-
នគរបាលប៉ុស្ដិច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ បានបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩និង ៣០នាទី នៅចំណុចដីផ្នូរខ្មោចក្រុម១ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតបានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនមួយចំនួន ។
-
ពលរដ្ឋប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់នៅក្នុងស្ទឹងសៀមរាប

-
អធិការនគរបាលខណ្ឌទួលគោក បញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងសង្កាត់បឹងកក់ទី១

-
ក្រុមចោរនាំគ្នាឆក់ទូរសព្ទ Iphone 11 Pro Max បានសម្រេចតែដួលរត់ចោលម៉ូតូមួយគ្រឿង ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បានម្នាក់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់ទូរសព្ទពីជនគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច រួចបម្រុងជិះម៉ូតូរត់ តែទាក់ដៃចង្កូតគ្នាជាមួយនឹងម៉ូតូជនរងគ្រោះ ដួលទៅលើដងផ្លូវ យកបានតែទូរសព្ទរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួនមិនបានប៉ុន្មានម៉ោងផង ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ស្រាវជ្រាវចាប់ខ្លួនបានម្នាក់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-
អាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងសុីសងតាមប្រព័ន្ធអ៊ីនធឺណេត ២កន្លែង ឃាត់ខ្លួនមនុស្ស ១៧នាក់

-
សម្បុកសត្វកុកពាក់អំបោះ ញាស់កូនបានចំនួនខ្ពស់បំផុត នៅដែនជម្រកសត្វព្រៃលំផាត់នាឆ្នាំ២០២១

ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវ បានបង្ហាញថាបានរកឃើញ សម្បុកសត្វកុកពាក់អំបោះនៅដែនជម្រកសត្វព្រៃលំផាត់ មានចំនួនប្រាំបីសម្បុក ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល។ លទ្ធផលស្រាវជ្រាវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ដោយអង្គការ Bird Life In Cambodia និងបាន បញ្ជាក់ ថាក្នុងឆ្នាំ២០២១ កូនសត្វដែលញាស់បានជោគជ័យ ជា ចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។
-
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២កុម្ភៈ

ភ្នំពេញ ៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គ្រោងនឹងបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ បើតាម លោក សាំពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ថា គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ហិចតា ដែលមានទីតាំង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-
ស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូន និងគ្រួសារជួបការលំបាកក្នុងស្រុកកំពង់លែង ចំនួន ៩៣គ្រួសារ បានទទួលអំណោយសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

កំពង់ឆ្នាំង ៖ លោកជំទាវ កែ ច័ន្ទមុន្នី បាននាំយកអំណោយរបស់សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកកម្មរួមអគ្គលេខាធិការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ជូនស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូន និងគ្រួសារជួបការលំបាក មកពី ៧ឃុំ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងសរុបចំនួន ៩៣នាក់ ។
-
ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌបឹងកេងកង ធ្វេីការឃាត់ខ្លួនជាប់ ពីបទ អំពើលួច ទូរទស្សន៍ និងដុំខ្សែភ្លេីង

ភ្នំពេញ ៖ បេីយោងតាមរបាយការណ៍របស់នគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ អំពើលួច ( ទូរទស្សន៍) ប្រព្រឹត្តិនៅចំណុចហាងម៉ូតូហុងដាផ្ទះលេខ៣៦៤ផ្លូវ ព្រះមុនីវង្ស ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០:០០នាទី ។
-
បុរសម្នាក់ពាក់ព័ន្ធករណីចេញសែកស្អុយ ១០ម៉ឺនដុល្លារទៅឲ្យដើមបណ្តឹង ត្រូវតុលាការសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន

ភ្នំពេញ ៖ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ លឹម សុវណ្ណ ហៅ ផេង ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែ ដាក់ពន្ធនាគាររាជធានីភ្នំពេញ(PJ) នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២២ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញតាំងពីអំឡុងឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់។