-
បុរសម្នាក់បេីករថយន្តលឿនពេលបត់ផ្លូវកោងជ្រុលទៅបុកដើមឈើមួយដើមទៅមុខលែងរួច

ភ្នំពេញ ៖ មានរថយន្ដឡិចស៊ិសមួយគ្រឿងបេីកបរ ក្នុង ល្បឿន លឿន។ពេលដល់ផ្លូវកោងក៏ចង្កូតជ្រុលទៅបុក ដើម ឈើមួយដើមជាប់នឹងរបងរោងចក្របណ្តាលឲ្យបាក់រាបដល់ដី ហើយរថយន្តជាប់ទៅមុខលែងរួច។ប៉ុន្តែបុរសដែលជាអ្នក បើកបរមិនមានគ្រោះថ្នាក់ឡើយ។ករណីនេះបានកើតឡើង កាលពីម៉ោង១១ យប់ថ្ងៃទី ០៣ ខែមីនាឆ្នាំ ២០២២ នៅ មុខ រោងចក្រមួយកន្លែងតាមបណ្ដោយផ្លូវ៣៧១សឡា ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
-
រដ្ឋបាលក្រុងសៀមរាប ដាំកូនឈើព្រៃលិចទឹក ចំនួន ៥០០ដើម នៅតំបន់បឹងពារាំង មាត់បឹងទន្លេសាប

សៀមរាប ៖ កូនឈើព្រៃលិចទឹកប្រភេទ កូនរាំង កូនកន្សែង និង កូនត្រស ចំនួន ៥០០ដើម ត្រូវបានរដ្ឋបាលក្រុងសៀមរាប សហការជាមួយរដ្ឋបាលជលផលខេត្ត មន្ទីរបរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ក្រោមការជួយឧបត្ថម្ភ របស់ក្រុមហ៊ុន Foodpanda នាំយកទៅដាំនៅក្នុងតំបន់បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ក្រោមការដឹកនាំរបស់ លោក ប៊ូ ម៉េងទ្រី អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប ដោយមានអ្នកចូលរួមចំនួន ១០០នាក់ ។
-
អាជ្ញាធរស្រុកឆែប កំពុងរៀបចំទីធ្លាចាក់សម្រាមមួយឲ្យបានសមរម្យ ដើម្បីលើកកម្ពស់អនាម័យ និងការរក្សាបានបរិស្ថានល្អ

-
ក្រុមប្រឹក្សាខេត្ត ៖ កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរពាក់ព័ន្ធ ក្នុងការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ

-
អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភ បន្ទះសូឡា និងអំពូលភ្លើង ១៤១គ្រឿងប្រគល់ជូនអតីតយុទ្ធជន ១៤១គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច

កំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមដំណើរដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ នាំយកបន្ទះសូឡា ១៤១ឈុត ប្រគល់ជូនអតីតយុទ្ធជន ១៤១គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ។
-
អភិបាលរាជធានីភ្នំពេញប្ដេជ្ញាចិត្ថ បន្តការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ

ភ្នំពេញ៖ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានធ្វើការប្ដេជ្ញាចិត្ថថា នឹងបន្តធ្វើការងារនៅក្នុងឆ្នាំ២០២២នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងសំរាមឲ្យកាន់តែល្អប្រសើរ ខណៈដែលមានក្រុមហ៊ុន៣ បាននិងកំពុងតែប្រកួតប្រជែងគ្នាលើការប្រមូលសំរាមចេញពីរាជធានីភ្នំពេញនិងការដាក់ចេញនូវវិធានការឲ្យបានហ្មត់ចត់បំផុត ជុំវិញការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ចជាតិឡើងវិញ។
-
អាជ្ញាធរខណ្ឌសែនសុខ បន្តចុះពង្រឹងអនុវត្តទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅតាមទីតាំងអាជីវកម្មពេលរាត្រី

-
បុរសម្នាក់ បើកម៉ូតូក្នុងល្បឿលឿន បុករថយន្ត ១គ្រឿងពេញទំហឹង បណ្តាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បើកបរម៉ូតូ ក្នុងល្បឿលឿន ជ្រុលបុករថយន្ត ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
អគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលីបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ៖ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាកាលពីរសៀលថ្ងៃទី២ខែមីនា បានទទូលស្វាគមន៍គណៈប្រតិភូអូស្រ្តាលីដឹកនាំដោយឯកឧត្តម Reece P Kershaw AMPអគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី និងឯកឧត្តមPablo Kang ឯកអគ្គទូត អូស្រ្តាលីប្រចាំនៅ កម្ពុជាបាន អញ្ជើញមកបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ និងជួយឧបត្ថម្ភផ្នែក បច្ចេកទេសលើការបណ្តុះបណ្តាលកងកម្លាំងនគរបាល ។
-
ក្រសួងបរិស្ថាន និងដៃគូបើកយុទ្ធនាការ “អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា”
