-
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំមួយ ត្រូវបានប្រារព្ធបើកការដ្ឋាន ដោយសម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាមួយនឹងសារនយោបាយមួយចំនួន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋាន សាងសង់ ស្ថានីយប្រព្រឹត្ត កម្មទឹកកខ្វក់ជើងឯកនៃគម្រោង អភិវឌ្ឍន៍ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទាន សហប្រតិបត្តិការឥត សំណងរបស់ រដ្ឋាភិបាលជប៉ុន។ ស្ថានីយនេះ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-
ទៅឈ្លោះជាមួយបងស្រី ពេលបងថ្លៃចូលឃាត់ ស្រាប់តែទាញកាំបិតកាប់បងថ្លៃឲ្យរបួសក្បាល ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វេីការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព (យកកាំបិតបុ័ងតោកាប់លើជនរងគ្រោះត្រូវជាបងថ្លៃ ឲ្យរបួសចំក្បាលថ្ងាស់) នៅវេលាម៉ោង១៨ និង៤០នាទី យប់ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវបេតុង ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
-
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកវិភាគខ្លះដែលថា កម្ពុជា នឹងជាប់អន្ទាក់បំណុលចិន លើការកសាងកំពង់ផែព្រះសីហនុ តែការពិតអ្នកផ្តល់កម្ចី និងកសាង គឺជប៉ុនវិញទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តាំទៅអ្នកវិភាគខ្លះដែលថា កម្ពុជា នឹងជាប់អន្ទាក់បំណុលចិន លើការកសាងកំពង់ផែព្រះសីហនុ តែការពិតអ្នកផ្តល់កម្ចី និងកសាង គឺជប៉ុនវិញទេ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម មិតាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនកម្ពុជា ផងដែរ ។
-
កំលាំងជំនាញខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន ១១ កញ្ចប់

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់បណ្តាញអប្សរាព័ត៌មាន (AMS) ថា កម្លាំងនគរបាលជំនាញខណ្ឌ បានបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៩ ថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២២ នៅចំណុច ផ្លូវ រថភ្លើង ក្រុម ១៤ ភូមិ ចុងខ្សាច់ សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតបានគ្រឿងញៀន ១១ កញ្ចប់ ។
-
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន ស្ថិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
រថយន្ត ២០គ្រឿង ដែលអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយត្រូវបង្ក្រាប នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរថយន្ត ២០គ្រឿងដែលអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយនៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។ ការចុះបង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល ១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស។
-
បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានកាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាមដោយសារភ្លើងប្រចណ្ឌ

កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង ១០និង៤៥នាទី បុរសជាប្តី ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានកាប់ប្រពន្ធចំនួន២កាំបិតបណ្តាលឱ្យស្លាប់ ក្នុងថ្លុកឈាម ដោយសង្ស័យប្រពន្ធមានប្រុសថ្មី នៅចំណុចក្រោមផ្ទះរបស់ ឈ្មោះជុំ ហេង អាយុ ៣៣ឆ្នាំស្ថិតក្នុងភូមិ ប្រក្លូតឃុំធ្លកវៀនស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ករណីមនុស្យឃាត ដោយចេតនា បង្ក ឡើងដោយជនសង្ស័យឈ្មោះ អុី សាម៉េត ភេទប្រុសអាយុ ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិ ឃុំកើតហេតុខាងលើនិងមានទីលំនៅបច្ចុប្បន្ន នៅភូមិ ក្រាំងមេត្រី ឃុំស្គុះស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
-
នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបាន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ជាងបួនម៉ឺនដុល្លារ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិត ស្រាល បានបំបែកសំណុំរឿងបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចំនួន៤៤.០០០ដុល្លារ ដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ផងដែរ។
-
ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ៥៨៥គ្រឿង

-
អភិបាលរាជធានីក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់បាន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពិធីក្រុងពាលី ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចម្រើនហើយ នៅព្រឹកថ្ងៃទី២២ កុម្ភៈស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះតែម្តង។