-
ល្ខោនខោល
ល្ខោនខោល បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុង សម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹក ប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)។ ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពី ល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រះក្នុងសិលាចរឹកមួយចំនួនទៀតដូចជាៈ សិលាចរឹក តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង…
-
ស្នែងសត្វ អាចកែច្នៃជាគ្រឿងអលង្ការយ៉ាងស្រស់ស្អាត
ស្នែងសត្វគោ សត្វក្របី ដែលគេបោះចោល ឬយកពីកន្លែងសត្តឃាត ត្រូវបានគេយកមកកែច្នៃជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ យ៉ាងស្រស់ស្អាត។ ស្នែងសត្វទាំងនោះ ត្រូវបានគេយកច្នៃជា ខ្សែក ខ្សែដៃ ក្រវិល ចិញ្ចៀន ក្រាស់សិតសក់ រូបសត្វ វត្ថុអនុស្សាវរីយ៍ផ្សេងជាច្រើនទៀត។ លោកសុខ ចាន់ បានអោយដឹងថា ជាជាងច្នៃស្នែង បានអោយដឹងថាលោកបានចេះកែច្នៃស្នែង ធ្វើជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ តាំងពីឆ្នាំ1996មកម្លេះ ដោយលោកបានរៀនពីអង្គការនៅខេត្តព្រៃវែង។ លោកបានបង្រៀនជំនាញនេះ ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ដែលចង់ចេះចង់ដឹងរបៀបធ្វើស្នែងនេះ។ លោកបានបន្តថា ការច្នៃស្នែង ធ្វើគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះនេះ ត្រូវមានគំនិតច្នៃប្រឌិត ដើម្បីអោយចេញជារូបផ្សេងៗ ត្រូវមានការអត់ធ្មត់ ព្រោះការងារនេះ វាហុយ និងធុំក្លិនស្អុយ។ លោកស្រីឃួន ចិន្តា ម្ចាស់ហាងសុមនា សិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ចេញពីស្នែងសត្វ បានអោយដឹងថា លោកស្រីមានគំនិតយកស្នែងសត្វគោ សត្វក្របី មកកែច្នៃគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ គឺដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ, មានគំនិតកែច្នៃរបស់ក្នុងស្រុកដែលមានស្រាប់, ជួយសំអាតបរិស្ថានដោយមិនបោះចោលស្នែងស្អុយពាសវាលពាសកាលជាដើម៕
-
មរតកក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ
គុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើង តាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង ២ពាន់ឆ្នាំកន្លងមកហើយ។ «ល្បុក្កតោ» គឺជាបន្សំនៃពាក្យ«ល្បុក្ក»បូកនឹង«តោ»មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទ អបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការពារខ្លួន។ ដូច្នេះគុនល្បុក្កតោ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់ នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំងការពារសុវត្តិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់នឹងសត្វសាហាវ។ល។ លើសពីនេះទៅទៀត ភស្តុតាងជាក់ស្តែងនៃប្រវត្តិក្បាច់គុននេះ ត្រូវបានប្រវត្តិវិទូរកឃើញថា មានឆ្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីសតវត្សរ៍ទី៩ ដូចជាប្រាសាទព្រះគោ បន្ទាយស្រី អង្គរវត្ត និងបាពួន។ ក្បាច់គុននេះបានចាក់គ្រឹះយ៉ាងរឹងមាំ នៅក្នុងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ហើយបានក្លាយទៅជានិមិត្តរូប នៃអារិយធម៌ខ្មែររហូតមកដល់បច្ចុប្បន្ន។ កុមារាសុភក្រ្ត័ត្រា អាយុ១១ឆ្នាំ បានអោយដឹងថា គាត់ពិតជាមានចិត្តស្រលាញ់ និងចង់ហាត់ក្បាច់គុនខ្មែរល្បុក្កតោ។ ចង់ចូលរួមអភិរក្ស លើកស្ទួយ និងសិក្សាស្វែងយល់បន្ថែម អំពីអ្វីដែលជាមរតកដូនតាជំនាន់មុន បានបន្សល់ទុក កុំអោយបាត់បង់។ បន្ទាប់ពីទំនេរពីការសិក្សានៅសាលាខ្មែរ ជារៀងរាល់ពេលល្ងាចប្អូនតែងតែទៅហាត់ក្បាច់គុនល្បុក្កតោ នៅវត្តថាន់។ កុមារាសុភក្រ្ត័ត្រា…
-
ចម្លាក់ស្ពាន់
ចម្លាក់ គឺរូបឬក្បាច់ដែលគេឆ្លាក់ រចនាឡើងជារូបរាងអោយមើលទៅមានភាពទាក់ទាញ ភាពប្រណិត ល្អឥតខ្ចោះ ព្រោះគេប្រើពេលវេលា កំលាំងពលកម្មមនុស្ស ទម្រាំអាចផលិតបានវត្ថុសិល្បៈមួយៗ។ តួយ៉ាងដូចទៅនឹងចម្លាក់ នៅតាមប្រាង្គប្រាសាទបុរាណខ្មែរយើង ដែលដូនតាខ្មែរ បានបន្សល់ទុកស្នាដៃជាច្រើនរាប់មិនអស់ នៅលើតួប្រាសាទ ជញ្ជាំងប្រាសាទ ខ្លោងទ្វារនៃច្រកចេញចូលមានរចនាបទត្រឹមត្រូវ និងការកត់ត្រាចងជាក្បួនខ្នាតច្បាស់លាស់ សម្រាប់កូនចៅតជំនាន់ក្រោយៗ។ បច្ចុប្បន្ន រោងសិប្បកម្មចម្លាក់ស្ពាន់ មិនសូវមានច្រើនប៉ុន្មានទេ ព្រោះត្រូវមានភាពប៉ិនប្រសប់នៃការច្នៃប្រឌិតខ្ពស់ អាចធ្វើបានគ្រប់រូបភាព ប្រើពលកម្មយូរថ្ងៃ ឬអាចរាប់ខែ តែកំរៃទាប មិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការលើទីផ្សារ។ យ៉ាងណា មានរោងសិប្បកម្មមួយកន្លែងឋិតនៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាព្ញ ខេត្តកណ្តាល កំពុងបន្ដដំណើរការផលិតសិប្បកម្មចម្លាក់ស្ពាន់ដោយដៃ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរតទៅមុខ។ អ៊ុំប្រុស យុទ្ធា បានអោយដឹងថា ការធ្វើចម្លាក់ស្ពាន់នេះគឺមិនងាយស្រួលទេ ចំណាយវេលា អត់ធ្មត់ និងមានចិត្តស្រលាញ់ទើបធ្វើបាន។ អ៊ុំប្រុស យុទ្ធា បានបង្រៀនដល់កូន ចៅ ក្មួយៗដែលចង់ចេះនៅចម្លាក់ស្ពាន់ នេះថែមទៀតផង។ អ៊ុំប្រុស យុទ្ធា ក៏បានសំណូមពរដល់បងប្អូនដែលស្រលាញ់ចម្លាក់វប្បធម៌ខ្មែរ ស្នាដៃខ្មែរពិតៗ សូមចូលរួមអភិរក្សនៅអ្វីដែលជាអត្តសញ្ញាណខ្មែរ យកទៅបង្ហាញដល់កូនចៅជំនាន់ក្រោយៗអោយស្គាល់ ចង់ចេះធ្វើតៗគ្នានឹងបង្ហាញស្នាដៃទាំងអស់លើឆាកអន្តរជាតិ ស្គាល់សម្បត្តិវប្បធម៌ថាខ្មែរធ្វើបាន។…
-
គំនូរគ្រាប់អង្ករ
