-
គណៈបញ្ជាការខណ្ឌកំបូល សហការជាមួយអាវុធហត្ថ ចុះបង្រ្កាបល្បែងចិន ឃាត់ទាំងមនុស្ស និងដកហូតសម្ភារមួយចំនួន

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ និងព្រះរាជអាជ្ញារង ចុះបង្ក្រាបល្បែងមួយកន្លែងដែលបើកដោយជនជាតិចិនឃាត់មនុស្សប្រុសស្រីជាច្រើននាក់និងដកហូតសម្ភារៈមួយចំនួន ។ ការចុះបង្ក្រាបខាងលើកាលពីវេលាព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២ ទីតាំងស្ថិតនៅផ្ទះលេខ ១៥៦ ផ្លូវលេខ ៣ ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
-
ហាង «សន្យា» នៅក្រុងតាខ្មៅ មិនត្រឹមតែបំពានវិធានការ «៣កុំ ៣ការពារ» ទេ តែចាក់ភ្លេងរំខានដល់អ្នកជិតខាង ត្រូវសមត្ថកិច្ចចុះទៅឱ្យធ្វើកិច្ចសន្យាជាលើកទី២

កណ្តាល ៖ ភោជនីយដ្ឋាន និង ផាប់ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ21A ក្រុងតាខ្មៅ ខេត្តកណ្តាល មិនត្រឹមតែបំពានវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទេ តែបានចាក់ភ្លេងរំខានដល់អ្នកជិតខាងជាច្រើនលើកច្រើនសារដល់កណ្តាលអាធ្រាត្រជារៀងរាល់ថ្ងៃ ត្រូវសមត្ថកិច្ចចុះទៅឱ្យធ្វើកិច្ចសន្យាជាលើកទី២ កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស ៥២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៧ ខែមករា ម្សិលមិញ

-
អាជ្ញាធរខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យរុះរើ និងវាយកម្ទេចចោលសំណង់ផ្ទះចំនួន ១៣ល្វែង ដែលមានអាយុកាលជិត ១០០ឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម

-
រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដា្ឋន សាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៦០០នាទី រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាស់នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។
-
ឆ្នាំ២០២១ ទោះបីស្ថិតក្នុងគ្រាដ៏លំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក៏រដ្ឋបាលរាជធានីបានបន្តការងារស្តារ ប្រឡាយជាច្រើនខ្សែ នៅក្នុងនិងក្រៅក្រុង ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដី មួយចំនួនទោះបីស្ថិតក្នុងគ្រាដ៏លំបាកដោយសារការរីករាលដាលនៃជំងំកូវីដ១៩ យ៉ាងណាក៏ដោយក៏ក្រុមជំនាញនៅតែបន្តធ្វើសកម្មភាពស្តារ ប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស៥១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៦ ខែមករា ម្សិលមិញ

-
ឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន មិនបានសម្រច បណ្តាលឲ្យក្រឡាប់រងរបួសម្នាក់ ឯក្រុមចោរគេចខ្លួនបាត់អស់

ភ្នំពេញ ៖ បុរសជនជាតិចិនពីរនាក់កំពុងជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេចបណ្ដាលឲ្យក្រឡាប់កង់បីរងរបួសម្នាក់ កាលពីវេលាម៉ោង០១និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខផ្សារទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិប្រាប់ថា យានយន្ត ៧៧២គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២

-
សមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ ចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់មួយកន្លែង រឹបអូសឈើច្រើនប្រភេទបានជាង ៤ម៉ែត្រគូប រួមទាំងឧបករណ៍កែច្នៃឈើជាច្រើនប្រភេទ មានតម្លៃច្រើនពាន់ដុល្លារ

ខេត្តឧត្តរមានជ័យ ៖ រោងសិប្បកម្មកែច្នៃឈើមួយកន្លែង ឈើជាច្រើនប្រភេទមានចំនួនជាង ៤ម៉ែត្រគូប រួមទាំងម៉ាស៊ីនអារ ម៉ាស៊ីនជ្រៀកឈើ និងឧបករណ៍កែច្នៃឈើជាច្រើនប្រភេទទៀត មានតម្លៃច្រើនពាន់ដុល្លារ បានរងការបង្ក្រាប និងរឹបអូសពីកម្លាំងសមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិស្រះជ្រៃ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។