-
អភិបាលខេត្តពោធិ៍សាត់ បន្តប្រគល់ថវិការបស់សម្តេចតេជោ ជូនគ្រួសារសពលង់ទឹកស្លាប់ដោយសារជំនន់ទឹកភ្លៀង៣នាក់បន្ថែមទៀត

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី២០ តុលា ឆ្នាំ២០២០ បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រគល់ជូនគ្រួសារសព ដែលលង់ទឹកស្លាប់ដោយសារជំនន់ទឹកភ្លៀង៣នាក់បន្ថែមទៀត ដោយក្នុងមួយគ្រួសារទទួលបាន ថវិកា១០លានរៀល។ លោក ម៉ៅ ធនិន ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងមរណទុក្ខ និងសោកស្តាយជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ដែលបាត់បង់បង ប្អូន កូន ក្មួយ ប្តី និងឪពុកជាទីស្រលាញ់ ក្នុងអំឡុងជំនន់ទឹកភ្លៀង កាលពីពេលកន្លងទៅ។ ដើម្បីចូលរួមរំលែកមរណទុក្ខ និងការលំបាកជូនគ្រួសារសព សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភក្នុងមួយសព ទទួលបានថវិកា១០លានរៀល ដោយគិតមកដល់ពេលនេះ នៅក្នុងខេត្តពោធិ៍សាត់បានប្រគល់ជូនចំនួន៦សពហើយ។ ជាមួយគ្នានោះ គ្រួសារសពម្នាក់ៗ ក៏បានទទួលជំនួយបន្ថែមទៀត រួមមានអង្ករ១០០គីឡូក្រាម, មី១កេសធំ, ទឹកត្រី២យួរ, ទឹកស៊ីអ៉ីវ២យួរ,…
-
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម និឯកឧត្តម ង៉ោ ម៉េងជ្រួន បញ្ជាក់ថា ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពហើយ

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ថា ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាច្រើនគ្រួសារ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរ និងកងកម្លាំងអន្តរាគមន៍ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ប្រកបដោយភាពជោគជ័យ។ ទឹកជំនន់បានវាយប្រហារនៅក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដោយសារបាក់ទំនប់អូរខៃដន ធ្វើឲ្យលិចលង់ខ្លាំងជាងមុនផងដែរ។ ភ្លាមៗនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារគ្រប់ភាគីពាក់ព័ន្ធ ចុះទៅជួយជម្លៀសប្រជាពលរដ្ឋ ដើម្បីរកកន្លែងសុវត្ថិភាព ស្នាក់នៅបណ្តោះអាសន្ន។ ឯកឧត្តម ង៉ោ ម៉េងជ្រួន បានលើកឡើងថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់ មានសុវត្ថិភាពហើយ ប៉ុន្តែចំនួនប្រជាពលរដ្ឋរងគ្រោះមិនទាន់ត្រូវបានកំណត់នោះទេ។ ឯកឧត្តមបានឲ្យដឹងទៀតថា ទឹកនេះបានហូរមកពីថៃតាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ម្ល៉េះ ប៉ុន្តែវាត្រូវបានស្តុកនៅអាងអូរខៃដន។ ដោយសារទំហំទឹកបុកមកខ្លាំងពេក ធ្វើឲ្យបាក់ទំនប់អូរខៃដននេះ និងហូរកាត់ផ្លូវជាតិលេខ៥ ចំណុចភូមិកូនដំរី ហើយបុកទៅភូមិសូរិយា។ ឯកឧត្តម ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា កម្លាំងអន្តរាគមន៍ទាំងអស់ បានដឹកប្រជាពលរដ្ឋរងគ្រោះ…
-
ព្រះមហាក្សត្រ និងសម្ដេចម៉ែប្រទានព្រះរាជអំណោយដល់ប្រជាពលរដ្ឋជិត៧០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់

