-
យុវជនបន្តគាំទ្រ លើកស្ទួយ និងអភិរក្សមរតកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ
គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើង ដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរ តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងសឹកសង្រ្គាម ឬក្នុងការការពារខ្លួន។ គុនល្បុក្កតោត្រូវបានដាក់បញ្ចូលជាផ្លូវការទៅក្នុងយុទ្ធសាស្រ្តការពារជាតិ នៃកងយោធពលខេមរភូមិន្ទ។ អាថាន់ សេនាវីរៈពណ៌ គឺជាយុវជនមួយរូប ដែលស្រលាញ់ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ និងបានហាត់រៀនផងដែរ។ កញ្ញាថុល អាពណ៌ ឬហៅថា អាថាន់ សេនាវីរៈពណ៌ គឺជាឈ្មោះបន្ទាប់ពីទទួលបាន ការហាត់រៀនក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ។ កុមារីថុល អាពណ៌ កើតក្នុងគ្រួសារក្រីក្រ ជាកូនកំព្រាឳពុក រស់ជាមួយតាយាយ ដោយម្តាយជាប់រវល់ធ្វើការរកស៊ី។ ព្រោះតែពាក្យមើលងាយថាកូនអត់ឳ និងការមើលស្រាលពីក្មេងប្រុសៗ កាលពីនៅតូចដូចគ្នា ទើបជំរុញអោយចិត្តចង់ហាត់គុន។ កុមារីថុល អាពណ៌ មានចិត្តស្រលាញ់ និងចង់ហាត់ក្បាច់គុនបុរាណខ្មែរតាំងពីតូចមកម្លេះ ប៉ុន្តែដោយសារមិនមានការគាំទ្រក្រុមគ្រួសារ និងពួកគាត់គិតថាខ្លួនជាស្រី មិនចាំបាច់ហាត់ដូចបុរសនោះទេ។ បន្ទាប់ពីបញ្ចប់មធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១៧ កញ្ញាថុល អាពណ៌ បានបន្តក្តីស្រមៃរបស់ខ្លួន គឺចូលហាត់ក្បាច់គុនល្បុក្កតោ នៅវត្តថាន់ជាមួយលោកគ្រូឆន ចន្ទ័វីរៈ និងបានហាត់ក្បាច់គុនប្រដាល់ខ្មែរ ជាមួយលោកគ្រូធន់ សុភា…
-
ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF)
ជំងឺប៉េស្តជ្រូកអាហ្វ្រិក(ASF) ជាជំងឺបង្កដោយវីរុស Asfivirus ដែលស្ថិតនៅក្នុងអំបូរ/គ្រសារ Asfarviridae ហើយជាជំងឺឆ្លងជ្រូកធ្ងន់ធ្ងរ ដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅលើសត្វជ្រូកគ្រប់ប្រភេទ តាមរយៈការចម្លងផ្ទាល់រវាង ជ្រូកស្រុក និងជ្រូកស្រុក, ជ្រូកស្រុក និងជ្រូកព្រៃ និងឆ្លងដោយប្រយោលតាមរយៈមនុស្សប៉ះពាល់ជ្រូកឈឺ ឬងាប់ សាច់ជ្រូក សម្ភារៈនិងមធ្យោបាយដឹកជញ្ជូនសត្វជ្រូក និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។ ពពួកវីរុសបង្កជំងឺប៉េស្តជ្រកអាហ្វ្រិកនេះ វាអាចរស់នៅបានយូរក្នុងសាច់ជ្រូក ផលិតផលសាច់ជ្រូក និងបរិស្ថានសមស្រប។ ប្រការនេះហើយ ដែលវាធ្វើឱ្យមានការចម្លងជំងឺនេះ ពីតំបន់មួយទៅតំបន់ថ្មីមួយទៀត។ ម្យ៉ាងទៀតជំងឺនេះ វាឆ្លងរាលដាលធ្ងន់ធ្ងរទៅលើសត្វជ្រូក តាមរយៈការឆ្លងផ្ទាល់ និងដោយប្រយោល ហើយវីរុសនេះអាចរស់នៅជុំវិញបរិស្ថាន។ ភាពធន់របស់វីរុសប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងផលិតសាច់ជ្រូកមានដូចជា សាច់ជ្រូកចំណិនមិនបានឆ្អិនល្អ សាច់ឆ្អើរគ្មានឆ្អឹង គ្រឿងក្នុង