-
នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋ ៦នាក់

-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ថា មនុស្ស៤២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៧ ខែមករា ម្សិលមិញ

-
មេឃុំត្បូងក្រពើ ជំរុញមាតាបិតាសិស្សឲ្យកូនសិក្សារៀនសូត្រយ៉ាងហោចណាស់ចប់កម្រិតមូលដ្ឋាន

កំពង់ធំ ៖លោក គៀង សេងគី មេឃុំត្បូងក្រពើ ស្រុកសន្ទុក ជំរុញមាតាបិតាសិស្សឲ្យកូនសិក្សារៀនសូត្រយ៉ាងហោចណាស់ចប់កម្រិតមូលដ្ឋាន។ លោកបានថ្លែងយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលនិងផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សប្រមាណជាង ៥០០នាក់ នៅវត្តមនីពោធិញ្ញាណ ក្នុងភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។
-
ស្លាប់ម្នាក់របួស ៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកចិត្របុរី

ក្រចេះ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ចំណែក ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ហេតុការនេះកើតឡើងលើផ្លូវជាតិលេខ៧A ចំណុចជិតស្ពានកាំពី ស្ថិតនៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរីខេត្តក្រចេះ ។
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ថា មនុស្ស៤៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៦ ខែមករា ម្សិលមិញ

-
ឯកឧត្តម លីវ៉ាន់ ហុង ជំរុញឱ្យមន្រ្តីមូលដ្ឋានបម្រើសេវាសាធារណៈជូនពលរដ្ឋដោយយកចិត្តទុកដាក់ និងគ្មានការរើសអើង

ឯកឧត្ដម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំមហាខ្ញូង បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំលើកទិសដៅ និងផែនការអនុវត្តដើម្បីពង្រឹងមូលដ្ឋាន សម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងខិតចូលមកនាពេលឆាប់ៗ។
-
ឆ្លងចរន្តអគ្គិសនី ចេញពីកង់អាគុយ បណ្ដាល ឱ្យ ឆេះផ្ទះជាន់ទី១ ផ្អើល សមត្ថកិច្ច

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង ដោយ សារឆ្លងចរន្តអគ្គិសនីចេញពីកង់អាគុយ បណ្ដាល ឱ្យ ឆេះផ្ទះជាន់ទី១ ផ្អើល សមត្ថកិច្ច ទាំងកណ្ដាលអាធ្រាត្រ។ ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោ១២ និង៤០នាទីរំលងអាធ្រាត្រ ឈាន ចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ នៅចំណុច ផ្ទះលេខ៣៣G ផ្លូវលេខ១១១ ភូមិ២ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
-
រថយន្ត Lexus RX-330 បុករថយន្ត lexus HS-250h រងការខូចខាតយ៉ាងដំណំ រួចបើករត់គេចខ្លួនបាត់

ភ្នំពេញ ៖ រថយន្តម៉ាក lexus rx330 ពណ៌សមួយគ្រឿងបើកលឿនដល់ផ្លូវបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្តlexus HS-200h មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួចបើករត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ២៦១ កែងនឹងផ្លូវ ១៨៦ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-
លោកគ្រូ អ្នកគ្រូ និងគរុសិស្សនៅសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ធំ បានទទួលបរិក្ខាពេទ្យការពារជំងឺកូវីដ-១៩ ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

កំពង់ធំ ៖ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រូពេទ្យ នាំយកបរិក្ខាពេទ្យការពារជំងឺកូវីដ-១៩ ជាអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូន លោកគ្រូ.អ្នកគ្រូ និងគរុសិស្ស នៅសាលាគរុកោសល្យនិងវិក្រិតការខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។
-
អភិបាលខេត្តកំពត អញ្ជើញសំណេះសំណាល ជាមួយគ្រួសារ ម៉ូតូឌុប និង តាក់ស៊ី ក្នុងស្រុកកំពង់ត្រាច ចំនួន ៤០០គ្រួសារ