នៅខេត្តបន្ទាយមានជ័យ៖ ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃប្រទេសកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជារាស្ត្រ នាវេលាថ្ងៃទី២០ តុលា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៦៧៤គ្រួសារ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស, ឃីត១កញ្ចប់មានមុង១, ក្រមា១, សារុង១, ភួយ១, ត្រីខ១០កំប៉ុង, កៅស៊ូតង់១, សាប៊ូដុំ ចំនួន៥ដុំ, អាវយឺត១ និងថរិកា៤០ម៉ឺនរៀល៕
-
តំណាងឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរគ្រោះដោយជំនន់ទឹកភ្លៀង នៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ីង សុខលាភ ណុប រ័ត្ននិមល តំណាងឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ និងលោកជំទាវ ប៉ែន ចន្នី អមដំណើរ ដោយ ឯកឧត្តម នួន ណារិន អនុប្រធាន គណៈពង្រឹងមូលដ្ឋានឃុំដើមឬស្ស រួមជា មួយ ក្រុមការងារយុវជន គណបក្សខុទ្ទកាល័យសម្តេចតេជោ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ទៅចែកជូនដល់ ប្រជាពលរដ្ឋ ចំនួន២៦០គ្រួសារ នៅក្នុងភូមិដើមឬស និង ភូមិទន្សាយគាច ឃុំដើមឬស ស្រុកកណ្តាល ស្ទឹង ខេត្តកណ្ដាល ដែលកំពុង ជួបការ លំបាក និងទទួលរងពីផល ប៉ះ ពាល់ដោយ សារ ទឹកជំនន់ នាព្រឹកថ្ងៃទី២០ ខែតុលានេះ ។ អំណោយដែលបានផ្តល់ឲ្យនាពេលនោះ ក្នុង១គ្រួសារៗ…
-
ក្នុងភូមិសាស្ត្រស្រុកបាទី តាមបណ្តោយផ្លូវជាតិលេខ២ត្រូវផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន

តាកែវ៖ ចាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តទៅរដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានជូនដំណឹងអំពីផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះ អាសន្ន ចាប់ពីព្រំប្រទល់ ខេត្តកណ្ដាល-តាកែវ ចំណុចស្ពានកំពង់ដង្កោ ចាប់ពីគីឡូម៉ែត្រលេខ៣១ ។ មូលហេតុនៃការផ្អាកធ្វើចរាចរណ៍ នេះ គឺ ដោយសារមានទឹកហៀរចេញពីបឹងទន្លេបាទីធ្វើឲ្យលិចផ្លូវជាតិលេខ២ ចម្ងាយ១៥០០ម៉ែត្រ ។ ដូចនេះ ចរាចរណ៍ត្រូវផ្អាកជាបណ្ដោះ អាសន្ន សូមសាធាណជនមេត្តាជ្រាប ៕ដោយ៖ ធី នាថ
-
សម្តចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំពិភាក្សា ដំណើរការប្រព្រឹត្តទៅ នៃមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អ្នកឧកញ៉ា និងលោកឧកញ៉ាមួយចំនួនទៀត។ អញ្ជើញមានប្រសាសសន៍នាឱកាសនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សម្ដេចពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ដោយសារជាបទពិសោធន៍នៅប្រទេសការអភិវឌ្ឍតែងបានគិតគូអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច។ សម្ដេចក៏បានឆ្លៀតរំលឹកអំពីដំណើរបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ២០១៩ តាមការអញ្ជើញរបស់រដ្ឋលេខាធិការទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអាល្លឺម៉ង់ ដោយភាគីអាល្លឺម៉ង់ក៏បានធ្វើបទបង្ហាញជូនសម្ដេចអំពីគោលការអភិវឌ្ឍសេដ្ឋកិច្ចរវាងអាល្លឺម៉ង់ប៉ែកខាងលិច ដែលសឹងតែគ្រប់ភូមិឃុំបានផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដោយផ្ដល់ការងារជូនប្រជាជននៅនឹងកន្លែង និងអាល្លឺម៉ង់ប៉ែកខាងកើតដែលបានផ្ដោតទីលើឧស្សាហកម្មធុនធ្ងន់។ បន្ទាប់មកលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា…
-
រដ្ឋមន្ត្រី ថោង ខុន បន្តចុះចែកអំណោយដល់ពលរដ្ឋជាង ៥០គ្រួសារនៅស្រុកតាំងគោក និងសន្យាជំរុញការជួសជុលផ្លូវដែលខូចខាតនៅក្នុងឃុំ