ស្ត្រីខ្មែរឥស្លាមម្នាក់ មានគំនិតច្នៃប្រឌិត បានយកគ្រាប់អង្ករមកផ្គុំឡើងដោយដៃយ៉ាងផ្ចិតផ្ចង់ ធ្វើជាផ្ទាំងគំនូរសិល្បៈផ្សេងៗ តាមការចង់បាន ឬតាមតម្រូវការរបស់អតិថិជន។ អស់រយៈពេលជិត១០ឆ្នាំមកហើយ ដែលអ្នកស្រីអា អិ សា បានចំណាយពេលលើរបរគំនូរអង្ករមួយនេះ ប៉ុន្តែវាទើបនឹងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ និងទទួលបានការផ្តល់កម្លាំងចិត្តច្រើន ពីអតិថិជន ហើយការលក់វិញគឺនៅមានកម្រិតតិចតួចនៅឡើយ ព្រោះវាមានតម្លៃថ្លៃបន្តិច។ អ្នកស្រីបានអោយដឹងដែរថា គំនូរពីគ្រាប់អង្ករ ខុសពីគំនូរដទៃទៀតត្រង់ថា ត្រូវប្រើពេលយូរក្នុងការចាប់គ្រាប់អង្ករម្តងមួយៗ ផ្ចិតផ្ចង់ក្នុងការតម្រៀបគ្រាប់អង្ករអោយអោយចេញជារូបរាង និងអន់ធ្មត់បំផុត ក្នុងគំនូរមួយផ្ទាំង អាចប្រើពេលពី២ ទៅ៣ថ្ងៃ ឫអាចឡើងទៅមួយសប្តាហ៍ផងទៅតាមគំនូរផ្ទាំងធំឬតូច។ អ្នកស្រី អា អិសា បានរៀបរាប់ពីដំណើរការនៃការធ្វើគំនូរពីគ្រាប់អង្ករយ៉ាងដូច្នេះថា មុនដំបូងគេត្រូវយកអង្ករទៅលាយនឹងជាតិថ្នាំម្យ៉ាង មុននឹងយកវាទៅលីង ដើម្បីបានជាពណ៌ និងជាពិសេសដើម្បីការពារកុំឲ្យមានសត្វល្អិតកាត់ ឫស៊ី ពិសេសថែមទាំងរក្សាបានគុណភាពទុកបានយូរទៀតផង។ ទន្ទឹមនឹងអាជីវកម្មនៅជាលក្ខណៈគ្រួសារនៅឡើយ អ្នកស្រី អា អិសា តែងតែច្នៃប្រឌិតនៅរូបភាពថ្មីៗ ដែលជាទីចាប់អារម្មណ៍មានដូចជា រូបដំរី រូបប្រាសាទអង្គរ ផែនទីស្រុកខ្មែរ ទេសភាពស្រុកស្រែ រូបថតអនុស្សាវរីយ៍ គំនូរអក្សរផ្សេងៗជាដើម ។ អ្នកស្រីថា នឹងចែករំលែកចំណេះដឹងរបស់អ្នកស្រី ទៅយុវជនជំនាន់ក្រោយ ដែលចង់ចេះចង់ដឹងលើជំនាញមួយនេះ។…
-
ភួងមាល័យបាយសីខ្មែរ ចែករំលែកចំណេះ ក្នុងការធ្វើមកុដគ្រប់ទម្រង់ ដោយឥតគិតថ្លៃ សម្រាប់អ្នកចង់ចេះធ្វើមកុដ និងគ្រឿងតែងកាយខ្មែរ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់
ភួងមាល័យបាយសីខ្មែរ ចែករំលែកចំណេះ ក្នុងការធ្វើមកុដគ្រប់ទម្រង់ ដោយឥតគិតថ្លៃ សម្រាប់អ្នកចង់ចេះធ្វើមកុដ និងគ្រឿងតែងកាយខ្មែរ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់។ លោកតូ និងលោករិទ្ធ ម្ចាស់ហាងភួងមាល័យបាយសីខ្មែរ បានអោយដឹងថា ការចេះធ្វើមកុដគ្រប់ទម្រង់នេះ គឺចេះពីលោកគ្រូប៉ុល មករា និងមានលោកគ្រូអ្នកគ្រូជាច្រើនទៀត ដែលតែងតែផ្តល់យោបល់ និងបង្ហាត់បង្ហាញបន្ថែម។ ភួងមាល័យបាយសីខ្មែរ បានបញ្ជាក់ថា ក្រុមការងាររបស់លោក ពិតជាមានមោទនភាពណាស់ ដែលបានកើតជាកូនខ្មែរ លើដែនដីដែលសម្បូរពោរពេញដោយអរិយធម៌ដ៏ថ្លៃថ្លា។ លោកបានបង្រៀន និងចែករំលែកបទពិសោធខ្លះៗ ពីរបៀបធ្វើមកុដ និងគ្រឿងអលង្ការផ្សេងៗ បាន២ជំនាន់មកហើយ និងបើកវគ្គបន្តបង្រៀន និងចែករំលែកបទពិសោធសំរាប់អ្នកចង់ចេះ។ សំរាប់អ្នកស្រលាញ់ ផ្នែកមកុដខ្មែរជាច្រើនទម្រង់ ដោយបច្ចេកទេសច្នៃប្រឌិតលើទ្រឹស្តីខ្មុកស្មាច់ អាចទំនាក់ទំនងលេខទូរសព្ទ ☎️ 069906677 , 011720246 , 0969260165 និង Face Book Page ភួងមាល័យបាយសីខ្មែរ។ លោកក៏សូមបួងសួងដល់បារមីនៃបុព្វបុរសខ្មែរគ្រប់សម័យកាល សូមប្រទាននូវពរជ័យ គំនិត បញ្ញាស្មារតីដល់កុលបុត្រខ្មែរគ្រប់រូប រួបរួមគ្នាសិក្សាស្រាវជ្រាវ ស្រលាញ់ ថែរក្សា និងលើកតម្តើងនូវមរកតវប្បធម៌ជាតិយើងឲ្យកាន់តែផុសត្រដែតរូបរាង មានពន្លឺឡើងគ្រប់ទម្រង់ គ្រប់សម័យកាល…
