-
អធិការនគរបាលខណ្ឌទួលគោក បញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ២១៩ កែងផ្លូវ២២០ ក្នុងសង្កាត់ផ្សារដើមគរ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរង ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវលេខ២១៩ និងកែងផ្លូវ២២០ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។
-
រថយន្ត HILUX បុករថយន្ត CRV ពីក្រោយបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹង ហេីយហោះរំលងសួនច្បារចែកផ្លូវបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ និងស្រាល ៤នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវផ្លូវវិមានឈ្នះ ឈ្នះចំណុចជិតរណ្ដៅដីតាកៅ ក្នុងសង្កាត់កោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
-
បុរសម្នាក់ជិះម៉ូតូបុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យស្លាប់យ៉ាងសង្វេគ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ពីក្រោយកំពុងចតលើចិញ្ចើមផ្លូវពេញទំហឹង កាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវហាណូយចំណុចជិតស្តុបវិមានឈ្នះ ឈ្នះប្រមាណ ២០០ម៉ែត្រ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សពជនរងគ្រោះមានឈ្មោះ ផាន់នី ផាន់ណា ភេទប្រុស អាយុ ២០ឆ្នាំជាង មុខរបបធ្វើការក្រុមហ៊ុន ស្នាក់នៅភូមិស្វាយប៉ាក ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល ។
-
មន្រ្តីនាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល មានការសោកស្តាយបំផុត ដែលបានបាត់បង់សត្វផ្សោតចុងក្រោយនៅអន្លង់ឈើទាល នៅជាប់នឹងព្រំដែននៃប្រទេសឡាវ

-
ប្រធានតុលាការខេត្តឧត្តរមានជ័យ ជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវអនុវត្តការងារឲ្យបានល្អ ក្នុងការរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព ភាពស្មោះត្រង់ និងទាន់ពេលវេលា

ឧត្តរមានជ័យ ៖ ឯកឧត្ដម អ៊ុ ចាន់ថុល ប្រធានតុលាការខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវគោរពពេលវេលាធ្វើការ អនុវត្តការងារឲ្យបានល្អ គិតប្រយោជន៍ប្រជាពលរដ្ឋជាធំ ក្នុងការរកភាពយុត្តិធម៌ជូនដល់ពួកគាត់ ប្រកបទៅដោយគុណភាព តម្លាភាព ភាពស្មោះត្រង់ និងទាន់ពេលវេលា ។ ឯកឧត្ដម អ៊ុ ចាន់ថុល មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុង ពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងដាក់ទិសដៅអនុវត្តឆ្នាំ២០២២ របស់សាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
-
សំបុកសត្វកុកពាក់អំបោះ មានការកើនឡើងតិចតួច នៅដែនជម្រកសត្វព្រៃលំផាត់!

-
ប្រជាពលរដ្ឋ និងអាជីវករផ្សារបន្លែច្បារអំពៅ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ មិនអនុញ្ញាតឲ្យចេញ-ចូលក្នុងផ្សារឡើយ

-
សម្តេចតេជោ ហ៊ុន សែន និងទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញសម្ពោធស្ពានចំនួន ៧កន្លែង ក្នុងនោះ ២កន្លែង នៅខេត្តព្រៃវែង និង៥កន្លែង នៅខេត្តក្រចេះ

ក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងនោះស្ពាន ៥កន្លែងនៅខេត្តក្រចេះ និងស្ពាន ២កន្លែងទៀត នៅខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅត្រង់ចំណុចស្ពានទេរ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។
-
ស្ពាន ៧កន្លែង នៃ គម្រោង សាងសង់ ស្ពាន ឡើងវិញ បន្ទាន់នៅ តំបន់ ប្រឈម នឹង ទឹកជំនន់ ស្ថិតក្នុង ខេត្តក្រចេះ និង ខេត្តព្រៃវែង សម្ពោធ ដាក់ឱ្យ ប្រើប្រាស់ ជា ផ្លូវការនៅព្រឹកនេះ

ក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងនោះស្ពានចំនួន ៥កន្លែងនៅខេត្តក្រចេះ និងស្ពាន ២កន្លែងទៀត នៅខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅត្រង់ចំណុចស្ពានតេ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។ ស្ពានទាំង៧កន្លែងនេះ គឺជាគំរោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។
-
ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន និងទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញសម្ពោធស្ពានចំនួន ៧កន្លែង ក្នុងនោះ ២កន្លែង នៅខេត្តព្រៃវែង និង៥កន្លែង នៅខេត្តក្រចេះ

ក្រចេះ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងនោះស្ពានចំនួន ៥កន្លែងនៅខេត្តក្រចេះ និងស្ពាន ២កន្លែងទៀត នៅខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅត្រង់ចំណុចស្ពានតេ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។ ស្ពានទាំង៧កន្លែងនេះ គឺជាគំរោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។