ដឹកនាំឬជាន់ពន្លិចសមិទ្ធផលរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបញ្ជាក់ថា យើងទទួលយកការរិះគន់បែបស្ថាបនា…

  • អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈ​កម្មការចម្រុះ​ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥

    អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈ​កម្មការចម្រុះ​ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥

    ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហ​ប្រតិ​​បត្តិការអន្តរជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា នេះថា ក្នុងជំនួបទ្វេភាគីនៅទីក្រុងតូក្យូ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ បានឯកភាពប្រកាន់ស្មារតីនៃការ​គោរពអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់គ្រប់យន្តការដែល​មានស្រាប់ ជាពិសេសជំរុញយន្តការ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) ជួបពិភាក្សាការងារគ្នាឱ្យបាន​ឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាបានឯកភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈ​កម្មការចម្រុះ​ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនព័ត៌មាននេះជាផ្លូវការទៅ​ភាគីថៃរួចហើយ។ អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា ជាមួយនឹងការប្ដេជ្ញាដ៏មោះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំ ក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន។ កម្ពុជាប្រកាន់ជំហរដោះស្រាយ​បញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិជាគោល៕ដោយ៖ពលជ័យ

  • សមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងថ្ងៃទី២ ប្រជុំពិភាក្សាលើប្រធានបទស្តីពី វិស័យកសិកម្ម បន្ទាប់ពីចំណាយពេលជាង១៦ម៉ោង ប្រជុំពិភាក្សាប្រធានបទពីរ ក្នុងថ្ងៃទី១

    សមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងថ្ងៃទី២ ប្រជុំពិភាក្សាលើប្រធានបទស្តីពី វិស័យកសិកម្ម បន្ទាប់ពីចំណាយពេលជាង១៦ម៉ោង ប្រជុំពិភាក្សាប្រធានបទពីរ ក្នុងថ្ងៃទី១

    នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា ដោយត្រូវប្រជុំពិភាក្សាលើប្រធានបទទី៣ ស្តីពីវិស័យកសិកម្ម បន្ទាប់ពីបានចំណាយពេលជាង១៦ម៉ោង ពោលគឺការប្រជុំចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង០០:២៥នាទី ឈានចូលថ្ងៃទី៣មិថុនា ក្នុងការពិភាក្សានិងអនុម័តលើប្រធានបទចំនួនពីរ គឺប្រធានបទស្តីពី ប្រព័ន្ធគំាពារសង្គមនិងប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី២នេះ មានវត្តមានសមាជិកសមាជដែលជាសមាជិកព្រឹទ្ធសភាចំនួន៦០អង្គ/នាក់ និងសមាជិករដ្ឋសភាចំនួន១១៩អង្គ/នាក់។ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អបដោយឯកឧត្តម លោកជំទាវជាសមាជិកសមាជិការាជរដ្ឋាភិបាល និងឥស្សរជនជំនាញ អញ្ជើញមកធ្វើបទអន្តរាគមន៍ជូនអង្គសមាជ។ គណៈប្រតិភូគណបក្សនយោបាយនានា ដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក៏បានចូលរួមផងដែរ។ សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ ដែលបានប្រារព្ធធ្វើនៅពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា បានបង្ហាញពីស្មារតីទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញត្តិ និងនីតិប្រតិបត្តិនិងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនិងប្រទេសជាតិ។កិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ មានផ្សាយផ្ទាល់យ៉ាងទូលំទូលាយ លើបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ ឯកជននិងស្ថាប័នជាច្រើនទៀត ជូនសាធារណជនបានទស្សនា និងស្វែងយល់ផងដែរ៕ដោយ៖ពលជ័យ

  • សមាជរដ្ឋសភា និងព្រឹទ្ធសភា គំាទ្រនិងកោតសរសើររាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ជំរុញ អភិវឌ្ឍន៍ គំាទ្រ អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    សមាជរដ្ឋសភា និងព្រឹទ្ធសភា គំាទ្រនិងកោតសរសើររាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ជំរុញ អភិវឌ្ឍន៍ គំាទ្រ អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

    ភ្នំពេញ៖ ក្នុងការពិភាក្សាលើប្រធានស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានគំាទ្រ និងថ្លែងការកោតសរសើរចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ឆ្នាំ២០២៨ ដែលដាក់ចេញដោយរាជរដ្ឋាភ្បាល ថាជាយុទ្ធសាស្រ្តដ៏ត្រឹមមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនៃអាណត្តិទី៧នេះ។ អង្គសមាជរដ្ឋសភានិងព្រឹទ្ធសភា បានលើកឡើងថា យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-ឆ្នាំ២០២៨ ពិតជាស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតលើកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព។ អាទិភាពគន្គឹះទំាង៥ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ក៏បានគំាទ្រដល់យុទ្ធសាស្រ្តនេះ ក្នុងការឆ្លើយតបទៅនឹងនិន្នាការបដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះ ក៏បានបង្ហាញពីកិច្ចការសំខាន់ៗដូចជា ការរៀបចំមូលដ្ឋាននិន្នន័យសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការផ្សព្វផ្សាយនិងការយល់ដឹងជាសាធារណៈ និងភាពជាអ្នកដឹកនាំ របស់ក្រសួងស្ថាប័ន។ ការសម្របសម្រួលអន្តរក្រសួង និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍និងសមាគមជាតិនិងអន្តរជាតិ គឺជាកិច្ចសហការដ៏សំខាន់ក្នុងការធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបអង្គសមាជរដ្ឋសភានិងព្រឹទ្ធសភាថា ក្នុងគោលបំណងកែលម្អជីវភាពប្រជាពលរដ្ឋនិងអាចរួមចំណែកជាអតិបបរមាក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំនិងភាពធន់នឹងវិបត្តិ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ២០២៨ ដែលជាកម្មវិធីទី៤ នៃកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងការគោលដៅទឹកចិត្តអ្នកប្រកបរបរនិងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ…