-
ស្ត្រីម្នាក់កំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយបណ្តាលឱ្យស្លាប់

ភ្នំពេញ៖ស្ត្រីម្នាក់ដែលគេដឹងថាមាន កូនតូចអាយុទើប តែ ប្រាំខែបានបាត់បង់ជីវិតក្នុងពេលកំពុងជិះម៉ូតូចេញពីកន្លែងលក់ការហ្វេនៅបុរីសន្តិភាព២ត្រលប់ទៅផ្ទះនៅចំការដូងតែត្រូវរថយន្តបុកពីក្រោយបណ្តាលឱ្យដួលក្បាលស្លាប់ ។ចំណែក រថយន្តបង្កបើកគេចបាត់ស្រមោល។ករណីនេះកើតឡើង កាលពីរំលងអធ្រាត្រឈានថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចខាងជើង វត្តធម័ត្រៃយ៍ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
-
ឯកឧត្តម អ៊ុក ថា ៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ មានគោលបំណងប្រមូលទិន្នន័យបច្ចុប្បន្នភាពអំពី ស្ថានភាពនៃខឿនសេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ

ខេត្តកែប ៖ ឯកឧត្តម អ៊ុក ថា អភិបាលខេត្តស្តីទី និងជាអនុប្រធានគណកម្មាធិការជំរឿនខេត្ត បានចូលរួមពិធីបេីកវគ្គបណ្តុះបណ្តាល ដល់មន្រ្តីត្រួតពិនិត្យ មន្រ្តីសម្ភាសន៍ និងមន្រ្តីបម្រុង សម្រាប់កិច្ចការជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ នៅមន្ទីរផែនការខេត្តកែប មានរយៈ ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
លោក សេង សិរីបុត្រ ៖ មន្ត្រី កងកម្លាំង ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បន្តរួមគ្នាថែរក្សាការពារតំបន់ព្រំដែនឲ្យមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍

ខេត្តកំពត ៖ លោក សេង សិរីបុត្រ បានជំរុញឱ្យមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅស្រុកកំពង់ត្រាច មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សូមផ្តល់នូវកិច្ចគាំទ្រសហប្រតិបត្តិការ ដើម្បីរួមគ្នាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ព្រំដែនឲ្យមានសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ខិតខំប្រមែប្រមូលពន្ធគយ ត្រូវពិនិត្យ យកចិត្តទុកដាក់ចំពោះទំនិញដែល គិចពន្ធ និង ខូចគុណភាពគ្រប់ប្រភេទ នាំឆ្លងកាត់ ចែញ ចូលផងដែរ ។
-
ទិវាជាតិសុខភាពមាតា ទារកនិងកុមារ ២១ កុម្ភៈ ២០២២នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ ពង្រឹងការផ្ដល់សេវា សុខភាពបន្តពូជ សុខភាពមាតា ទារកនិងកុមារនិងការផ្ដល់វ៉ាក់សាំង បង្កាជំងឺកូវីដ19 ជូនស្ត្រីមានផ្ទៃពោះនិងមាតាកំពុងបំបៅកូន ដោយទឹកដោះម្ដាយ នេះគឺជាប្រធានបទនៃទិវាជាតិ សុខភាពមាតា ទារកនិងកុមារ ២១កុម្ភៈ ២០២២ ដែលសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីនិងបានចែកជូននូវអំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ទារកនិងកុមារតូចនៅក្នុងស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២២។
-
ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម ត្រូវកម្លាំងនគរបាលឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ សហការជាមួយផ្នែកកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម នៅចំណុចអតីតក្រុមហ៊ុនឃ្យូប៊ី (០១៣) ទីតាំងផ្ទះលេខ៨២៥ ABC ផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-
អាជ្ញាធរខេត្តបាត់ដំបង ចាត់វិធានការក្តៅ ចំពោះករណីម្ចាស់អេស្ការ និងអ្នកពាក់ព័ន្ធដែលរំលោភកាយដីចំណីប្រឡាយ ក្នុងស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង ៖ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន ឃុំធិបតី និងកម្លាំងអធិការដ្ឋានស្រុក បានចុះទៅពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើសក្នុងការកាយយកអាចម៍ដីចំណីមាត់ប្រឡាយមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ភូមិសំរោង ក្នុងឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
-
លោកជំទាវ ញាណ ទិត្យចិន្តា អញ្ជើញចុះសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងស្រ្តីទើបសម្រាលកូនរួចចំនួន ១០នាក់ ដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ

រតនគិរី ៖ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ» លោកជំទាវ ញាណ ទិត្យចិន្តា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ ស្រ្តីមានផ្ទៃពោះ និង ស្រ្តីទើបសម្រាលកូនរួច ចំនួន១០ នាក់ មកពី ឃុំលុងឃុង ឃុំឡាមិញ ឃុំកក់ ឃុំស៊ើង ដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។
-
ឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិតជំនួសលោកវរសេនីយ៍ឯកម៉ម យ៉យដែលចូលនិវត្តន៍

(ស្វាយរៀង) ៖ នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងអន្តោរប្រវេសន៍ តំណាង នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលពិធីនេះបានប្រព្រឹត្តិ ទៅនៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិតខេត្តស្វាយរៀង។
-
សម្ដេចក្រឡាហោម ស ខេង ៖ ការបម្រើសេវាសន្ដិសុខ និងសេវាចាំបាច់នានា របស់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ត្រូវបានពង្រឹងទាំងគុណភាព និងអាកប្បកិរិយារបស់មន្ដ្រី ធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងចូលរួមយ៉ាងសកម្ម

ភ្នំពេញ ៖ ក្នុងវិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «ការបម្រើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានា ក៏ត្រូវបានពង្រឹងគុណភាព សមត្ថភាព ក៏ដូចជាការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ និងការជំរុញចលនាអនុវត្តគោលនយោបាយជាតិ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅមូលដ្ឋាន»។
-
លោកជំទាវ ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ កម្ពស់ ២១ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ ហៅវត្តកោងកាង នៅសង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ ដែលមានកម្ពស់ ២១ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹក ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ។