-
អគ្គិភ័យឆាបឆេះផ្ទះលក់ចាប់ហួយ និងរថយន្តមួយគ្រឿងទាំងស្រុង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានកេីតឡេីង បណ្ដាលឲ្យផ្ទះ លក់ឥវ៉ាន់ចាប់ហួយខូចខាតសម្ភារៈអស់ទាំងស្រុង រួចក៏ឆេះរាលដាលទៅផ្ទះមួយទៀត ធ្វេីឲ្យរថយន្ត Hilux Vigo មួយគ្រឿងដែលកំពុងចតមុខផ្ទះ ឆេះខ្ទេចស្ទេីរផងដែរ ដោយបង្ការការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១ និង៣០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី០៣ខែ មិនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ KS01 ផ្ទះលេខ ២១៧ និងលេខ ២១៩ ក្នុងបុរី ពិភពថ្មី កួរស្រូវ៣ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-
កម្លាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់

ព្រះវិហារ ៖ ជនសង្ស័យពីរនាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ពីបទរក្សាទុក និងចែកចាយបន្ត នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង ១០-៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ។ នេះបើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុក ដែលអង្គភាពទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារទទួលបាន ។
-
រថយន្តស៊េរីទំនើប ពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ ៖ រថយន្តស៊េរីទំនេីប ម៉ាក Land cruiser មួយគ្រឿងបានបុករថយន្តកាមរីស៊េរីទំនេីបដូចគ្នាចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង០៩និង ៣០ នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខខារ៉ាអូខេ ហេង ហេង ផ្កាយមាស(II) តាមបណ្ដោយផ្លូវ២២១ កែងនឹងផ្លូវ ១១២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។
-
បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុកជាមួយម៉ូតូកង់បី ក្រុមហ៊ុនវីរៈប៊ុនថាំ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ

-
ចាប់ខ្លួនជនបរទេសចំនួន ០៦នាក់ជាប់ ពាក់ព័ន្ធ ករណីបង្ខាំងមនុស្សជំរិតទារប្រាក់

ព្រះសីហនុ ៖ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២២ និង ៣០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានរាយការណ៍មកថា ខណៈដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដាក់ប៉ារ៉ាសត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ នៅចំណុច ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7054 បើកយ៉ាងលឿន ….
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា មនុស្ស ២៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០១ ខែកុម្ភៈ ម្សិលមិញ

-
រថយន្ត លុចស៊ីស RX300បុក ទ្រូង ផ្លូវ ក្នុងបរិវេណកោះពេជ្រ បណ្ដាល ឲ្យ ក្រឡាប់ ផ្ងារ ជើង

ភ្នំពេញ ៖ រថយន្ត លុចស៊ីស RX300មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់ រួមដំណេីរនិងនារីម្នាក់ទៀត ជ្រុល ទៅ បុក ក្បាល នាគ ពុះ ចែកទ្រូង ផ្លូវ បណ្ដាល ឲ្យ រថយន្ត ក្រឡាប់ ផ្ងារ ជើង មួយ ចំហៀង រងការខូចខាត កាលពីវេលា ម៉ោង ៨និង ៣០នាទីយប់ ថ្ងៃ ទី ១ ខែ កុម្ភៈ ឆ្នាំ ២០២២ ក្នុង បរិវេណ មជ្ឈមណ្ឌល កោះពេជ្រ ស្ថិត ក្នុង សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន ។
-
សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត របស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ចំពោះមរណភាព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សោម លេន

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងចាត់លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមរំលែកទុក្ខដោយផ្ទាល់ដល់ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ ….
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល

-
កម្ពុជាអបអរសាទរទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈឆ្នាំ២០២២

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២ខែកុម្ភៈ ឆ្នាំ ២០២២កម្ពុជាអបអរសាទរដីសើមពិភពលោក ក្រោមប្រធានបទ ការអភិវឌ្ឍន៍តំបន់ដីសើមសម្រាប់មនុស្សនិងធម្មជាតិ។ អ្នកអាចចូលរួមអបអរសាទរទិវាតំបន់ដីសើមពិភពលោកតាមបណ្តាញសង្គម ដោយគ្រាន់តែបង្ហោះរូបភាពទេសភាពដ៏ស្រស់ស្អាតរបស់តំបន់ដីសើម ជីវៈចម្រុះ ការរស់នៅរបស់សហគមន៍មូលដ្ឋាន ឬសកម្មភាពទេសចរណ៍ធម្មជាតិក្នុងតំបន់ដីសើមដែលអ្នកធ្លាប់បានទៅដល់ និងប្រើប្រាស់ #ទិវាតំបន់ដីសើមពិភពលោកឆ្នាំ២០២២ #ក្រសួងបរិស្ថាន។