កំពង់ធំ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីក្រសួង និងក្រុមការងារស្រុកចុះចែកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋជាង ៥០គ្រួសារ នៅឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋអ្នកឃុំច្រនាង ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។ ដោយសារតំបន់នេះជាតំបន់ដែលជំនន់ទឹកភ្លៀងទើបតែស្រកចុះ លោករដ្ឋមន្ត្រីក៏បានសន្យាកសាងលូចំនួន ២កន្លែងបន្ថែម និងជួសជុលផ្លូវមួយចំនួនដែលខូចខាតដោយសារទឹកជំនន់កាលពីពេលកន្លងទៅ។ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឲ្យប្រជាពលរដ្ឋត្រៀមទប់ទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ។ លោកបានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អ។ បើតាមរបាយការណ៍របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀងនេះបានបង្កផលប៉ះពាល់ដល់លំនៅដ្ឋានចំនួន…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះដោយសាទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពិធីបានរៀបចំនៅវត្តគោកបញ្ជាន់ នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវខ្ញុំក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួបនិងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងខណ្ឌដង្កោកាលពីពេលថ្មីៗនេះ និងព្រឹកនេះសម្តេចតេជោក៏បានបន្តដំណើរទៅជួបប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់ នៅខេត្តបន្ទាយមានជ័យផងដែរ ។ លោកជំទាវបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពុំបានទុក្ខប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ…
-
លោក ហ៊ុន ម៉ាណែត ទទួលថវិកា១០ម៉ឺនដុល្លារ និងសម្ភារៈជាច្រើនពីយុទ្ធការ “ទឹកចិត្តកម្ពុជា” សម្រាប់ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងគាំពារដល់កងទ័ពក្នុងគ្រាមានអាសន្ន

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលផ្តួចផ្តើមឡើងដោយទឹកបរិសុទ្ធកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក, អង្ករ២០០តោន, ទឹកបរិសុទ្ធកម្ពុជា៣ពាន់កេស, ទឹកក្រូចអាយស៍ IZE ១ពាន់កេស និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៥០០កេសសម្រាប់ចូលរួមចំណែកជាមួយកងទ័ពជើងគោក ក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក៏ដូចជាក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត។ ការប្រគល់អំណោយជាសម្ភារៈ និងថវិការនោះ បានធ្វើឡើងរវាងប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យយុវជនស្មគ្រ័ចិត្តសម្ដេចតេជោ TYDA គឺលោក ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង នាថ្ងៃ១៩តុលាឆ្នាំ២០២០។ អ្នកឧកញ៉ា លាង ឃុន បានថ្លែងថា អំណោយទាំងនោះ គឺដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់។ លោកថា ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ មិនអាចទ្រាំមើលប្រទេសកម្ពុជាដែលកំពុងស្ថិតក្នុងគ្រោះអាសន្ននឹងភ្នែកទទេបានទេ។ ដូច្នេះក្នុងនាមជាពលរដ្ឋកម្ពុជា និងជាតំណាងក្រុមហ៊ុន ដែលតែងតែឈរលើស្មារតីបរិច្ចាគត្រឡប់ទៅសង្គមវិញ ក្រុមហ៊ុន ជីប ម៉ុង ត្រូវតែចូលរួមដោយឆន្ទៈ ដោយឧបត្ថម្ភស្បៀង និងភេសជ្ជៈ ព្រមទាំងថវិកា ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល…
-
ក្នុងដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណ២មុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ខេត្តសៀមរាបហើយ

ក្នុងដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណ២មុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ខេត្តសៀមរាបហើយ ភ្នំពេញ៖ ក្នុងដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណ២មុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង, នៅវេលាម៉ោងប្រមាណ ១០ និង២០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញមកដល់ខេត្តសៀមរាបហើយ ។ សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្លូវការថា ៖ ខ្ញុំធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ខ្ញុំនឹងបំពេញការងារ២ថ្ងៃនៅខេត្តបន្ទាយមានជ័យ គឺថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០ ។ សម្ដេចបានបន្តថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។ សម្ដេចក៏សូមអរគុណសប្បុរសជន ដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។ តាមរយះរាជរដ្ឋាភិបាល…