Category: បទយកការណ៍

  • រឿងព្រេង លោកយាយដូនពេញ

    រឿងព្រេង លោកយាយដូនពេញ
  • វត្តភ្នំ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត និងជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធ

    វត្តភ្នំ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត និងជាទីកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធ
  • កូនប្រទាលតូចៗ កំពុងពេញនិយម

    កូនប្រទាលតូចៗ កំពុងពេញនិយម

    កូនប្រទាលតូចៗ ត្រូវបានគេឃើញ មានការពេញនិយមខ្លាំង ដូចជាដាក់តាំងលម្អក្នុងផ្ទះ កន្លែងធ្វើការ កន្លែងលក់ដូរ ខ្ចប់ជាកាដូជូនមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ ធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងពិធីអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗផងដែរ។ លោក យ៉ាន រតនា ដែលជាម្ចាស់ហាង កូនប្រទាល ដែលមានទីតាំងនៅភូមិបត្តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ បានរៀបរាប់ថា គាត់បានប្រកបរបរលក់កូនប្រទាលនេះ មានរយៈពេលជាង៣ឆ្នាំមកហើយ។ លោកបានអោយដឹងថា រុក្ខជាតិតូចៗ និងកូនប្រទាលខ្លះ តំណាងអោយភាពមានមន្តស្នេហ៍ មានសំណាង លុយចូល រកទទួលទានមានបាន ត្រជាក់ត្រជុំ ជាដើម។ លោក បានឲ្យដឹងទៀតថា មានកូនប្រទាលជាច្រើនប្រភេទដែលកំពុងលក់ និងត្រូវបានអតិថិជនរបស់លោកជាវ យកទៅដាក់តាំងលំអរ ជាពិសេសធ្វើកាដូជូនគ្នា ដោយមានការច្នៃជារូបស្អាតៗផងដែរ៕

  • ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ អាចច្នៃម៉ូតសម្លៀកបំពាក់បានគ្រប់ម៉ូតយ៉ាងស្រស់ស្អាត

    ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ អាចច្នៃម៉ូតសម្លៀកបំពាក់បានគ្រប់ម៉ូតយ៉ាងស្រស់ស្អាត

    ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ គឺប្រភេទក្រណាត់ ធ្វើពីសរសៃសូត្រ ឬអំបោះ ដោយវេញឱ្យខ្មាញ់ និងត្បាញបញ្ចូលគ្នា ដើម្បីឱ្យមានពណ៌ត្របាញ់ប្រដេញគ្នាដូចផ្កាកន្ត្រើយ ដោយគេប្រើពណ៌ចាប់ពី៣ពណ៌ឡើងទៅ។ ដើមឡើយ ស៊ឹងក្រនៀវ ឬសំពត់ក្រនៀវ ជាក្រណាត់មួយប្រភេទ ដែលគេត្បាញចេញពីសរសៃសូត្រ ឬអំបោះដែលនៅសេសសល់ ដោយមិនដឹងយកទៅធ្វើជាអ្វី ក្រោយមកក្រណាត់ប្រភេទនេះ ក៏ត្រូវបានប្រជាជនខ្មែរ ច្នៃជាសម្លៀកបំពាក់គ្រូបង្រៀន ស្ត្រីមេផ្ទះ និងស្ត្រីវ័យចំណាស់ ស្លៀកទៅវត្ត ឬនៅផ្ទះ ប៉ុន្តែក្រោយមកក្រណាត់ប្រភេទនេះ ក៏ស្ទើតែបាត់បង់ទៅហើយ។ លោកស្រី តិច ស៊ីមហ៊ាង ជាម្ចាស់ហាងលក់ក្រណាត់កីមាស និងជាប្រធានសមាគមស្រ្តីតម្បាញ និងអភិវឌ្ឍសូត្រ បានឲ្យដឹងថា ដោយសារចង់អភិរក្សសម្បត្តិវប្បធម៌របស់ខ្មែរ កុំឲ្យកប់បាត់នូវសំពត់ក្រនៀវនេះ លោកស្រីចាប់ផ្តើមបំផុសឡើងវិញ ដោយយកសំពត់ក្រនៀវ មកច្នៃធ្វើជាសម្លៀកបំពាក់ប្រពៃណី ចូលរួមក្នុងកម្មវិធីធំៗ ដើម្បីចង់បង្ហាញឲ្យប្រជាជនខ្មែរ ក៏ដូចជាបរទេស ងាកមកចាប់អារម្មណ៍ និងប្រើក្រណាត់ប្រភេទនេះ ឲ្យកាន់តែច្រើន។ បច្ចុប្បន្នលោកស្រី បានខំប្រឹងកែច្នៃក្រណាត់ស៊ឹងខ្មែរ ឲ្យបានក្លាយជាម៉ូតសម្លៀកបំពាក់គ្រប់ប្រភេទ តាមតម្រូវការរបស់អតិថិជន។ បើទោះបីជាមានការគាំទ្រច្រើនពីអតិថិជនមួយចំនួន លោកស្រី ក៏បានជួបនឹងផលពិបាក ដោយសារតែក្រណាត់ក្រនៀវ ពុំសូវមានទីផ្សារ និងខ្វះខាតវត្ថុធាតុដើម និងអ្នកតម្បាញ ជាដើម។…

  • យុវជនចាប់អារម្មណ៍​ក្នុង​ការរៀន​ចាប៉ីដងវែង បន្ទាប់ពី​ចាប៉ីដងវែង​របស់​កម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

    យុវជនចាប់អារម្មណ៍​ក្នុង​ការរៀន​ចាប៉ីដងវែង បន្ទាប់ពី​ចាប៉ីដងវែង​របស់​កម្ពុ​ជា ត្រូវបាន​អង្គការ​យូណេស្កូ ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

    អង្គការ​យូណេស្កូ ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​

  • អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    ៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២០ គឺជាខួប៤ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Addis Ababa ប្រទេស អេត្យូពី។ ចាប៉ី​ដងវែង ​គឺ​ជា​ឧបករណ៍​តន្ត្រី​វ័យ​ចំណាស់​មួយ​របស់​កម្ពុជា​ និង​ដែល​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ផង​ដែរ​។ «ចាប៉ី» ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ ។ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង។ ចាប៉ីដងវែងមានមុខងារសំខាន់ ៤យ៉ាងគឺ÷ ១.សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ។ ២.សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។ ៣.សំខាន់សម្រាប់កំដរចំរៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផងច្រៀងផងមានប្រជាប្រិយបំផុត ។…

  • អបអរសាទរ ខួប២ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    អបអរសាទរ ខួប២ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

    ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ –  ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាខួប២ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ល្ខោនខោលរបស់កម្ពុជា ត្រូវបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង​ព័រល្វី សាធារណរដ្ឋម៉ូរី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុងសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹកប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទជ័យវរ្មន័ទី៥(គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០​នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)​។ ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពីល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រះក្នុងសិលាចរឹកមួយចំនួនទៀតដូចជាៈ សិលាចរឹក តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង ស.វទី១០ និយាយពី…

  • ប្រវត្តិល្ខោនស្រមោលស្បែកធំ ថ្ងៃនេះជាខួប១៥ឆ្នាំ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ អង្គការយូណេស្កូ

    ប្រវត្តិល្ខោនស្រមោលស្បែកធំ ថ្ងៃនេះជាខួប១៥ឆ្នាំ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ អង្គការយូណេស្កូ

    ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ សិល្បៈល្ខោនស្បែកធំ  មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ទៀតផង ដែលនេះ ជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។ ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី ១ មកម្ល៉េះ ។ នេះ​ជាការ​បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល ដែល​បង្កើត​សិល្បៈ​នេះ​ឡើង ឲ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ។ គេ​អាច​និយាយបានថា ល្ខោន​ស្រមោល​ស្បែក​ខាងលើនេះ គឺជា​សិល្បៈ​មួយ​ដែល​ប្រមូលផ្តុំ​នូវ​សិល្បៈ​ទាំង ៧ ។ ​ ហេតុនេះហើយ​ទើប​សក្ខីកម្ម​នៃ​ល្ខោនស្បែក​នេះ ដែល​គេ​ហៅថា ល្ខោន​អាយ៉ង ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ឯកសារ​មួយចំនួន​នា​សម័យ​ក្រោយ​អង្គរ ។​ ​គេ​ឃើញ​មានការ​សម្តែង​នូវ​ល្ខោនស្បែក​ធំ​នេះ ក្នុង​ពិធីបុណ្យ​ធំៗ ជាពិសេស​នៅ​ខេត្តសៀមរាប​អង្គរ ដូច​ជាការ​បួងសួង​សុំ​សេចក្តីប្រាថ្នា​អ្វីមួយ ពិធី​បុណ្យសព​ព្រះចៅអធិការ​វត្ត​ដែល​សុគត ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ ដោយមាន​មហាជន​ច្រើន​កុះករ​ចូលរួម ។  ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ»…

