-
ធាក់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ បានសម្រេច ត្រូវកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ក្នុងចំណោមបក្ខពួក ០៦នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលព្រហ្មទណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា ដែលជាអធិការខណ្ឌ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលពួកគេបានធាក់ដួលយកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហើយរត់គេចខ្លួន កាលពីវេលាម៉ោង០៣និង១៥នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ បួងសួងសុំសេចក្តីសុខនៅចំណុចព្រំប្រទល់ទឹកបីខេត្ត នៅភាគពាយព្យប្រទេស

ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាខេត្តពោធិ៍សាត់ និងលោកជំទាវ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ តំណាងរាស្រ្ត បានអញ្ជើញ បួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រទេសជាតិនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២៩៧គ្រួសារដែលមកពីតាមបណ្ដាខេត្តទាំងបី នៅចំណុច ក ដប ដែលមានព្រំប្រទល់ព្រំដែនដឹករវាងខេត្តទាំង បី។
-
រដ្ឋមន្ត្រីក្រសួងការងារអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីដំណាក់កាលទី២ សម្រាប់ ឆ្នាំ២០២០-២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជាសហប្រធាន គណៈប្រឹក្សាភិបាលនៃ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (កម្មវិធី DEY) និងលោកស្រី ពូលីន តាមេស៊ី(Pauline Tamesis)អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងជា សហប្រធាន កម្មវិធី DEY កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២
-
រថយន្តបុកម៉ូតូ នៅស្រុកអូរជ្រៅ របួស០២នាក់ប្តីប្រពន្ធ,ព្យាយាមបើករត់គេចខ្លួនទីបំផុតឃាត់បាននៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ ពីរនាក់ប្តីប្រពន្ធរងរបួសធ្ងន់ ដោយសាររថយន្តបុកប៉ះម៉ូតូរួចព្យាយាមបើករត់ ទីបំផុតត្រូវបានកម្លាំងនគរបាលដេញតាមឃាត់រថយន្តបាន តែអ្នកបើកបររត់គេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧ និង៣០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំខាងត្បូងភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
-
បុរសម្នាក់ជិះម៉ូតូពេលមេឃភ្លៀងរលឹម បានរអិលរេចង្កូតបុកបង្គោលភ្លេីង បណ្ដាលឲ្យស្លាប់យ៉ាងអនោចអធម៍

-
បុរសម្នាក់ ត្រូវបានជនសង្ស័យស្ទាក់វាយប្លនយកម៉ូតូបានសម្រេច នៅខណ្ឌពោធ៍សែនជ័យ

ភ្នំពេញ ៖ ជនសង្ស័យចំនួនពីរនាក់ បានធ្វើសកម្មភាពស្ទាក់វាយបុរសម្នាក់ ប្លន់យកម៉ូតូមួយគ្រឿង ម៉ាកស្មាក់វី បានសម្រេច រួចគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុងជាប់របងវត្តពោធិ៍ចិនតុងខាងកើត ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-
បុរសម្នាក់ជិះម៉ូតូលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងឈប់ស្តុបពីក្រោយ បោកក្បាលស្លាប់ចោលប្រពន្ធ និងកូនឲ្យកំព្រា

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាល និងបាក់ ករ ស្លាប់ចោលប្រពន្ធនិងកូនឲ្យកំព្រា បន្ទាប់ពីជនរងគ្រោះជិះម៉ូតូចេញធ្វើការត្រលប់ទៅផ្ទះក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តហុីយ៉ាន់ដាយពីក្រោយកំពុងតែឈប់ស្តុបពេញទំហឹង កាលវេលា ម៉ោង ៩យប់ និង២០នាទីយប់ថ្ងៃអង្គារិ៍ថ្ងៃ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅចំណុចស្តុប វត្ត ស្លែង តាមបណ្ដោយផ្លូវ ជាតិ លេខ ៣ ក្នុងភូមិ វត្ត ស្លែង សង្កាត់ ពងទឹក ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។
-
សមត្ថកិច្ច ត្រៀមបញ្ជូនខ្មែរអ៊ិស្លាម ២នាក់ ទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ

-
រថយន្តម៉ាកអូឌីបុកបង្គោលភ្លើង បំភ្លឺផ្លូវបណ្តាលឱ្យរងការខូចខាត និងយុវជនម្នាក់រងរបួស

-
សមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួន ជនសង្ស័យ០២នាក់ បានភ្លាមៗ បន្ទាប់ពីលួចកាច់សោរកម៉ូតូបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលក្រាំងពង្រ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីលួចកាច់សោរកម៉ូតូបានសម្រេច កាលពីវេលាម៉ោង០៩ និង៤០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចសំណង់ផ្ទះល្វែង ខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។