-
អភិបាលខេត្តកំពតនឹងរៀបចំកែលម្អផ្សារដងទង់ឲ្យមានសោភ័ណ្ឌភាព អនាម័យ និងងាយស្រួលលក់ដូរជាងមុន

-
រថយន្តស៊េរីទំនើប អូឌី បេីកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរដោយស្ត្រីពីរ នាក់បើករថយន្តស៊េរីទំនើបម៉ាកអូឌីឆ្លងផ្លូវក្នុងល្បឿនលឿនមិនប្រយ័ត្នត្រូវបានយុវជន ៣នាក់ជិះម៉ូតូមួយគ្រឿងបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់និងស្រាលម្នាក់ កាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នៅត្រង់ចំណុចផ្លូវលេខ១០០៧កែងនឹងផ្លូវ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុព្យាយាមបើករត់ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានមកវិញ។
-
ស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន-កូនតូចសរុប ៣០គ្រួសារ បានទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

ស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន-កូនតូច សរុប ៣០គ្រួសារ បានទទួលអំណោយ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ និងពិធីប្រគល់និងទទួលស្ថានីយ៍លាងដៃ(ឡាបូលាងដៃ) ដែលរៀបចំឡើង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបរិវេណសាលាបឋមសិក្សាចុងព្រែក សង្កាត់ក្តុល-ដូនទាវ ក្រុង-ខេត្តបាត់ដំបង ក្រោមអធីភាព ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តបាត់ដំបង ។
-
ជនសង្ស័យចំនួន ២នាក់ ត្រូវបានចាប់ឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត

-
រថយន្តហ្វដពាក់ស្លាកលេខរដ្ឋបើកបុករះតាំងពីខណ្ឌដូនពេញរហូតដល់ខណ្ឌសែនសុខ

ភ្នំពេញ៖ រថយន្តម៉ាកហ្វដមួយគ្រឿងបើកបុករថយន្តនិងម៉ូតូជាច្រើនគ្រឿងតាំងពីខណ្ឌដូនពេញរហូតដល់ខណ្ឌសែនសុខ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ តាំងពីចំណុចបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញរហូតមកដល់ផ្លូវលេខ១០១១កែងនឹងផ្លូវលេខ១៩៧៨ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-
កម្លាំងនគរបាលខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ នៅលើផ្លូវលេខ២១៧

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឱ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវលេខ២១៧ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានដែក ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-
ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្ត FUSO បុករះរថយន្ត និងម៉ូតូជាច្រេីនគ្រឿង នៅស្ទុបផ្លូវ ៥០ម៉ែត្រ កែងផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ៖ ស្ត្រីម្នាក់ ជាអ្នកលក់ខ្ចងនិងក្ដាមប្រៃ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជិះម៉ូតូចេញពីលក់ដូរត្រូវរថយន្ត FUSO បុករះម៉ូតូ និងរថយន្ត ២គ្រឿងផ្សេងទៀតពីក្រោយកំពុងឈប់ស្តុប កាលពីវេលាម៉ោង ១៤ និង ១០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្ទុបផ្លូវ៥០ម៉ែត្រ កែងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សពស្ត្រីរងគ្រោះមានឈ្មោះ វ៉ាន់ នីការ អាយុជាង ៣០ឆ្នាំ មុខរបបលក់ដូរ នៅផ្សារតាខ្មៅ រស់នៅស្រុកបាទី ខេត្តតាកែវ ។
-
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រេចបេសកកម្មផ្ដល់ត្រឡប់ទៅសង្គមវិញ ប្រចាំឆ្នាំ២០២១ ដោយជោគជ័យ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបំពេញសកម្មភាពផ្ដល់ត្រឡប់ទៅសង្គមវិញជាហូរហែ តាមរយៈគម្រោងនានា មានដូចជា៖ ១. យុទ្ធនាការទឹកចិត្តកម្ពុជា ដើម្បីចូលរួមចំណែកក្នុងទឹកចិត្តក្លាហានរបស់វីរៈជនជួរមុខ ទប់ទល់ជំងឺកូវីដ-១៩ និងផ្តល់កម្លាំងចិត្តដល់ស្ថាប័នជាច្រើន ដោយបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន ៨៣,៥៨៤កេស និងភេសជ្ជៈ ចំនួន ២,៣៩៦កេស ដល់បុស្តិ៍នគរបាលសម្រួលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) កងកម្លាំងប្រចាំការតាមទីតាំងបិទខ្ទប់ ព្រមទាំងរដ្ឋបាលខេត្ត និងស្រុកមួយចំនួន ។
-
យុវជនម្នាក់បានស្លាប់ ខណៈជិះម៉ូតូតាមផ្លូវត្រូវរថយន្តបែនដឹកខ្សាច់បុកពីក្រោយ នៅក្បាលថ្នល់

-
ឯកឧត្តម សាយ សំអាល់៖ សម្តេចតេជោ បានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ចំពោះគោលនយោបាយស្រោចស្រពវ៉ាក់សាំង

«សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតចំពោះគោលនយោបាយស្រោចស្រពវ៉ាក់សាំងចំពោះប្រជាពលរដ្ឋ»។ នេះជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបិរស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ឫសសីមា ព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា នៅវត្តសាមគ្គីគិរីស្ទឹងឆាយ នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។