-
វត្តបណ្ដុះបណ្ដាល ជំនាញជាសហគ្រិនភាព និងបច្ចេកវិទ្យា នៃសាលាបឋមសិក្សាវត្តបូព៍ ខេត្តសៀមរាប

-
ក្រុងព្រះសីហនុ បានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ខណៈភ្នំពេញ,ក្រុងសែនមនោរម្យ និងក្រុងកែបទទួលវិញ្ញាបនបត្រ ទឹកស្អាត,ដីស្អាត,ខ្យល់ស្អាត

រាជធានីភ្នំពេញ ៖ ជាក្តីមោទនរបស់ជាតិកម្ពុជា ទីក្រុងព្រះស៊ីហនុ ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន នារាជធានីភ្នំពេញ បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាត សម្រាប់ឆ្នាំ២០២១ កន្លងមកនេះ។ ក្រសួងបរិស្ថានបានឱ្យដឹងថា ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដល់ទីក្រុងរបស់ព្រះរាជានាចកម្ពុជា នៅរសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ នាទីស្តីការក្រសួងបរិស្ថាន ។
-
ឯកឧត្តម ស៊ុន ចាន់ថុល លើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្តល់មតិយោបល់ លើគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅក្រុងបាវិត

-
ថ្ងៃទី២៤ ខែកុម្ភៈ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៥៥នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

-
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ជម្រុញឱ្យមន្រ្តីជំនាញ ពង្រឹងការងារផ្តល់ទិដ្ឋាការ ដើម្បីងាយស្រួលស្វែងរកការប្រព្រឹត្តបទល្មើស របស់ជនបរទេស

-
រដ្ឋបាលរាជធានីបញ្ជាក់ថា ពុំមានការអនុវត្តស្តង់ដារពីរលើ បុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍

ភ្នំពេញ៖នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួន ក៏ដូចជា ការចេញ សេចក្តីថ្លែងការណ៍ផ្សេងៗចោទប្រកាន់មកលើសមត្ថកិច្ច នៃ រដ្ឋបាលរាជធានី ភ្នំពេញ ថាបានប្រើប្រាស់ស្តង់ដារ ពីរ ចំពោះ ការអនុវត្តវិធានសុខា ភិបាល ទៅលើ ក្រុម បាតុ ក រ ដែលជាអតីត បុគ្គលិក និង បុគ្គលិក ក្រុមហ៊ុន ណា ហ្គា វើលដ៏ ព្រមទាំងចោទ ប្រកាន់ថា បាន បៀត បៀន ផ្លូវ ភេទ លើ ស្រ្តី ជា ក្រុមបាតុករ ការប្រើអំពើហិង្សាលើក្រុមបាតុករ និងការចោទ ប្រកាន់ផ្សេងៗ ទៀត ។
-
បុរសម្នាក់ បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករថយន្តពេញទំហឹង បណ្ដាលឱ្យដួលរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករថយន្ត ១គ្រឿងពេញទំហឹង បណ្ដាលឱ្យដួល រងរបួសធ្ងន់ ត្រូវបាន រថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-
សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារពារជាតិ ដែលជាយុទ្ធមិត្តរួមជំនាន់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ ក្នុងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានទទួលមរណភាព កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។ អដ្ឋិធាតុ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ សារឿន ត្រូវបានក្រុមគ្រួសារ ព្រមទាំងនាយទាហានជាន់ខ្ពស់ នាយទាហាននៃកងយោធពលខេមរភូមិន្ទ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន និងគោរពវិញ្ញាណក្ខន្ធតាមប្រពៃណីសាសនា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កុម្ភៈ នៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល ។
-
ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យប្រុសស្រី ៧នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសារសាធារណៈ ឆបោកប្រាក់ជាង ២លានដុល្លារ
ភ្នំពេញ ៖ កម្លាំងការិយាល័យ នគរបាល កម្រិត ស្រាល នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ នៅ រសៀល ថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បាន បង្ហាញមុខ ជនសង្ស័យ ប្រុស ស្រី ចំនួន ៧ នាក់ ជាប់ ពាក់ព័ន្ធ ករណី ក្លែង ឯកសារ សាធារណៈ ( អត្តសញ្ញាណ សញ្ជាតិ ខ្មែរ , សៀវភៅ គ្រួសារ សៀវភៅ ស្នាក់ នៅ និង វិញ្ញាបនបត្រ សម្គាល់ ម្ចាស់ អចលវត្ថុ ) ដើម្បី ប្រើប្រាស់ ឆបោក ប្រាក់ ពី ជន…
-
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ៧៣៧គ្រឿង
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៧៣៧គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៥៩១គ្រឿង និងរថយន្ត ១៤៦គ្រឿង។ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ក្នុងឆ្នាំ២០២២ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៣៥,៦៣៣គ្រឿង ក្នុងនោះមានម៉ូតូ ២៦,៩៤៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨,៦៩០គ្រឿង។