-
ពលរដ្ឋដែលជួបជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការ ចំនួន ៤០គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និង ចែកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់ ប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្តី្រមេម៉ាយកូនច្រើន ជនពិការ ចំនួន ៤០គ្រួសារ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-
សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះរបួសធ្ងន់

-
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើអនុព័ន្ធសន្តិសុខផ្ទៃក្នុងអមស្ថានទូតបារាំងប្រចាំកម្ពុជា ឡាវ វៀតណាម ពិចារណាជួយឧបត្ថម្ភគាំទ្រលើការរងារបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍

-
ផ្លូវបេតុងប្រវែង៨០០ម៉ែត្រ នៅភូមិស្លាបតាអោន ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់

-
មន្ទីរបរិស្ថានខេត្តកណ្តាល ប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ ក្រោមប្រធានបទ «ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ»

កណ្តាល ៖មន្ទីរបរិស្ថានខេត្តកណ្តាលសហការជាមួយរដ្ឋបាល ស្រុកខ្សាច់កណ្តាល និង រដ្ឋបាលឃុំស៊ីធរ រៀបចំប្រារព្ធទិវាតំបន់ ដីសើមអន្តរជាតិ២កុម្ភៈ ក្រោមប្រធានបទ «ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ» នៅក្នុងបរិវេណវត្តម៉ែបាន ភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាពលោក ទូច វីណា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានចំណេះដឹង និង ព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន និង លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និង មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសមកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
-
អ្នកលក់ត្នោតជូរម្នាក់ឡើងលើដើមត្នោត គាបយកទឹកត្នោយ អកុសលអាក្រក់គាំងបេះដូងស្លាប់នៅលើចុងត្នោត

កណ្តាល ៖ ព្រោះតែជីវភាព ក្រក្សត់ធ្វើឲ្យបុរសម្នាក់ជាមេគ្រួសារមានកូន ២នាក់ ក្នុងបន្ទុកផងនោះ បានដាច់ចិត្តឡើងដើមត្នោតកម្ពស់ជាច្រើនម៉ែត្រជារៀងរាល់ថ្ងៃ ទាំងខ្លួនមានជំងឺបេះដូងប្រចាំកាយ ដើម្បីគាបយកទឹកត្នោតទៅធ្វើជាទឹកត្នោតជូរ លក់ចិញ្ចឹមក្រពះ និងគ្រួសារ តែអកុសលអាក្រក់ ពេលឡើងដល់ចុងដើមត្នោត អោនចុះគាបត្នោតយកទឹក ដាច់ខ្យល់ស្លាប់តែម្តង ។
-
សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬ ដ្រូន បានបើកកិច្ចប្រជុំពិនត្យ ដើម្បីធានាសន្តិសុខសណ្តាប់សាធារណៈនៅកម្ពុជា

ភ្នំពេញ ៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ត្រូវបានបើកកិច្ចប្រជុំពិនិត្យ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅកម្ពុជា តបតាមសំណើរបស់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក នៃ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំជាច្រើនរូប នាព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ ។
-
វិទ្យាស្ថានគ្រប់គ្រង និងបញ្ជាដឹកនាំ ដំណើរការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្ រវិទ្យាសាស្រ្តនគរបាល ជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ និងជំនាញអន្តោប្រវេសន៍ ជំនាន់ទី១០ ទី១១ និងទី១២

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ថា មនុស្ស ៣៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៩ ខែកុម្ភៈ ម្សិលមិញ

-
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា យានយន្ត ៨១៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២
