-
បទយកការណ៍៖ តម្បាញក្រណាត់ជូតជើង (Video)
-
កិច្ចសម្ភាសន៍ ស្តីពីបច្ចេកទេសចិញ្ចឹមឃ្មុំចល័តដើម្បីយកទឹកឃ្មុំ (Video)
-
កិច្ចសម្ភាសន៍៖ លោកជំទាវសុខ កែវ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសុខ កែវ អ៊ីមផង អិចផត ស្តីពីខ្សែសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវសុខកែវ នៅខេត្តតាកែវ
កិច្ចសម្ភាសន៍៖ លោកជំទាវសុខ កែវ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសុខ កែវ អ៊ីមផង អិចផត ស្តីពីខ្សែសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវសុខកែវ នៅខេត្តតាកែវ។
-
តម្បាញសូត្រខ្មែរ
តម្បាញសូត្រ ដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ និងក៏ជាផ្នែកមួយនៃវប្បធម៌រស់នៅ ក្នុងជីវភាពរបស់ប្រជាជនកម្ពុជា។ ឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ ដែលបានផលិតសូត្រចាប់តាំងពីសម័យហ្វូណន។ ហើយសព្វថ្ងៃនេះតម្បាញសូត្រ និងផលិតផលសូត្រ មានសារៈសំខាន់សំរាប់ខេត្តប្រាំហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាព ខ្ពស់គឺមកពីតាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពត។ សំពត់ហូលបុរាណមានច្រើនជាង២០០ម៉ូត ដោយគ្រាន់តែចងពណ៌ចូលគ្នារវាង៣ទៅ៥ពណ៌សំខាន់ដូចជា៖ ពណ៌លឿង ក្រហម ខ្មៅ ទឹកប៊ិច និងពណ៌បៃតង។ សម័យដើមរុក្ខជាតិជាច្រើនត្រូវបានគេយកមកលាបពណ៌លើសូត្រ បុរាណខ្មែរជាមួយនឹងល័ក្តក្រហមដែលបានមកពីសត្វល្អិត និងពណ៌លឿង និងពណ៌បៃតង បានមកពីស្រែងឆ្កែ និងពណ៌សទឹកប៊ិចមកពីដើមឆ្លុះ និងពណ៌ខ្មៅបានមកពីដើមស្លឹកកំភ្លូ វាយភណ្ឌជាតិខ្មែររួមមានសំពត់ហូលប្រាំពណ៌ សំពត់ហូលពណ៌ សំពត់ហូលក្បិន។ ម៉ូតគឺ យកតាមគំរូដើមនិងលាយជាមួយ រូបក្បាច់សត្វនិងរុក្ខជាតិដូចជាផ្កា សត្វល្អិត និងកង្កែបជាដើម។ លោកកែវ កង រស់នៅភូមិពារាម ឃុំពាម ស្រុកបាទី ខេត្តតាកែវ បានអោយដឹងថា លោកបានចាប់របរត្បាញហូលនេះជាង១០ឆ្នាំមកហើយ ព្រោះលោកអាចត្បាញនៅផ្ទះ ហើយបាននៅជួបជុំគ្រួសារ។ លោកបានបន្តថាដើម្បីបានហូលមួយក្បិន គឺបានច្រើនតំណាក់កាលដូចជា យកសូត្រមកបោកទឹកអោយស្អាត, យកទៅរវៃចងពង់, យកទៅកុង ,ចងម៉ូតផ្កា ឬសត្វ, ជ្រលក់ពណ៌ជាច្រើនលើកតាមពណ៌ដែលចង់បាន,…
-
មុខរបរចិញ្ចឹមទាចល័ត (Video)
-
មុខរបរចិញ្ចឹមទាចល័ត
ការចិញ្ចឹមទាមានច្រើនបែបច្រើនយ៉ាង ដូចជាការចិញ្ចឹមទានៅផ្ទះជាលក្ខណៈគ្រួសារ ចិញ្ចឹមទាតាមបែបកសិដ្ឋាន ដើម្បីយកសាច់ និងយកពង។ ការចិញ្ចឹមទាចល័ត គឺជាការដឹកទាពីភូមិមួយទៅភូមិមួយ ពីស្រុកមួយទៅស្រុកមួយទៀត ឬខេត្តមួយទៅខេត្តមួយទៀត ដើម្បីអោយទាស៊ីស្រូវដែលជ្រុះចោល បន្ទាប់ពីច្រូតកាត់ហើយ។ លោកស្រីឃៀក ហ៊ីម ជាអ្នកចិញ្ចឹមទា រស់នៅភូមិ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបរាប់ថា មួយរដូវកាលចិញ្ចឹមទាចាប់ពៅ៩ពាន់ទៅ១ម៉ឺនក្បាល ហើយ រយៈពេល៦ទៅ៧ខែទើបអាចទទួលផលបាន ជាពង និងលក់សាច់។ រយៈពេលនេះក្រុមគ្រួសារលោកដឹកទាចល័តពីភូមិមួយទៅភូមិមួយ ពីខេត្តមួយទៅខេត្តមួយទៀត ដើម្បីព្រលែងទា តាមវាលស្រែអោយស៊ីស្រូវដែលជ្រុះបន្ទាប់ពីច្រូតកាត់រួច រួមផ្សំនឹងចំណីទាលាយស្រេចដែលទិញពីផ្សារ។ លោកស្រីឃៀក ហ៊ីម បានរៀបរាប់បន្តថា ការចិញ្ចឹមទាចល័តនេះ មានការលំបាកច្រើន ដូចជាត្រូវចាកចេញពីផ្ទះ៥ទៅ៦ខែទើបបានចូលផ្ទះម្តង, ដឹកទាដាក់វាលស្រែពីភូមិមួយទៅមួយទៀត ត្រូវសុំអាជ្ញាធរនិងម្ចាស់ស្រែដើម្បីបោះទីតាំងដាក់ទា, ទាងាប់ដោយមានជំងឺផ្សេង ល។ លោកស្រីបានរៀបថា ពេលខ្លះម្ចាស់ស្រែមិនអនុញ្ញាតិអោយពួកគាត់ព្រលែងទាលើស្រែពួកគេទេ, កន្លែងខ្លះត្រូវបង់លុយក៏មាន, ពេលខ្លះទាងាប់ច្រើនព្រោះតែមិនធន់នឹងអាកាសធាតុ និងសត្វខាំផ្សេងៗ។ រយៈពេល៦ទៅ៧ខែ លោកស្រីអាចប្រមូលពីការលក់ពងទា និងទា តាមរយៈការកម្មង់ទិញពីឈ្មួញកណ្តាលមកទិញផ្ទាល់ក្នុងតម្លៃបោះដុំទៅតាមទីផ្សារជាក់ស្តែង៕
-
បទយកការណ៍៖ មុខរបរតម្បាញសូត្រខ្មែរ នៅខេត្តតាកែវ (Video)
-
បទយកការណ៍៖ សិប្បកម្មចម្លាក់ស្ពាន់ (Video)
-
បទយកការណ៍៖ ការកែច្នៃដំណាប់បន្លែផ្លែឈើ
-
បទយកការណ៍៖ ការកសាងរាជធានីនៅភ្នំពេញ រជ្ជកាលព្រះបាទពញាយ៉ាត