-
គ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ៤គ្រួសារ បានទទួលអំណោយ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី បានអញ្ជើញនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ៤គ្រួសារ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ៣គ្រួសារ និង នៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ០១ គ្រួសារ ។
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតាំងឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ស្វាយរៀង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរ និងតែងតាំង លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ពីអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវចូលនិវត្តន៍។
-
ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលដើម្បីសិក្សាពីជម្រកសត្វព្រៃ សត្វព្រៃមានដោយកម្រ និងជិតផុតពូជ

-
រថយន្តកុងតឺន័របុកម៉ូតូគុប ពីក្រោយ កិនបុរសវ័យចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

-
គណបញ្ជាការឯកភាព រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំ ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពការងារក្នុងខែនីមួយៗ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានលើកឡើងថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ យើងបានកំណត់រៀងរាល់សប្ដាហ៍ទី២ក្នុងខែនីមួយៗ ត្រូវតែមានកិច្ចប្រជុំចាំបាច់ ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពការងារក្នុងខែនីមួយៗ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ។
-
ក្រសួងបរិស្ថាន រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ»

-
បុរសម្នាក់ បើកម៉ូតូ ក្នុងល្បឿនលឿន បុកឃឿនថ្មពេញទំហឹង បណ្តាលឱ្យដួលបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បើកបរម៉ូតូ ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកឃឿនថ្មពញទំហឹង បណ្តាលឱ្យដួលបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើត នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាំយកអំណោយសម្ដេចតេជោហ៊ុន សែន ផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា ដើម្បីត្រៀមជួយពលរដ្ឋដែលងាយរងគ្រោះ

ស្វាយរៀង ៖ ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា បាននាំយកសម្ភារៈ ថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា សម្រាប់ត្រៀមបង្ការក្នុងវិបត្តិកូវីដ-១៩ និងដោះស្រាយជូនដល់ពលរដ្ឋដែលងាយរងគ្រោះ ដែលពិធីនេះប្រារព្ធធ្វើនៅសាលាស្រុកចន្រ្ទា ។
-
សហគមន៍ គឺជាដៃគូរដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាប្លាស្ទិក នៅតាមតំបន់ឆ្នេរសមុទ្រ

ខេត្តព្រះសីហនុ ៖ ក្នុងពិធីសម្ពោធកម្មវិធីដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជានាយកគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា មានប្រសាសន៍ថា ការផ្សព្វផ្សាយ និងលើកទឹកចិត្តតាមសហគមន៍ឱ្យពួកគាត់ផលិតសម្ភារជំនួសការប្រើប្រាស់ប្លាស្ទិក និងកែច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញ ជាផ្នែកមួយដ៏សំខាន់ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ពិធីសម្ពោធនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។
-
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ កុម្ភៈ

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គ្រោងនឹងធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ។ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់បានចំនួន ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ លើផ្ទៃដីទំហំ ៣ហិចតា ដែលមានទីតាំង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។