  • ល្ខោនខោល

    ល្ខោនខោល

    ល្ខោនខោល បានចូលក្នុ​ងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ​ នៅទីក្រុង​ព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។ ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការ សម្តែងក្នុងអំឡុង សម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី១០ តាមរយៈសិលាចរឹក ប្រាសាទសំបូរព្រៃគុក ចរឹកក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) និយាយពី ព្រាហ្មណ៍បុរាហិតម្នាក់នៅ ភៈវៈបុរៈ បានបញ្ជូនមនុស្ស ៥០​នាក់ ឲ្យទៅធ្វើអ្នកបម្រើក្នុងរាជវាំង នាក្រុងអង្គរ ក្នុងចំណោមនោះមាន៦នាក់ ត្រូវទៅផ្ទះនាខោល (កន្លែងហាត់ខោល)​។ ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពី ល្ខោនស្បែកធំ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា ទម្រង់ខ្លី យើងអាចទាញន័យសេចក្ដីបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ពាក្យ ខោល ត្រូវបានជួបប្រះក្នុងសិលាចរឹកមួយចំនួនទៀតដូចជាៈ សិលាចរឹក តំបន់ភាគខាងលើស្ទឹងស្រែង ខេត្តសៀមរាប ចារឹកនៅចុង…

  • ស្នែងសត្វ អាចកែច្នៃជាគ្រឿងអលង្ការយ៉ាងស្រស់ស្អាត

    ស្នែងសត្វ អាចកែច្នៃជាគ្រឿងអលង្ការយ៉ាងស្រស់ស្អាត

    ស្នែងសត្វគោ សត្វក្របី ដែលគេបោះចោល ឬយកពីកន្លែងសត្តឃាត ត្រូវបានគេយកមកកែច្នៃជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ យ៉ាងស្រស់ស្អាត។ ស្នែងសត្វទាំងនោះ ត្រូវបានគេយកច្នៃជា ខ្សែក ខ្សែដៃ ក្រវិល ចិញ្ចៀន ក្រាស់សិតសក់ រូបសត្វ វត្ថុអនុស្សាវរីយ៍ផ្សេងជាច្រើនទៀត។ លោកសុខ ចាន់ បានអោយដឹងថា ជាជាងច្នៃស្នែង បានអោយដឹងថាលោកបានចេះកែច្នៃស្នែង ធ្វើជាគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ តាំងពីឆ្នាំ1996មកម្លេះ ដោយលោកបានរៀនពីអង្គការនៅខេត្តព្រៃវែង។ លោកបានបង្រៀនជំនាញនេះ ដល់បងប្អូនប្រជាពលរដ្ឋជាច្រើន ដែលចង់ចេះចង់ដឹងរបៀបធ្វើស្នែងនេះ។ លោកបានបន្តថា ការច្នៃស្នែង ធ្វើគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះនេះ ត្រូវមានគំនិតច្នៃប្រឌិត ដើម្បីអោយចេញជារូបផ្សេងៗ ត្រូវមានការអត់ធ្មត់ ព្រោះការងារនេះ វាហុយ និងធុំក្លិនស្អុយ។ លោកស្រីឃួន ចិន្តា ម្ចាស់ហាងសុមនា សិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ចេញពីស្នែងសត្វ បានអោយដឹងថា លោកស្រីមានគំនិតយកស្នែងសត្វគោ សត្វក្របី មកកែច្នៃគ្រឿងអលង្ការ និងវត្ថុតាំងលម្អផ្ទះ គឺដើម្បីអោយបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ, មានគំនិតកែច្នៃរបស់ក្នុងស្រុកដែលមានស្រាប់, ជួយសំអាតបរិស្ថានដោយមិនបោះចោលស្នែងស្អុយពាសវាលពាសកាលជាដើម៕