-
អបអរសាទរខួបលើកទី១៧ របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ – ០៧ ខែវិច្ឆិកា ឆ្នាំ២០២០
របាំព្រះរាជទ្រព្យ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ (UNESCO) ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំព្រះរាជទ្រព្យ (English: Royal Ballet of Cambodia) ជារបាំ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ ។(របាំព្រះរាជទ្រព្យ) គឺជារបាំ ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជកាលស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីរបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ។…
-
សំលៀកបំពាក់បុរាណខ្មែរ មានការចាប់អារម្មណ៍ខ្លាំង នាសម័យកាលបច្ចុប្បន្ន
យុវវ័យ កុមារ មហាជនគ្រប់ស្រទាប់វណ្ណៈ បានងាកមកចាប់អារម្មណ៍សំលៀកបំពាក់បែបបុរាណខ្មែរ ដូចជាសម័យចេនឡា សម័យមហានគរ សម័យចតុមុខ សម័យលង្វែក សម័យឧដ្តុង ជាដើម។ សំលៀកបំពាក់បែបបុរាណ មើលទៅពិតជាស្រស់ស្អាត គួរអោយចង់គយគន់។ អតីត Miss queen tourism international 2013 កញ្ញាចាន់ ស្រីរ័ត្ន បានសម្តែងចំណាប់អារម្មណ៍ថា កញ្ញ ពិតរំភើបរីករាយដែលបានគ្រងនូវសំលៀកបំពាក់បុរាណខ្មែរ និងសូមសរសើរស្នាដៃកូនខ្មែរ ដែលបានច្នៃម៉ូតសំលៀកបំពាក់ និងគ្រឿងអលង្ការល្អឥតខ្ចោះ តាមចម្លាក់អប្សរា លើជញ្ចាំងប្រាសាទអង្គរវត្ត។ កញ្ញាចាន់ ស្រីរ័ត្ន សូមផ្តល់កំលាំងចិត្ត និងលើកទឹកចិត្តដល់ក្រុមការងារ ភួងមាល័យបាយសីខ្មែរ ដែលបានខិតខំ សិក្សាស្រាវជ្រាវ អំពីអ្វីដែលជាមរតកខ្មែរ និងច្នៃជាសំលៀកបំពាក់ និងគ្រឿងអលង្ការបែបបុរាណខ្មែរ ដើម្បីបង្ហាញអោយយុវវ័យ និងគ្រប់ស្រទាប់មហាជនបានឃើញ បានស្គាល់ និងបានថតរូបទុកជាអនុស្សាវរីយផងដែរ។ កញ្ញាចាន់ ស្រីរ័ត្ន បានសំណូមពរអោយយុវជនទាំងអស់ បន្តជួយគាំទ្រ សើកស្ទួយ វប្បធម៌ អរិយធម៌ ដែលបុព្វបុរសយើង បានបន្សល់ទុក និងជួយផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដើម្បីអោយពិភលោកបានស្គាល់។ តាមជញ្ជាំងប្រាសាទបុរាណ…
-
ដាល់អំបុកភូមិយើង
