-
ម៉ូតូធុនធំដាច់ជាពីរកំណាត់ក្នុងគ្រោះថ្នាក់បុកជាមួយ ម៉ូតូធុនតូច ហើយ ត្រូវរថយន្តកិនបន្ថែមបណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ ២នាក់

កណ្ដាល ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ និងបុរស២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធុនធំបុកជាមួយម៉ូតូហុងដាឌ្រីមក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង ព្រមទាំងមានរថយន្តកុងតឺន័រមកកិនបន្ថែមរួចបេីកគេចបាត់ស្រមោល កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២២ នៅចំងាយពីផ្សារគគីរប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
-
ផ្លូវប្របមាត់សមុទ្រនៅខេត្តកែបប្រវែងជាង ១២គីឡូម៉ែត្រ ត្រូវបានបើក ការដ្ឋានសាងសង់ ចាក់អ៊ុតកៅស៊ូ AC

ខេត្តកែប ៖ រសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានរៀបចំពិធីក្រុងពលី បើកការដ្ឋានសាងសង់ផ្លូវ កៅស៊ូអាសេ ប្របមាត់សមុទ្រប្រវែង ១២គីឡូម៉ែត្រ ៧៥០ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
-
អភិបាលខេត្តបាត់ដំបង ណែនាំឲ្យប្រធានមន្ទីរអប់រំខេត្ត ត្រូវជំរុញដល់គ្រប់គ្រឹះស្ថានសិក្សានិងលោកគ្រូអ្នកគ្រូតាមសាលា កំណត់ឱ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-19 ដើម្បីទប់ស្កាត់ការឆ្លង នៅក្នុងសាលា និងថ្នាក់រៀន

-
រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ជូនដល់ ទីចាត់ការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និង រដ្ឋបាលក្រុង ស្រុក

-
សមត្ថកិច្ច ចាប់រថយន្តក្រុង ៨គ្រឿង ដឹកទំនិញនាំចូលពីព្រំដែនប្រទេសវៀតណាម

កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានកំណត់មុខសញ្ញា និងស្ទាក់ឃាត់រថយន្តក្រុងចំនួន ៨គ្រឿង ដែលបានដឹកទំនិញចូលពីព្រំដែនប្រទេសវៀតណាម នៅចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំកិច្ចប្រជុំ ដំបូងដើម្បីត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ និងព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម ហ្លួងម៉ែ

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី ១ ខែមីនាឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងតាមអនឡាញ (Zoom) របស់ក្រុមការងារខ្លឹមសារព័ត៌មាន ផ្សព្វផ្សាយ រដ្ឋបាល ហិរញ្ញកិច្ច និងពិធីការ ដើម្បីត្រៀម រៀបចំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ១៨ មិថុនា ២០២២។
-
រដ្ឋបាលរាជធានីភ្នំពេញធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១១និងលើកទិសដៅ២០២២

-
អគ្គិភ័យឆេះហាងស្មងគោ និង ប្រហិតធំនៅខណ្ឌដង្កោ

ភ្នំពេញ៖ ហាងស្មងគោនិងប្រហិតធំ មួយកន្លែងត្រូវបាន អគ្គិភ័យ ឆាបឆេះបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនកាលពី ម៉ោងជាង ៩ព្រឹកថ្ងៃទី២ខែមីនាឆ្នាំ២០២២នៅតាមបណ្តោយ ផ្លូវ២១៧ ស្ថិតនៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ សមត្ថកិច្ចបានឲ្យដឹងថាក្នុងហេតុការណ៍នេះបណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នកមើលការក្នុងហាងរងរបួសស្រាលដោយការ រលាក។
-
លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៌ ជូនដល់ មជ្ឈមណ្ឌល បុរីទារក និងកុមារ ចំនួន ១៦០នាក់ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី៣

-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការអភិវឌ្ឍឲ្យវិស័យព័ត៌មាន ក្នុងប្រព័ន្ធផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍឲ្យវិស័យព័ត៌មាន ក្នុងប្រព័ន្ធផ្សព្វផ្សាយកាន់តែមានប្រសិទ្ធភាព។ លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បែបនេះ ខណៈបានអនុញ្ញាតិឲ្យលោកជំទាវ ខៀវទេព រង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសគណៈកម្មាធិការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព