-
ឆេះផ្ទះ ២ខ្នង នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ មិនទានដឹងមូលហេតុ, អាជ្ញាធរ កងកម្លាំង និងអ្នកភូមិជួយពន្លត់

-
រថយន្តចំនួនបីគ្រឿង បានបុកបន្តកន្ទុយគ្នានៅពេលផ្លូវស្ទះចរាចរណ៍បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ខណៈផ្លូវកំពុងកក់ស្ទះចរាចរណ៍មានរថយន្តមួយចំនួនបានបេីកបរសន្សឹមៗ និងរថយន្តខ្លះក៏កំពុងឈប់បន្តកន្ទុយគ្នា ស្រាប់តែមានបុរសម្នាក់បេីករថយន្តសណ្ដោងកង់តឺន័រមួយគ្រឿងយ៉ាងលឿន និងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តហ្វតពីក្រោយពេញទំហឹង ហេីយរុញបន្តទៅបុករថយន្ដកុងតឺន័រមួយគ្រឿងទៀតពីក្រោយ បណ្ដាលឲ្យរថយន្តហ្វតរងការខូចខាតផ្នែកខាងក្រោយនិងខាងមុខយ៉ាងដំណំ ។
-
រថយន្តម៉ាស័រដេស បេីកថយក្រោយចេញពីភោជនីយដ្ឋានមិនប្រយ័ត្នទៅបុករថយន្ត តូយ៉ូតា Vitz រងការខូចខាត

ភ្នំពេញ ៖ រថយន្ត តូយ៉ូតា Vitz មួយគ្រឿង ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវ ស្រាប់តែត្រូវរថយន្តស៊េរីទំនេីបម៉ាស័រដេស បេីកថយក្រោយចេញពីភោជនីយដ្ឋានមកបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ នៅចំណុចមុខភោជនីយដ្ឋាន សុីអាន តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
-
ឯកឧត្តម ឈន សារ៉ាណេ អញ្ជើញ សួរសុខទុក្ខឯកឧត្តម ចាន់ វ៉ែន ដែលមានវ័យជរាហើយមានជម្ងឺរ៉ាំរ៉ៃកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ៨រោច ខែ បុស្សឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៥ខែ មករា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសហការី ដែលជានិស្សិតជំនាន់ទី៨នៃវិទ្យាស្ថានសេដ្ឋកិច្ចនៃក្រសួងអបរំ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ចាន់ វ៉ែន សមាជិកគណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជានិងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលមានវ័យជរាហើយមានជម្ងឺរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
-
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីខ្វះការត្រួតពិនិត្យបច្ចេកទេសរថយន្ត

កំពង់ចាម ៖ រថយន្តដឹកជ្រូកមួយគ្រឿងធ្វើដំណើរពីទិសខាងកើតឆ្លងកាត់ខេត្តត្បូងឃ្មុំឆ្ពោះមកខេត្តកំពង់ចាម បានដាច់ហ្វ្រាំង ចុះពីលេីស្ពានហើយបុករនាំងចែកទ្រូងផ្លូវ រួចជ្រុលទៅបុករង្វង់មូលគល់ស្ពានគីហ្សូណា នៅវេលាម៉ោង ៤:២០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បណ្ដាលឱ្យចូចខាតផ្លាកសញ្ញារនាំងខ័ណ្ឌទ្រូងផ្លូវតែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដំណើរ និងអ្នកបើកបររថយន្តនោះទេ តែពលរដ្ឋដែលឃើញហេតុការមានការស្លន់ស្លោ និងភយ័ខ្លាចយ៉ាងខ្លាំង ។
-
ការប្រកួតបាល់ទាត់ រវាងអនុវិទ្យាល័យមោង និងអនុវិទ្យាល័យធ្លក ដើម្បីសុខភាព និងមិត្តភាព

សៀមរាប ៖ ការប្រកួតកីឡាបាល់ទាត់ រវាងអនុវិទ្យាល័យមោង និងអនុវិទ្យាល័យធ្លក ដើម្បីសុខភាពនិងមិត្តភាព នៅអនុវិទ្យាល័យមោង ស្ថិតក្នុងភូមិមោងជើង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានរៀបចំឡើង និងឧបត្ថម្ភដោយ លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ ក្រុមការងារយុវជនខេត្តចុះជួយស្រុកស្រីស្នំ នាយកសាលាអនុវិទ្យាល័យមោង លោក គ្រី វ៉ាន់ស៊ុយ នាយកប្រតិបត្តិក្រុមហ៊ុន NPN លោក សេង ឡុង នាយកសាលាអន្តរជាតិស្មាតឃីត លោក លោកស្រី កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនិងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។
-
សំណង់អត់ច្បាប់មួយកន្លែង នៅឃុំអង្កោល ត្រូវបានអាជ្ញាធរផ្អាកការសាងសង់

-
រថយន្តស៊េរីទំនេីបបេីកគេចពីម៉ូតូរេចង្កូតឡេីងសួនផ្កាមុខបុរីពិភពថ្មី (ចំការដូង)រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីប LEXUS NX200t បានគេចពីម៉ូតូរេចង្កូតឡេីងលេីសួនផ្កាមុខបុរី ពិភពថ្មី រងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបង្កឲ្យមនុស្សរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ត្រង់ចំណុចមុខបុរីពិភពថ្មី តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
-
ការិយាល័យផលលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ថ្នាំ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់បណ្ដាពេទ្យសត្វស្រុក ក្រុងទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ខែមករា ឆ្នាំ២០២២ នេះ ក្រឹងសំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងរួមនឹងក្រុមការងារបានរៀបចំពិធីប្រគល់ទទួល ថ្នាំនិងសម្ភារៈពេទ្យសត្វ ក្រោមអធិបតីភាពលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក្នុងនោះរួមមានថ្នាំវ៉ាក់សាំងដុំពកស្បែក ថ្នាំព្យាបាល និងសម្ភារ: បសុពេទ្យមួយចំនួនប្រគល់ជូនដល់ពេទ្យសត្វក្រុង-ស្រុកទាំង៨ផងដែរ។
-
រថយន្តពេទ្យ ១គ្រឿង បើកបុកបន្តកន្ទុយគ្នា បណ្តាលឱ្យរងការខូចខាតរថយន្តចំនួន ៣គ្រឿង

ភ្នំពេញ ៖ រថយន្តសង្រ្គោះបន្ទាន់មន្ទីពេទ្យឯកជនពហុកព្យាបាល និងសម្ភពម៉ាលីសបុត្រ ១គ្រឿង បើកបរក្នុងល្បឿនលឿន មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត ២គ្រឿង បន្តកន្ទុយគ្នាបណ្តាលឱ្យរងកាខូចខាតរថយន្តសរុបចំនួន ៣គ្រឿង តែសំណាងល្អ មិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្តិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។