-
ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់

-
នារីវ័យក្មេងម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួចកាបូប

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល អូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូបស្ពាយមានគ្រឿងអលង្ការ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧-១០-២០២០ វេលាម៉ោង១២ និង៣០នាទី ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២១ តុលា ២០២០។ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ សៀន មួយគា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសរធាតុញៀន) បានលួចកាបូបស្ពាយរបស់ជនរងគ្រោះ ឈ្មោះ ទុន ឡៃហៀក ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ខ្សែដៃមាសមួយខ្សែ តម្លៃ៨០០ដុល្លា,…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋក្នុងខេត្តបន្ទាយមានានជ័យ ចំនួន១ម៉ឺនគ្រួសរ

ខេត្តបន្ទាយមានជ័យ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំនួន៥ពាន់គ្រួសារ ដោយក្នុងនោះមកពីក្រុងសេរីសោភ័ណ ៣ពាន់គ្រួសារ និងស្រុកមង្គលបុរី ២ពាន់គ្រួសារ និងគោលដៅទី២ មានចំនួន៥ពាន់គ្រួសារទៀត មកពីស្រុកមង្គលបុរី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទសុខទទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំនួន១ម៉ឺននាក់ ដោយក្នុងនោះមកពីក្រុងសេរីសោភ័ណ ៣ពាន់គ្រួសារ និងស្រុកមង្គលបុរី ២ពាន់គ្រួសារ និងគោលដៅទី២ មានចំនួន ៥ពាន់គ្រួសារទៀត មកពីស្រុកមង្គលបុរី ។ ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានមានជ័យ បានរាយការណ៍សង្ខេបអំពីស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដោយក្នុងឆ្នាំ២០២០នេះខេត្តបន្ទាយមានជ័យ បានទទួលរងគ្រោះទឹកជំនន់ចំនួនពីរលើក។ ជំនន់លើកទី១ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ទឹកជំនន់ទឹកភ្លៀងកើតឡើងបណ្ដាលឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ នៅភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅចំនួន ៦៩គ្រួសារ បានជម្លៀសមកកាន់ទីទួលសុវត្ថិភាពស្ថិតក្នុងសាលាឃុំអូរបីជាន់…
-
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារសពរងគ្រោះស្លាប់ដោយសារលង់ទឹក នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនៃស្នងការដ្ឋាននគរ បាលខេត្ត ទទួលផែនអគ្គិភ័យ និងជាអនុប្រធានអចិន្ត្រៃយ៍ទទួលបន្ទុកគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងកមរុមការងារស្រុកទឹកផុស បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារសព របស់ឈ្មោះ ទេព បឿន រងគ្រោះស្លាប់ដោយសារលង់ទឹកពេលទៅកាប់ឬស្សីរួចរួចឆ្លងស្ទឹងត្រូវទឹកកួចលង់ស្លាប់កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ។ ការនាំយកអំណោយទៅប្រគល់ជូនដល់ក្រុមគ្រួសារជនរងគ្រោះខាងលើនេះ ធ្វើឡើងនៅគេហដ្ឋានសព ស្ថិតក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ថា៖ អំណោយដែលប្រគល់ជូនក្រុមគ្រួសារ រួមមាន ថវិកាចំនួន១០,០០០,០០០៛(ដប់លានរៀល) ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកទន្លេសម្រាប់ថ្ងៃទី២១ តុលា ឆ្នាំ២០២០

-
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បើកកិច្ចប្រជុំស្តីពី “យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តន៍បន្ត “

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀបចំកិច្ចប្រជុំស្តីពី “យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តន៍បន្ត” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង ស្ថាប័ន ចំនួន ១១ ដែលជាអនុប្រធាន និងសមាជិក គ.ប.ផ.ក រួមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃ គ.ប.ផ.ក បានអានរបាយការណ៍សកម្មភាព និងទិសដៅអនុវត្តន៍បន្ត ដោយសង្ខេប រយៈពេល ០៩ខែ ឆ្នាំ២០២០ របស់ គ.ប.ផ.ក ដែលបានអនុវត្តន៍កន្លងមក។ ជាកិច្ចបន្ត ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានមានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ និងដឹកនាំពិភាក្សារលើប្រធានបទ ៖ ១. យន្តការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឲ្យបានជោគជ័យ…
-
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាំយកអំណោយសប្បុរសជន ផ្តល់ជូនមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ សប្បុរសជន ផ្តល់ជូនមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ នារសៀលថ្ងៃអង្គារ ៤កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសុន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព ។ ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ យើង…
-
សមត្ថកិច្ចប្រទះឃើញសពមនុស្សម្នាក់អណ្តែតលើផ្ទៃទឹក ចំណុចមុខផ្សារព្រែកជ្រៃ

ភ្នំពេញ៖ សមត្ថកិច្ចប្រទះឃើញសពមនុស្សម្នាក់អណ្តែតលើផ្ទៃទឹកនៅចំណុចបឹងមួយកន្លែង រវាងមុំ ៣ភូមិ គឺភូមិគោកឱឡឹក ភូមិស្ពានថ្ម និង ភូមិម៉ឺនត្រា នៃមូលដ្ឋានសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១០ និង៣០ នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ សមត្ថកិច្ចបានបញ្ជាក់ថា សពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស(ជនជាតិខ្មែរ)ស្លៀកខោជើងខ្លីពណ៌ឈាមជ្រូកលាយខ្មៅ ពាក់អាវកីឡាដៃខ្លីពណ៌ ប៉ៃតងមានអក្សថា Fly mirates នៅកមានបង់ក្រម៉ាឆ្នូតខៀវផ្កាឈូកទឹកប៉ិច កម្ពស់ប្រហែល១,៦០ម៉ែត្រ មានចាក់សាក់រូបនាគពណ៌ខៀវនៅដៃខាងឆ្វេង។ សមត្ថកិច្ចបានបញ្ជាក់បន្ដថា នៅម៉ោងកើតហេតុខាង លើកម្លាំងល្បាតរបស់អង្គភាព (ង៧០) បានចេញល្បាតដោយអូប័រត្រង់ចំណុចខាងលើក៏ប្រទះឃើញមានសពស្លាប់អណ្តែតទឹកក៏រាយការណ៍មកកាន់គណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលប្រចាំការនៅទីតាំងរងគ្រោះទឹកជំនន់ក្នុងខណ្ឌដង្កោ។ តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យតុលាការរាជធានីភ្នំពេញ លោកឧកញ្ញាវិជ្ជះបណ្ឌិត នង សុវណ្ណរ័ត្ន បញ្ជាក់ថា សពស្លាប់ដោយសារលង់ទឹក(មិនពាក់ ព័ន្ធករណីឃាតកម្មទេ)។ បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចដឹកយកទៅដង្កល់នៅវត្តឬស្សីសាញ់ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ៖ បញ្ញា
-
ផ្នែកពុទ្ធចក្រ និងអាណាចក្ររួមគ្នាជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ក្នុងពេលដែលប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ មួយចំនួនរងគ្រោះដោយសារជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង លិចភូមិឋាន លិចហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ពេលនេះទាំងផ្នែកពុទ្ធចក្រ និងអាណាចក្របានរួមគ្នាជួយសង្គ្រោះ និងផ្តល់ជំនួយជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ជាបន្តបន្ទាប់នៅគ្រប់ភូមិសាស្ត្ររងគ្រោះទាំងអស់ ។ ដោយឡែកសម្រាប់ខណ្ឌច្បារអំពៅ បានចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅគ្រប់សង្កាត់ទាំង៨ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាល និងមានការនិមន្តចូលរួមពីផ្នែកពុទ្ធចក្រផងដែ ។ ជាក់ស្តែង២ថ្ងៃនេះពោលគឺថ្ងៃទី១៩-០ ខែតុលា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌបានដឹកនាំមន្ត្រីក្រុមការងារចុះចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាច្រើនគ្រួសារនៅក្នុងសង្កាត់ព្រែកថ្មី សហគមន៍ឆ្មាអើត ។ ការងារមនុស្សធម៌នេះរៀបឡើង ក្រោមព្រះអធិបតីភាព សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចំពុះក្អែក និមន្តអមដោយសម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទ ថុល្ល ព្រះមន្ត្រីសង្ឃ ។ ជាមួយនឹងសកម្មភាពមនុស្សធម៌នេះដែរលោកអភិបាលក៏ជួបសំណេះសំណាល និងផ្តាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូន ចៅដែលនៅតូចៗ មិនត្រូវអោយចុះលេងទឹក…
-
ក្មួយៗនៅក្នុងវិទ្យាស្ថានជាតិអប់រំពិសេស បានទទួលការយកចិត្តទុកដាក់អាណិត ស្រឡាញ់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតតាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី

ក្មួយៗ នៅក្នុងវិទ្យាស្ថានជាតិអប់រំពិសេស បានទទួល អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសម្ភារសិក្សា សម្ភារបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ និងរៀបចំអាហារថ្ងៃត្រង់សម្រាប់ក្មួយ តាមរយៈលោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA សប្បុរសជន និងក្រុមការងារ។ លោក ហ៊ុន ម៉ាណែត បានសំណេះសំណាលផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើឱ្យក្មួយខិតខំរៀនសូត្រឱ្យក្លាយជាសិស្សពូកែ សិស្សល្អ និងប្រគល់អំណោយព្រមទាំងរៀបចំអាហារថ្ងៃត្រង់សម្រាប់ក្មួយៗ ដែលនៅក្នុងវិទ្យាស្ថាននេះប្រកបដោយទឹកចិត្តមនុស្សធម៌ និងបរិយាកាសស្និទ្ធស្នាលបំផុត។ ដោយឡែកសម្រាប់ក្មួយៗនៅក្នុងអង្គការភូមិកុមារអរុណរះ ស្ថិតនៅក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ក៏ត្រូវបានប្រគល់អំណោយយជាសម្ភារៈសិក្សា សម្ភារៈបរិក្ខាពេទ្យ និងគ្រឿងឧបភោគ បរិភោគ និងរៀបចំអាហារថ្ងៃត្រង់ដូចគ្នាផងដែរតាមរយៈក្រុមការងារចុះទៅប្រគល់ និងរៀបចំផ្ទាល់។ សូមបញ្ជាក់ថានេះ គឺជាលើកទី៥ ហើយដែល លោកហ៊ុន ម៉ាណែត និងលោកស្រីពេជចន្ទមុន្នី បានជួបសំណេះសំណាល ប្រគល់អំណោយ រៀបចំអាហារថ្ងៃត្រង់ និងនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាលជូនក្មួយៗនិងបុគ្គលិកនៅក្នុងវិទ្យាស្ថានអប់រំពិសេស៕