-
ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ៦៨៤គ្រឿង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន៦៨៤គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៤៨១គ្រឿង និងរថយន្ត ២០៣គ្រឿង។ គិតថ្ងៃទី២៣ ខែកុម្ភៈ ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣៤,៨៩៦គ្រឿង ក្នុងនោះមានម៉ូតូ ២៦,៣៥២គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨,៥៤៤គ្រឿង។
-
ប្រជាពលរដ្ឋភូមិរកាកំបុត និងភូមិក្បូនប្រកបមុខរបរដុតក្រឡានលក់ អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ

-
សម្តេចក្រឡាហោម ស ខេង៖ នឹងបន្តខិតខំអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ នៅតាមពន្ធនាគារ ពិសេសពន្ធនាគារដែលមានភាព ទ្រុឌទ្រោម ខ្លាំង និងចង្អៀតណែន

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សម្តេចនឹងខិតខំបន្តអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅតាមពន្ធនាគារនានា ពិសេសពន្ធនាគារដែល មានអគារចាស់ទ្រុឌទ្រោមខ្លាំង ដើម្បីដោះស្រាយ ភាពចង្អៀតណែន ដោយសារការកើនឡើងនៃជនជាប់ឃុំ និងដើម្បីអាចបង្ការ ហានិភ័យ ដល់សន្តិសុខ និងសុវត្ថិភាពនៅតាមពន្ធនាគារទាំងនោះ។
-
សាលារាជធានីភ្នំពេញទទួលបានធុងបែងចែកសំរាមចំនួន ៥០ឈុត ស្មើនឹង ១៥០ធុងពីក្រុមហ៊ុន កូកា-កូឡា កម្ពុជា

ភ្នំពេញស្ថិតក្នុងគោលបំណងចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ឱ្យកាន់តែប្រសើរនៅកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាននិងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ពង្រាយធុងបែងចែកសំរាមនៅក្នុងរាជធានី។ ធុងបែងចែកសំរាមចំនួន ៥០ឈុត (១៥០ធុង) នឹងត្រូវដាក់នៅ តាមសួនច្បារសាធារណៈធំៗក្នុងរាជធានីភ្នំពេញ ដើម្បីជួយជំរុញ ការអនុវត្តរបស់ប្រជាពលរដ្ឋឱ្យធ្វើការបែងចែកសំរាមឱ្យបានត្រឹមត្រូវ។ មានប្រសាសន៍ក្នុងពិធីប្រគល់ និងទទួលធុងបែងចែកសំរាមនៅ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ យុទ្ធសាស្ត្រកាត់បន្ថយ និងគ្រប់គ្រងកាកសំណល់ ដោយចាប់ផ្តើមពី ការអប់រំប្រជាពលរដ្ឋ អំពីការគ្រប់គ្រងសំរាមរបស់ខ្លួន។
-
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់

ខេត្តកណ្តាល ៖ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា ដោយកត្តាសុខសន្តិភាព បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យអប់រំ ។ វិស័យអប់រំគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ពិសេសក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៤ បន្តអនុវត្តផែនការ ផ្ដល់ឱកាសដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលបានការអប់រំមូលដ្ឋានទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយយកចិត្តទុកដាក់លើការកែលម្អគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការរីកចម្រើនប្រទេសជាតិ ។
-
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៖ កងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តរួមគ្នា រក្សាការពារ សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិឲ្យកាន់តែរឹងមាំ សំដៅធានាប្រក្រតីភាព នៃស្ថាប័នជាតិ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់មន្ត្រីកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តរួមគ្នារក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខជាតិឱ្យកាន់តែរឹងមាំ សំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិ, ធានាការពារព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ, សុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ,បង្កើនការការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
-
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ៖ អង្គភាពច្រកចេញចូលតែមួយ ទាំង ២៥រាជធានី-ខេត្ត ក្នុងឆ្នាំ២០២១ បានផ្តល់សេវារដ្ឋបាលបានចំនួន ៤៤២.១០៨លើក

-
កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្លូវលេខ២៧១

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវលេខ២៧១ មុខមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងស្ពានចំរើនផល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបងប្អូនអាជីវករ ដោយឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅវិញទៅមក។
-
សម្តេចតេជោថ្វីបើវិស័យសកម្មភាពមីន កំពុងទទួលលទ្ធផលដ៏ធំធេង ក៏កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសម្រេចបានចក្ខុវិស័យ តាមផែនការយុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីន ឆ្នាំ២០២៥”

ភ្នំពេញ៖ ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួល លទ្ធផល ដ៏ ធំធេងយ៉ាងណាក៏ដោយ ក៏កម្ពុជាត្រូវធ្វើការបោស សម្អាតផ្ទៃដី ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំង គ្រាប់បែក ចង្កោមចំនួន ១ ២៤០គីឡូម៉ែត្រការ៉េ បន្ថែមទៀត ដើម្បីសម្រេចបានចក្ខុវិស័យ តាមផែនការ យុទ្ធសាស្ត្រជាតិ “កម្ពុជាមួយ គ្មានមីនឆ្នាំ២០២៥” ។ នេះ បើយោងតាមសារ លិខិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិយល់ដឹង អំពី មីន ២៤ កុម្ភៈ ឆ្នាំ២០២២ ។
-
ឯកឧត្តម ហ៊ឺ បាវី ៖ ការផ្តល់សម្ភារៈលើកទឹកចិត្ត ដល់សិស្សជាប់និទ្ទេសល្អ ជាផ្នែកមួយជំរុញឲ្យសិស្ស ខិតខំរៀនសូត្រ ដែលជាផលល្អសម្រាប់សង្គមជាតិនាថ្ងៃអនាគត

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងចែកវត្ថុអនុស្សាវរីយ៍ ជូនដល់សិស្សនិទ្ទេស A និង B ចំនួន ៣៩នាក់ មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកព្រះស្តេច បានចាត់ទុកសកម្មភាពនានា របស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសល្អ A និង B តាមរយៈការផ្តល់សម្ភារៈសិក្សា និងប្រើប្រាស់នោះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញដល់សិស្សទាំងអស់ ខិតខំប្រឡងប្រណាំង ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបាននិទ្ទេសល្អ។