ផ្ទះកាហ្វេវប្បធម៌ នៅរាជធានីភ្នំពេញ បានរៀបចំពិធីដាល់អំបុក ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី២៩ ៣០ ៣១ តុលា ដល់ថ្ងៃទី១វិច្ឆិកា ឆ្នាំ២០២០។ ពិធីដាល់អំបុកភូមិយើង ក៏មានស្លៀកពាក់បុរាណតាមសម័យកាលនីមួយៗ ដូចជាសម័យលង្វែក សម័យអង្គរ សំលៀកបំពាក់ល្ខោនខោល អប្សរា និងមានសម្តែងល្ខោនស្រមោលស្បែកតូចផងដែរ។ អ្នកស្រីព្រំ ម៉ាច ជាអ្នកខេត្តស្វាយរៀង បានអោយដឹងថា អ្នកស្រីចេះដាល់អំបុក តពីដូនតា មកម្លេះ។អ្នកស្រីប្រាប់ពីរបៀបដាល់អំបុកថា ដំបូងឡើយគឺត្រូវច្រូតស្រូវទុំ យកមកបែន រួចអុំអោយស្អាតអស់ដី បន្ទាប់មកយកទៅលីងអោយឆ្អិនបន្តិច ទើបយកមកបុកក្នុងត្បាល់ ឬហៅថាដាល់អំបុក គឺបុកអោយសំប៉ែត។ លោកគ្រូសក្ខ័រា នាយកសាលាសិល្បៈហ្វូណន បានអោយដឹងថា ការរៀបចំពិធីដាល់អំបុកនេះឡើងដើម្បី បង្ហាញអោយយុវវ័យ និងក្មេងៗជំនាន់ក្រោយបានឃើញ ពីរបៀបដាល់អំបុកខ្មែរ និងអាចស្លៀកពាក់បុរាណខ្មែរ តាមសម័យកាលនីមួយៗ។ សាលាសិល្បៈហ្វូណន តែងតែបង្កើតព្រឹត្តិការណ៍បុរាណនានា ដើម្បីផ្សព្វផ្សាយអំពីកេរ្តិ៍មរតកដូនតាខ្មែរយើង ដូចជាការស្លៀកពាក់បុរាណ ការបង្ហាត់បង្រៀនផ្នែកតន្ត្រីបុរាណ បង្ហាត់ផ្នែកល្ខោនខោល របាំបុរាណ ជាដើម។ លោកគ្រូសំណូមពរអោយបងប្អូនទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ ងាកមកគាំទ្រ…
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ បើនិយាយពីការពង្រឹងសមត្ថភាពកងទ័ពគឺត្រូវនិយាយពីការហ្វឹហ្វឺន ដែលពឹងផ្អែកមួយផ្នែកធំទៅលើទីលាន និងហេដ្ឋានរចនាសម្ព័ន
ថ្លែងបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញចូលរួមពិនិត្យការដ្ឋានសាងសង់អគារទីបញ្ជាការហ្វឹកហ្វឺនកងរាជអាវុធហត្ថស្ថិតនៅភ្នំជម្រាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា បើនិយាយពីការពង្រឹងសមត្ថភាពកងទ័ពគឺត្រូវនិយាយពីការហ្វឹហ្វឺន ដែលពឹងផ្អែកមួយផ្នែកធំទៅលើទីលាន និងហេដ្ឋានរចនាសម្ព័នបំរើឱ្យការហ្វឹកហ្វឺន។ ឯកឧត្តម បន្តថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថនេះ មិនត្រឹមតែរៀបចំជាកន្លែងទទួលភ្ញៀវសំរាប់ការប្រគួតស៊ីហ្គេម (SEA GAME) ក៏ដូចជានៅក្នុងការប្រគួតផ្សេងៗប៉ុណ្ណោះទេ ប៉ន្តែទីលាននៅកន្លែងនេះមិនមែនត្រឹមតែប្រគួតលក្ខណៈជាតិ និងអន្តរជាតិនោះទេ វានិងក្លាយទៅជាទីលានសំរាប់ហ្វឹកហ្វឺនថ្នាក់ជាតិរបស់យើង ដែលបំរើឱ្យការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្នៃប្រទេស មានប្រសាសន៍ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថនេះ សារៈសំខាន់ផលប្រយោជន៍ការវិនិយោគនៅទីនេះគឺមិនមែនសំរាប់តែចំពោះមុខនោះទេគឺមានរយៈពេលវែង ដែលអាចនិយាយបានថា គ្រប់ជំនាន់តទៅមុខទៀត។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយពីការផ្តល់ទំនុកចិត្តពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហើយដោយផ្ទាល់ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ និងអគ្គមេបញ្ជាករនៃកងយោធពលខេមរភូមិន្ទ ក៏ដូជាមេបញ្ជាការកងទ័ពជើងទឹក គោក អាកាស បណ្តាស្ថាប័នចំណុះក្រសួងការពារជាតិ…