-
អគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកូនមុំ តម្លៃជាង ១ម៉ឺន ៣ពាន់ដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តរតនគិរី ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកូនមុំ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានថ្លែងថា ចាប់ពីពេលនេះតទៅ អគារថ្មី នៃអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកូនមុំ នឹងបង្កភាពងាយស្រួល ដល់គណៈកម្មាធិការអនុសាខាស្រុក បានបម្រើការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ និងសកម្មថែមទៀត ។
-
សមត្ថកិច្ចខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៥នាក់ជាបន្តបន្ទាប់ ក្រោយពីកាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយនគរបាលស្រុកអង្គស្នួល ធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៥នាក់ជាបន្តបន្ទាប់ ពីបទហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា(កាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ) នៅវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចបណ្តោយផ្លូវជាតិលេ៥ ក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
-
ស.ស.យ.ក យុទ្ធនាការសង្កាត់១ អង្ករ ១តោន ក្នុងគោលបំណងជួយសម្រាលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ

នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២២ ស.ស.យ.ក.វិស័យយុត្តិធម៌ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាការកណ្តាល ស.ស.យ.ក ទទួលបន្ទុកវិស័យយុត្តិធម៌ និង សមាជិក សមាជិកា បាននាំយកនូវអង្ករចំនួន ១តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ និងអ្នកឧកញ៉ា ទ្រី ភាព ព្រមទាំងលោកជំទាវ មកផ្តល់ជូនសង្កាត់ផ្សារថ្មីទី៣ និង សង្កាត់បឹងរាំង ក្នុងគោលបំណងជួយសម្រាលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវកងទ័ពទាំងអស់ បន្តរួមគ្នាថែរក្សា និងការពារសន្តិភាពនេះឱ្យខានតែបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជការកងទ័ពជើងគោក បានអំពាវនាវទៅដល់កម្លាំងកងទ័ពទាំងអស់ ត្រូវបន្តថែរក្សា និងការពារសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវតែប្តូរផ្តាច់ការពារឱ្យខានតែបាន ដោយមិនឱ្យអ្នកណាម្នាក់ឬក្រុមអ្នកនយោបាយរត់ចោលស្រុកមួយចំនួនមកបំផ្លាញ់សន្តិភាពនេះបានឡើយ ។
-
បុរសម្នាក់ឈរក្បែរបង្កាន់ដៃស្ពាន មិនប្រយ័ត្ន ក៏រអិលធ្លាក់ចូលប្រឡាយទឹកស្អុយបឹងសាឡាងលង់ស្លាប់យ៉ាងអាណោចអាធម៌

-
រថយន្តស៊េរីទំនេីប BMW បុករថយន្តកូរ៉េ ពីក្រោយ និងរុញទៅបុករបាំងថ្ម បណ្ដាលឲ្យក្រឡាប់ផ្ងារជេីងម្ខាងចាក់ពោះត្រីពេញលេីស្ពានអាកាសក្បាលថ្នល់

ភ្នំពេញ ៖ មានរថយន្តស៊េរីទំនេីបម៉ាក BMW បេីកបុករថយន្តកូរ៉េ ដឹកពោះត្រី ពីក្រោយពេញទំហឹង ហេីយរុញទៅបុករបាំងថ្ម បាក់អស់២កង់ ធ្វេីឲ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជេីង រងការខូចខាតទាំងសងខាងយ៉ាងដំណំ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីល និងធ្វើឱ្យកកស្ទះចរាចរណ៍ដល់អ្នកដំណេីរ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅលេីស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រុំប្រទល់ជាប់សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-
មន្រ្តីជាន់ខ្ពស់ក្រុមការងាររាជរដ្ឋាភិបាលបង្កើតឡើងដើម្បីចុះផ្ទាល់ដល់មូលដ្ឋាន និងចូលរួមដោះស្រាយរាល់សំណូមពរ សំណើ ដោយផ្អែកលើច្បាប់

-
ជនសង្ស័យ ប្រុសស្រី ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ កម្លាំងជំនាញ នគរបាលខណ្ឌដង្កោទទួលផែនគ្រឿនញៀន នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជួនខ្លួនជនសង្ស័យប្រុសស្រី ២នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីជួយដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ០០នាទី ត្រង់ចំណុចលំ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតរំលែកទុក្ខនាយឧត្ដមសេនីយ៍ វង្ស ពិសេន ចំពោះមរណភាពឧបាសិកា ឈឹម ឆោម ត្រូវជាម្ដាយក្មេក

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងភរិយា ផ្ញើសារលិខិតរំលែកទុក្ខជូនឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា ឈឹម ឆោម ត្រូវជាម្ដាយក្មេក បានទទួលមរណភាពកាលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ ។ ខ្លឹមសារមានដូចខាងក្រោម ៖
-
ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចូលលួចទូរស័ព្ទ Phone 11Pro Max របស់អ្នកជិតខាង