សាច់ឬសាច់កិន សាច់ក្លាសេ សាច់ប្រឡាក់ សាច់ស្ងួត ស្បែកឬខ្លាញ់ សាច់បង្កក។ វីរុសនៃជំងឺនេះ វាអាចរស់នៅក្នុងពពួកសត្វដង្កែទន់បានយូរ ដែលបង្កជាភាពសាំញាំនៃការចម្លងមេរោគ និងធ្វើឱ្យមានការលំបាកដល់ការលុបបំបាត់ជំងឺបានទាំងស្រុង ពេលខ្លះយើងអាចចំណាយពេលពី២០ ទៅ ៣០ឆ្នាំ (នៅបណ្តាប្រទេសជឿនលឿនមួយចំនួន)។ ប៉ុន្តែ វីរុសបង្កជំងឺប៉េស្តជ្រកអាហ្វិកវាបានបង្កជំងឺធ្ងន់ធ្ងរដែលអត្រាឈឺ និងងាប់រហូតដល់ ១០០% ហើយជំងឺនេះគ្មានថ្នាំព្យាបាល និងវ៉ាក់សាំងសម្រាប់ការពារទេ…
-
ប្រជាកសិករក្នុងខេត្តព្រះវិហារ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសកសិកម្ម ពីអង្គការអ៊ីកូប្រចាំ នៅកម្ពុជា
ខេត្តព្រះវិហារ៖ អង្គការអ៊ីកូប្រចាំកម្ពុជា គឺជាអង្គការដៃគូអភិវឌ្ឍន៍លើវិស័យកសិកម្ម ជាមួយរាជ រដ្ឋាភិបាលកម្ពុជា និងអង្គការនេះបានសហការជាមួយដៃគូជាច្រើនទៀត ដើម្បីបង្កើតគម្រោងទិន្ន័យភូមិ សាស្រ្ត សម្រាប់កសិកម្ម និងទឹក ក្នុងកម្មវិធីទូរសព្ទ័ដៃស្មាតហ្វូន មានឈ្មោះថា អង្គរសាឡាត់ អ៊ែប «Angkor SALAD App» ដើម្បីបង្កើនភាពងាយស្រួលក្នុងការផ្សារភ្ជាប់កសិករ ជាមួយដៃគូរពាណិជ្ជកម្មកសិកម្ម អ្នកជំនាញប្រឹក្សាបច្ចេកទេសកសិកម្ម និងជួយកសិករក្នុងការរកទីផ្សារលក់កសិផល ផងដែរ ។ អង្គការអ៊ីកូ ,អង្គរហ្គ្រីន និងដៃគូ ៥ទៀត បានសហការរួមគ្នា បើកវគ្គបណ្តុះបណ្តាលជំនាញកសិកម្ម ការដាំដុះ ការប្រើប្រាស់ទឹក និងផ្សព្វផ្សាយការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «អង្គរសាឡាត់» ដល់ប្រជាកសិករ ជាង ៥០នាក់ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំលីហួត ស្ថិតក្នុងក្រុងព្រះវិហារ។ ប្រធានគម្រោងអង្គរសាឡាត់ នៃអង្គការអ៊ីកូ ប្រចាំកម្ពុជា លោក សំ បូណា បានលើកឡើងថា ដើម្បី ជ្រោមជ្រែងដល់កសិករលើវិស័យកសិកម្ម អង្គការអ៊ីកូ បានសហការជាមួយអង្គការដៃគូ ៥ផ្សេងទៀត បង្កើត កម្មវិធីទូរស័ព្ទដៃ…
-
តំណាប់បន្លែផ្លែឈើ និងតំណាប់បណ្តូលពេជ្រ
វល្លិបណ្តូលពេជ្រ គឺជាប្រភេទវល្លិ ដែលមានរស់ជាតិល្វីងខ្លាំង ប៉ុន្តែគេអាចកែច្នៃធ្វើជាតំណាប់ ដែលមានរស់ជាតិផ្អែម សឹងតែមិនគួរអោយជឿ។ ប្អូនស្រី សៀង ហុង ជាអ្នកធ្វើតំណាប់បន្លែផ្លែឈើ រស់នៅភូមិគងណយ ឃុំគងណយ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអោយដឹងថា ក្រុមគ្រួសាររបស់ប្អូនស្រី ចេះធ្វើតំណាប់នេះ តពីយាយទូត ជាច្រើនជំនាន់មកហើយ។ បន្លែផ្លែឈើដែលអាចធ្វើបានរួមមាន ផ្លែត្រឡាច ផ្លែល្ហុង ការ៉ុត ផ្លែបាស់ ផ្លែក្រូចសើច ននោង ផ្លែម្រះ ដើមដំបងយក្ស និងវល្លិបណ្តូលពេជ្រ ។ ប្អូនស្រីបានអោយដឹងថា អតិថិជនភាគច្រើន ចាប់អារម្មណ៍នឹងវល្លិ៍បណ្តូលពេជ្រ ព្រោះគេឆ្ងល់ថា ហេតុអ្វីអាចធ្វើអោយមានរស់ជាតិផ្អែមបាន? ប្អូនស្រីបានរៀបរាប់ថា របៀបធ្វើតំណាប់ គេចែកជាពីរបៀបធ្វើ និងដំណាក់កាលនីមួយៗ គឺទី១ ប្រភេទបន្លែបៃតងគឺត្រូវ ត្រាំទឹកអំបិល, ត្រាំទឹកកំបោរ, ត្រាំទឹកសាច់ជូរ, ស្រុះទឹកក្តៅជាមួយឆ្នាំងស្ពាន់ដើម្បីអោយពណ៌នៅស្រស់ដដែល, ត្រាំជាមួយទឹកស្អាត និងឆឹងជាមួយស្ករ។ ទី២ ប្រភេទបន្លែចាក់ក្បាច់ គឺយកទៅត្រាំទឹកកំបោរ, ត្រាំទឹកសាច់ជូរ, ស្រុះទឹកក្តៅ, ត្រាំជាមួយទឹកស្អាត និងឆឹងជាមួយស្ករ។ អ្នកស្រី…
-
ឯកឧត្តម កៅ ថាច ជំរុញដល់ម្ចាស់រោងម៉ាស៊ីនប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករអោយអស់ពីលទ្ធភាពទោះជាល្អ ឬមិនសូវល្អ
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិនកែច្នៃរបស់រោងម៉ាស៊ីនកិនស្រូវ ចំនួន៣ ដែលសុទ្ធសឹងខ្នាតធំ កាលពីពេលកន្លងទៅនេះ។ ជាមួយគ្នានេះ ឯកឧត្តមប្រតិភូ បានធ្វើការស្នើសុំ និងជំរុញដល់ម្ចាស់រោងម៉ាស៊ីនជួយបន្ត និងប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករអោយអស់ពីលទ្ធភាពទោះបីស្រូវមានគុណភាពល្អ ឬមិនសូវល្អ ខណៈស្រូវសើមដែលបណ្តាលមកពីជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមក។ ទន្ទឹមនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនដល់ម្ចាស់រោងម៉ាស៊ីនបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានត្រៀមថវិការួចជាស្រេច ដើម្បីត្រៀមទំលាក់ជាឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ទុកសម្រាប់ទិញស្រូវពីបងប្អូនប្រជាកសិករក្នុងរដូវប្រមូលផលស្រូវក្នុងពេលខាងមុខនេះ។ ជាបន្តនាថ្ងៃដដែល ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មកិន កែច្នៃស្រូវ អង្ករ និងត្រួតពិនិត្យមើលទីតាំងឃ្លាំងស្តុកស្រូវចំនួន ៥០ ០០០តោន និងឡសំងួតស្រូវខ្នាត ១៥០០តោនក្នុងមួយថ្ងៃ ដែលស្ថិតក្នុងគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់ឡសំងួត និងឃ្លាំងស្តុកស្រូវ -អង្ករ ដែលផ្តល់ជូនក្រុមហ៊ុនអេមរុ រាយស៍ ខេមបូឌា ខូអិលធីឌី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាមួយគ្នានេះអំឡុងពេលនេះ ជារដូវចាប់ផ្តើមប្រមូលផលស្រូវ ឯកឧត្តមប្រតិភូ បានធ្វើការស្នើសុំទៅកាន់តំណាងក្រុមហ៊ុន និងលើកទឹកចិត្ត អោយក្រុមហ៊ុនជួយទិញ និងបន្តទិញស្រូវពីបងប្អូនប្រជាកសិករដោយតំលៃសមរម្យអោយអស់ពីលទ្ធភាព ទោះបីគុណភាពស្រូវល្អ…
-
កសិដ្ឋានចិញ្ចឹមមាន់ស្រែ”អានស៊ីន-Anshin”បាន បណ្តុះបណ្តាលកសិករពីរបៀបក្នុងការចិញ្ចឹមមាន់ បានពង កូនច្រើនតាមបែបបច្ចេកទេសសិប្បនិមិត្ត
-
ជ័យជំនះ៧មករា និងសមិទ្ធិផល៤០ឆ្នាំ ជាសច្ចធម៌ប្រវត្តិសាស្រ្តដែលត្រូវចងចាំ(video)
-
ស្មារតី២ធ្នូ ស្មារតី៧មករា ស្ថិតស្ថេរជាអមតៈក្នុងមនសិកាប្រជាជាតិខ្មែរ
-
ចំណាប់អារម្មណ៍ទស្សនិកជន, ម៉ាំឆៅពោះតាន់, ឆាបង្គាពងទាប្រៃ, Apsara TV
-
ចំណាប់អារម្មណ៍ទស្សនិកជន,សម្លរកែងម្នាស់ត្រីសន្តាយ,សាច់មាន់បុកម្អម, Apsara TV